តំបន់អាស៊ីអគ្នេយ៍ / SEAតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIPទស្សនៈសាកល

‘ស្ថានភាពពិបាកសម្រេចចិត្តនៅច្រកសមុទ្រម៉ាឡាកា’ ជាបញ្ហាប្រឈមផ្នែកសន្តិសុខដ៏សំខាន់សម្រាប់សាធារណរដ្ឋប្រជាមានិតចិន (PRC)

បុគ្គលិករបស់ទស្សនាវដ្តី FORUM

សម្ព័ន្ធភាពដែលអាចទុកចិត្តបាន និងបណ្តាញដៃគូនៅជុំវិញច្រកសមុទ្រម៉ាឡាកា ដែលជាច្រកដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក នឹងបង្ហាញពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសន្តិសុខសម្រាប់សាធារណរដ្ឋប្រជាមានិតចិន (PRC) នៅក្នុងព្រឹត្តិការណ៍នៃការបិទចរាចរណ៍ផ្លូវទឹក។

នាវាចម្លង 90% នៃពាណិជ្ជកម្មរបស់ចិន និងភាគច្រើននៃពាណិជ្ជកម្មនេះ ជាពិសេសគឺប្រេង និងឧស្ម័នធម្មជាតិដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រម៉ាឡាកាប្រវែង 800 គីឡូម៉ែត្រដ៏សំខាន់ដែលខណ្ឌចែករវាងម៉ាឡេស៊ី និងសិង្ហបុរីពីប្រទេសឥណ្ឌូណេស៊ី។ ច្រកសមុទ្រនេះគឺចង្អៀតបើតាមការប្រៀបធៀប តែជាផ្លូវសមុទ្រលឿនបំផុតរវាងមហាសមុទ្រឥណ្ឌា និងសមុទ្រចិនខាងត្បូង ហើយជាតំណភ្ជាប់ដ៏សំខាន់ដែលតភ្ជាប់ទ្វីបអាហ្រ្វិក អឺរ៉ុប និងមជ្ឈិមបូព៌ាជាមួយប្រទេស និងដែនដីឥណ្ឌូប៉ាស៊ីហ្វិក រួមទាំង PRC ផងដែរ។ ទស្សនាវដ្តី National Interest បានរាយការណ៍កាលពីខែឧសភា ឆ្នាំ 2023 ថា ប្រហែលមួយភាគបួននៃទំនិញដែលបានធ្វើពាណិជ្ជកម្មនៅលើពិភពលោក និងមួយភាគបីនៃការដឹកជញ្ជូនប្រេងជាសកលរបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រនេះ។

កប៉ាល់ដឹកប្រេងមួយគ្រឿងបានបោះយុថ្កាក្នុងខែកញ្ញា ឆ្នាំ 2022 នៅច្រកសមុទ្រម៉ាឡាកា ក្បែរកំពង់ផែ Klang ប្រទេសម៉ាឡេស៊ី។ (ប្រភពរូបភាព៖ រូបភាព GETTY)

សារព័ត៌មាន Georgetown Journal of International Affairs បានរាយការណ៍នៅក្នុងខែមីនា ឆ្នាំ 2023 ដោយកត់សម្គាល់ពីការពឹងផ្អែករបស់ PRC លើបណ្ដាញទំនាក់ទំនងផ្លូវសមុទ្រថា៖ «វាគឺជាបញ្ហាប្រឈមដែលមានដំណោះស្រាយងាយៗមួយចំនួនសម្រាប់ទីក្រុងប៉េកាំង»។ «ទោះបីជាមានការកើនឡើងនៃអំណាចរបស់ប្រទេសចិន និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការទទួលបានលទ្ធភាពពង្រឹងវត្តមានយោធា និងការតាំងមូលដ្ឋានយោធា យកឈ្នះចិត្តប្រទេសជាដៃគូ បង្កើតផ្លូវជំនួស និងកសាងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួនក៏ដោយ ក៏ស្ថានភាពពិបាកសម្រេចចិត្តនៅច្រកសមុទ្រម៉ាឡាកានៅតែស្ថិតក្នុងសេណារីយ៉ូនៃសម្មតិកម្មសម័យសង្គ្រាមដដែល»។

នៅត្រង់ចំណុចចង្អៀតបំផុត ផ្លូវទឹកដែលមានការកកស្ទះមានទទឹងត្រឹមតែ 2,7 គីឡូម៉ែត្រប៉ុណ្ណោះ ដែលបង្កើតជាចំណុចកាត់ផ្ដាច់ដែលងាយរងគ្រោះដោយការលួចប្លន់តាមសមុទ្រ ចោរកម្ម និងការបិទខ្ទប់ផ្លូវ ហើយធ្វើឱ្យការគ្រប់គ្រងផ្លូវសំខាន់មួយនេះក្លាយជាអាទិភាព។

ច្រក​សមុទ្រ​ម៉ាឡាកា ជា​កង្វល់​សន្តិសុខ​ចម្បង​មួយ​របស់​បក្ស​កុម្មុយនិស្ត​ចិន (CCP)។ លោក Hu Jintao អតីតអគ្គលេខាធិការ CCP បានណែនាំគោលគំនិតស្ដីពី «ស្ថានភាពពិបាកសម្រេចចិត្តនៅច្រកសមុទ្រម៉ាឡាកា» ក្នុងឆ្នាំ 2003 ដើម្បីបង្ហាញពីភាពងាយរងគ្រោះដែលកើតចេញពីការពឹងផ្អែកផ្លូវទឹកមួយនេះទៅលើ PRC។ លោក Xi Jinping ដែលជាអគ្គលេខាធិការបច្ចុប្បន្នបានកំណត់បញ្ហាប្រឈមផ្នែកសន្តិសុខក្នុងឆ្នាំ 2014 ហើយបានហៅការការពារធនធានសេដ្ឋកិច្ចនេះថាជា «មូលដ្ឋានគ្រឹះ»។ ទស្សនាវដ្ដី Foreign Policy បានរាយការណ៍កាលពីខែតុលា ឆ្នាំ 2022 ថា៖ «បញ្ហាមិនទុកចិត្តអ្នកដទៃជាបញ្ហាត្រាំត្រែងក្នុងនយោបាយចិនចាប់តាំងពីរបបគ្រប់គ្រងរបស់លោក Mao Zedong ប៉ុន្តែវាបានឈានដល់កម្រិតមួយដែលហួសហេតុនៅក្រោមការដឹកនាំរបស់លោក Xi»។ “ការសង្កត់ធ្ងន់យ៉ាងខ្លាំងរបស់លោក Xi លើ​បញ្ហាសន្តិសុខ​បានបង្ហាញឱ្យគេឃើញពីអារម្មណ៍​នៃ​ភាព​ងាយ​រងគ្រោះ​ជាប់​រហូត​របស់​លោក»។

ទស្សនាវដ្តី National Interest បានរាយការណ៍ឱ្យដឹងថា តម្រូវការមិនចេះគ្រប់គ្រាន់ចំពោះការចង់បានធនធានថាមពលរបស់ PRC ធ្វើឱ្យខ្លួនមានការពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូល ហើយច្រកសមុទ្រម៉ាឡាកាមានសារៈសំខាន់ក្នុងការធានានូវការដឹកជញ្ជូនទាំងនោះ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ទីក្រុងប៉េកាំង ដែលរួមមានផ្លូវហាយវេ ផ្លូវដែក កំពង់ផែ និងបំពង់បង្ហូរប្រេង និងឧស្ម័ន ភាគច្រើនគឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីផ្តល់ផ្លូវជំនួស។ ទីតាំងយោធាលួចលាក់ និងយុទ្ធសាស្ត្រឈ្លានពាននៅសមុទ្រចិនខាងត្បូង រួមជាមួយនឹងការមិនគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ទីក្រុងប៉េកាំងក្នុងការគ្រប់គ្រងផ្លូវដឹកជញ្ជូនជុំវិញច្រកសមុទ្រនេះ។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូនានារបស់ខ្លួនធានានូវវិបុលភាពសេដ្ឋកិច្ចតាមរយៈផ្លូវឆ្លងកាត់សមុទ្រប្រកបដោយសុវត្ថិភាព និងមានសន្ដិសុខ ដូចជាច្រកសមុទ្រម៉ាឡាកា ដែលមានព្រំប្រទល់ជាប់នឹងបណ្ដាប្រទេសដែលមានគំនិតដូចគ្នាអាចអនុវត្តការគ្រប់គ្រងកងទ័ពជើងទឹកលើផ្លូវទឹកជាង CCP។

ទស្សនាវដ្តី National Interest បានរាយការណ៍ថា៖ «ប្រសិនបើភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងចិន និងសហរដ្ឋអាមេរិក ឬបណ្តាប្រទេសឥណ្ឌូប៉ាស៊ីហ្វិកកើនឡើងកាន់តែខ្លាំង (ឧ. ប្រសិនបើចិនសម្រេចចិត្តឈ្លានពានតៃវ៉ាន់) ភូមិសាស្ត្រដែលបានលើកឡើងនោះអាចមានការបំពាក់អាវុធនៅចំណុចកាត់ផ្ដាច់សំខាន់នេះដោយដាក់ការបិទផ្លូវ ដែលបណ្តាលឱ្យមានការរំខានដល់ពាណិជ្ជកម្ម ធនធានថាមពល និងលំហូរវត្ថុធាតុដើម»។ «ប្រការនេះនឹងបង្កើនថ្លៃចំណាយរបស់ចិនយ៉ាងច្រើនក្នុងការបន្តមហិច្ឆតាអំណាចដ៏ធំរបស់ខ្លួន ឬធ្វើសង្រ្គាមនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយមិននិយាយអ្វីពីផលវិបាកដ៏អាក្រក់ដល់សេដ្ឋកិច្ចរបស់ខ្លួនឡើយ»។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button