របៀបដែលតៃវ៉ាន់បានវាយបកមកវិញនូវព័ត៌មានមិនពិត និងបានរក្សាការបោះឆ្នោតប្រកបដោយសុចរិតភាព

The Associated Press
ពាក្យចចាមអារ៉ាមអំពីការក្លែងបន្លំការបោះឆ្នោតបានចាប់ផ្តើមរីករាលដាលនៅពេលដែលកំពុងរាប់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់នៅពាក់កណ្តាលខែមករាឆ្នាំ 2024។ មានការអះអាងដោយគ្មានមូលដ្ឋានថា ប្រជាពលរដ្ឋបានប្រឌិតសន្លឹកឆ្នោត ហើយថាមន្ត្រីបានរាប់ខុស និងបកស្រាយលទ្ធផលខុស។
នៅក្នុងវីដេអូដែលចែករំលែកយ៉ាងទូលំទូលាយមួយ ស្រ្តីម្នាក់កំពុងកត់ត្រាសន្លឹកឆ្នោតដោយមានកំហុសចូលទៅក្នុងជួរសម្រាប់បេក្ខជនខុស។ សារនោះគឺច្បាស់ណាស់៖ ការបោះឆ្នោតមិនមានអាចទុកចិត្តបាននោះទេ។ លទ្ធផលបោះឆ្នោតគឺក្លែងក្លាយ។
ប៉ុន្តែសារនោះមិនត្រឹមត្រូវទេ។
មានការព្រួយបារម្ភថា សាធារណរដ្ឋប្រជាមានិតចិន (PRC) នឹងប្រើប្រាស់ព័ត៌មានមិនពិត ដើម្បីធ្វើឱ្យខូចដល់សុចរិតភាពនៃការបោះឆ្នោត ធ្វើឱ្យការបោះឆ្នោតនៅតែលងបន្លាច ដូច្នេះការឆ្លើយតបរបស់តៃវ៉ាន់មានភាពរហ័សរហួន។
ក្រុមត្រួតពិនិត្យភាពត្រឹមត្រូវបានបដិសេធពាក្យចចាមអារ៉ាមនេះ ខណៈដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់កោះដែលគ្រប់គ្រងដោយខ្លួនឯនេះ បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីជំរុញការអះអាងពីភាពមិនស្របគ្នានៃការបោះឆ្នោតនោះ។ អ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហោះខ្លឹមសារដែលពន្យល់អំពីរបៀបនៃការរាប់សន្លឹកឆ្នោត។
ក្រុមអ្នកត្រួតពិនិត្យភាពត្រឹមត្រូវ បានរកឃើញថា វីដេអូដែលបង្ហាញពីការរាប់សន្លឹកឆ្នោតខុសរបស់បុគ្គលិករៀបចំការបោះឆ្នោតត្រូវបានគេកែសម្រួលដោយចេតនាមិនល្អ។ អ្នកបោះឆ្នោតបានរកឃើញកំហុស ហើយបុគ្គលិករៀបចំការបោះឆ្នោតបានកែតម្រូវចំនួននេះយ៉ាងឆាប់រហ័ស នេះបើយោងតាម MyGoPen ដែលជា chatbot សម្រាប់ការត្រួតពិនិត្យភាពត្រឹមត្រូវដ៏ឯករាជ្យមួយ។
វាគ្រាន់តែជាវីដេអូមួយក្នុងចំណោមវីដេអូជាច្រើន ដែលអ្នកត្រួតពិនិត្យភាពត្រឹមត្រូវបានបដិសេធក្នុងអំឡុងពេលបោះឆ្នោតដែលឈ្នះដោយលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច។
លោកស្រី Eve Chiu ដែលជានិពន្ធនាយកនៃមជ្ឈមណ្ឌល FactCheck របស់តៃវ៉ាន់ ដែលជាអង្គភាពសារព័ត៌មានមិនរកប្រាក់ចំណេញបានលើកឡើងថា៖ «ខ្ញុំជឿថា ប្រជាពលរដ្ឋមួយចំនួនពិតជាជឿលើព៌ត៌មាននេះ។ ហើយនៅពេលដែលលទ្ធផលបោះឆ្នោតចេញមក ពួកគេបានគិតថា មានអ្វីមួយបានកើតឡើង»។
មជ្ឈមណ្ឌលនេះបានបដិសេធវីដេអូជាច្រើនដែលចោទប្រកាន់ថាមានការក្លែងបន្លំអ្នកបោះឆ្នោត។ ប្រភពវីដេអូមិនមានភាពច្បាស់លាស់។
PRC ដែលអះអាងថា តៃវ៉ាន់ជាទឹកដីរបស់ខ្លួន និងគំរាមកំហែងដាក់បញ្ចូលតៃវ៉ាន់ជារបស់ខ្លួនដោយប្រើកងកម្លាំង បានកំណត់គោលដៅលើកោះនេះដោយប្រើព័ត៌មានមិនពិតជាបន្តបន្ទាប់មុនការបោះឆ្នោត នេះបើយោងតាមការស្រាវជ្រាវពី Doublethink Lab។ ព័ត៌មានមិនពិតភាគច្រើនបានព្យាយាមធ្វើឱ្យបាត់បង់ជំនឿលើកណបក្ស DPP។ ការអធិប្បាយផ្សេងទៀតបានកំណត់គោលដៅការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់។
តៃវ៉ាន់អាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះព័ត៌មានមិនពិតបែបនេះ ដោយផ្នែក ដោយសារតែមានការយល់ឃើញធ្ងន់ធ្ងរចំពោះការគំរាមកំហែងនេះ នេះបើយោងតាមលោកស្រី Kenton Thibaut ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់ និងជាអ្នកជំនាញខាងព័ត៌មានមិនពិតរបស់ចិននៅមន្ទីរពិសោធន៍សិក្សាស្រាវជ្រាវ Digital Forensic របស់ក្រុមប្រឹក្សាអាត្លង់ទិក។ លោកស្រី Thibaut បានហៅវិធីសាស្រ្តរបស់ទីក្រុងតៃប៉ិថាជា «ការឆ្លើយតបរបស់សង្គមទាំងមូល» ដែលពឹងផ្អែកលើរដ្ឋាភិបាល ក្រុម និងបុគ្គលត្រួតពិនិត្យភាពត្រឹមត្រូវឯករាជ្យ ដើម្បីអំពាវនាវឱ្យមានការផ្សព្វផ្សាយព័ត៌មានមិនពិត និងការឃោសនា។
លោក Alexander Tah-Ray Yui ដែលជាអ្នកតំណាំងផ្នែកសេដ្ឋកិច្ច និងវប្បធម៌របស់ទីក្រុងតៃបុិសម្រាប់សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា រដ្ឋាភិបាលបានដឹងថា ខ្លួនត្រូវតែកំណត់អត្តសញ្ញាណ និងបដិសេធព័ត៌មានមិនពិតឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីប្រឆាំងនឹងការអធិប្បាយមិនពិត។ អង្គភាពមានដូចជា MyGoPen និង មជ្ឈមណ្ឌល FactCheck ដែលបានទទួលប្រាក់ 1 លានដុល្លារពី Google បានផ្តោតលើការបង្កើនការយល់ដឹងសាធារណៈតាមរយៈការបដិសេធពាក្យចចាមអារ៉ាមជាលក្ខណបុគ្គល ដែលមានការរាយការណ៍ពីសាធារណជន។
លោកស្រី Chiu បានថ្លែងថា៖ «វាហាក់ដូចជាកាលពីអតីតកាល នៅពេលអ្នករាល់គ្នាបោះចោលដប និងកំប៉ុងនៅក្នុងសម្រាម ហើយឥឡូវនេះពួកគេបានដាក់ដប និងកំប៉ុងដោយឡែកពីគ្នា។ រឿងនោះត្រូវបានធ្វើឡើងតាមសម័យកាលនៃការអប់រំរបស់សង្គម»។ «អ្នករាល់គ្នាត្រូវតែអភិវឌ្ឈនការយល់ដឹងនេះបន្តិចម្តងៗ ហើយការអភិវឌ្ឈនេះត្រូវការពេលវេលា»។
ទោះបីជាការបោះឆ្នោតតៃវ៉ាន់បានកន្លងផុតទៅដោយគ្មានវិបត្តិធំដុំក៏ដោយ ក៏បញ្ហាប្រឈមកំពុងវិវត្តទៅមុខដែរ។ ប្រជាពលរដ្ឋ និងមន្ត្រីរដ្ឋាភិបាលត្រូវបន្តកែតម្រូវ និងទប់ស្កាត់ការអធិប្បាយមិនពិត។ យោងតាមការវិភាគក្រោយការបោះឆ្នោតរបស់ Doublethink Lab បានឱ្យដឹងថា ការប៉ុនប៉ងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទីក្រុងប៉េកាំងកាន់តែមានលក្ខណៈមូលដ្ឋាន និងមានភាពស្មុគ្រស្មាញខ្លាំងឡើងៗ។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។