តំបន់អាស៊ីអគ្នេយ៍ / SEAទស្សនៈសាកលវិវាទ/ភាពតានតឹង

ប្រទេសហ្វ៊ីលីពីនដាក់ទង់ហានិភ័យ AI ក្នុងវិស័យការពារជាតិ និងសង្វៀនយោធា

លោកស្រី Maria T. Reyes

ប្រមុខការពារជាតិហ្វ៊ីលីពីនបានព្រមានដល់បុគ្គលិកយោធា និងសន្តិសុខអំពីការប្រើប្រាស់កម្មវិធីឌីជីថលដែលប្រើបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតរូបភាពផ្ទាល់ខ្លួន ដោយលើកឡើងអំពីហានិភ័យឯកជនភាព។

រដ្ឋលេខាធិការក្រសួងការពារជាតិលោក Gilberto Teodoro Jr. បានលើកឡើងក្នុងអនុស្សរណៈខែតុលា ឆ្នាំ 2023 ថាកម្មវិធី «ដែលហាក់បីដូចជាគ្មានគ្រោះថ្នាក់ និងគួរឱ្យអស់សំណើច» អាចត្រូវបាន «ប្រើជាការព្យាបាទដើម្បីបង្កើតកម្រងព័ត៌មានក្លែងក្លាយដែលអាចនាំឱ្យមានការលួចអត្តសញ្ញាណ វិស្វកម្មសង្គម ការវាយប្រហារដោយការដាក់នុយបញ្ឆោត និងសកម្មភាពព្យាបាទផ្សេងទៀត»។

សមាជិកកងកម្លាំងប្រដាប់អាវុធហ្វ៊ីលីពីន និងសហរដ្ឋអាមេរិកចូលរួមនៅក្នុងសមយុទ្ធការពារតាមប្រព័ន្ធអ៊ីនធឺណិត ដែលត្រាប់និម្មិតតាមការវាយប្រហារ និងការការពារប្រឆាំងនឹងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត អំឡុងពេលសមយុទ្ធ Balikatan 23 នៅ Camp Aguinaldo ប្រទេសហ្វ៊ីលីពីនក្នុងខែមេសា ឆ្នាំ 2023។
ប្រភពវីដេអូ៖ ពលបាលទោ PHILIP RIBAS/កងទ័ពអាមេរិក

កម្មវិធីប្រើ AI ជាច្រើន ដែលបង្កើតរូបភាពឌីជីថលធ្វើត្រាប់តាមការនិយាយ និងចលនារបស់បុគ្គលម្នាក់បានធ្វើឱ្យមានការព្រួយបារម្ភក្នុងប៉ុន្មានខែថ្មីៗនេះ។ ក្រសួងការពារជាតិហ្វ៊ីលីពីន (DND) បានកំណត់អត្តសញ្ញាណកម្មវិធីមួយថាបង្កហានិភ័យលើឯកជនភាព និងសន្តិសុខយ៉ាងខ្លាំង ដោយតម្រូវឱ្យអ្នកប្រើប្រាស់ដាក់រូបថតយ៉ាងហោចណាស់ 10 សន្លឹកដើម្បីបង្កើតរូបភាពឱ្យកាន់តែប្រសើរឡើង។

អ្នកនាំពាក្យ DND បានថ្លែងប្រាប់ទស្សនាវដ្ដី FORUM ថា៖ «ពួកអ្នកលួចទិន្នន័យអាចទទួលបានរូបភាពដែលបានអាប់ឡូតនៅក្នុងកម្មវិធី Al នោះ ហើយមានសក្តានុពលក្នុងការ [ប្រើរូបភាពទាំងនោះ] ដើម្បីរៀបចំទិន្នន័យ និងបង្កើតវីដេអូ/កម្រងព័ត៌មានក្លែងក្លាយរបស់បុគ្គលិកស៊ីវិល/យោធា ដើម្បីទទួលបានព័ត៌មានសម្ងាត់»។

យោងតាមអ្នកនាំពាក្យ កម្រងព័ត៌មានក្លែងក្លាយអាចនាំឱ្យមាន «ការវាយប្រហារកាន់តែស្មុគ្រស្មាញ និងបំផ្លិចបំផ្លាញកាន់តែច្រើននៅលើបណ្តាញ DND ជាពិសេសផ្តោតលើប្រព័ន្ធសំខាន់ៗជាគោលដៅ [អាវុធ] និងព័ត៌មានសម្ងាត់សម្រាប់ចារកម្មតាមអ៊ីនធឺណិត ការលួច IP [កម្មសិទ្ធិបញ្ញា] និងការវាយប្រហារថាមពលស៊ីនេទិចជាបន្តបន្ទាប់ ដែលអាចបិទប្រព័ន្ធបញ្ជា និងគ្រប់គ្រងបាន»។

នៅក្នុងខែវិច្ឆិកា ឆ្នាំ 2023 មានប្រទេសជិត 30 និងសហភាពអឺរ៉ុបបានចេញសេចក្តីប្រកាស Bletchley ដែលស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការជាសកលលើសុវត្ថិភាព និងការកាត់បន្ថយហានិភ័យ AI។

ហានិភ័យអាចកើតចេញពី «ការប្រើប្រាស់ខុសដោយចេតនាដែលអាចកើតមាន ឬបញ្ហាដោយអចេតនានៃការគ្រប់គ្រង ទាក់ទងនឹងការតម្រូវ​តាមចេតនារបស់មនុស្ស។ បញ្ហាទាំងនេះមួយផ្នែកគឺដោយសារតែសមត្ថភាពទាំងនោះមិនត្រូវបានគេយល់ច្បាស់ទេ ហើយដូច្នេះនៅមានការពិបាកក្នុងការទស្សន៍ទាយនៅឡើយ» នេះបើតាមការកត់សម្គាល់លើសេចក្តីប្រកាស ដែលត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលស្តីពីសុវត្ថិភាព AI នៅចក្រភពអង់គ្លេស។ «ជាពិសេស យើងមានការព្រួយបារម្ភចំពោះហានិភ័យបែបនេះនៅក្នុងដែនដូចជាសន្តិសុខតាមអ៊ីនធឺណិត និងបច្ចេកវិទ្យាជីវសាស្រ្ត ក៏ដូចជាកន្លែងដែលប្រព័ន្ធ AI ទំនើបអាចបង្កើនហានិភ័យដូចជាព័ត៌មានមិនពិតផងដែរ។ អាចមានគ្រោះមហន្តរាយ គ្រោះថ្នាក់ធ្ងន់ធ្ងរទាំងចេតនា ឬអចេតនា ដែលកើតចេញពីសមត្ថភាពដ៏ខ្លាំងបំផុតនៃគំរូ AI ទាំងនេះ»។

យោងតាមអ្នកនាំពាក្យ DND បាននិយាយថា ដោយមើលឃើញពីភាពលេចធ្លោកាន់តែខ្លាំងឡើងរបស់ AI នៅក្នុងវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ទីក្រុងម៉ានីលរំពឹងថាមាន «ការវាយប្រហារដ៏ស្មុគ្រស្មាញជាងនេះទៅទៀត ដូចជាមេរោគដែលដំណើរការដោយ Al មេរោគចាប់ជំរិត និងការរីកសាយនៃវីដេអូដែលបង្កើតដោយ Al [កម្មវិធី deepfakes] ដែលមានមេដឹកនាំរដ្ឋាភិបាលធ្វើសុន្ទរកថាមិនពិត»។

DND គ្រោងនឹងរួមបញ្ចូល AI ទៅក្នុងគំនិតផ្តួចផ្តើមទំនើបកម្មរបស់ខ្លួន និងដើម្បីគាំទ្រដល់ការស្រាវជ្រាវ និងការអភិវឌ្ឍ រួមទាំងឧបករណ៍ការពារ ការការពារជនស៊ីវិល សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាដែលមានសមត្ថភាពយល់ដឹង។ ក្រសួងនេះក៏កំពុងពិចារណាទៅលើការទិញឧបករណ៍ការពារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតដែលបើកដំណើរការ AI ឱ្យស៊ើបការណ៍ជាសម្ងាត់ពីការគំរាមកំហែង និងការតាមដានគេហទំព័របណ្ដាញងងឹតផងដែរ។

អ្នកនាំពាក្យរូបនេះបានថ្លែងថា DND ធ្វើសមយុទ្ធតាមអ៊ីនធឺណិតទូទាំងទីភ្នាក់ងារ និងសន្និសីទប្រចាំឆ្នាំសម្រាប់ «បុគ្គលិកដើម្បីបង្កើនកម្រិតស្មារតីរបស់ពួកគេពាក់ព័ន្ធនឹងការវាយប្រហារតាមប្រព័ន្ធ​អ៊ីនធឺណិត តាមរយៈជំនួយពី … វាគ្មិនមកពីទាំងវិស័យសាធារណៈ និងឯកជន»។

ទន្ទឹមនឹងនោះ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ្វ៊ីលីពីន បានប្រកាសអំពីផែនការបង្កើនការជ្រើសរើសអ្នកជំនាញផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា៖ «ជាមធ្យោបាយក្នុងពេលអនាគត DND នឹងបន្តកិច្ចខិតខំប្រឹងប្រែង ហើយនឹងពិនិត្យមើលទៅលើការធ្វើសមយុទ្ធ ត្រាប់និម្មិត នៅក្នុងចំណោមបុគ្គលិកការពារជាតិទាំងអស់ ដើម្បីមើលពីកម្រិតស្មារតីរបស់ពួកគេលើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត»។

Maria T. Reyes គឺជាការីនិពន្ធរបស់ទស្សនាវដ្តី FORUM រាយការណ៍ពីទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button