បញ្ជាការប្រតិបត្តិការពិសេសនៅកូរ៉េ (SOCKOR) របស់សហរដ្ឋអាមេរិករៀបចំវេទិកាស្តីពីប្រតិបត្តិការពិសេសពហុជាតិ
វរសេនីយ៍ត្រី Christopher J. Mesnard/កងទ័ពអាកាសអាមេរិក
ក្រុមចម្រុះនៃមេដឹកនាំប្រតិបត្តិការពិសេសជាច្រើននាក់មកពីបណ្ដាប្រទេសជាច្រើនបានជួបប្រជុំគ្នានៅជំរំ Garrison Humphreys របស់កងទ័ពសហរដ្ឋអាមេរិកនៅក្បែរទីក្រុង Pyeongtaek ប្រទេសកូរ៉េខាងត្បូង នៅចុងខែកុម្ភៈ ឆ្នាំ 2024 សម្រាប់បញ្ជាការប្រតិបត្តិការពិសេសនៅកូរ៉េរបស់សហរដ្ឋអាមេរិក (SOCKOR) ដែលធ្វើជាម្ចាស់ផ្ទះសម្រាប់វេទិកាស្តីពីកងកម្លាំងប្រតិបត្តិការពិសេសរបស់មេបញ្ជការនៃកងកម្លាំងចម្រុះ។
បុគ្គលិកប្រតិបត្តិការពិសេសជាន់ខ្ពស់មកពីប្រទេសជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក រដ្ឋសមាជិករបស់បញ្ជាការនៃអង្គការសហប្រជាជាតិ និងឥណ្ឌូប៉ាស៊ីហ្វិក បានចូលរួមព្រឹត្តិការណ៍នោះក្នុងរយៈពេលបីថ្ងៃ។ កិច្ចពិភាក្សានោះបានផ្តោតលើការសហការគ្នាប្រឆាំងនឹងការគំរាមកំហែងក្នុងតំបន់ ឱកាសទទួលបានការហ្វឹកហ្វឺនរួមគ្នា មេរៀនបានមកពីជម្លោះថ្មីៗនិងជាប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងកងកម្លាំងប្រតិបត្តិការពិសេស ព្រមទាំងការចែករំលែក នឹងការដំណើរការទិន្នន័យក្នុងចំណោមប្រទេសនានា។
នាយឧត្តមសេនីយ៍ លោក Bryan Fenton មេបញ្ជាការនៃបញ្ជាការដ្ឋានប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក និងព្រិន្ទបាលទោ លោក Shane Shorter មេដឹកនាំជាន់ខ្ពស់នៃបញ្ជាការបានបើកវេទិកានេះដោយពិភាក្សាអំពីបរិយាកាសយុទ្ធសាស្ត្រពីទស្សនវិស័យអំពីប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក។ ពួកគេបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងជាមួយសមភាគីមកពីកងកម្លាំងប្រតិបត្តិការពិសេសអន្តរជាតិ (SOF) ក្នុងការបើកដំណើរការយុទ្ធសាស្រ្តអាទិភាពដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកចំនួនបួន៖ ការទប់ស្កាត់ជម្លោះ ការត្រៀមខ្លួនចំពោះវិបត្តិនៅខាងក្រៅការគ្រប់គ្រងនៃបទដ្ឋានអន្តរជាតិ ការយកឈ្នះលើគ្រប់ទម្រង់នៃការប្រកួតប្រជែងទាំងអស់ និងការរក្សាការផ្តោតជាយុទ្ធសាស្ត្ររបស់បុគ្គលិក បេសកកម្ម និងសមត្ថភាពទៅលើប្រតិបត្តិការពិសេសនោះ។
លោក Fenton បានមានប្រសាសន៍ថា៖ «ដូចដែលយើងបានឃើញស្រាប់ហើយ ទិដ្ឋភាព ឬគោលការណ៍មួយនៅតែជាការពិតក្នុងការអនុញ្ញាតឱ្យមានការប្រកួតប្រជែងគោលការណ៍ប្រតិបត្តិការពិសេស ហើយទាំងនោះគឺជាក្រុម ដៃគូ និងទំនាក់ទំនងដែលយើងវិនិយោគនាពេលឥឡូវនេះ»។ «គ្មាននរណាម្នាក់ធ្លាប់ឆ្លងកាត់វិបត្តិ ឬសង្រ្គាមតែម្នាក់ឯងនោះទេ។ សមត្ថភាពរបស់យើងក្នុងការទប់ស្កាត់ចេតនារបស់សត្រូវ ឬការយកឈ្នះបើចាំបាច់ គឺត្រូវបានសាបព្រោះផ្អែកតាមគំនិតដ៏រឹងមាំរបស់ក្រុមពួកយើង»។
លោក Fenton និងលោក Shorter បានពន្យល់រៀបរាប់អំពីតួនាទីរបស់ SOCKOR និងបញ្ជាការប្រតិបត្តិការពិសេសកម្រិតតំបន់ដែលស្របតាមតំបន់ (TSOC) ក្នុងការផ្តល់អំណាចដល់អ្នកបង្កើតគោលនយោបាយ ដោយផ្ដល់នូវជម្រើសក្នុងការយកឈ្នះនៅគ្រប់កម្រិត ឬដំណាក់កាលនៃការប្រកួតប្រជែង។
លោក Shorter បានលើកឡើងទៀតថា៖ «យើងមើលឃើញ TSOC ថាជាអង្គភាពដ៏សំខាន់របស់យើងសម្រាប់ការធ្វើយុទ្ធនាការដែលអនុញ្ញាតដល់ SOF»។ «យើងត្រូវគិតឱ្យបានហ្មត់ចត់កុំឱ្យកើតមានវិបត្តិណាមួយ ដែលមានន័យថាការហ្វឹកហ្វឺន និងអន្តរប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា មានផលប្រយោជន៍ទៅវិញទៅមកក្នុងស្ថិរភាពនៃសណ្តាប់ធ្នាប់ពិភពលោករបស់យើង»។
លើសពីនេះទៀត អ្នកការទូតដ៏ឈានមុខគេបានពិភាក្សាអំពីប្រធានបទរួមទាំងសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង តម្រូវការក្នុងការទទួលយកវិធីសាស្រ្តការទូតពហុជាតិនៅក្នុងតំបន់ និងផលប៉ះពាល់នៃ SOF ក្នុងការអនុញ្ញាតឱ្យមានជម្រើសផ្អែកលើការទូត និងគោលនយោបាយ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Julie Turner ប្រេសិតពិសេសទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សរបស់កូរ៉េខាងជើង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូង លោក Philip S. Goldberg និងលោក Colin Crooks ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅកូរ៉េខាងត្បូង ស្ថិតក្នុងចំណោមអ្នកចូលរួមទាំងនោះ។
ឧត្តមសេនីយ៍ត្រី លោក Derek N. Lipson មេបញ្ជាការរបស់ SOCKOR បានបានគូសបញ្ជាក់អំពីលទ្ធភាពចូលប្រើពិសេសតែមួយគត់ និងការបោះទីតាំងរបស់បញ្ជាការ និងទីតាំងរបស់ខ្លួនទាក់ទងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្រ្តនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។
លោក Lipson បានថ្លែងប្រាប់ទៀតថា៖ «យើងរស់នៅក្នុងបរិយាកាសស្មុគ្រស្មាញ ប៉ុន្តែវាជាចេតនារបស់យើងក្នុងការបន្ថែមភាពច្បាស់លាស់ដោយអនុញ្ញាតឱ្យមានការប្រមូលទិន្នន័យ និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៅទូទាំងបណ្តាញនៃសម្ព័ន្ធមិត្ត និងដៃគូរបស់យើងដែលមានផលប្រយោជន៍រួមនៅក្នុងតំបន់»។ «ការរៀបចំវេទិការនេះមិនមែននិយាយអំពីពួកយើងនោះទេ។ វេទិកានោះនិយាយអំពីការជំរុញអាទិភាពការពារទៅវិញទៅមក ហើយធានាថា ប្រសិនបើការរារាំងបរាជ័យ យើងបានរៀបចំខ្លួន ដើម្បីឈ្នះតាមរយៈក្រុមចម្រុះនៃបុគ្គលិកប្រតិបត្តិការពិសេសដែលត្រៀមខ្លួនរួចជាស្រេច។
វាគ្មិនបានកត់សម្គាល់ការផ្លាស់ប្តូរទិសដៅនៃការផ្តោតលើការប្រឆាំងនឹងភេរវកម្ម និងការប្រឆាំងនឹងការបះបោរដែលបានកំណត់កាលពី 20 ឆ្នាំកន្លងមករបស់សហគមន៍ SOF ទៅជាការផ្តោតថ្មីមួយដែលបង្កើនអាទិភាពសន្តិសុខជាតិបច្ចុប្បន្ន។ លោក Lipson បានលើកឡើងទៀតថា SOCKOR នឹងបន្តជំរុញសមត្ថភាពខាងសង្គ្រាមដែលមិនមានលក្ខណៈធម្មតា និងមិនទៀងទាត់របស់ខ្លួន ដែលបំពេញតម្រូវការនៃការទប់ស្កាត់រួមគ្នា ការឆ្លើយតបវិបត្តិ ការប្រឆាំងភេរវកម្ម និងការបះបោរ ខណៈកំពុងតែយកចិត្តទុកដាក់ទៅលើការពិចារណាផ្នែកវប្បធម៌សង្គមចម្រុះនៅក្នុងតំបន់។
នាយឧត្តមសេនីយ៍ លោក Paul LaCamera មេបញ្ជាការនៃកងកម្លាំងអាមេរិកនៅកូរ៉េ បានពង្រឹងតម្រូវការក្នុងការយល់ដឹង និងដោះស្រាយការគំរាមកំហែងដែលបង្កឡើងដោយកូរ៉េខាងជើង និងអន្តរាគមន៍ពីភាគីទីបីដែលពាក់ព័ន្ធ។
លោក បានមានប្រសាសន៍ថា៖ «យើងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការរក្សាការប្តេជ្ញាចិត្តរបស់យើងចំពោះសម្ព័ន្ធភាពរវាង ROK [សាធារណរដ្ឋកូរ៉េ] និងសហរដ្ឋអាមេរិក»។ «ដោយជាបទបញ្ជារួមគ្នាសំខាន់ចំនួនបី មនុស្សរបស់យើងត្រូវតែមើលពីរបៀបដែលយើងប្រកួតប្រជែងជាមធ្យោបាយ ដើម្បីចៀសវាង (និង) ការទប់ស្កាត់ការឈ្លានពាន ខណៈរក្សាសិទ្ធិរបស់យើងក្នុងការការពារ និងយកឈ្នះក្នុងវិបត្តិប្រសិនបើចាំបាច់»។
លោក LaCamera ក៏បានកត់សម្គាល់ផងដែរអំពីតម្រូវការក្នុងការយល់កាន់តែច្បាស់ និងបំភ្លឺបណ្តាញជាក់លាក់ដែលកូរ៉េខាងជើងប្រើប្រាស់ ដើម្បីធ្វើឱ្យប៉ះពាល់ដល់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទាក់ទងនឹងការរីកសាយអាវុធ និងលទ្ធកម្មអាវុធ។ លោកបានជឿទុកចិត្តតួនាទីដាច់ដោយឡែករបស់សហគមន៍ SOF ក្នុងកិច្ចខិតខំប្រឹងប្រែងដែលជាលទ្ធផលនៃការហ្វឹកហ្វឺនជំនាញ និងការត្រៀមបេសកកម្មរបស់ខ្លួនសម្រាប់ការប្រឆាំងនឹងអាវុធប្រល័យលោក ក៏ដូចជាសមត្ថភាពរបស់ខ្លួនក្នុងការជំរុញយុទ្ធសាស្រ្តឱ្យនៅក្រោមកម្រិតនៃវិបត្តិនោះ។
វេទិកានេះបន្តវត្តមានរបស់បុគ្គលិកប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនៅលើឧបទ្វីបកូរ៉េ និងនៅទូទាំងតំបន់ ដែលជាប្រធានបទដែលត្រូវបានរំលេចឡើងក្នុងព្រឹត្តិការណ៍នេះ ដែលបានផ្តល់ឱកាសឱ្យមានការចូលរួមលក្ខណៈពហុជាតិ ដោយសង្កត់ធ្ងន់លើការអនុញ្ញាតឱ្យមានការទប់ស្កាត់រួមគ្នាតាមរយៈទំនាក់ទំនងប្រតិបត្តិការពិសេសនេះ។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។