វិវាទ/ភាពតានតឹងអាស៊ីឥសាន / NEA

ភាពជាអ្នកដឹកនាំរបស់ CCP បំផ្លាញស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិន សន្តិសុខនាពេលអនាគតរបស់ពលរដ្ឋនៅមុនថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំចិន។

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ដំណឹងអាក្រក់សម្រាប់សេដ្ឋកិច្ចសាធារណរដ្ឋប្រជាមានិតចិន (PRC) នៅតែបន្តហូរចូល ដោយធ្វើឱ្យប៉ះពាល់ដល់ទស្សនវិស័យបុណ្យចូលឆ្នាំចិនសម្រាប់ពលរដ្ឋជាច្រើន។

នៅដើមខែកុម្ភៈ ឆ្នាំ 2024 មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា ការធ្លាក់ចុះនូវសេដ្ឋកិច្ចរបស់ PRC នឹងបន្តរហូតដល់ឆ្នាំ 2028។ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា IMF បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ PRC នឹងធ្លាក់ចុះមកត្រឹម 3,5% នៅត្រឹមឆ្នាំ 2028 បើធៀបនឹងការព្យាករថានឹងធ្លាក់ចុះចំនួន 4,6% សម្រាប់ត្រីមាសមុន។ យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា នៅឆ្នាំ 2023 សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង 5,2% ក្នុងចំណោមអត្រាទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍ថា ការនាំចេញរបស់ចិនក៏បានធ្លាក់ចុះនៅឆ្នាំ 2023 ជាលើកដំបូងក្នុងរយៈពេលប្រាំពីរឆ្នាំ ខណៈដែលតម្រូវការពិភពលោកបានធ្លាក់ចុះ។

ដំណឹងនេះបានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការកំពូលហុងកុងបានចេញដីការំសាយទៅលើក្រុមហ៊ុន China Evergrande Group ដែលជាក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិនដែលបានរកឃើញថាមានបំណុលច្រើនជាង 300 ពាន់លានដុល្លារ ដើម្បីយកទ្រព្យសងបំណុលទាំងនោះ ហើយឥឡូវនេះត្រូវបានគេមើលឃើញថាជាវិបត្តិអចលនទ្រព្យដ៏អាក្រក់បំផុតរបស់ PRC។ ការដួលរលំរបស់ក្រុមហ៊ុន Evergrande បានបង្កឱ្យមានការធ្លាក់ចុះនៃអចលនវត្ថុ និងការបាត់បង់ការងារ ហើយបានបង្កើតក្រុមជនរងគ្រោះថ្មី៖ អ្នកទិញផ្ទះទុកចោលដោយគ្មានទ្រព្យសកម្ម។ យោងតាមទីក្រុងប៉េកាំង ការវិនិយោគលើអចលនទ្រព្យសរុបបានធ្លាក់ចុះ 9,6% ក្នុងឆ្នាំ 2023។

កាលពីខែមករា ឆ្នាំ 2024 តុលាការហុងកុងបានចេញបញ្ជាឱ្យរំលាយក្រុមហ៊ុនអភិវឌ្ឈន៍អចលនទ្រព្យចិន China Evergrande Group ដែលមានបំណុលជាង 300 ពាន់លានដុល្លារ។
ប្រភពរូបភាព៖ THE ASSOCIATED PRESS

អសមត្ថភាពរបស់រដ្ឋាភិបាលចិនក្នុងការផ្តល់នូវសុវត្ថិភាព​ហិរញ្ញវត្ថុ និងវិបុលភាពសម្រាប់ប្រជាពលរដ្ឋភាគច្រើនគឺកាន់តែច្បាស់ឡើងដោយសារតែភាព​គ្មាន​ការងារ​ធ្វើ​របស់​យុវជន​បានកើនឡើងយ៉ាងខ្លាំង ហើយ PRC បានបញ្ឈប់ការផ្សព្វផ្សាយទិន្នន័យ នេះបើយោងតាមការផ្សាយព័ត៌មាន CNN។ កំណត់ត្រា 21,3% នៃអ្នកអត់ការងារធ្វើគិតត្រឹមខែមិថុនា ឆ្នាំ 2023 បន្ទាប់ពីនោះរដ្ឋាភិបាលបានផ្អាករបាយការណ៍ការងារ។ នៅក្នុងខែធ្នូ ទិន្នន័យរបស់រដ្ឋាភិបាលបានរាយការណ៍ពីភាពអត់ការងារធ្វើចំនួន 14,9% ក្នុងចំណោមអ្នកដែលមានអាយុពី 16 ទៅ 24 ឆ្នាំ ប៉ុន្តែតួលេខត្រូវបានកែសម្រួលដើម្បីមិនរាប់បញ្ចូលសិស្ស ដែលធ្វើឱ្យមានភាពស្មុគស្មាញដល់ការប្រៀបធៀបទិន្នន័យប្រវត្តិសាស្ត្រ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន CNBC។

IMF បានព្យាករថា តម្រូវការលំនៅឋានថ្មីនៅក្នុងប្រទេសចិនអាចធ្លាក់ចុះប្រហែល 50% ក្នុងទសវត្សរ៍ក្រោយ ហើយបានព្រមានថា ប្រសិនបើទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនបន្តនៅទ្រឹងបែបនេះ វា «អាចនឹងមានទម្ងន់បន្ថែមទៀតលើតម្រូវការឯកជន និងធ្វើឱ្យទំនុកចិត្តកាន់តែអាក្រក់ទៅៗ»។ ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ វិស័យអចលនទ្រព្យមានចំនួនប្រហែល 20% នៃសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិន នេះបើយោងតាម Yahoo Finance។

IMF បានរាយការណ៍ថា បន្ថែមពីលើកំណើនធ្លាក់ចុះ PRC នឹងបន្តប្រឈមមុខនឹងការធ្លាក់ចុះផលិតភាព និងផលប៉ះពាល់សេដ្ឋកិច្ចនៃចំនួនប្រជាជនវ័យចំណាស់។ នៅខែមករាឆ្នាំ 2024 ទីក្រុងប៉េកាំងបានបញ្ជាក់ពីចំនួនប្រជាជននៅឆ្នាំ 2023 ថាបានធ្លាក់ចុះដល់ចំនួន 2,08 លាននាក់ដែលបណ្តាលឱ្យមានប្រជាជនមានត្រឹម 1,4097 ពាន់លាននាក់ ខណៈដែលអត្រាកំណើតបានធ្លាក់ចុះ 5,6% នេះបើយោងតាមអ្វីដែលកាសែត South China Morning Post បានរាយការណ៍។

អ្នកវិភាគបានលើកឡើងថា ការធ្លាក់ចុះនៃការផ្គត់ផ្គង់កម្លាំងពលកម្ម រួមជាមួយនឹងការកើនឡើងនៃការថែទាំសុខភាព និងការចំណាយសង្គម អាចបង្កើនឱនភាពសារពើពន្ធ និងបន្ទុកបំណុលរបស់ប្រទេសចិន និងបន្ថយការសន្សំលក្ខណៈគ្រួសារបន្តិចម្តងៗ ដែលជាទូទៅនាំឱ្យអត្រាការប្រាក់ខ្ពស់ និងការវិនិយោគតិច។

ស្ថានភាពកាន់តែដុនដាបឡើងសម្រាប់ពលរដ្ឋដែលមិនមែនជាសមាជិកនៃបក្សកុម្មុយនិស្តចិន (CCP) ដែលមានឯកសិទ្ធិ ដោយប្រឈមមុខនឹងការចំណាយដ៏ច្រើន ដើម្បីសម្រួលដល់មហិច្ឆតាយោធា និងមហិច្ឆតាអនុត្តរភាពរបស់អគ្គលេខាបក្ស CCP លោក Xi Jinping។ ជាឧទាហរណ៍ រដ្ឋាភិបាលចិនកំពុងចំណាយប្រាក់ជាង 230 ពាន់លានដុល្លារក្នុងមួយឆ្នាំលើការពង្រីកវិស័យយោធា ហើយបានចំណាយជាង 4,3 ទ្រីលានដុល្លារលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ចាប់តាំងពីឆ្នាំ 2013 ដែលជាងពាក់កណ្តាលស្ថិតនៅក្រោមគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់លោក Xi។

ទោះបីជាមានយុទ្ធនាការឃោសនាទ្រង់ទ្រាយធំរបស់ខ្លួនក៏ដោយ ក៏ CCP មិនអាចលាក់បាំងការពិតអំពីសេដ្ឋកិច្ច ពីប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុបានដែរ ហើយនាំឱ្យពួកគេចង់បានការដឹកនាំដែលប្រសើរជាងនេះ។ ទន្ទឹមនឹងការរួមចំណែកដល់ការខ្វះខាតការងារ ការធ្លាក់ថ្លៃ និងវិបត្តិអចលនទ្រព្យដែលកំពុងរីករាលដាល ការរំលាយក្រុមហ៊ុន Evergrande ដើម្បីយកទ្រព្យសងបំណុល មានន័យថា រដ្ឋាភិបាលចិននឹងមិនផ្តល់កញ្ចប់ថវិកាសង្គ្រោះនោះឡើយ។ អ្នក​ទិញ​អចលនទ្រព្យ​នៅ​ប្រទេស​ចិន​នឹង​គ្មាន​យន្តការ​ណាមួយដើម្បី​ស្វែងរក​សំណង​នោះ​ទេ។ សូម្បី​តែ​ការ​ត្អូញត្អែរ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ការធ្វើបាតុកម្មដោយសន្តិវិធីក៏​មិន​សូវ​ជំរុញ​ឱ្យមានសកម្មភាពពី​រដ្ឋាភិបាលអ្វីនោះ​ដែល នេះ​បើ​តាម​វិទ្យុ​អាស៊ីសេរី (RFA)។

Ling Si អ្នក​សិក្សា​ហិរញ្ញវត្ថុ​ប្រាប់​វិទ្យុ​អាស៊ីសេរីថា​៖ «នៅ​ពេល​អនាគត យើង​អាច​ពឹង​ផ្អែកបានតែ​លើ​ខ្លួន​​ឯង​តែ​ប៉ុណ្ណោះ ហើយ​ស៊ូទ្រាំប្រឈមមុខនឹងហានិភ័យ​អាជីវកម្ម។ ប្រសិន​បើ​មានការរអាក់រអួលក្នុងខ្សែ​សង្វាក់​មូលធន និង​ហានិភ័យ​សាច់ប្រាក់​ងាយ​ស្រួល រដ្ឋាភិបាល​ចិន​ទំនង​ជា​មិន​ធ្វើ​អន្តរាគមន៍​ច្រើន​នោះទេ»។ RFA បាន​រាយការណ៍​ថា នៅពេលភ្លាមៗបន្ទាប់ពីពលរដ្ឋ​ចិន​ទទួលរង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ចនោះ រដ្ឋាភិបាលក៏​កំពុង​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ការប៉ាន់ស្មានតម្លៃ​អចលន​ទ្រព្យ​ផងដែរ ដែលនេះជាគោលនយោបាយដែលអនុគ្រោះដល់ថ្នាក់អ្នកកាន់អំណាច។

អ្នកវិភាគបានអះអាងថា ជំនួសឱ្យពេលវេលានៃការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនសម្រាប់ប្រជាពលរដ្ឋចិន មានប្រជាពលរដ្ឋជាច្រើនកំពុងក្លាយជានិមិត្តសញ្ញានៃការធ្លាក់ចុះសេដ្ឋកិច្ចកាន់តែខ្លាំង។ ក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ 2020, PRC បានជួយសម្រួលដល់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-19 ដោយការរក្សាទុកទិន្នន័យសុខភាពសាធារណៈសំខាន់ៗ និងទប់ស្កាត់ព័ត៌មានអំពីការចម្លង និងជំងឺពីវីរុស ខណៈពេលធ្វើការការអនុញ្ញាត ថែមទាំងមានការលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យប្រមូលផ្តុំ និងធ្វើដំណើរដោយសេរីនៅទូទាំងពិភពលោកក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ដែលនាំទៅរកការធ្លាក់សេដ្ឋកិច្ចពិភពលោក ដែលឥឡូវនេះអាចការប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ចិនយ៉ាងធ្ងន់ធ្ងរបំផុត។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button