លោក Modi លើកតម្កើងមុខមាត់របស់ប្រទេសឥណ្ឌាក្នុងនាមជាសំឡេងរបស់ Global South ខណៈ លោក Xi អាក់ខានមិនបានចូលរួមកិច្ចប្រជុំកំពូល G20

បុគ្គលិករបស់ទស្សនាវដ្តី FORUM
ក្រុមអ្នកវិភាគបានលើកឡើងថា អ្វីដែលអគ្គលេខាបក្សកុម្មុយនិស្តចិន លោក Xi Jinping មានបំណងនោះគឺជាការមើលងាយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដោយអាក់ខានមិនបានចូលរួមកិច្ចប្រជុំកំពូលក្រុម 20 នៅទីក្រុង Delhi កាលពីដើមខែកញ្ញា ឆ្នាំ 2023 ដែលនេះគឺការអវត្តមានជាលើកដំបូងរបស់មេដឹកនាំចិននៅឯកិច្ចជំនួបប្រចាំឆ្នាំចាប់តាំងពីថ្ងៃឡើងកាន់អំណាចរបស់លោកក្នុងឆ្នាំ 2012 ដែលរឿងនេះបានអនុញ្ញាតឱ្យលោក Modi លើកតម្កើងមុខមាត់របស់ឥណ្ឌាជាមេដឹកនាំក្នុងតំបន់ និងពិភពលោកប្រកបដោយស្ថិរភាព និងគួរឱ្យទុកចិត្តទៅវិញ។
ហើយបើទោះបីជាគ្មានវត្តមានរបស់លោក Xi និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏ដោយ ក៏មេដឹកនាំ G20 បានបញ្ចប់កិច្ចប្រជុំកំពូលនៃបណ្តាប្រទេសឧស្សាហកម្ម និងទីផ្សារដែលកំពុងរីកចម្រើនជាមួយនឹងសេចក្តីថ្លែងការណ៍រួមមួយបានដដែរ។
លោកស្រី Tanvi Madan មន្ត្រីជាន់ខ្ពស់ផ្នែកគោលនយោបាយការបរទេសនៅវិទ្យាស្ថាន Brookings បានលើកឡើងនៅលើផតខាសមួយរបស់ស្ថាប័នស្រាវជ្រាវថា៖ «មានការព្រួយបារម្ភមួយចំនួនដែលថាការមិនទទួលបានសេចក្តីថ្លែងការណ៍រួម ជាពិសេសជាមួយនឹងការមិនបង្ហាញខ្លួនរបស់លោក Xi Jinping ឬអវត្តមានរបស់លោក Xi Jinping ដែលនឹងបង្ហាញពីអារម្មណ៍ថានេះគឺជាអង្គការដែលកំពុងតែចុះអន់ថយ និងបរាជ័យ»។ «ខ្ញុំគិតថាសម្រាប់ប្រទេសឥណ្ឌា ការពិតដែលថាខ្លួនទទួលបានសេចក្តីថ្លែងការណ៍រួមដែលពិបាកចរចា និងពិបាកទទួលបាន… ក៏នឹងជំរុញគំនិតនៃឥទ្ធិពលដែលកំពុងកើនឡើងរបស់ឥណ្ឌានៅក្នុងពិភពលោក ក៏ដូចជាប្រភេទនៃការពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួន … ក្នុងនាមជាស្ពានរវាងប្រទេសអភិវឌ្ឍ និងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនក្នុងប្រទេសកំពុងអភិវឌ្ឍ»។
ក្រុមអ្នកជំនាញលើកឡើងថា លោក Putin បានដកខ្លួនចេញដើម្បីជៀសវាងការប្រឈមមុខដាក់គ្នាជុំវិញសង្គ្រាមដែលមិនមានហេតុផលរបស់លោកប្រឆាំងនឹងអ៊ុយក្រែន។ លោកស្រី Madan បានលើកឡើងថា ប្រសិនបើលោក និងលោក Xi បានចូលរួមវិញនោះ បរិយាកាសនៅពេលនោះអាចនឹងមាន «ការទាស់ទែងគ្នាកាន់តែខ្លាំង»។ ផ្ទុយទៅវិញ អវត្តមានរបស់ពួកលោកទាំងពីរអាចជំរុញឱ្យមានការឯកភាពគ្នាដោយគ្មានការឈ្លោះប្រកែកគ្នា។
លោកស្រី Madan បានបន្ថែមទៀតថា៖ «អ្វីដែលយើងបានឃើញគឺការសង្កត់ធ្ងន់បន្ថែមទៀតលើកិច្ចសហប្រតិបត្តិការ»។ «ប៉ុន្តែប្រសិនបើពួកលោកទាំងពីរមានវត្តមាននៅទីនោះវិញ ខ្ញុំគិតថា អ្នកនឹងបានឃើញការទាស់ទែងគ្នាពីបញ្ហាខាងក្រៅពីក្នុងពិភពភូមិសាស្ត្រនយោបាយនឹងហក់ចូលទៅក្នុងវេទិកាសេដ្ឋកិច្ចនេះ។ ហើយនៅពេលដែលខ្ញុំមានន័យថា… ការទាស់ទែងគ្នា វាមិនមែនគ្រាន់តែជាការប្រកួតប្រជែងរវាងរុស្ស៊ី និងលោកខាងលិច ឬសហរដ្ឋអាមេរិក និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឥណ្ឌា និងចិនក៏នឹងក្លាយជាគូបដិបក្ខផងដែរ។ ក្នុងន័យខ្លះ ការពិតដែលថាលោក Xi និងលោក Putin មិនមានវត្តមាន បានផ្តល់ឱ្យឥណ្ឌានូវតួនាទីដ៏លេចធ្លោមួយដែលធ្វើឱ្យ G20 ប្រហែលជាមានកិច្ចសហការគ្នាកាន់តែប្រសើរផងដែរ»។
លោក Modi បានប្រើពេលវេលារបស់លោកនៅលើឆាកពិភពលោក ដើម្បីបង្ហាញថា ឥណ្ឌា – មិនមែនជាសាធារណៈរដ្ឋប្រជាមានិតចិន (PRC) – គឺកំពុងត្រៀមខ្លួនធ្វើជាសំឡេងរបស់ Global South និងដើម្បីដឹកនាំក្នុងយុគសម័យថ្មីនៃការតភ្ជាប់ទំនាក់ទំនងនេះ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសផែនការសម្រាប់ផ្លូវពាណិជ្ជកម្មថ្មីចំនួនពីរ ដែលរួមមានផ្លូវដែក និងកំពង់ផែ៖ ច្រករបៀងភាគខាងកើតដែលភ្ជាប់ប្រទេសឥណ្ឌាទៅកាន់មជ្ឈិមបូព៌ា និងច្រករបៀងភាគខាងជើងដែលតភ្ជាប់រដ្ឋនៅតាមឈូងសមុទ្រទៅកាន់អឺរ៉ុប នេះបើយោងតាមសារព័ត៌មាន CNN។ អ្នកខ្លះចាត់ទុកគម្រោងនេះថាជាការប្រកួតប្រជែងទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់មួយ ផ្លូវមួយរបស់សាធារណរដ្ឋប្រជាមានិតចិន។
ថ្វីបើមានចម្ងល់ជាច្រើនជុំវិញហេតុផលជំរុញចិត្តលោក Xi ឱ្យធ្វើការរំលងកិច្ចប្រជុំ G20 នេះក៏ដោយ ក៏លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថារថា សហរដ្ឋអាមេរិកមានភាពស្មោះត្រង់ចំពោះការចង់បង្កើនទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិនឱ្យប្រសើរឡើង។
លោកបានលើកឡើងថា៖ «ខ្ញុំមិនចង់ដាក់កំហិតប្រទេសចិននោះទេ ខ្ញុំគ្រាន់តែចង់ធ្វើឱ្យប្រាកដថា យើងមានទំនាក់ទំនងជាមួយប្រទេសចិនដែលកំពុងមានភាពប្រសើរឡើង…ហើយមនុស្សគ្រប់គ្នាគឺដឹងពីថាវាជារឿងអ្វី» ដោយលោកបន្ថែមថាលោកចង់ឱ្យសាធារណរដ្ឋប្រជាមានិតចិនទទួលបានជោគជ័យដរាបណាប្រទេសនេះដើរ «តាមច្បាប់» នេះតាមយោងតាម CNN បានរាយការណ៍។
ពាក្យថា ‘Global South’ កំពុងលេចចេញជាថ្មី។
នៅពេលដែល Modi និងអ្នកផ្សេងទៀតនិយាយអំពី Global South ពួកគេមិននិយាយអំពីទីតាំងភូមិសាស្រ្តជាក់លាក់នោះទេ។
យោងតាមសារព័ត៌មាន CNN «បណ្ដាប្រទេសជាច្រើនដែលរួមបញ្ចូលនៅក្នុង Global South គឺនៅអឌ្ឍគោលខាងជើង ដូចជាប្រទេសឥណ្ឌា ចិន និងប្រទេសទាំងអស់នៅពាក់កណ្តាលភាគខាងជើងនៃទ្វីបអាហ្រ្វិក។ អូស្ត្រាលី និងនូវែលសេឡង់ ទាំងពីរស្ថិតនៅអឌ្ឍគោលខាងត្បូង មិនមែននៅក្នុង Global South ទេ»។
ជាធម្មតា ពាក្យនេះសំដៅទៅលើបណ្ដាប្រទេសដែលមិនសូវមានការអភិវឌ្ឍ ឬកំពុងអភិវឌ្ឍ។ លោក Happymon Jacob ជាស្ថាបនិកនៃក្រុមប្រឹក្សាស្រាវជ្រាវអំពីយុទ្ធសាស្ត្រ និងការការពារជាតិ ដែលមានមូលដ្ឋាននៅទីក្រុងញូវដេលី បានថ្លែងប្រាប់សារព័ត៌មាន The Associated Press ថា៖ «Global South ពាក់ព័ន្ធនឹងភូមិសាស្ត្រ នយោបាយ ប្រវត្តិសាស្រ្ត និងការអភិវឌ្ឍន ដែលរួមបញ្ចូលគ្នា ប៉ុន្តែមានករណីលើកលែងមួយចំនួន»។
ពាក្យថា Global South មិនមែនជាពាក្យថ្មីទេ ប៉ុន្តែវាត្រូវបានប្រើប្រាស់ជាទូទៅជាភាសា យោងតាម លោក Stewart Patrick អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថានរួមចំណែក Carnegie សម្រាប់សន្តិភាពអន្តរជាតិ (Carnegie Endowment for International Peace) និងលោក Alexandra Huggins ដែលធ្វើការជាជំនួយការស្រាវជ្រាវក្នុងកម្មវិធី»។
លោក Patrick និងលោក Huggins បានរៀបរាប់នៅក្នុងសំណេរនៅក្នុងខែសីហា ឆ្នាំ 2023 ថា៖ «ពាក្យនេះបានក្លាយទៅជាមធ្យោបាយរហ័សដើម្បីពិពណ៌នាអំពីប្រទេសជាច្រើនដែលព្យាយាមផ្លាស់ប្តូរទិដ្ឋភាពមិនយុត្តិធម៌នៃសេដ្ឋកិច្ចពិភពលោក ការពារផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ពួកគេ និងគាំទ្រប្រព័ន្ធពិភពលោកដែលមានតុល្យភាពជាងមុន»។ «ប៉ុន្តែអ្នកវិភាគ និងអ្នកបង្កើតគោលនយោបាយនឹងមានភាពវៃឆ្លាតក្នុងការហៅពាក្យនេះដោយមានការអត់ធ្មត់ខ្លាំង ទាំងដើម្បីជៀសវាងការធ្វើឱ្យមានលក្ខណៈទូទៅដែលមិនមានការធានា និងដើម្បីទប់ស្កាត់កំហុសអតីតកាល»។
នៅពេលដែលពាក្យនេះទទួលបានភាពទាក់ទាញម្តងទៀត លោក Patrick និងលោក Huggins ណែនាំថាត្រូវកែសម្រួលយុទ្ធសាស្រ្តនៃការចូលរួមដើម្បីបំពេញតម្រូវការរបស់ប្រទេសនីមួយៗ ដើម្បីធានាបាននូវចក្ខុវិស័យសមធម៌ និងរួមបញ្ចូលបន្ថែមទៀតសម្រាប់សន្តិសុខ និងសេដ្ឋកិច្ច។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។