តំបន់អាស៊ីអគ្នេយ៍ / SEAតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIPភាពជាដៃគូវិវាទ/ភាពតានតឹងអាស៊ីខាងត្បូងអាស៊ីឥសាន / NEA

ផែនទីបង្ហាញពីយុទ្ធសាស្ត្រដណ្តើមយកដីដែលកំពុងបន្តរបស់សាធារណរដ្ឋប្រជាមានិតចិន (PRC)

បុគ្គលិកទស្សនាវដ្តី FORUM

ការចេញផ្សាយរបស់សាធារណៈរដ្ឋប្រជាមានិតចិន (PRC) អំពីកំណែ​ផែនទីផ្លូវការចុងក្រោយបំផុតរបស់ខ្លួនបានទទួលរងការស្តីបន្ទោសយ៉ាងខ្លាំងក្លាពីសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ជុំវិញអ្វីដែលហៅថាការរំលោភយកទឹកដី — ការទាមទារចង់បានទាំងអស់របស់​ទីក្រុងប៉េកាំងចំពោះតៃវ៉ាន់ដែលជាកោះស្វ័យគ្រប់គ្រង ភាគច្រើននៃសមុទ្រចិនខាងត្បូង និងដែនដីជម្លោះនៅកន្លែងផ្សេងទៀត។

ក្រសួងការបរទេសហ្វ៊ីលីពីនបានលើកឡើងបន្ទាប់ពីការចេញផ្សាយផែនទី កាលពីខែសីហា ឆ្នាំ 2023 ថា៖ «ផែនទីនេះគឺជាការប៉ុនប៉ងចុងក្រោយបំផុតក្នុងការធ្វើឱ្យស្របច្បាប់នូវអធិបតេយ្យភាព និងយុត្តាធិការរបស់ប្រទេសចិនលើទឹកដីរបស់ហ្វ៊ីលីពីន និងតំបន់ដែនសមុទ្រ [ហើយ] មិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិផងដែរ»។ ផែនទីនេះបានឡោមព័ទ្ធសមុទ្រចិនខាងត្បូង នៅក្នុងការបន្តប្រឆាំងនឹងសេចក្តីសម្រេចឆ្នាំ 2016 របស់តុលាការអន្តរជាតិ ដោយច្រានចោលការទាមទារទឹកដីរបស់ PRC ថាមិនត្រឹមត្រូវតាមច្បាប់។

ប្រទេសឥណ្ឌា និងម៉ាឡេស៊ីក៏បានតវ៉ាយ៉ាងខ្លាំងក្លាផងដែរ បន្ទាប់ពីផែនទីដែលបានកែសម្រួលនេះមានការអះអាងទាមទារទឹកដីរបស់ពួកគេ។ អ្នកនាំពាក្យក្រសួងកិច្ចការបរទេសឥណ្ឌាបានលើកឡើងថា៖ «យើងសូមធ្វើការបដិសេធចំពោះការអះអាងទាំងនេះព្រោះវាគ្មានមូលដ្ឋាននោះទេ។ ជំហានបែបនេះរបស់ភាគីចិនគ្រាន់តែធ្វើឱ្យស្មុគស្មាញដល់ដំណោះស្រាយចំពោះភាពមិនច្បាស់លាស់នៃព្រំដែនដែលបានលើកឡើងប៉ុណ្ណោះ»។ ផែនទីរបស់ PRC បានទាមទាររដ្ឋភាគខាងជើងនៃ Arunachal Pradesh របស់ប្រទេសឥណ្ឌា ដែលស្ថិតនៅចុងភាគខាងកើតនៃព្រំដែនជម្លោះ 3 380 គីឡូម៉ែត្ររបស់ប្រជាជាតិទាំងនោះដែលគេស្គាល់ថាជា ខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង (LAC)។

ផែនទីនេះក៏បានបញ្ចូលភាគជាច្រើននៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ម៉ាឡេស៊ី (EEZ) ដែលលាតសន្ធឹង 200 ម៉ាយល៍ពីឆ្នេរសមុទ្ររបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ និងជាកន្លែងដែលច្បាប់អន្តរជាតិផ្តល់សិទ្ធិដល់គូឡាឡាំពួនូវធនធានដែនសមុទ្រ។

ការរៀបចំបន្ទាត់ផែនទីឡើងវិញគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររឹបអូសដីដ៏ទូលំទូលាយដោយ PRC ដែលបានរួមបញ្ចូលការកសាងភូមិនៅប្រទេសនេប៉ាល់ ព្រមទាំងការគំរាមកំហែង និងការបង្ខិតបង្ខំ ជាពិសេសនៅក្នុងសមុទ្រចិនខាងត្បូងផងដែរ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រាប់សំឡេងសហរដ្ឋអាមេរិកថា៖ «វាមិនត្រឹមតែជាបន្ទាត់ដែលគេគូសលើផែនទីនោះទេ។ វាជាការបង្ហាញនូវអាកប្បកិរិយាបង្ខិតបង្ខំរបស់ពួកគេ។ វាគឺជាវិធីដែលពួកគេបំភិតបំភ័យប្រទេសជិតខាង [របស់ពួកគេ] និងសម្ព័ន្ធមិត្ត និងដៃគូមួយចំនួនរបស់យើងនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីព្យាយាមជំរុញការទាមទារដែនសមុទ្រក្លែងក្លាយទាំងនេះ»។

PRC បានលួចសាងសង់អគារនៅលើដីដែលជាកម្មសិទ្ធិរបស់នេប៉ាល់ក្នុងឆ្នាំ 2020 ហើយបន្ទាប់មកបានបដិសេធមិនអនុញ្ញាតឱ្យអាជ្ញាធរនេប៉ាល់ចូលទៅក្នុងតំបន់នោះផងដែរ។ ក្រោយមកនៅឆ្នាំនោះ ការបង្កើនកងកម្លាំងយោធារបស់ PRC បានបង្កើនភាពតានតឹងនៅតាមបណ្តោយខ្សែបន្ទាត់ LAC ដោយបង្កឱ្យមានការប៉ះទង្គិចគ្នាដែលបានធ្វើឱ្យទាហានឥណ្ឌា 20 នាក់ និងកងទ័ពរំដោះប្រជាជនយ៉ាងហោចណាស់បួននាក់បានស្លាប់។

នៅក្នុងខែមេសា ឆ្នាំ 2023 នៅក្នុងឧបាយកលគំនូសតាងផែនទីផ្សេងទៀត ដែល PRC បានលើកឡើងថា ខ្លួនកំពុងប្តូរឈ្មោះកំពូលភ្នំ ទន្លេ និងតំបន់លំនៅឋានចំនួន 11 នៅ Arunachal Pradesh នេះបើយោងតាម The Wire ដែលជាគេហទំព័រព័ត៌មានដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា។

អ្នកជំនាញបានលើកឡើងថា PRC ព្យាយាមធ្វើប្រក្រតីកម្មមហិច្ឆតាពង្រីកខ្លួន ដោយកាត់បន្ថយការចូលរួមផ្នែកយោធា។ PRC បានអះអាងថាកំពុងធ្វើការលើគម្រោងស៊ីវិលដើម្បីបូមខ្សាច់កោះសិប្បនិម្មិតនៅក្នុងសមុទ្រចិនខាងត្បូង ក៏ជាកន្លែងដែលខ្លួនប្រើប្រាស់ឆ្មាំឆ្នេរសមុទ្រ និងនាវាកងជីវពលដែនសមុទ្រដើម្បីរំខានទូកដែលផ្គត់ផ្គង់កងទ័ពហ្វ៊ីលីពីនដែលឈរជើងនៅលើ Second Thomas Shoal ក្នុង តំបន់ EEZ របស់ទីក្រុងម៉ានីលផងដែរ។

លោក Brahma Chellaney សាស្ត្រាចារ្យនៃការសិក្សាយុទ្ធសាស្ត្រនៅមជ្ឈមណ្ឌលគោលនយោបាយ ការស្រាវជ្រាវនៅទីក្រុងញូវដែលី បានសរសេរនៅក្នុងកាសែត The Japan Times ថា៖ យុទ្ធសាស្រ្តបែបនេះដែលត្រូវបានគេស្គាល់ថាជាយុទ្ធសាស្ត្របន្តបន្ទាប់តូចៗដែលស្វះស្វែងរក «ការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៃទឹកដី និងដែនសមុទ្រ ដោយការកើនឡើង​ឥតឈប់ឈរនៃសកម្មភាពតូចតាច គ្មានសកម្មភាពណាមួយដែលដើរតួជាមូលហេតុនៃសង្គ្រាម [សកម្មភាពនៃសង្គ្រាម] ដោយខ្លួនឯងនោះទេ ប៉ុន្តែយូរៗ ទៅនាំឱ្យមានការផ្លាស់ប្តូរតាមយុទ្ធសាស្ត្រ» ជាផលប្រយោជន៍សម្រាប់ទីក្រុងប៉េកាំង។

ជាការឆ្លើយតប សហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការកសាង និងពង្រឹងសម្ព័ន្ធភាពក្នុងតំបន់ នេះបើយោងតាមលោក Ivo Daalder អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការ NATO និងជាប្រធានក្រុមប្រឹក្សា Chicago ទទួលបន្ទុកកិច្ចការសកលបានឱ្យដឹង។

លោក Daalder បានសរសេរសម្រាប់គេហទំព័រ Politico ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនៅខែមិថុនាឆ្នាំ 2023 ថា៖ «ទំនាក់ទំនងសន្តិសុខអាមេរិក-ជប៉ុន ក្នុងគ្រាឥឡូវនេះគឺមានភាពរឹងមាំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយនេះ ដោយមានការជំរុញពីការសម្រេចចិត្តរបស់ទីក្រុងតូក្យូក្នុងការចំណាយលើវិស័យការពារជាតិទ្វេដងក្នុងរយៈពេលប្រាំឆ្នាំ ខណៈពេលដែលការវិនិយោគលើសមត្ថភាពថ្មីដែលចាំបាច់ដើម្បីការពារខ្លួន និងបង្កើនការរារាំងនៅទូទាំងតំបន់»។ «ប្រទេសអូស្ត្រាលីក៏បានកែសម្រួលយុទ្ធសាស្ត្រការពារជាតិ និងជំហររបស់ខ្លួន ដើម្បីផ្តោតលើការរក្សាការរារាំងដ៏រឹងមាំនៅក្នុងប៉ាស៊ីហ្វិកផងដែរ។ ហើយទីក្រុងវ៉ាស៊ីនតោនបានបញ្ចុះបញ្ចូលទាំងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលដោយជោគជ័យឱ្យដាក់ការខ្វែងគំនិតគ្នារបស់ពួកគេមួយឡែក ហើយពង្រឹងទំនាក់ទំនងទ្វេភាគី និងត្រីភាគីរបស់ពួកគេ។ មេដឹកនាំកិច្ចសន្ទនាសន្តិសុខចតុភាគី នៃប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងអាមេរិក ឥឡូវជួបប្រជុំជាប្រចាំផងដែរ»។

លោក Daalder បានសរសេរថា ដោយតៃវ៉ាន់ក៏កំពុងវិនិយោគបន្ថែមទៀតក្នុងសមត្ថភាពដើម្បីទប់ស្កាត់ការឈ្លានពានដ៏មានសក្តានុពលពីទូទាំងច្រកសមុទ្រតៃវ៉ាន់ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សម្ព័ន្ធមិត្ត និងដៃគូកំពុងផ្ញើឱ្យ PRC នូវ «សារយ៉ាងសារច្បាស់មួយថាសង្រ្គាមនៅទូទាំងច្រកសមុទ្រនឹងបង្ហូរឈាម និងចំណាយច្រើន ហើយលទ្ធផលនឹងមានភាពមិនប្រាកដប្រជាផងដែរ»។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button