តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIPវិវាទ/ភាពតានតឹងអាស៊ីឥសាន / NEA

នៅដើមឆ្នាំ 2024 ហុងកុងផ្ដើមជំរុញការប្រឆាំងលទ្ធិប្រជាធិបតេយ្យ

បុគ្គលិករបស់ទស្សនាវដ្តី FORUM

នៅពេលដែលការកាត់ក្តីរបស់លោក Jimmy Lai ​ដែលជាមហាសេដ្ឋី​ខាង​ប្រព័ន្ធផ្សព្វផ្សាយ បានចាប់ផ្តើមនៅថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2023 ក្នុងទីក្រុងហុងកុង ​អ្នកខ្លះបានហៅការកាត់ក្តីនេះថាជាការសាកល្បងដ៏សំខាន់នៃសេរីភាពក្នុងការនិយាយស្តីក្រោមច្បាប់សន្តិសុខជាតិដ៏តឹងរ៉ឹងរបស់អតីតអាណានិគមអង់គ្លេសនេះ។

អ្នកខ្លះទៀត ដូចជាកូនប្រុសរបស់ Lai Sebastien បានហៅវាថាជាការកាត់ក្តីពុតត្បុត។

លោក Jimmy Lai មានអាយុ 76 ឆ្នាំ ដែលជាអ្នកបោះពុម្ពផ្សាយគាំទ្រលទ្ធិប្រជាធិបតេយ្យនៃកាសែត Apple Daily ដែលលែងដំណើរការហើយ ត្រូវបានចោទប្រកាន់ពីបទ «ឃុបឃិតជាមួយកងកម្លាំងបរទេស» និងការសមគំនិតក្នុងការបោះពុម្ពផ្សាយឯកសារបំបះបំបោរ។ លោកប្រឈមមុខនឹងការជាប់គុកអស់មួយជីវិត។

ការកាត់ក្តីបានពន្យារពេលយ៉ាងយូរ ដែលត្រូវបានគេរំពឹងថានឹងមានរយៈពេលប៉ុន្មានខែចុងក្រោយនេះ គឺជាឧទាហរណ៍ដ៏លេចធ្លោមួយនៃអ្វីដែលអ្នកសង្កេតការណ៍លើកឡើងថាជាការរុះរើរូបមន្ត «ប្រទេសមួយ ប្រព័ន្ធពីរ» ដែលសាធារណរដ្ឋប្រជាមានិតចិន (PRC) បានយល់ព្រមនៅពេលដែលចក្រភពអង់គ្លេសបានប្រគល់ទីក្រុងហុងកុង ក្នុងឆ្នាំ 1997 មកវិញនោះ។ នៅក្រោមកិច្ចព្រមព្រៀងនេះ មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកទទួលបានការសន្យានូវកម្រិតមួយដ៏ខ្ពស់នៃស្វ័យភាពនយោបាយសម្រាប់រយៈពេល 50 ឆ្នាំ រួមទាំងសេរីភាពដែលមិនត្រូវបានផ្តល់ជូនប្រទេសចិនដីគោកក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនិស្តចិន។

ប៉ុន្តែ PRC មានឆន្ទៈកាន់តែខ្លាំងឡើងក្នុងការបំពានលើការសន្យានោះ ជាពិសេសនៅពេលចលនាមហាជនគាំទ្រលទ្ធិប្រជាធិបតេយ្យឆ្នាំ 2019។ ច្បាប់សន្តិសុខដែលដាក់ដោយទីក្រុងប៉េកាំងក្នុងឆ្នាំ 2020 ដែលជាឧក្រិដ្ឋកម្មប្រឆាំង និងការរិះគន់រដ្ឋាភិបាល ដែលឈានទៅដល់ការចាប់ខ្លួនសកម្មជន អ្នកនយោបាយ និងអ្នកកាសែតដូចជា Lai ក៏ដូចជាការដកសិទ្ធិបោះឆ្នោត និងសេរីភាពបញ្ចេញមតិ។

ខណៈដែលឆ្នាំ 2023 ឈានចូលដល់ទីបញ្ចប់នោះ គំរូនៃអ្វីដែលគេហៅថា «ការធ្វើឱ្យដីគោកជាហុងកុង» រួមមាន៖

  • កាសែត The Washington Post បានរាយការណ៍កាលពីខែធ្នូថារដ្ឋាភិបាលហុងកុងបានបន្ថែមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្រៅប្រទេសចំនួនប្រាំនាក់ទៅក្នុងអ្វីដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានថ្កោលទោសថាជា៖ «បញ្ជីតម្លៃខ្លួន​» និងផ្តល់ប្រាក់ចំនួន 128 000 ដុល្លារសម្រាប់ព័ត៌មានអំពីសកម្មជនម្នាក់ៗ។លោកស្រី Joey Siu ដែលជាអ្នកក្រុងវ៉ាស៊ីនតោនឌីស៊ីហើយជាសកម្មជននិងជាពលរដ្ឋអាមេរិកបានមានប្រសាសន៍ថាការដាក់បញ្ចូលរបស់លោកស្រីបង្ហាញអំពី «ការឈានទៅដល់ក្រៅទឹកដីនៃច្បាប់សន្តិសុខជាតិ»។
  • លោកស្រី Agnes Chow ដែលជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យម្នាក់ទៀតដែលបានជាប់ពន្ធនាគារប្រហែលប្រាំពីរខែបានចែករំលែកព័ត៌មានតាម Instagram កាលពីដើមខែធ្នូដើម្បីពិពណ៌នាអំពីរបៀបដែលនាងត្រូវបានអនុញ្ញាតឱ្យចាកចេញពីហុងកុងទៅសិក្សានៅប្រទេសកាណាដា។លោកស្រី Chow មានអាយុ 27 ឆ្នាំបានលើកឡើងថាលោកស្រីត្រូវបានបញ្ជាឱ្យលះបង់អតីតកាលរបស់លោកស្រីឬបន្តឃុំឃាំងនៅក្នុងទីក្រុង។ទីភ្នាក់ងារសារព័ត៌មានបារាំងបានរាយការណ៍ថាលោកស្រី Chow បានយល់ព្រមកិច្ចព្រមព្រៀងនេះដែលរួមបញ្ចូលទាំងការធ្វើដំណើរតាមរថយន្តដែលអមដំណើរដោយប៉ូលិសទៅកាន់ដីគោកជាកន្លែងដែលលោកស្រីត្រូវបានបង្ខំឱ្យបង្ហាញការដឹងគុណចំពោះបក្សកុម្មុយនិស្តចិន។លោកស្រី Chow បានថ្លែងប្រាប់ទៀតថានាងនឹងមិនត្រឡប់ទៅហុងកុងវិញទេបើទោះជាមានលក្ខខណ្ឌតម្រូវឱ្យនៅក្រៅឃុំដែលលោកស្រីធ្វើដូច្នេះតាមកាលកំណត់ក៏ដោយ។នាយកប្រតិបត្តិរបស់ទីក្រុងលោក John Lee បានមានប្រសាសន៍ថាលោកស្រី Chow នឹងត្រូវគេតាមរកអស់មួយជីវិតលុះត្រាតែលោកស្រីប្រគល់ខ្លួនឱ្យអាជ្ញាធរ។
  • ក្រុមអ្នកសារព័ត៌មានបានលើកឡើងអំពីការព្រួយបារម្ភថាលោកស្រី Minnie Chan អ្នកយកសារព័ត៌មានរបស់កាសែតហុងកុង South China Morning Post ត្រូវបានឃុំខ្លួនបន្ទាប់ពីធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីចូលរួមវេទិកាសន្តិសុខកាលពីខែតុលា។បើយោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថាគិតត្រឹមចុងខែធ្នូនេះទំនាក់ទំនងជាក់ស្តែងតែមួយគត់របស់លោកស្រី Chan គឺជាការបង្ហោះ Facebook នាពាក់កណ្តាលខែវិច្ឆិកាហើយលោកស្រីបានយកពេលដើម្បី «ឈប់សម្រាកផ្ទាល់ខ្លួន»។
  • បើយោងតាមវិទ្យុអាស៊ីសេរី (RFA) រាយការណ៍ឱ្យដឹងថាអត្រាចំនួនអ្នកទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតស្រុក «តែអ្នកស្នេហាជាតិ» កាលពីខែធ្នូដែលមិនរាប់បញ្ចូលក្រុមប្រឆាំងប្រជាធិបតេយ្យបានឈានដល់កម្រិតទាបបំផុតក្នុងចំនួនត្រឹមតែ 27,54%។
  • បើយោងតាមសេចក្តីរាយការណ៍ពី RFA កាលពីថ្ងៃទី 30 ខែវិច្ឆិកាបានរាយការណ៍ថាមានបុរសអាយុ 26 ឆ្នាំម្នាក់ពាក់អាវយឺតដែលមានពាក្យស្លោកហាមប្រាមការតវ៉ាត្រូវបានចាប់ខ្លួនខណៈគាត់បានឡើងជិះយន្តហោះ។

ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button