តំបន់អូសេអានីភាពជាដៃគូអាកាសធាតុ

កិច្ចប្រជុំកំពូលអំពីវេទិកាដែនកោះរវាងអាមេរិក – ប៉ាស៊ីហ្វិក ផ្តោតលើការប្រែប្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធ

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបជាមួយមេដឹកនាំនៃប្រទេសដែនកោះប៉ាស៊ីហ្វិក (PIC) នាពេលថ្មីៗនេះនៅឯសេតវិមាន ដែលលោកបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះបញ្ហារួមគ្នារបស់តំបន់ដែលមានចាប់ពីការកើនឡើងបញ្ហានៃដែនសមុទ្ររហូតដល់កំណើនសេដ្ឋកិច្ច។

យោងតាមកាសែត The New York Times បានឱ្យដឹងថា ក្រុមមន្ត្រីបានប្រសាសន៍ថា បម្រែបម្រួលអាកាសធាតុគឺជាការផ្តោតសំខាន់លើកិច្ចប្រជុំកំពូលអំពីវេទិកាដែនកោះរវាងអាមេរិក-ប៉ាស៊ីហ្វិករយៈពេលពីរថ្ងៃនាដំណាច់ខែកញ្ញាឆ្នាំ 2023 ដោយសារតែបណ្ដាប្រទេសកោះប៉ាស៊ីហ្វិកដែលស្ថិតនៅតំបន់ទំនាបមានហានិភ័យកើនឡើងនៅពេលដែលសីតុណ្ហភាពពិភពលោកឡើងកម្ដៅ និងកម្រិតទឹកសមុទ្រកើនឡើង។

លោកប្រធានាធិបតី Biden បានប្រាប់ក្រុមមេដឹកនាំថា៖ «យើងឮការអំពាវនាវរបស់អ្នកឱ្យមានការធានាឡើងវិញថា អ្នកនឹងមិនបាត់បង់ភាពជារដ្ឋ ឬសមាជិកភាពរបស់អ្នកនៅ U.N. [អង្គការសហប្រជាជាតិ] ដោយសារវិបត្តិអាកាសធាតុនោះទេ»។ «ថ្ងៃនេះ សហរដ្ឋអាមេរិកកំពុងបញ្ជាក់យ៉ាងច្បាស់ថា នេះក៏ជាគោលជំហររបស់យើងផងដែរ»។

លោក​បាន​និយាយ​សំដៅ​ទៅ​លើ​ការ​ព្រួយ​បារម្ភ​មួយ​ទៀត​គឺ៖ សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) ព្យាយាម​ទទួល​បាន​ឥទ្ធិពល រួម​ទាំង​ការ​បង្ខិត​បង្ខំ​ខាង​សេដ្ឋកិច្ច និង​យោធា។

លោកប្រធានាធិបតី Biden បានបន្ថែមទៀត ដោយយោងតាមប្រតិចារិកសេតវិមានថា៖ «សហរដ្ឋអាមេរិក (គឺ) បានប្តេជ្ញាចិត្តក្នុងការធានាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឱ្យមានសេរីភាព បើកចំហ វិបុលភាព និងសុវត្ថិភាព»។ «យើងបានប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយប្រទេសទាំងអស់នៅជុំវិញតុប្រជុំនេះដើម្បីសម្រេចបាននូវគោលដៅនោះ»។

មុនពេលសម្តែងមតិស្វាគមន៍ទៅកាន់ក្រុមមេដឹកនាំជាងដប់ប្រទេស លោកប្រធានាធិបតី Biden បានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ការទទួលស្គាល់ជាលក្ខណៈការទូតទៅកាន់ដែនកោះ Cook និងប្រទេសកោះ Niue។ កាសែត New York Times បានរាយការណ៍ថា នាពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានបើកស្ថានទូតនៅប្រទេស Solomon Islands និងប្រទេសតុងហ្កា ហើយគ្រោងនឹងបើកស្ថានទូតនៅឆ្នាំ 2024 នៅប្រទេសវ៉ានូទូ។

សមាជិកវេទិកាប្រជុំកោះប៉ាស៊ីហ្វិករួមមាន ប្រទេសអូស្រ្តាលី ប្រទេស Cook Islands ប្រទេសកោះហ្វីជី កោះប៉ូលីណេស៊ីរបស់បារាំង ប្រទេសគីរីបាទី ប្រទេស Marshall Islands ប្រទេសមីក្រូណេស៊ី ប្រទេសណូរូ ប្រទេសនូវែលកាឡេដូនី ប្រទេសនូវែលសេឡង់ ប្រទេសនីយូអេ ប្រទេសប៉ាឡូ ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ប្រទេសសាម័រ កោះសូឡូម៉ុង​ ប្រទេសតុងហ្កា ប្រទេសទូវ៉ាលូ និងប្រទេសវ៉ានូទូ។

សហរដ្ឋអាមេរិក​កំពុង​ពង្រឹងចំណង​ទំនាក់ទំនង​ការទូត និង​សេដ្ឋកិច្ច​ក្នុង​តំបន់​ចំពេល​មាន​ក្តី​បារម្ភ​ជុំវិញ​ការ​ពង្រីក​ឥទ្ធិពល​របស់ PRC។ លោកប្រធានាធិបតី Biden បានប្តេជ្ញាចិត្តចំពោះក្រុមមេដឹកនាំកោះប៉ាស៊ីហ្វិកនៅឯកិច្ចប្រជុំកំពូលលើកដំបូងកាលពីឆ្នាំ 2022 សហរដ្ឋអាមេរិកនឹងជួយពួកគេឱ្យជៀសផុតពី «ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច» របស់ PRC នេះបើយោងតាមសារព័ត៌មាន Reuters។ សេតវិមានបានលើកទៀតថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយចំនួន 810 លានដុល្លារជាជំនួយថ្មីក្នុងរយៈពេលមួយទសវត្សរ៍ក្រោយនេះ។

លោកប្រធានាធិបតី Biden បានប្រកាសគាំទ្របន្ថែមទៀតនៅឯកិច្ចប្រជុំកំពូលលើកទីពីរ។

លោក​បាន​បន្ត​ទៀតថា​៖ «​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ចាប់​ផ្ដើម​ពីហេដ្ឋារចនាសម្ព័ន្ធ​ដ៏​រឹង​មាំ»។ «ខ្ញុំរីករាយក្នុងការប្រកាសថា យើងកំពុងធ្វើការជាមួយសភាដើម្បីវិនិយោគ [200 លានដុល្លារ] នៅក្នុងគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធនៅកោះប៉ាស៊ីហ្វិករបស់យើង»។

បណ្ដាប្រទេសកោះប៉ាស៊ីហ្វិក ក៏បាន «អន្ទះអន្ទែងសម្រាប់ទម្រង់ផ្សេងទៀតនៃជំនួយរបស់សហរដ្ឋអាមេរិក» កាសែត New York Times បានរាយការណ៍រួមទាំងខ្សែកាបក្រោមសមុទ្រដើម្បីបង្កើនលទ្ធភាពប្រើអ៊ីនធឺណិត និងជួយប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានថ្លែងប្រាប់កាសែត The Guardian ថា៖ «យើងមានផលប្រយោជន៍ខាងសីលធម៌ យុទ្ធសាស្ត្រ និងប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅនៅទីនេះ»។ «ហើយខ្ញុំគិតថា យើងកំពុងតែបញ្ជាក់ការសន្យានោះឡើងវិញ»។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button