ការរីកសាយអាវុធអាស៊ីឥសាន / NEA

យុទ្ធសាស្ត្ររារាំងរបស់សម្ព័ន្ធមិត្តដែលកាន់តែប្រសើង នឹងដោះស្រាយបញ្ហាការគំរាមកំហែងដោយនុយក្លេអ៊ែររបស់កូរ៉េខាងជើង

លោក Felix Kim

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងពង្រឹងសកម្មភាពរារាំងរួមគ្នា ដើម្បីប្រឈមមុខនឹងការគំរាមកំហែងដោយនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងកើនឡើងរបស់កូរ៉េខាងជើងចំពោះសន្តិសុខនៃឧបទ្វីបកូរ៉េ និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

គំនិតផ្តួចផ្តើមទ្វេភាគីរួមមានការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តក្នុងការរៀបចំសកម្មភាពរារាំង (TDS) របស់សម្ព័ន្ធមិត្តយូរអង្វែង ដែលធ្វើការជំរុញប្រតិបត្តិការជាយថាហេតុរួមគ្នា ដូចជាការឆ្លើយតបប្រកបដោយសក្តានុពលរបស់សហរដ្ឋអាមេរិក និងការពង្រឹងសកម្មភាពរារាំងដែលមិនមែននុយក្លេអ៊ែររបស់កូរ៉េខាងត្បូង។

TDS ដែលត្រូវបានធ្វើបច្ចុប្បន្នភាព ព្យាយាមណែនាំអំពីវិធីសាស្រ្តរួមរបស់សម្ព័ន្ធភាព និងផ្តល់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រដ៏រឹងមាំ និងអាចសម្របខ្លួនបានបន្ថែមទៀត ដើម្បីរារាំងទីក្រុងព្យុងយ៉ាង នេះបើតាមក្រសួងការពារជាតិសហរដ្ឋអាមេរិកបានលើកឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ 2023។ សម្ព័ន្ធមិត្តក៏មានគម្រោងពង្រីកទំហំ និងវិសាលភាពនៃសមយុទ្ធ និងការហ្វឹកហ្វឺនរួមគ្នា រួមទាំងសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នា ដើម្បីបង្ហាញពីសមត្ថភាពការពារ និងការត្រៀមខ្លួនផងដែរ។

លោកបណ្ឌិត Kim Jae Yeop អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Sungkyun សម្រាប់យុទ្ធសាស្ត្រសកលនៃសាកលវិទ្យាល័យ Sungkyunkwan បានប្រាប់ទស្សនាវដ្តី FORUM ដោយប្រើអក្សរកាត់សម្រាប់សាធារណរដ្ឋកូរ៉េ ឈ្មោះផ្លូវការរបស់ប្រទេសកូរ៉េខាងត្បូងថា៖ «ដោយពិចារណាលើភាពតឹងរ៉ឹងនៃស្ថានភាពថ្មីៗនៅលើឧបទ្វីបកូរ៉េ ដូចជាការបន្តចលនាសម្រាប់ការពង្រីកឃ្លាំងអាវុធ WMD [អាវុធប្រល័យលោក] របស់កូរ៉េខាងជើង និងភាពតានតឹងផ្នែកនយោបាយ និងយោធាដែលកំពុងកើនឡើងដោយសម្ព័ន្ធភាពរវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង … ROK និងសហរដ្ឋអាមេរិក ដើម្បីរក្សា និងពង្រឹងជំហរការពារជាតិសម្រាប់ទប់ទល់នឹងការគំរាមកំហែងដោយ WMD ពីរបបក្រុងព្យុងយ៉ាង»

លោក Kim បានលើកឡើងថា ចាប់តាំងពី TDS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2013 មក ទិន្នផលនៃការបំផ្ទុះអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានកើនឡើងយ៉ាងខ្លាំង ដោយមានការចង្អុលបង្ហាញថា របបនេះបានចម្រាញ់សារធាតុដើម្បីផលិតអាវុធបរិមាណូគ្រប់គ្រាន់សម្រាប់ក្បាលគ្រាប់នុយក្លេអ៊ែររាប់សិបគ្រាប់នោះ។ បន្ថែមពីលើនេះ លោកបានលើកឡើងថា ប្រការនេះនាំឱ្យមានការជឿថា បានបង្កើតនូវប្រព័ន្ធបញ្ជូនមីស៊ីល ដែលមានសមត្ថភាពវាយប្រហារប្រទេសជប៉ុន និងអាចជាសហរដ្ឋអាមេរិកក៏ថាបាន។

លោក Kim បានលើកឡើងថា៖ «ជាលទ្ធផល ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ត្រូវបានតម្រូវឱ្យដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពបន្ថែមទៀតសម្រាប់ការដោះស្រាយជាមួយនឹងបញ្ហាប្រឈមពី WMD ដែលកាន់តែប្រសើរជាងមុនរបស់ទីក្រុងព្យុងយ៉ាង»។ «បច្ចុប្បន្ននេះ មានការផ្តោតសំខាន់ពីរសម្រាប់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន លើការកែលម្អឥរិយាបថរារាំងរបស់ពួកគេ ដើម្បីប្រឆាំងនឹងការគំរាមកំហែងដោយ WMD របស់កូរ៉េខាងជើង៖ ការបង្កើតស្ថាប័នចេញពីការប្តេជ្ញាចិត្តទប់ស្កាត់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅលើឧបទ្វីបកូរ៉េ និង​ការ​អភិវឌ្ឍ​សមត្ថភាពរារាំងដែល​មិនពាក់ព័ន្ធឹនង​នុយក្លេអ៊ែរ​របស់ ROK ផ្ទាល់»។

យោងតាមលោក Kim បានឱ្យដឹងថា ការផ្តោតដំបូង ការបង្កើតស្ថាប័ន គឺត្រូវបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាស៊ីនតោន ដែលចេញក្នុងខែមេសា ឆ្នាំ 2023 ដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden។ សេចក្តីប្រកាសនេះបានបង្កើតឱ្យមានក្រុមប្រឹក្សានុយក្លេអ៊ែរទ្វេភាគី ដើម្បីវិភាគនុយក្លេអ៊ែរ និងផែនការយុទ្ធសាស្ត្រ និងគ្រប់គ្រងការគំរាមកំហែងដែលបង្កឡើងដោយឃ្លាំងអាវុធ WMD របស់ទីក្រុងព្យុងយ៉ាង។ លោកបានលើកឡើងថា ប្រការនោះនឹងអនុញ្ញាតឱ្យទីក្រុងសេអ៊ូល «ចូលរួមនៅក្នុងការសម្រេចចិត្តកាន់តែស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់នុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ដោយហេតុនេះនាំឱ្យមានការបង្កើនភាពជឿជាក់នៃការប្តេជ្ញាចិត្តនៃកម្លាំងការពារអាវុធនុយក្លេអ៊ែររបស់សហរដ្ឋ​អាមេរិក ក្នុងករណីជម្លោះយោធានៅឧបទ្វីបកូរ៉េ»។

លោក Kim បានលើកឡើងថា កូរ៉េខាងត្បូងក៏បាននឹងកំពុងជំរុញប្រព័ន្ធការពារ «អ័ក្សបី» របស់ខ្លួនចំពោះធនធានឈ្លបយកការណ៍ គ្រាប់បែកវាយប្រហាររយៈចម្ងាយឆ្ងាយ និងប្រព័ន្ធការពារមីស៊ីលផងដែរ។

លោកបានលើកឡើងថា៖ «អ្វីទាំងនេះផ្តល់នូវជម្រើសដែលអាចបត់បែនបាន និងចម្រុះដល់ទីក្រុងសេអ៊ូល ក្នុងការស្វែងរក ការរំខាន ការបំផ្លាញ និងការទប់ស្កាត់ការគំរាមកំហែងដោយ WMD ពីទីក្រុងព្យុងយ៉ាង មុនពេលដែលស្ថានការណ៍កើនឡើងដល់ចំណុចដែលសហរដ្ឋអាមេរិកត្រូវអនុវត្តវិធានការធ្ងន់ធ្ងរនៃការទប់ស្កាត់នុយក្លេអ៊ែរ»។ «ជាលទ្ធផល ទាំងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន មានការចាំបាច់ក្នុងការបង្កើនប្រសិទ្ធភាពនៃការរារាំងអាវុធ WMD របស់ទីក្រុងព្យុងយ៉ាង តាមរយៈការរួមបញ្ចូលសមត្ថភាពនុយក្លេអ៊ែរ និងពាក់ព័ន្ធនឹងនុយក្លេអ៊ែរ»។

លោក Felix Kim គឺជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំទស្សនាវដ្តី FORUM ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង​​


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button