តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIPទូទាំងតំបន់ផ្នែកផ្សេងៗសកម្មភាពរារាំងជារួម

ហ៊្វីលីពីន សិង្ហបុរី បញ្ជាក់ពីទំនាក់ទំនងវិស័យការពារជាតិ ស្ថិរភាពដែនសមុទ្រ

ប្រធានាធិបតីហ៊្វីលីពីន លោក Ferdinand Marcos Jr. បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ចំនួនពីរនៅក្នុងប្រទេសសិង្ហបុរីក្នុងខែកញ្ញា ឆ្នាំ 2022 ជាកន្លែងដែលលោក និងថ្នាក់ដឹកនាំរដ្ឋាភិបាលបានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងបានបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាពនៅសមុទ្រចិនខាងត្បូង។

លោក Marcos បានទៅដល់ប្រទេសសិង្ហបុរី បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដែលជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកក្នុងនាមជាប្រធានាធិបតីចាប់តាំងពីការបោះឆ្នោតខែឧសភា ឆ្នាំ 2022 របស់លោក។

លោក Marcos រួមជាមួយប្រធានាធិបតីសិង្ហបុរី លោក Halimah Yacob និងនាយករដ្ឋមន្ត្រី លោក Lee Hsien Loong បានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍។ (រូបភាព៖ ប្រធានាធិបតីហ៊្វីលីពីន Ferdinand Marcos Jr. និងស្ត្រីទីមួយ លោកស្រី Louise Araneta-Marcos ចូលរួមក្នុងពិធីដាក់ឈ្មោះផ្កាអ័រគីដេជាកិត្តិយសរបស់ពួកគេនៅឯសួនផ្កាអ័រគីដេជាតិរបស់ប្រទេសសិង្ហបុរីក្នុងខែកញ្ញា ឆ្នាំ 2022។)

សេចក្តីថ្លែងការណ៍រួមបានឱ្យដឹងថា «ថ្នាក់ដឹកនាំហ៊្វីលីពីនបានស្វាគមន៍កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងរឹងមាំរវាងប្រទេសទាំងពីរ រួមទាំងក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ ការប្រឆាំងភេរវកម្ម ការថែទាំសុខភាព និងកិច្ចសហប្រតិបត្តិការឌីជីថល»។

ថ្នាក់ដឹងនាំនៃប្រទេសទាំងពីរក៏បានអះអាងឡើងវិញនូវទំនាក់ទំនងទ្វេភាគី និងការពារជាតិយ៉ាងយូរអង្វែងហើយនឹងស្វាគមន៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងយោធារបស់ពួកគេដើម្បីបង្កើតជាក្រុមរួមគ្នាដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីដើម្បីចែករំលែកព័ត៌មានប្រឆាំងភេរវកម្ម។

ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការប្រកួតប្រជែងទាមទារសមុទ្រចិនខាងត្បូង ក៏ដូចជាវិបត្តិនយោបាយកាន់តែស៊ីជម្រៅនៅក្នុងប្រទេសភូមាជិតពីរឆ្នាំទៅហើយបន្ទាប់ពីការធ្វើរដ្ឋប្រហារយោធាផងដែរ។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពលើសារៈសំខាន់នៃ «ការដោះស្រាយជម្លោះដោយសន្តិវិធី ដោយមិនងាកទៅរកការគំរាមកំហែង ឬការប្រើប្រាស់កងកម្លាំង ស្របទៅតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ 1982»។

ពួកគេក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការលើកកម្ពស់បរិយាកាសអំណោយផលដល់ការចរចាសម្រាប់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងផងដែរ។ សារព័ត៌មាន Benar News


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button