តំបន់អូសេអានីទស្សនៈសាកល

ភាពជាដៃគូប៉ាស៊ីហ្វិក 24-1 បញ្ចប់គោលដៅបេសកកម្មចុងក្រោយរបស់ខ្លួន ដោយបង្កើនសមត្ថភាពសម្រាប់មនុស្សធម៌ និងការឆ្លើយតបគ្រោះមហន្តរាយ

បុគ្គលិករបស់ទស្សនាវដ្តី FORUM

តួលេខគួរឱ្យចាប់អារម្មណ៍៖ វ៉ែនតាតាមវេជ្ជបញ្ជាចំនួន 7 667 គូ និងវ៉ែនតាការពារកម្ដៅថ្ងៃយ៉ាងហោចណាស់ចំនួន 7 440 គូត្រូវបានចែកចាយ, នីតិវិធីព្យាបាលធ្មេញចំនួនជាង 6 847 ករណីត្រូវបានអនុវត្តឡើង, ជិត 4 000 ម៉ោងនៃការងារគម្រោងសាងសង់បានផ្តល់ជូន, ការវះកាត់ចំនួន 300 ករណីត្រូវបានធ្វើឡើង និងមានការប្រគំតន្ត្រីចំនួន 38 ផងដែរ។ នោះគឺជាចំនួនសរុបចុងក្រោយនៃភាពជាដៃគូប៉ាស៊ីហ្វិក 24-1 ដែលបានបញ្ចប់ដំណើរបេសកកម្មចំនួនប្រាំរបស់ខ្លួននៅក្នុងខែមករា ឆ្នាំ 2024 នៅទីក្រុង Chuuk រដ្ឋសហព័ន្ធនៃមីក្រូណេស៊ី (FSM) បន្ទាប់ពីរយៈពេលបួនខែនៃការផ្តល់ការថែទាំផ្នែកវេជ្ជសាស្រ្ត និងធ្មេញ ព្រមទាំងវិស្វកម្ម ក៏ដូចជាជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ (HADR) ផងដែរ។

ភាពជាដៃគូប៉ាស៊ីហ្វិកដែលដឹកនាំដោយសហរដ្ឋអាមេរិកដែលមានដើមកំណើតបន្ទាប់ពីរលកយក្សស៊ូណាមិកាលពីខែធ្នូ ឆ្នាំ 2004 បានបំផ្លិចបំផ្លាញផ្នែកខ្លះនៃអាស៊ីអាគ្នេយ៍ ហើយកិច្ចខិតខំប្រឹងប្រែងនេះបានវិវត្តពីការយកចិត្តទុកដាក់ដោយផ្ទាល់ ទៅការពង្រឹងភាពជាដៃគូ។ វាគឺជាបេសកកម្មត្រៀមរៀបចំ HADR ពហុជាតិប្រចាំឆ្នាំដ៏ធំបំផុតនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ដោយធ្វើការជាមួយប្រទេសម្ចាស់ផ្ទះ និងដៃគូដើម្បីបង្កើនអន្តរប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបនឹងគ្រោះមហន្តរាយ ព្រមទាំងបង្កើនសន្តិសុខ និងស្ថិរភាពក្នុងតំបន់ផងដែរ។

ភាពជាដៃគូប៉ាស៊ីហ្វិក 24-1 ជាមួយចំណុចសំខាន់ដែលនាវាមន្ទីរពេទ្យបំពាក់ដោយគ្រែគេងចំនួន 1 000 ឈ្មោះថា USNS Mercy ក៏បានអនុវត្តបេសកកម្មនៅក្នុងរដ្ឋ Pohnpei របស់មីក្រូណេស៊ី ក៏ដូចជានៅកោះម៉ាស៊ល ប៉ាឡូ និងប្រជុំកោះសូឡូម៉ុងផងដែរ។

បុគ្គលិកយោធាអាមេរិកផ្តល់សេវាសុខភាពធ្មេញ និងភ្នែកនៅ Fefan រួមជាមួយនឹងការបណ្ដុះបណ្ដាលមន្ទីរពិសោធន៍នៅមន្ទីរពេទ្យរដ្ឋ Chuuk ក្នុងអំឡុងពេលចូលចតសម្រាប់បេសកកម្មរបស់ដៃគូប៉ាស៊ីហ្វិកនៅប្រទេសមីក្រូណេស៊ី។
ប្រភពវីដេអូ៖ សិក្ខាកាមនាវិក GAVIN ARNOLDHENDERSHOT/ចក្របាលរងឯក JACOB WOITZEL/កងទ័ពជើងទឹកអាមេរិក

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសមីក្រូណេស៊ី លោកស្រី Jennifer Johnson បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «ភាពជាដៃគូប៉ាស៊ីហ្វិកគឺជានិមិត្តរូបនៃឯកភាព និងស្មារតីនៃកិច្ចសហប្រតិបត្តិការដែលបង្កប់នូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរដ្ឋសហព័ន្ធមីក្រូណេស៊ី ហើយគោលដៅរួមរបស់យើងគឺដើម្បីឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពបើកចំហ តភ្ជាប់ ចម្រុងចម្រើន ធន់ និងមានសុវត្ថិភាព»។

គោលដៅបេសកកម្មនៅរដ្ឋ Chuuk ដែលជាក្រុមកោះដែលមានប្រជាជនរស់នៅប្រហែលចំនួន 53 000 នាក់ រួមមានឆ្មាំឆ្នេរសមុទ្រ នាវិក និងទាហានមកពីប្រទេសអូស្ត្រាលី អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ពួកគេបានអនុវត្តនីតិវិធីព្យាបាលធ្មេញ ធ្វើតេស្ដភ្នែកនិងប្រើឡង់ទី និងវេជ្ជសាស្ត្រ រួមទាំងការវះកាត់ចំនួន 82 នៅលើនាវា USNS Mercy។

មន្ត្រីសុខភាពបរិស្ថាននៃកងទ័ពជើងទឹកអាមេរិកបានធ្វើការជាមួយអ្នកស្រុកលើការទុកដាក់ចំណីអាហារ និងវិធីដាក់អន្ទាក់ពពួកសត្វកកេរ ដើម្បីការពារការឆ្លង និងកាត់បន្ថយលទ្ធភាពនៃជំងឺរោគថ្លើមនិងគ្រលៀន ដែលជាជំងឺបង្កដោយបាក់តេរីដែលអាចចម្លងចែកចាយដោយសត្វកណ្តុរ។

សមាជិកក្រុមនៃភាពជាដៃគូប៉ាស៊ីហ្វិកក៏បានសហការជាមួយអ្នកសង្រ្គោះបឋមនៅរដ្ឋ Chuuk ដើម្បីបង្កើនការសង្គ្រោះបឋម ការស្វែងរក និងការសង្គ្រោះ និងការផ្ញើសារក្នុងគ្រាអាសន្ន និងការប្រាស្រ័យទាក់ទងក្នុងអំឡុងពេលមានគ្រោះមហន្តរាយ។ កងវរសេនាតូចផ្នែកសាងសង់នៃកងទ័ពជើងទឹកអាមេរិក បានជួយជួសជុលទុយោទឹកនៅមន្ទីរពេទ្យរដ្ឋ Chuuk និងដំឡើងកម្រិតឧបករណ៍នៅទីលានកីឡាមួយកន្លែង។

បុគ្គលិកយោធាមកពីប្រទេសជប៉ុន និងនូវែលសេឡង់ក៏ជាផ្នែកមួយនៃភាពជាដៃគូប៉ាស៊ីហ្វិក 24-1 ផងដែរ។ ក្នុងចំណោមចំណុចសំខាន់ៗនៃគោលដៅបេសកកម្មមុនៗ៖

  • បុគ្គលិកបានគាំទ្រដល់អ្នកផ្តល់សេវាវេជ្ជសាស្រ្តក្នុងតំបន់នៅទីតាំងចំនួន 17 កន្លែងនៅប្រជុំកោះសូឡូម៉ុង រួមទាំងគ្លីនិក និងមន្ទីរពេទ្យបង្អែកជាតិ ក្នុងអំឡុងពេលហ្គេមប៉ាស៊ីហ្វិកឆ្នាំ 2023។ ពួកគេបានចែកចាយទឹកកកប្រហែល 27 000 គីឡូក្រាម ដែលផ្គត់ផ្គង់ដោយនាវា USNS Mercy ដើម្បីបង្ការ និងព្យាបាលភាពតានតឹងអារម្មណដោយសារកម្ដៅ និងបានផ្តល់ការធានារ៉ាប់រងផ្នែកវះកាត់រយៈពេល 14 ថ្ងៃដល់កងកម្លាំងសន្តិសុខពហុជាតិដែលមានមនុស្សចំនួន 500 នាក់ដែលគាំទ្រព្រឹត្តិការណ៍កីឡានេះ។
  • សមាជិកក្រុមវេជ្ជសាស្រ្តបានធ្វើដំណើរតាមទូកជាមួយអ្នកផ្តល់សេវាសុខភាពក្នុងតំបន់នៅលើកនាវាមន្ទីរពេទ្យរបស់ប្រជុំកោះម៉ាស៊ល ដែលមានឈ្មោះថា RMIS Liwatoon-Mour សម្រាប់យុទ្ធនាការលុបបំបាត់ជំងឺរបេងរយៈពេលបួនថ្ងៃ។ វា​គូសបញ្ជាក់ថាជា​លើក​ដំបូង​ដែល​បុគ្គលិក​វេជ្ជសាស្រ្ត​អាមេរិកបាន​ប្រតិបត្តិការ​ពីនាវាមន្ទីរពេទ្យ​របស់​ប្រទេស​ម្ចាស់​ផ្ទះ​ក្នុង​អំឡុង​ពេល​បេសកកម្ម​ភាព​ជា​ដៃគូ​ប៉ាស៊ីហ្វិក។
  • អ្នកមុជទឹកបានទាញយក និងបោះចោលយ៉ាងត្រឹមត្រូវនូវកប៉ាល់ដឹកទំនិញដែលខូចពីកំពង់ផែ Dekehtik របស់រដ្ឋ Pohnpei ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសេដ្ឋកិច្ច។

លោក Chuuk Gov. Alexander Narruhn បាននិយាយនៅក្នុងពិធីបិទភាពជាដៃគូប៉ាស៊ីហ្វិកថា៖ «សូមឱ្យមិត្តភាពដ៏ពិសេសនេះស្ថិតស្ថេរ ឈានទៅដល់ទូទាំងទសវត្សរ៍ កោះ និងប្រជាជាតិនានា”។ អភិបាលរដ្ឋ Chuuk លោក Alexander Narruhn បានថ្លែងក្នុងពិធីបិទវគ្គភាពជាដៃគូប៉ាស៊ីហ្វិកថា៖ «ដូច្នេះ សូម​ឱ្យមិត្តភាព​ដ៏​ពិសេស​នេះ​ក្លាយ​ជា… ភាព​ស្ថិតស្ថេរ​មួយ​ដែល​នឹង​មាន​រយៈពេល​រាប់​ទសវត្សរ៍សម្រាប់កោះ និង​ប្រជាជាតិនានា»។ «សូម​ឱ្យ​វា​ត្រូវ​បាន​អនុវត្ត​ដោយ​ភាពទៀងត្រង់ ដូច្នេះ​យើង​អាច​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់ ឯកភាព ស្ថិរភាព ការ​សហការ និង​សុច្ឆន្ទៈ»។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button