តំបន់អាស៊ីអគ្នេយ៍ / SEAតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIPវិវាទ/ភាពតានតឹង

អ្នកជំនាញអំពាវនាវឱ្យមានការទូតបែបវិទ្យាសាស្ត្រ ដើម្បីជំរុញស្ថិរភាពសមុទ្រចិនខាងត្បូង

Tom Abke

ការបង្កើតមូលដ្ឋានគ្រឹះសម្រាប់តំបន់សមុទ្រចិនខាងត្បូង ដែលមានសុវត្ថិភាព ស្ថិរភាព និងវិបុលភាព តម្រូវឱ្យចាកចេញពីសកម្មភាព «តំបន់ប្រទាញប្រទង់» ដែលរំខាន ដើម្បីគាំទ្រដល់ភាពច្បាស់លាស់ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង នេះបើយោងតាមការអះអងរបស់អ្នកជំនាញ។ នោះរួមបញ្ចូលការកំណត់អត្តសញ្ញាណផលប្រយោជន៍ជាតិរួមគ្នាតាមបែបវិទ្យាសាស្ត្រ និងយុទ្ធសាស្ត្រ និងការការពារផលប្រយោជន៍ទាំងនោះតាមរយៈកិច្ចព្រមព្រៀងអន្តរជាតិ។

សកម្មភាពបង្ខិតបង្ខំនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ ដែលជាផ្លូវដ៏សំខាន់សម្រាប់ពាណិជ្ជកម្មសកលរួមមានការយាយីនាពេលថ្មីៗនេះចំពោះការរុករកធនធានធម្មជាតិរបស់វៀតណាមនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួនដោយនាវាដែលមានទង់ជាតិចិន។ សាធារណរដ្ឋប្រជាមានិតចិន (PRC) ក៏បានចូលរួមក្នុងយុទ្ធសាស្ត្រតំបន់ប្រទាញ់ប្រទង់ដែលបង្កហេតុស្រដៀងគ្នា ប្រឆាំងនឹងកប៉ាល់ផ្គត់ផ្គង់កងទ័ពជើងទឹកហ្វ៊ីលីពីន នៅខាងក្នុង EEZ របស់ទីក្រុងម៉ានីលផងដែរ។

«ខណៈពេលដែលជម្លោះទឹកដីនៅតែមិនទាន់ដោះស្រាយ ការប្រកួតប្រជែងលើដែនសមុទ្របានកើនឡើងទាំងទំហំ និងវិសាលភាព។ ការចំណាយលើវិស័យការពារជាតិបានកើនឡើងយ៉ាងឆាប់រហ័ស ការមិនទុកចិត្តកាន់តែស៊ីជម្រៅ និងហានិភ័យនៃឧប្បត្តិហេតុ [កំពុង] កើនឡើង» នេះបើយោងតាមអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានប្រសាសន៍នៅក្នុងសន្និសីទអន្តរជាតិសមុទ្រចិនខាងត្បូងលើកទី 15 នៅទីក្រុងហូជីមិញប្រទេសវៀតណាមនៅចុងខែតុលាឆ្នាំ 2023។ «ការប្រយុទ្ធគ្នាដ៏ខ្លាំងបានកើតឡើងជាបណ្តោះអាសន្ននៅក្នុង EER នៃរដ្ឋឆ្នេរសមុទ្រ ដោយរំលោភលើអនុសញ្ញារបស់ U.N. [អង្គការសហប្រជាតិ] ស្តីពីច្បាប់សមុទ្រ [UNCLOS]»។

អ្នកជំនាញប្រហែល 50 នាក់មកពីបណ្ដាប្រទេស និងដែនដីចំនួន 20 ក៏ដូចជាគណៈប្រតិភូប្រមាណ 70 នាក់មកពីបេសកកម្មបរទេសនៅវៀតណាម បានចូលរួមសន្និសីទ ដែលមានប្រធានបទ «បំភ្លឺពណ៌ប្រផេះ បំភ្លឺពណ៌បៃតង»។

លោក Viet និងអ្នកធ្វើបទបង្ហាញផ្សេងទៀតបានសង្កត់ធ្ងន់លើសារៈសំខាន់នៃច្បាប់អន្តរជាតិ ជាពិសេស UNCLOS ថាមិនត្រឹមតែជាមគ្គុទ្ទេសក៍សម្រាប់កំណត់ភាពស្របច្បាប់នៃសកម្មភាពដែនសមុទ្រប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានសម្រាប់មតិឯកភាព ដែលកំពុងកើតមានក្នុងចំណោមប្រទេសជាប់សមុទ្រចិនខាងត្បូងអំពីកង្វល់រួម ដូចជាធនធានធម្មជាតិជាដើម និងដើម្បីបញ្ចៀសជម្លោះ និងការខូតខាតបរិស្ថាន។

ទស្សនៈបែបនេះបានបញ្ចេញទៅលើការរកឃើញនៃការស្ទង់មតិពាក់កណ្តាលឆ្នាំ 2023 របស់អ្នកជំនាញសមុទ្រចិនខាងត្បូងដោយមជ្ឈមណ្ឌល Stratfor សម្រាប់ការអនុវត្តភូមិសាស្ត្រនយោបាយ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

លោក David Hessen ដែលជាអ្នកវិភាគសន្តិសុខដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសរសេរសម្រាប់គេហទំព័រ East Asia Forum កាលពីខែវិច្ឆិកា ឆ្នាំ 2023 បានប្រសាសន៍ថា៖ «ខណៈពេលដែលអ្នកជំនាញក្នុងតំបន់ភាគច្រើនដែលត្រូវបានសម្ភាសចាត់ទុកជម្លោះទឹកដីរវាងប្រទេសចិន និងប្រទេសជិតខាងអាស៊ីអាគ្នេយ៍របស់ខ្លួនថា ជាបញ្ហាចម្បងនៃការព្រួយបារម្ភនោះ អ្នកចូលរួមការស្ទង់មតិភាគច្រើនក៏យល់ស្របថា មានការព្រួយបារម្ភផ្នែកសេដ្ឋកិច្ច និងបរិស្ថានដ៏សំខាន់ដែលធ្វើឱ្យជម្លោះទាំងនេះកាន់តែធ្ងន់ធ្ងរឡើង»។

លោក Hessen បានកំណត់អត្តសញ្ញាណការនេសាទហួសកម្រិត ការប្រែពណ៌ផ្កាថ្ម និងការបំពុលថា ជាការគំរាមកំហែងដែលអាច «ធ្វើឱ្យប៉ះពាល់ដល់សុខភាពបរិស្ថាន និងភាពខ្លាំងក្លាផ្នែកសេដ្ឋកិច្ចរបស់តំបន់»។ លោកបានឱ្យដឹងទៀតថា ការទូតបែបវិទ្យាសាស្ត្រ ដែលជាការគាំទ្រដល់ដំណើរការគោលនយោបាយការបរទេស ជាមួយនឹងដំបូន្មាន និងភស្តុតាងវិទ្យាសាស្រ្ត គឺចាំបាច់ ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់។

ជាមួយគ្នានេះដែរ នៅឯសន្និសីទថ្មីៗនេះ លោក Viet បានលើកយកកិច្ចព្រមព្រៀងជីវចម្រុះហួសពីយុត្តាធិការជាតិរបស់អង្គការសហប្រជាជាតិ (BBNJ) មកធ្វើជាឧទារហរណ៍មួយអំពីរបៀបដែលការទូតបែបវិទ្យាសាស្ត្រអាចបង្ហាញថា ផលប្រយោជន៍រួមអាច «មានតម្លៃជាងភាពខុសគ្នា» រវាងបណ្តាប្រទេសនៅសមុទ្រចិនខាងត្បូង។

កិច្ចព្រមព្រៀងចម្រុះហួសពីយុត្តាធិការជាតិរបស់អង្គការសហប្រជាជាតិ (BBNJ) ដោយចងភ្ជាប់តាមផ្លូវច្បាប់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​សន្ធិសញ្ញា​សមុទ្រ​អន្តរជាតិ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយបណ្ដា​ប្រទេស​ជាង 80 ប្រទេសកាលពី​ខែ​កញ្ញា ឆ្នាំ 2023 រួម​ទាំង​សហរដ្ឋ​អាមេរិក និង​វៀតណាមផងដែរ។ កិច្ចព្រមព្រៀងនោះបង្ហាញអំពីការអភិរក្ស និងការប្រើប្រាស់ជីវចម្រុះប្រកបដោយនិរន្តភាពនៅដែនសមុទ្រក្នុងតំបន់ក្រៅពីយុត្តាធិការរបស់រដ្ឋាភិបាលជាតិ។

លោក Viet បានបន្ថែមទៀតថា កិច្ចព្រមព្រៀងដែលគាំទ្រដោយ UNCLOS ក៏ដូចជាកិច្ចសន្ទនាប្រកបដោយកិច្ចសហប្រតិបត្តិការ ដែលអនុញ្ញាតឱ្យកិច្ចព្រមព្រៀងទាំងនោះត្រូវបានតម្រូវឱ្យកំណត់វិសាលភាព និងទំហំនៃ «តំបន់ប្រទាញ់ប្រទង់» ស្របពេលធ្វើការពង្រីកវិសាលភាព និងទំហំនៃ «តំបន់បៃតង» នៅក្នុងសមុទ្រចិនខាងត្បូង។

លោកបានបន្តទៀតថា៖ «UNCLOS កំណត់ក្របខ័ណ្ឌច្បាប់ ដែលក្នុងនោះ សកម្មភាពទាំងអស់នៅក្នុងមហាសមុទ្រ និងដែនសមុទ្រត្រូវតែអនុវត្តឡើង»។ «មានតែតាមរយៈការជំរុញកិច្ចសហប្រតិបត្តិការនៅដែនសមុទ្រប៉ុណ្ណោះ ទើបធ្វើឱ្យយើងអាចផ្លាស់ប្តូរពណ៌លេចធ្លោនៃសមុទ្រចិនខាងត្បូងពីពណ៌ប្រផេះទៅជាពណ៌បៃតង ឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។

Tom Abke គឺជាអ្នកឆ្លើយឆ្លងព័ត៌មាននៅទស្សនាវដ្តី FORUM រាយការណ៍ពីប្រទេសសិង្ហបុរី។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button