ឥណ្ឌាយល់ព្រមទិញគ្រឿងបរិក្ខាយោធាដែលមានតម្លៃ 8,5 ពាន់លានដុល្លារអាមេរិក
ប្ទេសឥណ្ឌាកាលពីខែមីនា ឆ្នាំ 2023 បានយល់ព្រមលើការទិញមីស៊ីល ឧទ្ធម្ភាគចក្រ កាំភ្លើងធំ និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកដែលមានតម្លៃ 8,5 ពាន់លានដុល្លារអាមេរិក ខណៈដែលប្រទេសនេះស្វែងរកការពង្រឹងកម្លាំងយោធារបស់ខ្លួន។
ក្រសួងការពារជាតិឥណ្ឌាបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមប្រឹក្សាសម្រាប់ដំណើរការទិញយកសព្វាវុធ (DAC) ដែលជាស្ថាប័នរដ្ឋាភិបាលកំពូលសម្រាប់ការអនុម័តលើការទិញមូលធនសម្រាប់យោធាឥណ្ឌាបានអនុម័តលើការបញ្ជាទិញសម្រាប់សេវាបម្រើទាំងអស់របស់ខ្លួន។ ក្រសួងបានលើកឡើងថា ការបញ្ជាទិញទាំងអស់នឹងត្រូវបានដាក់ជាមួយក្រុមហ៊ុនឥណ្ឌា ស្របតាមការជំរុញដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi ក្នុងការជំរុញការផលិតសម្រាប់វិស័យការពារជាតិក្នុងស្រុក។ (រូបភាព៖ ឥណ្ឌាបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងដំបូងគេដែលផលិតក្នុងស្រុករបស់ខ្លួនឈ្មោះថា INS Vikrant ក្នុងខែកញ្ញា ឆ្នាំ 2022។)
អមដោយប្រទេសដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរជាដៃគូគឺសាធារណៈរដ្ឋប្រជាមានិតចិន (PRC) និងប៉ាគីស្ថាន ឥណ្ឌាកំពុងធ្វើទំនើបកម្មឧបករណ៍យោធាសម័យសូវៀតភាគច្រើនរបស់ខ្លួន ដោយមានភាពតានតឹងនៅតាមព្រំដែនហិម៉ាឡៃយ៉ានដែលមានជម្លោះជាមួយ PRC។ បន្ទាប់ពីទីក្រុងញូវដែលីបានសម្តែងការព្រួយបារម្ភអំពីសកម្មភាពរបស់ចិនជុំវិញបញ្ហាមហាសមុទ្រឥណ្ឌាក្នុងឆ្នាំ 2022 កងទ័ពជើងទឹកឥណ្ឌាបានផ្តោតសំខាន់លើការទិញយក ដែលមានប្រហែល 80% ដែលត្រូវបានអនុម័ត។
ការទិញដែលត្រូវបានអនុម័តរួមមាន មីស៊ីល BrahMos 200 ដើម ឧទ្ធម្ភាគចក្រ 50 គ្រឿង និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកសម្រាប់កងទ័ពជើងទឹក។ DAC ក៏បានអនុម័តការផលិតម៉ាស៊ីនចំហេះដំណើរការដោយប្រេងម៉ាស៊ូត ដែលនឹងក្លាយជាគម្រោងដំបូងសម្រាប់ប្រទេសឥណ្ឌា និងសំណើរបស់កងទ័ពអាកាសសម្រាប់អាវុធចម្ងាយឆ្ងាយសម្រាប់យន្តហោះចម្បាំង Sukhoi-30MKI។ កងទ័ពឥណ្ឌាបានទទួលការយល់ព្រមក្នុងការទិញកាំភ្លើងធំ 155 mm/52-caliber towed ចំនួន 307 គ្រឿង រួមជាមួយនឹងយានជំនិះចល័តភាពខ្ពស់ និងរថយន្តសម្រាប់ទាញកាំភ្លើងធំ។ សារព័ត៌មាន Reuters
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។