សមយុទ្ធ Croix du Sud ដែលដឹកនាំដោយប្រទេសបារាំងរំលេចឲ្យឃើញពី HADR និងការថែទាំសុខភាពក្នុងសមរភូមិ
បុគ្គលិកទស្សនាវដ្តី FORUM
កងទ័ពបានធ្វើការហ្វឹកហាត់ជួយសង្គ្រោះ ប្រយុទ្ធប្រឆាំង ព្រមទាំងធ្វើជំនួយមនុស្សធម៌ និងការឆ្លើយតបចំពោះគ្រោះមហន្តរាយ (HADR) ក្នុងអំឡុងពេលសមយុទ្ធ Croix du Sud ដែលដឹកនាំដោយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសបារាំងពីថ្ងៃទី 24 ខែមេសា ដល់ ថ្ងៃទី 6 ខែឧសភា ឆ្នាំ 2023។
អ្នកចូលរួមពីបណ្តាប្រទេសចំនួន 19 បានប្រមូលផ្តុំគ្នា នៅប្រជុំកោះនៃទឹកដី New Caledonia នៃតបន់ប៉ាស៊ីហ្វិកខាងត្បូង ដែលជាទឹកដីបារាំង ដើម្បីចែករំលែកនូវជំនាញ និងអភិវឌ្ឍការសម្របសម្រួល និងសមត្ថភាពធ្វើអន្តរាគមន៍។ ពលបាលទោ Kinsley Parent ជាអ្នកបង្រៀនផ្នែកជំនួយការពេទ្យក្នុងការប្រយុទ្ធ ដែលជាជនជាតិបារាំង បានមានប្រសាសន៍ថា គាត់មានការចាប់អារម្មណ៍ជាមួយនឹងបច្ចេកទេសដែលប្រើប្រាស់ដោយជំនួយការពេទ្យក្នុងការប្រយុទ្ធរបស់ប្រទេសនូវែលសេឡង់។
ពលបាលទោ Parent បានថ្លែងទៀតថា៖ «យើងមានធនធាន ប៉ុន្តែយើងប្រើប្រាស់វាផ្សេងៗគ្នា» នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់បញ្ជការដ្ឋានគាំទ្របេសកកម្មលើកទី 9 នៃកងទ័ពសហរដ្ឋអាមេរិក។ «ពួកគេគិតដល់រឿងដែលយើងជាបារាំងមើលមិនឃើញទាល់តែសោះ»។
សមយុទ្ធរួមបញ្ចូលទាំងសេណារីយ៉ូនៃសមរភូមិជាក់ស្តែងផងដែរ។ ជាឧទាហរណ៍ ក្រុមមកពីប្រទេសនីមួយៗបានផ្តល់ការថែទាំក្នុងការស្ទាក់វាយប្រហារ ដោយក្រុមគ្រូពេទ្យដែលបានព្យាបាលទាហ៊ានយ៉ាងឆាប់រហ័សមុនពេលបញ្ចូនពួកគេទៅកន្លែងសុវត្ថិភាពដើម្បីព្យាបាលបន្ថែម។ (រូបភាព៖ គ្រូពេទ្យជំនួយការប្រយុទ្ធរបស់ប្រទេសបារាំងបង្ហាញបច្ចេកទេសជំនួយសង្គ្រោះបឋមអំឡុងពេលសមយុទ្ធ Croix du Sud ឆ្នាំ 2023។)
«ជាការពិតណាស់ វាជារឿងថ្មីមួយក្នុងការមើលឃើញអ្វីដែលប្រទេសដទៃកំពុងតែធ្វើនោះ» នេះបើតាមសម្តីដែលបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ នាយទោ កងទ័ពសហរដ្ឋអាមេរិក Dagan Johnston ដែលជាគ្រូពេទ្យជំនួយការប្រយុទ្ធ ព្រមទាំងកងវរសេនាតូចទី 100 កងវរសេនាធំនៃកងទ័ពថ្មើរជើងទី 442។ «វាជារឿងប្រសើរក្នុងការមើលឃើញនូវទស្សនវិស័យផ្សេងទៀតនៃរបៀបដែលយើងអាចដោះស្រាយនូវរឿងដូចគ្នា ប៉ុន្តែប្រហែលនៅក្នុងមធ្យោបាយខុសគ្នា»។
ពលឯក Amanda Voice ដែលជាសិក្ខាកាមជំនួយការគ្រូពេទ្យក្នុងការប្រយុទ្ធ ជាមួយនឹងកងវរសេនាធំនៃកងទ័ពថ្មើរជើងរបស់ប្រទេសនូវែលសេឡង់ បានកំណត់សម្គាល់ភាពស្រដៀងគ្នា និងភាពខុសគ្នាក្នុងចំណោមអ្នកចូលរួម។ ឧទាហរណ៍ លោកស្រីបានមានប្រសាសន៍ថា គ្រូពេទ្យទាហានរបស់អាមេរិក និងប្រទេសនូវែលសេឡង់ អនុវត្តតាមច្បាប់បញ្ញត្តិដូចដែលបានកំណត់នៅក្នុងគោលការណ៍ណែនាំស្ដីអំពីការថែទាំអ្នករងរបួសក្នុងសមរភូមិយុទ្ធសាស្ត្រ នេះបើយោងទៅតាមកងទ័ពអាមេរិក។
លោកស្រី Voice បានបន្ថែមទៀតថា «បារាំងប្រើថ្នាំចាក់ម័រហ្វីន ហើយយើងមិនប្រើថ្នាំនេះទេ»។ «បារាំងមិនតែងតែមានគ្រូពេទ្យទាហានជាមួយនឹងពួកគេនោះទេ ដូច្នេះហើយទាហានជាអ្នកផ្តល់ជំនួយសង្គ្រោះបឋម»។
អ្នកចូលរួមក្នុងសមយុទ្ធ Croix du Sud ក៏មានមកពីប្រទេសអូស្ត្រាលី ប្រ៊ុយណេ កាណាដា ហ្វីជី អាល្លឺម៉ង់ ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី ហូឡង់ ប៉ាពូអាស៊ីនូវែលហ្គីណេ ប៉េរូ ហ្វ៊ីលីពីន សិង្ហបុរី តុងហ្កា ចក្រភពអង់គ្លេស និងវ៉ានូទូ។
Johnston បានមានប្រសាសន៍ថា៖ «ទាំងអស់នេះជាមិត្តភក្តិរបស់យើង។ ពេលយើងពង្រាយកម្លាំង យើងនឹងធ្វើការរួមគ្នាជាមួយនឹងពួកគេ ហើយជារឿងអស្ចារ្យណាស់ ក្នុងការដឹងថា យើងមានទំនុកចិត្តចំពោះគ្នាទៅវិញទៅមក»។ «ពួកគេគាំទ្រដល់យើង ហើយយើងក៏ធ្វើដូចគ្នាដល់ពួកគេ»។
ប្រភពរូបភាព៖ SPC. MASON RUNYON/កងទ័ពអាមេរិក
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។