តំបន់អាស៊ីអគ្នេយ៍ / SEAតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIPភាពជាដៃគូ

សហភាពអឺរ៉ុប ហ្វ៊ីលីពីនបានបង្កើតកិច្ចព្រមព្រៀងសន្តិសុខសមុទ្រ

សារព័ត៌មាន REUTERS

សហភាពអឺរ៉ុបនឹងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រជាមួយហ្វ៊ីលីពីន នេះបើតាមការលើកឡើងរបស់លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបនៅចុងខែកក្កដា ឆ្នាំ 2023 ខណៈលោកស្រីបានបញ្ជាក់អំពីសារៈសំខាន់នៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ។

«យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយហ្វ៊ីលីពីនស្តីពីសន្តិសុខដែនសមុទ្រក្នុងតំបន់តាមរយៈការចែករំលែកព័ត៌មាន ការវាយតម្លៃការគំរាមកំហែង និងការកសាងសមត្ថភាពដល់ឆ្មាំសមុទ្ររបស់អ្នក» នេះបើតាមការលើកឡើងរបស់លោកស្រីក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុងម៉ានីលជាមួយប្រធានាធិបតីហ្វ៊ីលីពីន លោក Ferdinand Marcos Jr.។ មេដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាសន្តិសុខពាណិជ្ជកម្មរហូតដល់បញ្ហាបម្រែបម្រួលអាកាសធាតុ។

ដែនទឹកដែលសាលាក្តីអន្តរជាតិបានកំណត់ថាជារបស់ហ្វ៊ីលីពីន ត្រូវបានរំលោភបំពានជាញឹកញាប់ដោយសាធារណរដ្ឋប្រជាមានិតចិន (PRC) ដែលអះអាងថាជាតំបន់យុទ្ធសាស្ត្រ និងសម្បូរធនធាន។

លោកស្រី Von der Leyen បានអះអាងអំពីការគាំទ្ររបស់សហភាពអឺរ៉ុបជាថ្មីចំពោះសេចក្តីសម្រេចរបស់សាលាក្តីឆ្នាំ 2016 ដែលបានចាត់ទុកជាមោឃៈនូវការទាមទារពង្រីកទីកដីរបស់ទីក្រុងប៉េកាំង ដោយលើកឡើងថា វាជាកាតព្វកិច្ចផ្លូវច្បាប់ និងជាមូលដ្ឋានគ្រឹះសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី។

សាធារណរដ្ឋប្រជាមានិតចិន ដែលសកម្មភាពឈ្លានពានក្នុងសមុទ្រចិនខាងត្បូងបានជំរុញឱ្យមានការតវ៉ាផ្នែកការទូតរាប់រយពីប្រទេសហ្វ៊ីលីពីន មិនទទួលស្គាល់សេចក្តីសម្រេចដ៏សំខាន់នេះនោះទេ។

លោកស្រី Von der Leyen ដែលជាប្រធានគណៈកម្មាធិការអឺរ៉ុបបានទៅទស្សនាទីក្រុងម៉ានីលជាលើកដំបូងក្នុងរយៈពេលជិត 6 ទសវត្សរ៍បានឱ្យដឹងថា៖ «ឥណ្ឌូប៉ាស៊ីហ្វិកដែលគ្មានការគំរាមកំហែងពីការបង្ខិតបង្ខំគឺជាគន្លឹះសម្រាប់ស្ថិរភាពរបស់យើងទាំងអស់គ្នា សម្រាប់សន្តិភាព និងសម្រាប់ភាពរុងរឿងរបស់ប្រជាជនរបស់យើង»។

មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការចាប់ផ្តើមឡើងវិញនូវការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានជាប់គាំងក្នុងឆ្នាំ 2017 ផងដែរ។ កិច្ចពិភាក្សានោះបានចាប់ផ្តើមក្នុងឆ្នាំ 2015 ដែលមានបំណងសម្រេចបាននូវកិច្ចព្រមព្រៀងដែលគ្រប់ដណ្តប់លើពន្ធ របាំងពាណិជ្ជកម្មមិនបង់ពន្ធ កម្មសិទ្ធិបញ្ញា និងបញ្ហាផ្សេងទៀត។

លោកស្រី Von der Leyen បានលើកឡើងទៀតថា សហភាព អឺរ៉ុបនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ហ្វ៊ីលីពីនក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុដែលជាអាទិភាពសម្រាប់លោក Marcos ខណៈលោកជំរុញឱ្យមានការកើនឡើងចំនួន 35% នៃ ថាមពលកកើតឡើងវិញនៅក្នុងប្រទេសនេះក្នុងឆ្នាំ 2030។


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button