តំបន់អាស៊ីអគ្នេយ៍ / SEAតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIPភាពជាដៃគូ

ការល្បាតសមុទ្រចិនខាងត្បូងពង្រឹងទំនាក់ទំនងកងទ័ពជើងទឹកហ្វ៊ីលីពីន និងសហរដ្ឋអាមេរិក

បុគ្គលិករបស់ទស្សនាវដ្តី FORUM

កងទ័ពជើងទឹកហ្វ៊ីលីពីន និងសហរដ្ឋអាមេរិក ដែលឆ្លើយតបទៅនឹងសកម្មភាពអរិភាពរបស់ចិននៅសមុទ្រចិនខាងត្បូង បានធ្វើសមយុទ្ធដែនសមុទ្ររយៈពេលពីរថ្ងៃក្នុងខែមករា ឆ្នាំ 2024 ដើម្បីបង្កើនអន្តរប្រតិបត្តិការ និងកម្លាំងគម្រោង។

សម្ព័ន្ធមិត្តយូរអង្វែងបានធ្វើការល្បាតរួមគ្នានៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វ៊ីលីពីន (EEZ) នៅក្នុងផ្នែកមួយនៃសមុទ្រចិនខាងត្បូង ដែលប្រជាជនហ្វ៊ីលីពីនហៅថា សមុទ្រហ្វ៊ីលីពីនខាងលិច។ សមយុទ្ធរួមមានការផ្លាស់ប្តូរឆ្លងកាត់នាវា និងសមយុទ្ធឆ្លងកាត់ និងការផ្លាស់ប្តូរលើការយល់ដឹងអំពីដែនសមុទ្រ និងបញ្ហាសន្តិសុខផ្សេងទៀត។ អង្គភាពរបស់ហ្វ៊ីលីពីន​មាន​នាវា​ល្បាតប្រភេទ BRP Gregorio del Pilar និងនាវាល្បាតប្រភេទ BRP Ramon Alcaraz និង​នាវាគាំទ្រការវាយប្រហារឡើងឆ្នេរ BRP Davao del Sur។ នាវាចូលរួមរបស់សហរដ្ឋអាមេរិករួមមាន នាវាផ្ទុកយន្តហោះបញ្ជា USS Carl Vinson មកពីក្រុមនាវា Carrier Strike Group 1 រួមជាមួយនឹងកងឯកភាពទ័ពអាកាសរបស់ខ្លួន នាវាចម្បាំងបំពាក់ដោយមីស៊ីលបញ្ជា USS Princeton និងនាវាពិឃាតបំពាក់ដោយមីស៊ីលបញ្ជា USS Sterett និង USS Kidd។

កងកម្លាំងប្រដាប់អាវុធនៃនាយសេនាធិការកងទ័ពហ្វ៊ីលីពីន លោកឧត្តមសេនីយ៍ Romeo Brawner Jr បានថ្លែងថា៖ «សកម្មភាពកិច្ចសហប្រតិបត្តិការដែនសមុទ្រ គឺជាជំហានមួយដ៏សំខាន់នៅក្នុងសម្ព័ន្ធភាព និងអន្តរប្រតិបត្តិការរបស់យើងជាមួយសហរដ្ឋអាមេរិក។ វាក៏បង្ហាញពីវឌ្ឍនភាពរបស់យើងនៅក្នុងសមត្ថភាពការពារជាតិ និងការអភិវឌ្ឍក្នុងនាមជាកងកម្លាំងប្រដាប់អាវុធលំដាប់ពិភពលោកផងដែរ»។

ការល្បាតទ្វេភាគីធ្វើឡើងបន្ទាប់ពីមានការកើនឡើងនៃការជួបប្រសព្វរវាងនាវាសាធារណៈរដ្ឋប្រជាមានិតចិន (PRC) និងនាវាហ្វ៊ីលីពីនកាលពីក្នុងឆ្នាំ 2023។ PRC ទាមទារផ្នែកភាគច្រើននៃសមុទ្រចិនខាងត្បូង បើទោះបីជាមានសេចក្តីសម្រេចរបស់តុលាការអន្តរជាតិកាលពីឆ្នាំ 2016 ដែលបានបដិសេធព្រំដែនតាមអំពើចិត្តរបស់ទីក្រុងប៉េកាំងក៏ដោយ។

ការប្រឈមមុខដាក់គ្នាមួយចំនួនបានកើតឡើងក្នុងអំឡុងពេលនៃបេសកកម្មផ្គត់ផ្គង់សម្ភារៈឡើងវិញរបស់ហ្វ៊ីលីពីនទៅកាន់ Second Thomas Shoal នៅក្នុង EEZ របស់ប្រទេស ដែលកងទ័ពម៉ារីនត្រូវបានដាក់ឱ្យឈរជើងនៅលើ BRP Sierra Madre ដែលជានាវាកងទ័ពជើងទឹកដែលតាំងមូលដ្ឋានដោយចេតនា ដែលបម្រើជាប៉ុស្តិ៍ប្រចាំការយោធា។ នាវាឆ្មាំឆ្នេរសមុទ្រចិនបានវាយប្រហារ និងបាញ់កាណុងបាញ់ទឹកទៅលើនាវាផ្គត់ផ្គង់ ហើយថែមទាំងតម្រង់ឡាស៊ែរកម្រិតយោធានៅកប៉ាល់ឆ្មាំឆ្នេរសមុទ្រហ្វ៊ីលីពីន ដែលឆ្ពោះទៅកាន់ Sierra Madre ក្នុងខែកុម្ភៈ ឆ្នាំ 2023 ផងដែរ ដោយធ្វើឱ្យសមាជិកនាវិកងងឹតភ្នែកជាបណ្តោះអាសន្ន។

មួយខែក្រោយមក នាវាកងទ័ពជើងទឹកចិន និងកប៉ាល់កងជីវពលជើងទឹករបស់ចិនសង្ស័យចំនួន ​42 គ្រឿង ត្រូវបានគេប្រទះឃើញនៅក្បែរកោះ Thitu ដែលជាកន្លែងប៉ុស្តិ៍ប្រចាំការរបស់ហ្វ៊ីលីពីនមួយទៀតនៅសមុទ្រចិនខាងត្បូង នេះបើយោងតាមសេចក្ដីរាយការរបស់សារព័ត៌មាន Reuters។

ប្រជាជាតិនានារួមទាំងសហរដ្ឋអាមេរិកផងដែរនោះក៏ធ្វើការគាំទ្រលើការទាមទារដែនសមុទ្ររបស់ហ្វ៊ីលីពីន និងបានថ្កោលទោសសកម្មភាពរបស់ទីក្រុងប៉េកាំង។ ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការពង្រឹងវិស័យការពារជាតិដែលបានពង្រឹងនិងពង្រីករបស់ពួកគេ ហ្វ៊ីលីពីនបានផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិកចូលទៅកាន់ទីតាំងយោធាបន្ថែមចំនួនបួនទៀតក្នុងឆ្នាំ 2023 ដែលក្នុងនោះទីតាំងចំនួនបីបែមុខទៅកាន់នឹងកោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯងដែល PRC អះអាងថាជារបស់ខ្លួន និងគំរាមកំហែងក្នុងការបញ្ចូលជារបស់ខ្លួនដោយប្រើកម្លាំង។ ហ្វ៊ីលីពីន និងសហរដ្ឋអាមេរិកក៏បានធ្វើសមយុទ្ធយោធា Balikatan ដ៏ធំបំផុតរបស់ពួកគេនៅក្នុងខែមេសា ឆ្នាំ 2023 ដោយមានបុគ្គលិកជាង 17 000 នាក់ និងជាលើកដំបូងដែលបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅឯសមុទ្រ។

ព្រុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាមក៏មានជម្លោះទាមទារនៅសមុទ្រចិនខាងត្បូងជាមួយ PRC ផងដែរ។ ផ្លូវដឹកជញ្ជូនដ៏សំខាន់មានធនធានជលផល និងធនធានប្រេង និងឧស្ម័នសំខាន់ៗ។

កាសែត Nikkei Asia បានរាយការណ៍ថា ប្រទេសឥណ្ឌូណេស៊ី និងហ្វ៊ីលីពីនបានធ្វើការព្រមព្រៀងគ្នាក្នុងខែមករា ឆ្នាំ 2024 ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខដែនសមុទ្រ។ ប្រធានាធិបតីហ្វ៊ីលីពីន លោក Ferdinand Marcos Jr. និងប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានជួបប្រជុំគ្នានៅទីក្រុងម៉ានីល បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក Retno Marsudi បានថ្លែងថា ទីក្រុងហ្សាការតាត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដើម្បីសម្រេចបញ្ចប់ក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូងដែលមានបំណងដោះស្រាយបញ្ហាជម្លោះទឹកដីដែលពន្យារពេលជាយូរមកហើយនោះ។

សម្ព័ន្ធមិត្ត និងដៃគូតែងតែធ្វើសមយុទ្ធកងទ័ពជើងទឹកនៅសមុទ្រចិនខាងត្បូង និងកន្លែងផ្សេងទៀត ដើម្បីបង្កើនការត្រៀមខ្លួន និងសមត្ថភាពរួមគ្នា។ ក្រុមនាវាផ្ទុកយន្តហោះចម្បាំង Carrier Strike Group 1 របស់កងទ័ពជើងទឹកអាមេរិក ដែលមានសមត្ថភាពធ្វើបេសកកម្មពីការប្រយុទ្ធដល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយ បានចូលរួមក្នុងព្រឹត្តិការណ៍ Multi-Large Deck និងសមយុទ្ធឆ្នាំ 2023 ក្នុងខែវិច្ឆិកា ដោយសហការជាមួយកងកម្លាំងសម្ព័ន្ធមិត្តដូចជាកងទ័ពជើងទឹកអូស្ត្រាលី កងទ័ពជើងទឹកកាណាដា និងកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន។ ការល្បាតរបស់ហ្វ៊ីលីពីន និងអាមេរិកមួយទៀតក៏ត្រូវបានធ្វើឡើងនៅខែនោះផងដែរ។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button