វិវាទ/ភាពតានតឹងអាស៊ីឥសាន / NEA

តៃវ៉ាន់ចាប់ផ្តើមកេណ្ឌទាហានដែលបានបន្លាយពេល ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ PRC

សារព័ត៌មាន REUTERS

ទាហានដែលទើបនឹងជ្រើសរើសថ្មីបានចាប់ផ្តើមចូលបម្រើយោធាជាកាតព្វកិច្ចក្នុងរយៈពេលមួយឆ្នាំនៅតៃវ៉ាន់នៅចុងខែមករាឆ្នាំ 2024 បន្ទាប់ពីរយៈពេលនៃការកេណ្ឌទាហានត្រូវបានបន្លាយពេលពីរយៈពេលបួនខែ ដោយសារមានការព្រួយបារម្ភអំពីការកើនឡើងនៃការគំរាមកំហែងផ្នែកយោធារបស់សាធារណរដ្ឋប្រជាមានិតចិន (PRC)។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានប្រកាសឱ្យដឹងអំពីការបន្លាយពេលនោះនៅចុងឆ្នាំ 2022។

PRC បានបង្កើនសម្ពាធផ្នែកយោធា ការទូត និងសេដ្ឋកិច្ច ដើម្បីអះអាងការទាមទាររបស់ខ្លួនលើតៃវ៉ាន់ រួមទាំងការធ្វើសមយុទ្ធកងទ័ពអាកាសរបស់កងទ័ពរំដោះប្រជាជនស្ទើរតែរាល់ថ្ងៃនៅជិតកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះអស់រយៈពេលបួនឆ្នាំកន្លងមកនេះ។

លោក Lien Chih-wei មន្ត្រីនៅមជ្ឈមណ្ឌលជ្រើសរើសទាហាននៅកណ្តាលទីក្រុង Taichung របស់តៃវ៉ាន់ ដែលជាកន្លែងដែលបុរសវ័យក្មេងត្រៀមខ្លួនចូលបម្រើកងទ័ពបានលើកឡើងថា៖ «វាគឺជាទំនួលខុសត្រូវរួមគ្នារបស់យើងក្នុងការកែសម្រួលរចនាសម្ព័ន្ធយោធា និងពង្រឹងអំណាចប្រយុទ្ធ»។ «វាគឺជាមូលដ្ឋានគ្រឹះមួយសម្រាប់ពួកយើង ក្នុងការពង្រឹងអំណាចយោធារបស់យើងផងដែរ»។

ទាហានដែលទើបនឹងជ្រើសរើសចំនួន 670 នាក់ត្រូវបានរំពឹងទុកនៅក្នុងក្រុមដំបូងស្ថិតក្រោមកម្មវិធីកេណ្ឌទាហានដែលបានបន្លាយពេល។

កងទ័ពតៃវ៉ាន់បានលើកឡើងថា៖ «ក្នុងការប្រឈមមុខនឹងបរិយាកាសអន្តរជាតិដ៏ស្មុគស្មាញ វាជាចំណុចអាទិភាពចម្បងរបស់យើង ក្នុងការកសាងឆន្ទៈដ៏មោះមុត ដើម្បីទប់ទល់នឹងសត្រូវ»។ ការបន្លាយពេលនៃការចូលបម្រើយោធាជាកាតព្វកិច្ចទៅមួយឆ្នាំទៀតនឹងមិនត្រឹមតែបង្កើតប្រសិទ្ធភាពក្នុងប្រយុទ្ធភ្លាមៗ ថែមទាំងអភិវឌ្ឈគុណភាពដល់បុគ្គលិកបម្រុង​ ក៏ដូចពង្រឹងកម្លាំងចល័ត និងបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធទូទៅនៃវិស័យការពារជាតិផងដែរ»។

ការហ្វឹកហ្វឺននឹងរួមបញ្ចូលទាំងប្រព័ន្ធសព្វាវុធសម្រាប់ប្រតិបត្តិការមានដូចជាមីស៊ីលប្រឆាំងនឹងយន្តហោះ Stinger និងមីស៊ីលប្រឆាំងនឹងរថពាសដែក។ ទាហានដែលទើបនឹងជ្រើសរើសថ្មី លោក Yin Hsin-shih មានអាយុ 18 ឆ្នាំ បានមានឱ្យដឹងថា ការបន្លាយពេលក្នុងការកេណ្ឌទាហាននឹងផ្តល់ឱ្យតៃវ៉ាន់នូវ «អំណាចលើវិស័យការពារជាតិដែលចាំបាច់ ល្គឹកណាតែប្រទេសជិតខាងរបស់យើងមានការគំរាមកំហែងដ៏ខ្លាំងក្លាមកលើប្រទេសយើង»។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button