‘ស្ថានភាពពិបាកសម្រេចចិត្តនៅច្រកសមុទ្រម៉ាឡាកា’ ជំរុញគោលនយោបាយ PRC ពោលគឺការឈ្លានពាន

បុគ្គលិករបស់ទស្សនាវដ្តី FORUM
សាធារណរដ្ឋប្រជាមានិតចិន (PRC) នៅតែពឹងផ្អែកខ្លាំងលើការនាំចូលថាមពលពីបរទេស ដែលជាង 70% ដែលត្រូវតែឆ្លងកាត់ច្រកសមុទ្រម៉ាឡាកាដែលមានការកកស្ទះ។ ទីក្រុងប៉េកាំងបានព្យាយាមអភិវឌ្ឍផ្លូវពាណិជ្ជកម្មជំនួស ដើម្បីកាត់បន្ថយភាពងាយរងគ្រោះនេះ ដែលត្រូវបានកំណត់ថាជា «ស្ថានភាពពិបាកសម្រេចចិត្តនៅច្រកសមុទ្រម៉ាឡាកា» ក្នុងឆ្នាំ 2003 ដោយអគ្គលេខាធិការបក្សកុម្មុយនិស្តចិន (CCP) នៅពេលនោះគឺ លោក Hu Jintao។
អ្នកវិភាគរក្សាថាការបិទផ្លូវតភ្ជាប់មហាសមុទ្រឥណ្ឌា និងសមុទ្រចិនខាងត្បូងអាចធ្វើឱ្យខូចខ្សែសង្វាក់ផ្គត់ផ្គង់របស់ PRC និងយោធារបស់ CCP ក្នុងករណីមានជម្លោះ ឬវិបត្តិ។ នៅចំណុចតូចចង្អៀតបំផុត ដែលផ្លូវទឹកនេះបំបែកពីប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី មានទទឹង 2,7 គីឡូម៉ែត្រ ដែលធ្វើឱ្យនាវាងាយទទួលរងចោរកម្មសមុទ្រ ការលួចប្លន់ និងការវាយប្រហារដោយយោធា។
អ្នកវិភាគពោលអះអាងថា ការយកឈ្នះលើបញ្ហាប្រឈមផ្នែកសន្តិសុខដែលបង្កឡើងដោយចំណុចកាត់ផ្ដាច់ គឺជំរុញឱ្យមានគោលនយោបាយ និងសកម្មភាពជាច្រើនរបស់ PRC រាប់ចាប់ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ (OBOR) ដល់ការធ្វើយោធូបនីយកម្មនៃលក្ខណៈដែនសមុទ្រសិប្បនិម្មិតនៅសមុទ្រចិនខាងត្បូង រហូតដល់គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) ដែលត្រូវបានដាក់ចេញដោយអគ្គលេខាធិការ CCP លោក Xi Jinping នៅពាក់កណ្តាលឆ្នាំ 2022។
នៅក្រោមគម្រោង OBOR, PRC បានព្យាយាមអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចចិន និងប៉ាគីស្ថាន ជាឧទាហរណ៍ ដើម្បីបង្កើតបណ្តាញផ្លូវហាយវេ ផ្លូវដែក និងបំពង់បង្ហូរប្រេងដែលអាចដឹកជញ្ជូនផលិតផលប្រេងពីមជ្ឈិមបូព៌ាតាមរយៈកំពង់ផែ Gwadar នៅភាគខាងត្បូងប្រទេសប៉ាគីស្ថានទៅភាគខាងលិចប្រទេសចិន ដោយឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា។
ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះបានផ្លាស់ប្តូរបន្តិចម្តងៗ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ទស្សនាវដ្តី Nikkei Asia របស់ប្រទេសជប៉ុនបានរាយការណ៍នៅក្នុងខែកក្កដា ឆ្នាំ 2023 ថា៖ «គម្រោងជាច្រើនបានទទួលរងផលប៉ះពាល់ដោយការពន្យារពេល និងនៅតែមិនទាន់បញ្ចប់ ខណៈដែលនៅក្នុងវិស័យថាមពល ដែលទុនបម្រុងបរទេសរបស់ប៉ាគីស្ថានបានធ្លាក់ចុះ ដែលបានធ្វើឱ្យខ្លួនមិនអាចបង់ប្រាក់ឱ្យក្រុមហ៊ុនផលិតអគ្គិសនីចិន ដើម្បីរក្សារោងចក្រឱ្យដំណើរការបាន»។
ដូចគ្នានេះដែរ មហិច្ឆតារបស់ PRC ក្នុងការកសាងច្រករបៀងសេដ្ឋកិច្ចចិន និងភូមា ដើម្បីភ្ជាប់កំពង់ផែទឹកជ្រៅនៅ Kyaukphyu លើឈូងសមុទ្របេងហ្កាល់ភាគខាងលិចប្រទេសភូមា ជាមួយទីក្រុង Kunming ក្នុងខេត្ត Yunnan នៃប្រទេសចិន ហើយដោយហេតុនេះ ការជៀសវាងច្រកសមុទ្រម៉ាឡាកា ត្រូវបានជាប់គាំងចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ 2021 បានបង្កឱ្យមានសង្រ្គាមស៊ីវិលដែលកំពុងបន្តនៅក្នុងប្រទេសភូមា នេះបើតាមសេចក្ដីរាយការណ៍ពីកម្មវិធីអាស៊ីរបស់មជ្ឈមណ្ឌល Wilson Center។
PRC ក៏បានស្វះស្វែងពង្រីកកងទ័ពជើងទឹក និងបណ្តាញកំពង់ផែសមុទ្រឆ្ងាយៗ ដើម្បីការពារជម្រើសដែលអាចកើតមានចំពោះច្រកសមុទ្រម៉ាឡាកាផងដែរ។ ក្នុងឆ្នាំ 2015 កងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនរបស់ CCP បានដាក់ចេញនូវគោលគំនិតមួយអំពី «ការការពារសមុទ្រឆ្ងាយ» ទៅនឹងគោលលទ្ធិរបស់ខ្លួន ដែលរួមបញ្ចូលការការពារខ្សែទំនាក់ទំនងសមុទ្ររបស់ខ្លួនហួសពីតំបន់ប៉ាស៊ីហ្វិកខាងលិច នេះបើយោងតាមមជ្ឈមណ្ឌល Wilson Center។ ស្ថាប័នស្រាវជ្រាវដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរាយការណ៍ថា៖ «ដើម្បីជួយដល់កងនាវាដែលកំពុងប្រតិបត្តិការនៅឆ្ងាយក្រោមវិធីសាស្រ្តនេះប្រទេសចិនបានបន្តការទិញយកទីតាំងមូលដ្ឋាននៅជីប៊ូទី [នៅក្នុងទ្វីបអាហ្វ្រីកខាងកើត ហៅថា Horn of Africa] និងរាយការណ៍ថាមានប្រទេសកម្ពុជាផងដែរ»។
ជាងនេះទៅទៀត អាកប្បកិរិយាគឃ្លើនរបស់ CCP ដែលផ្ទុយ ទៅនឹងខប្រតិបត្តិដែលបានដាក់ក្នុងគោលនយោបាយរបស់ខ្លួន ដែលមានបំណងបង្ហាញអំពីភាពត្រឹមត្រូវនៃសកម្មភាពសកលរបស់ខ្លួន នេះបើតាមអ្នកវិភាគកត់សម្គាល់។ ទោះបីជា GSI របស់លោក Xi អះអាងដើម្បីរក្សា «គោលការណ៍នៃសន្តិសុខដែលមិនអាចបំបែកបាន» ជាឧទាហរណ៍ CCP បន្តផលប្រយោជន៍របស់ខ្លួនទៅលើការចំណាយរបស់ភាគីដទៃ ដូចជាការធ្វើយោធូបនីយកម្មរបស់ខ្លួននៃសមុទ្រចិនខាងត្បូងដែលមានជម្លោះ និងការបដិសេធរបស់ខ្លួនចំពោះសេចក្តីសម្រេចឆ្នាំ 2016 របស់តុលាការអន្តរជាតិដើម្បីគាំទ្រសិទ្ធិសមុទ្ររបស់ហ្វ៊ីលីពីននៅក្នុងសមុទ្រ។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងដៃគូធានានូវវិបុលភាពសេដ្ឋកិច្ចតាមរយៈផ្លូវឆ្លងកាត់សមុទ្រប្រកបដោយសុវត្ថិភាព និងផុតពីគ្រោះថ្នាក់ ដែលជាការប្រឆាំងទៅនឹងកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់ PRC ដើម្បីយកឈ្នះលើវិបត្តិនៅម៉ាឡាការបស់ខ្លួន។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។