ទស្សនៈសាកលទូទាំងតំបន់ផ្នែកផ្សេងៗអាស៊ីឥសាន / NEA

កងកម្លាំងអាមេរិក ពង្រីកអង្គភាពកងកម្លាំងអវកាស នៅកូរ៉េខាងត្បូង

កងកម្លាំងអាមេរិកប្រចាំនៅកូរ៉េបានចាប់ផ្តើមអង្គភាពកងកម្លាំងអវកាសថ្មីមួយកាលពីខែធ្នូ ឆ្នាំ 2022 ខណៈដែលសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

កងកម្លាំងអវកាសអាមេរិកប្រចាំនៅកូរ៉េ គឺជាសមាសភាពនៅក្រៅប្រទេសនៃកងកម្លាំងអវកាសអាមេរិក ហើយមានភារកិច្ចក្នុងការស្វែងរក និងតាមដានគ្រាប់មីស៊ីលដែលហោះចូលមក ក៏ដូចជាពង្រឹងសមត្ថភាពកងកម្លាំងអវកាសទាំងមូលរបស់យោធា។

មេបញ្ជាការកងកម្លាំងអាមេរិកប្រចាំនៅកូរ៉េ លោកឧត្តមសេនីយ៍ Paul LaCamera បានលើកឡើងថា អង្គភាពនេះនឹងពង្រឹងសមត្ថភាពរបស់សហរដ្ឋអាមេរិកក្នុងការធានាសន្តិភាព និងសន្តិសុខនៅលើឧបទ្វីបកូរ៉េ និងនៅអាស៊ីឦសាន។

លោក LaCamera បានថ្លែងក្នុងអំឡុងពិធីមួយនៅឯមូលដ្ឋានអាកាស Osan ក្នុងប្រទេសកូរ៉េខាងត្បូងថា៖ «យោធាសហរដ្ឋអាមេរិកកាន់តែភាពរហ័សរហួន មានទំនាក់ទំនងកាន់តែប្រសើរ ទទួលបានមានព័ត៌មានកាន់តែច្បាស់លាស់ ជាក់លាក់ និងស្របច្បាប់ដោយសារតែធនធានមូលដ្ឋានអាកាសនេះហើយ»។

ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន កំពុងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដើម្បីរារាំងប្រទេសកូរ៉េខាងជើង ដែលបានធ្វើការបាញ់បង្ហោះមីស៊ីលជាច្រើនគ្រាប់ក្នុងឆ្នាំ 2022 រួមទាំងមីស៊ីលប៉ាលីស្ទីក ដែលមានសមត្ថភាពបាញ់ដល់ទឹកដីរបស់សហរដ្ឋអាមេរិកផងដែរនោះ។

កងទ័ពអាកាសកូរ៉េខាងត្បូងក៏បានបង្កើតអង្គភាពអវកាសមួយកាលពីខែធ្នូ ឆ្នាំ 2022 ដើម្បីពង្រឹងអំណាចដែនអវកាស និងសមត្ថភាពប្រតិបត្តិការរបស់ខ្លួនជាមួយកងកម្លាំងអវកាសអាមេរិក។

មន្ត្រីសហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃសកម្មភាពសន្តិសុខនៅក្នុងលំហអាកាស រួមទាំងការអភិវឌ្ឍអាវុធល្បឿនលឿនជាង​សំឡេងរបស់សាធារណរដ្ឋប្រជាមានិតចិន និងការសាកល្បងបច្ចេកវិទ្យាប្រឆាំងនឹងផ្កាយរណបរបស់រុស្ស៊ីនៅឆ្នាំ 2021។

ទាហានអាមេរិកប្រហែល 28 500 នាក់កំពុងឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូងក្រោមសន្ធិសញ្ញាការពារទៅវិញទៅមកដែលត្រូវបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមកូរ៉េឆ្នាំ 1950-53 បានបញ្ចប់ដោយកិច្ចព្រមព្រៀងផ្អាកសង្រ្គាម។

ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក និងបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានបង្កើតអង្គភាពអវកាសនៅក្នុងខែវិច្ឆិកា ឆ្នាំ 2022 នៅរដ្ឋហាវ៉ៃ និងរដ្ឋផ្លរីដា រៀងៗគ្នា។ សារព័ត៌មាន Reuters


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button