គោលការណ៍ឯកជនភាព

គោលការណ៍ឯកជនភាព​របស់​ទស្សនាវដ្ដី Indo-Pacific Defense FORUM

កាលបរិច្ឆេទប្រសិទ្ធភាព៖ ថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2020

គោលការណ៍នេះ​ពន្យល់​អំពីព័ត៌មាន​ ដែលប្រមូលបា​ន​ពី​អ្នក​ប្រើ​កម្មវិធីចល័ត​របស់​ទស្សនាវដ្តី FORUM និង​របៀប​ដែលព័ត៌មាននោះត្រូវ​បាន​យកទៅប្រើ។  គោលដៅរបស់​ទស្សនាវដ្តី FORUM គឺមិន​មែនត្រឹមតែការ​អនុលោម​តាម​ច្បាប់​ឯកជនភាពដែលមានជាធរមាន​នោះទេ ប៉ុន្តែទស្សនាវដ្ដីនេះ​ក៏​មានគោលបំណង​ទទួលឱ្យ​បាន​និង​បន្ត​រក្សា​បាន​នូវ​ការជឿទុកចិត្ត​ពីអ្នក​ប្រើ​របស់យើងផងដែរ។

ព័ត៌មាន​ដែលប្រមូលបានមក និង​របៀប​ដែលវា​ត្រូវ​បាន​ប្រើ

ការ​តាមដានដែលទស្សនាវដ្តី FORUM ធ្វើ​ឡើង គឺដើម្បីធ្វើ​ឱ្យ​ផលិតផល​របស់​យើង​ដំណើរ​ការ​​​បាន​ល្អ​តាម​ដែលអាចធ្វើទៅបាន​ និង​ផ្តល់​ជូន​អ្នក​ប្រើ​នូវ​បទពិសោធន៍​ល្អ​អស់ពីសមត្ថភាព។  ដូច្នេះហើយ ព័ត៌មានដែលប្រមូលយកមក​គឺ​បានមកតែពីអន្តរកម្ម​របស់អ្នក​ប្រើជាមួ​យ​នឹង​កម្មវិធីប៉ុណ្ណោះ។ ព័ត៌មាន​ខ្លះ ដែលអ្នកប្រើ​ផ្តល់ជូន​មក​យ៉ាង​សកម្ម (ដូចជា ពេល​ធ្វើ​ការស្នើសុំបន្ថែមឈ្មោះចូល​ការ​ចែកចាយ​​​ច្បាប់​បោះពុម្ព​របស់​ទស្សនាវដ្តី FORUM ព័ត៌មាន​នៅលើ​អ៊ីមែល ឬអាសយដ្ឋាន​ផ្ញើសំបុត្រ​របស់អ្នក​ប្រើនឹង​ត្រូវ​បាន​ប្រមូលទុក)។​ ទោះជាយ៉ាង​នេះក្ដី ព័ត៌មាន​នេះមិន​ត្រូវ​បាន​ចែករំលែកជាមួយ​នឹង​ភាគីទីបីនោះទេ។ ព័ត៌មាន​ផ្សេងទៀត​ ដែលបានប្រមូលយកមក គឺផ្អែកទៅលើ​សកម្មភាព ដែលអ្នកប្រើប្រាស់ធ្វើឡើង ខណៈពេល​ដែល​មានអន្តរកម្ម​ជាមួយ​នឹងកម្មវិធីរបស់​ទស្សនាវដ្តី FORUM ដូចជាការចូលមើល​ទំព័រ និង​អន្តរ​កម្ម​របស់​អ្នកប្រើ​ជាមួយ​នឹង​មុខងារ​នានា​នៃផលិតផល​របស់​ទស្សនាវដ្តី FORUM (ដូចជា​ ការចុចចូលចិត្ត ការផ្តល់​មតិ ការចុច​រូបតំណាង​លើកមេដៃ ការចុច​រូបតំណាង​មេដៃចុះក្រោម ជាដើម)។ ព័ត៌មាន​នេះរួមបញ្ចូលទាំង​កំណត់​ត្រា​លើ​អន្តរ​កម្ម​ទាំងនោះ អាសយដ្ឋាន​វិធីសារអ៊ីនធឺណិត (Internet Protocol ) និង​ព័ត៌មាន​អំពីឧបករណ៍​ (ដូចជា​​ ប្រភេទឧបករណ៍)។

ទស្សនាវដ្តី FORUM ប្រើ​ព័ត៌មាន​នេះដើម្បី៖

  • ផ្តល់​ជូន ធ្វើ​ការសាកល្បង និង​កែលម្អ​កម្មវិធីចល័តរបស់ទស្សនាវដ្តី FORUM
  • ប្រយុទ្ធប្រឆាំង​នឹង​សារបោកបញ្ឆោត និង​ទម្រង់​នៃ​ការ​រំលោភបំពានផ្សេងទៀត
  • បង្កើត​ព័ត៌មានរួម​បញ្ចូលគ្នា​ដែលមិ​នមាន​ការសម្គាល់អត្តសញ្ញាណ អំពី​របៀប​ដែលអ្នកប្រើ​មាន​អន្តរកម្ម​ជាមួយ និង​ប្រើ​ផលិតផល​របស់​ទស្សនាវដ្តី FORUM

ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

Back to top button