ទូទាំងតំបន់ផ្នែកផ្សេងៗភាពជាដៃគូ

ប្រទេសដៃគូកំណត់គោលដៅការរីករាលដាលនៃ កម្មវិធីមេរោគចារកម្ម

ប្ទេសជិតដប់ពីរនៅក្នុងខែមីនា ឆ្នាំ 2023 បានអំពាវនាវឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងក្នុងស្រុក និងអន្តរជាតិ ដើម្បីប្រឆាំងនឹងការរីកសាយភាយនៃកម្មវិធីមេរោគចារកម្មទៅក្នុងវិស័យពាណិជ្ជកម្ម។

រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី កាណាដា កូស្តារីកា ដាណឺម៉ាក បារាំង នូវែលសេឡង់ ន័រវេស ស៊ុយអែត ស្វ៊ីស ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍រួម។

ប្រទេសដែលបានប្តេជ្ញាចិត្តក្នុងការទប់ស្កាត់ការនាំចេញបច្ចេកវិទ្យា និងគ្រឿងបរិក្ខារទៅកាន់អ្នកប្រើប្រាស់ផ្ទាល់ ដែលទំនងជានឹងប្រើប្រាស់វាសម្រាប់ «សកម្មភាពព្យាបាទតាមអ៊ីនធឺណិត»។ សេចក្តីថ្លែងការណ៍ក៏បានថ្លែងផងដែរថា ដៃគូនឹងចែករំលែកព័ត៌មានស្តីពីការរីកសាយភាយនៃកម្មវិធីមេរោគចារកម្មរួមទាំងការស៊ើបការណ៍សម្ងាត់ដើម្បីកំណត់អត្តសញ្ញាណឧបករណ៍ទាំងនោះឱ្យកាន់តែប្រសើរឡើង។

ប៉ុន្មានថ្ងៃមុននេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលមានគោលបំណងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ព្យាបាទបែបចារកម្មឌីជីថលដែលដាក់គោលដៅលើបុគ្គលិកអាមេរិក និងសង្គមស៊ីវិល។

បទបញ្ជានេះមានគោលបំណងដាក់សម្ពាធលើឧស្សាហកម្មសម្ងាត់ដោយដាក់ការរឹតបន្តឹងថ្មីលើការសម្រេចទិញ ការអនុវត្តច្បាប់ និងការស៊ើបការណ៍សម្ងាត់របស់ទីភ្នាក់ងារការពារជាតិសហរដ្ឋអាមេរិក។

នៅឆ្នាំ 2021 ទូរសព្ទ iPhone របស់បុគ្គលិកក្រសួងការបរទេសសហរដ្ឋអាមេរិកយ៉ាងហោចណាស់ប្រាំបួននាក់ត្រូវបានវាយប្រហារដោយក្រុមអ្នកលួចចូលប្រព័ន្ធមិនស្គាល់អត្តសញ្ញាណដោយប្រើកម្មវិធីមេរោគចារកម្មដែលបង្កើតឡើងដោយក្រុមហ៊ុនអ៊ីស្រាអែលមួយ។ នៅចុងខែមីនា ឆ្នាំ 2023 មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានលើកឡើងថា បុគ្គលិករដ្ឋាភិបាលអាមេរិកយ៉ាងតិច 50 នាក់ដែលឈរជើងនៅក្នុងប្រទេសចំនួន 10 បានក្លាយជាជនរងគ្រោះនៃការប្រើប្រាស់ឧបករណ៍លួចចូលប្រព័ន្ធពាណិជ្ជកម្ម។ សារព័ត៌មាន Reuters


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button