យុគសម័យសេដ្ឋកិច្ចថ្មីរបស់ប្រទេសចិន
របៀបដែលការដឹកនាំពីថ្នាក់កំពូលដល់ថ្នាក់ក្រោមនៃសកម្មជនរបស់លោក ស៊ី ជីនពីង (Xi Jinping) បង្កផលប៉ះពាល់ដល់ទិដ្ឋភាពនៃការរីកចម្រើន ដាក់កម្រិតដល់ឱកាសរបស់ពលរដ្ឋ
បណ្ឌិត Shale Horowitz/សាកលវិទ្យាល័យ Wisconsin-Milwaukee
រូបថតដោយសារព័ត៌មាន THE ASSOCIATED PRESS
ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ 2012 មក លោក Xi Jinping ដែលជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិន (CCP) បានធ្វើការបំផ្លាញចោលជាប្រព័ន្ធនូវការព្រមព្រៀងមតិ និងគោលនយោបាយស្ថាប័នស្ដីពី «កំណែទម្រង់ និងការបើកទូលាយ» ដែលត្រូវបានបង្កើតឡើងដោយ លោក តេង សៀវពីង (Deng Xiaoping) នៅចុងទសវត្សរ៍ឆ្នាំ 1970 ហើយគាំទ្រដោយមេដឹកនំាមុនចំនួនពីររូបរបស់លោក Xi គឺលោក ជាំង ហ្សេមីន (Jiang Zemin) និងលោក ហ៊ួ ជីនតាវ (Hu Jintao)។ ចាប់តាំងពីឆ្នាំ 2020 មក គោលនយោបាយដ៏ច្របូកច្របល់នេះបានរំខានដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរួចទៅហើយរបស់ប្រទេសចិន។ ទាំងនេះរាប់បញ្ចូលទាំងការបំពានលើបទប្បញ្ញត្តិជាច្រើនផ្នែកលើអាជីវកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ទំនើបបំផុតរបស់ប្រទេសចិន ការដាក់កំហិតលើបំណុលភ្លាមៗដែលបានធ្វើឱ្យវិស័យអចលនទ្រព្យបានធ្លាក់ចុះចូលទៅក្នុងវិបត្តិ និងគោលនយោបាយ «គ្មានជំងឺកូវីដ» ដ៏រឹងរូសដែលបង្ខំឱ្យមានការបិទខ្ទប់ដែលមិនអាចព្យាករណ៍ទុកមុនបាន។ តើគួរតែយល់ច្បាស់ពីគោលនយោបាយទាំងនេះយ៉ាងដូចម្តេច ហើយតើវាមានន័យយ៉ាងណាដែរសម្រាប់អនាគតរបស់ប្រទេសចិន?
លោក Xi បានកំណត់ថាជា យុគសម័យថ្មី
ទស្សនវិជ្ជាផ្លូវការរបស់លោក Xi ដែលបានបញ្ចូលនៅក្នុងរដ្ឋធម្មនុញ្ញរបស់បក្សកុម្មុយនិស្តចិននៅក្នុងឆ្នាំ 2017 ត្រូវបានគេហៅថា «ការគិតរបស់លោក Xi Jinping លើលិទ្ធិសង្គមនិយមទៅតាមលំនំាបែបចិននាយុគសម័យថ្មី»។ លោកទទួលបានមកពី «លិទ្ធិសង្គមនិយមតាមលំនាំបែបចិន» ដែលបង្កើតឡើងដោយ លោក តេង (Deng) សម្រាប់គោលនយោបាយផ្នែកសេដ្ឋកិច្ចតម្រង់ទិសទីផ្សារថ្មីនៃកំណែទម្រង់ និងការបើកទូលាយនៃសម័យកាលឆ្នាំ 1978 ដល់ឆ្នាំ 2012។ «យុគសម័យថ្មី» មានន័យថា សម័យរបស់លោក Xi កំពុងបំបែកខ្លួនចេញពីសម័យរបស់លោក Deng ហើយ «ការគិតរបស់លោក Xi Jinping» មានន័យថាលោក Xi នឹងសម្រេចចិត្តទៅលើហេតុផល និងថាតើរឿងនេះនឹងត្រូវបញ្ចប់ដោយរបៀបណា។
នៅក្នុងសុន្ទរកថាសាធារណៈដ៏ល្បីជាច្រើននៅឯកិច្ចប្រជុំរបស់បក្ស និងរដ្ឋ លោក Xi បានប្រកាសជាសាធារណៈពីទិសដៅថ្មីរបស់ខ្លួននៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងគោលនយោបាយការបរទេស។ នៅក្នុងនយោបាយ លោកអះអាងថាបក្សកុម្មុយនិស្តចិនត្រូវតែស្តារឡើងវិញនូវអតីតសាមគ្គីភាពផ្ទៃក្នុង ការគ្រប់គ្រងនយោបាយ និងការគ្រប់គ្រងវប្បធម៌។ នៅពីក្រោយការតម្រង់ទិសរបស់បក្សនេះ លោក Xi បានប្រើយុទ្ធនាការ «ប្រឆាំងអំពើពុករលួយ» ដែលមានឥទ្ធិពលខ្លាំង ដើម្បីលុបបំបាត់គូប្រជែងក្នុងនយោបាយពិតប្រាកដ និងសក្តានុពលដែលគ្រប់គ្រងដោយផ្ទាល់លើការបង្កើតគោលនយោបាយនៅក្នុងគ្រប់វិស័យសំខាន់ៗ ការបោសសម្អាតដែនកំណត់រយៈពេល 10 ឆ្នាំរបស់ Deng សម្រាប់មេដឹកនាំកំពូល និងស្ដារឡើងវិញនូវការគោរពបូជាវីរបុរសតាមរចនាប័ទ្មរបស់លោក ម៉ៅ (Mao) ឡើងវិញ សម្រាប់ខ្លួនគាត់។ ក្នុងវិស័យសេដ្ឋកិច្ច លោក Xi បានទទូចថា នឹងលែងមានការសង្កត់ធ្ងន់លើកំណើនទៀតហើយ។ ដោយលើសពីសម្ដីន័យជ្រៅដ៏គ្មានឥទ្ធិពាលរបស់លោក ហ៊ួ (Hu) លោក Xi បានថ្លែងថា ភាពជាម្ចាស់ការរបស់រដ្ឋ និងការត្រួតពិនិត្យ និងបទប្បញ្ញត្តិកាន់តែច្រើននឹងត្រូវប្រើដើម្បីដាក់ការគ្រប់គ្រងដែលកាន់តែគួរឱ្យទុកចិត្តលើសេដ្ឋកិច្ចដោយរដ្ឋឯកបក្ស។ ហើយថាការគ្រប់គ្រងបែបនេះនឹងត្រូវប្រើប្រាស់យ៉ាងម៉ឺងម៉ាត់ជាងមុន ដើម្បីបម្រើគោលដៅមនោគមវិជ្ជារបស់គណបក្ស ដូចជាការបម្រើវិបុលភាពរួម (សមភាពកាន់តែច្រើន) និងវប្បធម៌សង្គមនិយម (ការលាយបញ្ចូលគ្នានៃភក្ដីភាពបក្ស សីលធម៌ប្រពៃណី និងជាតិនិយមចិន)។ នៅក្នុងគោលនយោបាយការបរទេស វិធីសាស្រ្តរួមជាមួយការអត់ធ្មត់របស់លោក Deng – ជារឿយៗត្រូវបានសង្ខេបថាជា «ការលាក់កំបាំង និងមិនក្លាយជាចំណុចលេចធ្លោនោះទេ» – គឺត្រូវបានជំនួសដោយ «ក្តីសុបិនរបស់ចិនសម្រាប់ការស្តារជាតិឡើងវិញ» ដែលក្នុងនោះប្រទេសចិនប្រើប្រាស់កម្លាំងយោធា សេដ្ឋកិច្ច និងអំណាចវប្បធម៌ដែលកំពុងកើនឡើងដើម្បី «ផ្លាស់ទីទៅជិតដំណាក់កាលកណ្តាល» នៅក្នុងពិភពលោក។
គោលនយោបាយសេដ្ឋកិច្ចរបស់លោក Xi បានចាប់ផ្តើមយឺត។ អាណត្តិដំបូងរបស់លោក ចាប់ពីឆ្នាំ 2012-17 ដោយផ្តោតលើការពង្រឹងអំណាចផ្ទាល់ខ្លួន និងការគ្រប់គ្រងផ្នែកនយោបាយដោយរដ្ឋឯកបក្ស។ គោលនយោបាយសេដ្ឋកិច្ចរួមបញ្ចូលទំាងការពង្រឹងមុខគោលជំហរផ្នែកហិរញ្ញវត្ថុ និងទីផ្សាររបស់សហគ្រាសគ្រប់គ្រងដោយរដ្ឋ ព្រមទំាងការបញ្ឈប់អស្ថិរភាពដែលមានសក្តានុពល ដែលដាក់កំហិតដល់រដ្ឋក្នុងការធ្វើសេរីភាវូបនីយកម្មទីផ្សារមូលធន។ ចាប់ផ្តើមនៅឆ្នាំ 2017 និងរឹតតែខ្លាំងឡើងចាប់ពីឆ្នាំ 2020 មក ដែលគោលនយោបាយសេដ្ឋកិច្ចរបស់ Xi កាន់តែមានភាពគឈ្លើន មិនអាចព្យាករទុកជាមុនបាន និងមានលក្ខណៈរំខាន។ អ្វីដែលគោលនយោបាយទាំងនេះមានភាពរួមគ្នាគឺថា ការគ្រប់គ្រង និងការត្រួតពិនិត្យដោយរដ្ឋឯកបក្សកាន់តែខ្លំាងជាងមុនគឺជាគោលដៅ វិធីសាស្ត្រដែលលេចចេញឡើងដើម្បីប្រើប្រាស់ក្នុងការសម្រេចបានគោលដៅមួយទៀត ឬទាំងពីរ។
ការបង្ហាញដល់លោក Jack Ma ថាអ្នកណាជាចៅហ្វាយ
ការចាត់វិធានការបំបាត់របស់លោក Xi លើវិស័យសេវាកម្មអនឡាញនៃបច្ចេកវិទ្យាជាន់ខ្ពស់ រួមទាំងការស្វែងរក ប្រព័ន្ធផ្សព្វផ្សាយសង្គម ការទូទាត់ និងហិរញ្ញវត្ថុ ការលេងហ្គេម ការដើរទិញអីវ៉ាន់ និងការដឹកជញ្ជូនអាហារ បានធ្វើឱ្យក្រុមហ៊ុនឯកជនដែលទទួលបានជោគជ័យបំផុត និងល្បីល្បាញបំផុតរបស់ប្រទេសចិន ទទួលរងនូវការរិះគន់ជាសាធារណៈ ការគំរាមកំហែងដល់ការស៊ើបអង្កេត និងបទប្បញ្ញត្តិកាន់តែច្រើន ព្រមទំាងការគ្រប់គ្រងបក្ស។ ករណីនេះត្រូវបានគេបកស្រាយថាជាការបម្រើផលប្រយោជន៍ដល់សាធារណៈ រួមទាំងការការពារទិន្នន័យអ្នកប្រើប្រាស់ ការកំណត់អំណាចផ្តាច់មុខរបស់ក្រុមហ៊ុនធំៗ ការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ព្រមទំាងការការពារសីលធម៌សាធារណៈ។ ប្រហែលជាសំខាន់ជាងនេះទៅទៀត ក្រុមហ៊ុនបច្ចេកវិទ្យាត្រូវបានបង្ខំឱ្យបង្ហាញពីការគោរពចំពោះរដ្ឋឯកបក្ស និងដើម្បីអនុលោមតាមផលប្រយោជន៍ និងគោលដៅរបស់ពួកគេចំពោះរដ្ឋឯកបក្ស។
ករណីដែលល្បីជាងគេគឺ Ant Group ដែលជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុតាមអនឡាញខ្នាតយក្សដែលការផ្តល់ជាសាធារណៈដំបូងត្រូវបានរារាំងនៅចុងឆ្នាំ 2020 តាមសេចក្តីរាយការណ៍ពីការបង្គាប់ផ្ទាល់របស់លោក Xi បន្ទាប់ពីស្ថាបនិក លោកមហាសេដ្ឋី Jack Ma បានរិះគន់និយតកររដ្ឋចំពោះការរារាំងនូវការច្នៃប្រឌិត។ គំរូអាជីវកម្មរបស់ក្រុមហ៊ុន Ant ដែលបើកបណ្តាញផ្តល់ប្រាក់កម្ចីដល់អ្នកប្រើប្រាស់ និងអាជីវកម្មខ្នាតតូចបានផ្តល់ការគំរាមកំហែងដល់ការគ្រប់គ្រងទីផ្សាររបស់ធនាគាររដ្ឋធំៗ ដែលផ្តល់ប្រាក់កម្ចីជាចម្បងដល់សហគ្រាសរបស់រដ្ឋ (SOE) និងក្រុមហ៊ុនឯកជនធំៗដែលមានទំនាក់ទំនងល្អ។ ក្រុមហ៊ុន Ant និងក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុផ្សេងទៀតបានប្រឈមមុខនឹងការរឹតបន្តឹងថ្មីលើគំរូអាជីវកម្ម និងការអនុវត្តការផ្តល់ប្រាក់កម្ចីរបស់ពួកគេ ខណៈដែលពួកគេត្រូវបានដាក់ឱ្យស្ថិតនៅក្រោមរបបនិយតកម្មដ៏តឹងរ៉ឹងដែលគ្រប់គ្រងធនាគារ និងស្ថាប័នហិរញ្ញវត្ថុបែបប្រពៃណី។
ក្នុងពេលជាមួយគ្នានោះដែរ ទីក្រុងប៉េកាំងបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចូលទិន្នន័យធំ និងការប្រើប្រាស់របស់ខ្លួនឱ្យស្ថិតនៅក្រោមការគ្រប់គ្រងនៃរដ្ឋឯកបក្ស។ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដែលប្រមូលផ្តុំសំណុំទិន្នន័យរបស់អតិថិជន — រួមទាំងក្រុមហ៊ុនខ្នាតយក្សដូចជា Alibaba, Tencent និង ByteDance — ត្រូវតែរក្សាទិន្នន័យនៅក្នុងប្រទេសចិន ដោយអនុលោមទៅនឹងការរឹតបន្តឹងថ្មីលើការប្រមូលទិន្នន័យ និងធ្វើឱ្យទិន្នន័យមានសម្រាប់រដ្ឋ ដែលចង់ត្រួតពិនិត្យអំពីរបៀបដែលទិន្នន័យត្រូវបានប្រើប្រាស់។ រដ្ឋមិនត្រឹមតែចង់ការពារឯកជនភាពរបស់អ្នកប្រើប្រាស់តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់ទិន្នន័យ ដើម្បីបម្រើដល់គោលបំណងនៃការត្រួតពិនិត្យ និងការឃោសនានៃរបបឃ្លាំមើលបច្ចេកវិទ្យាជាន់ខ្ពស់របស់បក្សកុម្មុយនិស្តចិនផងដែរ។ រដ្ឋឯកបក្សនេះក៏នឹងមានសិទ្ធិក្នុងការប្រើប្រាស់ទិន្នន័យរបស់ក្រុមហ៊ុន — រួមទាំងក្រុមហ៊ុនបរទេសផងដែរ ដើម្បីលើកកម្ពស់ការអភិវឌ្ឍរបស់ក្រុមហ៊ុនចិនដែលមានអាទិភាព តាមរបៀបដូចគ្នាដែលខ្លួនធ្វើតាមរយៈការបង្ខំឱ្យផ្ទេរបច្ចេកវិទ្យា ឬលួចបច្ចេកវិទ្យាតាមរយៈការលួចតាមប្រព័ន្ធអ៊ីនធឺណិត។
បទប្បញ្ញត្តិថ្មីផ្សេងទៀតកំណត់គោលដៅដែលគេយល់ឃើញថាគំរាមកំហែងដល់សីលធម៌សាធារណៈ ឬគុណភាពនៃជីវិត។ ក្រុមហ៊ុន Tencent និងក្រុមហ៊ុនហ្គេមអនឡាញផ្សេងទៀតបានទទួលការអនុញ្ញាតឱ្យលេងហ្គេមតិចជាងមុន និងការកំណត់បន្ថែមលើខ្លឹមសារ រួមទាំងការរឹតបន្តឹងលើអនីតិជនឱ្យលេងហ្គេមត្រឹមតែបីម៉ោងក្នុងមួយសប្តាហ៍។ ដែនកំណត់ត្រូវបានដាក់សម្រាប់មហាជន និងប្រព័ន្ធផ្សព្វផ្សាយសង្គមដែលពេញនិយមរបស់តារាល្បីៗ និងរបៀបរស់នៅដ៏ហ៊ឺហា និងខ្វះសីលធម៌ររបស់ពួកគេ។ នៅឆ្នាំ 2021 និយតកររបស់រដ្ឋបានណែនាំក្រុមហ៊ុនឱ្យ «គ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការជ្រើសរើសតួសម្តែងនៅក្នុងកម្មវិធី និងភ្ញៀវកិតិ្តយស ព្រមទាំងប្រកាន់ខ្ជាប់អក្ខរកម្មនយោបាយ អាកប្បកិរិយាសីលធម៌ កម្រិតសិល្បៈ និងការវាយតម្លៃសង្គមជាស្តង់ដារសម្រាប់ជ្រើសរើស»។ ប្រហែលជាគួរឱ្យភ្ញាក់ផ្អើលបំផុតផងដែរ នៅឆ្នាំ 2021 ទីក្រុងប៉េកាំងបានចាប់ផ្តើមការវាយប្រហារនៅខាងមុខលើផ្នែកវប្បធម៌នៃការសម្រេចបាននូវការអប់រំរបស់ប្រទេសចិន។ ក្រសួងអប់រំបានព្រមានថា អាជីវកម្មផ្នែកអប់រំឯកជនខ្នាតធំដែលរីកចម្រើនយ៉ាងលឿន ផ្តល់ការបង្រៀនបន្ថែមបន្ទាប់ពីរៀននៅសាលាដល់កុមាររាប់លាននាក់បានគំរាមកំហែងដល់ «ការបង្កើតប្រព័ន្ធអប់រំមួយផ្សេងទៀតនៅក្រៅប្រព័ន្ធអប់រំថ្នាក់ជាតិ»។
សាលាដែលផ្តល់ការអប់រំ ឬផ្នែកដែលបម្រើសិស្សានុសិស្សរហូតដល់ថ្នាក់ទីប្រាំបួនត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្មដើម្បីរកប្រាក់ចំណេញនោះទេ។ តម្លៃ និងម៉ោងបង្រៀនក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់និយតកម្មផងដែរ។ តម្លៃទីផ្សារបានធ្លាក់ចុះ ហើយការបញ្ឈប់ការងារជាទ្រង់ទ្រាយធំបានកើតឡើង។ ភ្លាមៗនោះដោយការភ័យខ្លាចដ៏អាក្រក់បំផុត សហគ្រិនបច្ចេកវិទ្យាដែលមានទ្រព្យសម្បត្តិច្រើនបានប្រញាប់ប្រញាល់បរិច្ចាគក្នុងគោលបំណងសប្បុរសធម៌ដែលបានអនុញ្ញាតដោយបក្ស។
ដោយទុកការផាកពិន័យជាកាតព្វកិច្ចសម្រាប់ការបំពានលើបទប្បញ្ញត្តិ — មានដូចជាចំនួន 530 លានដុល្លារអាមេរិកទៅលើក្រុមហ៊ុន Meituan, 1,2 ពាន់លានដុល្លារអាមេរិក ទៅលើក្រុមហ៊ុន Didi និង 2,8 ពាន់លានដុល្លារអាមេរិកទៅលើក្រុមហ៊ុន Alibaba (ទាំងអស់នៅក្នុងឆ្នាំ 2021-22) — «ការចូលរួមបរិច្ចាគ» ពីថៅកែក្រុមហ៊ុនរួមមាន 1,5 ពាន់លានដុល្លារអាមេរិកពីក្រុមហ៊ុន Pinduoduo, 2,2 ពាន់លានដុល្លារអាមេរិកពីក្រុមហ៊ុន Xiaomi, 2,3 ពាន់លានដុល្លារអាមេរិក ពីក្រុមហ៊ុន Meituan, 15 ពាន់លានដុល្លារអាមេរិក ពីក្រុមហ៊ុន Tencent, និង 15,5 ពាន់លានដុល្លារអាមេរិកពីក្រុមហ៊ុន Alibaba។ នៅកម្រិតគ្រប់គ្រងក្រុមហ៊ុន ក៏មានតួនាទីក្នុងការត្រួតពិនិត្យកាន់តែខ្លាំងសម្រាប់គណៈកម្មាធិការបក្ស និងការលក់ភាគហ៊ុនរបស់ម្ចាស់ភាគហ៊ុនសំខាន់ៗទៅឱ្យ SOE ផងដែរ។
ការកើនឡើងទាំងអស់នេះនៅក្នុងការគ្រប់គ្រង និងការត្រួតពិនិត្យនៃរដ្ឋឯកបក្សមាននិន្នាការក្នុងការកាត់បន្ថយការរំពឹងទុកនៃកំណើននៅក្នុងរបៀបពង្រឹងគ្នាទៅវិញទៅមក។ ទាំងនេះរួមបញ្ចូលទំាងដែនកំណត់លើការអភិវឌ្ឍផលិតផល និងសេវាកម្ម ការរឹតបន្តឹងប្រឆាំងទៅនឹងការជឿទុកចិត្តលើចំណែកទីផ្សារ និងការប្រើប្រាស់អាជីវកម្មដើម្បីលើកកម្ពស់អ្នកដែលពាក់ព័ន្ធ ការរឹតបន្តឹងលើការកាន់កាប់អចលនទ្រព្យនិងការប្រើប្រាស់ទិន្នន័យរបស់អតិថិជន ការរឹតបន្តឹងលើខ្លឹមសារដ៏តឹងរ៉ឹងទាក់ទងទៅនឹងសីលធម៌សាធារណៈនិងគុណធម៌ផ្នែកនយោបាយ ការត្រួតពិនិត្យកាន់តែខ្លាំងនិងការប៉ាន់ស្មានជាលើកទីពីរនៃការសម្រេចចិត្តគ្រប់គ្រង ទាំងធំ និងតូច ការផ្លាស់ប្តូរ ការអនុវត្តនយោបាយនៃបទប្បញ្ញត្តិ និងភាពមិនច្បាស់លាស់អំពីការរក្សាលំហូរប្រាក់ចំណេញនាពេលអនាគត។ តម្លៃទីផ្សារភាគហ៊ុនគឺជាមុខសញ្ញាមួយភ្លាមៗនៃការខាតបង់។ ចាប់ពីខែកុម្ភៈដល់ខែសីហា ឆ្នាំ 2021 ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតទាំងប្រាំមួយរបស់ប្រទេសចិនបានខាត 40% នៃតម្លៃរបស់ពួកគេ។ ក្រុមហ៊ុនដ៏ធំបំផុតចំនួនពីរគឺ Alibaba និង Tencent បានខាតតម្លៃរបស់ពួកគេជាងពាក់កណ្តាល ចាប់តាំងពីការឡើងដល់ចំណុចកំពូលក្នុងឆ្នាំ 2020 និង 2021។ តាមការព្យាករ ស្ថានភាពនៃបទប្បញ្ញត្តិដ៏តឹងតែងកាន់តែពិបាកសម្រាប់អ្នកចាប់ផ្តើមអាជីវកម្ម និងក្រុមហ៊ុនតូចៗ ដែលមានទំនោរក្នុងការបង្កើននូវការប្រមូលផ្តុំផ្នែកទីផ្សារ និងកាត់បន្ថយការច្នៃប្រឌិតក្នុងរយៈពេលវែង។
ការបង្ហាញដល់អ្នកសន្សំប្រាក់ចិនថាអ្នកណាជាចៅហ្វាយ
ចិនល្បីខាងរឿងសន្សំសំចៃ។ ដោយសារតែរដ្ឋគ្រប់គ្រងទីផ្សារភាគហ៊ុនក្នុងស្រុក និងកំណត់លំហូរនៃការវិនិយោគពីបរទេស គ្រួសារនៅក្នុងទីក្រុងរបស់ចិនមាន 78% នៃប្រាក់សន្សំអស់ជាច្រើនឆ្នាំរបស់ពួកគេនៅក្នុងអចលនទ្រព្យសម្រាប់លំនៅឋាន ធៀបទៅនឹង 35% នៃគ្រួសារនៅសហរដ្ឋអាមេរិក។ ដោយសារកំណើនសេដ្ឋកិច្ចដ៏រហ័សរបស់ប្រទេសចិនស្របគ្នានឹងនគរូបនីយកម្មយ៉ាងឆាប់រហ័ស តម្លៃអាផាតមិនបានផ្ទុះឡើង — ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយឈានទៅដល់ចំនួនមួយដែលអ្នកសេដ្ឋកិច្ចចាត់ទុកថាជាកម្រិត «លើសតម្រូវការ» មិនស្ថិតស្ថេរ ជាមួយនឹងកម្រិតអស្ថិរភាពនៃបំណុលសម្រាប់អ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍន៍។ ក្នុងឆ្នាំ 2019 តម្លៃផ្ទះនៅប្រទេសចិនមានតម្លៃថ្លៃជាងតម្លៃផ្ទះនៅសហរដ្ឋអាមេរិកចំនួន 2 ដងធៀបនឹងកម្រិតប្រាក់ចំណូល។ គិតត្រឹមខែមិថុនា ឆ្នាំ 2021 តម្លៃផ្ទះធៀបទៅនឹងប្រាក់ចំណូលក្រោយកាត់ពន្ធគឺខ្ពស់ជាង 4 ទៅ 5 ដងនៅក្នុងទីក្រុងសៀងហៃ ប៉េកាំង និងសិនជិន បើប្រៀបធៀបទៅនឹងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងញូវយ៉ក។ ទន្ទឹមនឹងនេះ អត្រាផ្ទះទំនេរមានកម្រិតខ្ពស់ក្នុងចំណោមម្ចាស់ផ្ទះពីរ ឬច្រើន ហើយចំណូលពីការជួលមានកម្រិតទាប។
អ្នកសេដ្ឋកិច្ចអះអាងថាគ្មានមធ្យោបាយសុវត្ថិភាពណាដើម្បីដោះស្រាយស្ថានភាពដ៏អាក្រក់នេះទេ។ ប៉ុន្តែលោក Xi បានព្រមានក្នុងឆ្នាំ 2017 បានបង្ហាញការដាស់តឿនបន្តិចបន្តួចថាលំនៅឋាន «គឺសម្រាប់ការរស់នៅ មិនមែនសម្រាប់វិនិយោគដ៏ប្រថុយប្រថាននោះទេ»។ នៅខែសីហាឆ្នាំ 2020 លោកបានអនុវត្តវិធានការ «ខ្សែបន្ទាត់ក្រហម» ចំនួនបីដែលរឹតបន្តឹងភ្លាមៗលើកម្រិតបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ។ ដោយមានក្រុមហ៊ុនអភិវឌ្ឍន៍ធំៗសង្កត់ធ្ងន់លើការរីកចម្រើនយ៉ាងឆាប់រហ័ស បំណុលបានឈានទៅដល់កម្រិតខ្ពស់ ខណៈពេលដែលការទាញយកប្រភពព័ត៌មានដែលមិនសមហេតុផល ដូចជាការលក់ក្នុងកម្រិតខ្ពស់ទៅកាន់អ្នកទិញ និងបណ្ណបំណុល (IOU) ដល់អ្នកផ្គត់ផ្គង់។ ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍធំៗជាច្រើនដូចជាក្រុមហ៊ុន Evergrande មិនអាចខ្ចីប្រាក់បានទៀតភ្លាមមួយរំពេច តម្លៃអចលនទ្រព្យបានធ្លាក់ចុះ ហើយការសាងសង់បានផ្អាកដំណើរការ ដោយមានការខកខានមិនបំពេញតាមកាតព្វកិច្ចសងបំណុលអន្តរជាតិ។ អ្នកទិញជាច្រើនបានឃើញការឈប់សាងសង់អាផាតមិនដែលបានផ្តល់ទុនរួចទៅហើយ ឬបង់ថ្លៃរួចហើយ។ អ្នកខ្លះបានឆ្លើយតបដោយមិនព្រមបង់ប្រាក់សម្រាប់កម្ចីទិញផ្ទះវិញ។
លោក Xi បានបញ្ជូនបញ្ហានេះទៅរដ្ឋាភិបាលខេត្ត និងក្នុងតំបន់ ដែលត្រូវបានគេរំពឹងថានឹងធ្វើឱ្យប្រាកដថាអ្នកទិញមុនទទួលបានអាផាតមិនរបស់ពួកគេ និងកំណត់នូវការខាតបង់ដល់វិស័យអចលនទ្រព្យ។ ថវិកាដែលជ្រើសរើសក្នុងការជួយទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងការកាន់កាប់របស់រដ្ឋាភិបាលលើគម្រោងដែលមានបញ្ហាកំពុងដំណើរការ រួមជាមួយនឹងការខិតខំប្រឹងប្រែងក្នុងតំបន់ដើម្បីជំរុញដល់ការសាងសង់លំនៅឋាន។ SOE ដែលផ្តោតលើគម្រោងហេដ្ឋារចនាសម្ពន្ធកំពុងផ្តល់ការគំាទ្រដល់ទីផ្សារក្នុងការលក់ដី ដើម្បីរក្សាប្រាក់ចំណូលហូរចូលទៅកាន់រដ្ឋាភិបាលក្នុងតំបន់។ ប៉ុន្តែមានការពិចារណាឡើងវិញអំពីគោលនយោបាយដើមដែលទទួលបរាជ័យតិចតួច និងការប្រើជំនួសនូវបទប្បញ្ញត្តិបំណុលកម្រិតមធ្យមយ៉ាងទូលំទូលាយបន្ថែមទៀត។ ការសាងសង់លើសកម្រិត និងការចុះខ្សោយនៃនគរូបនីយកម្មមានន័យថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនត្រូវបានកំណត់ថានឹងមានការចុះខ្សោយ។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្រ្តដ៏តឹងរ៉ឹងភ្លាមៗនេះបានធ្វើឱ្យខាតបង់យ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនអភិវឌ្ឍន៍ និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលក្នុងតំបន់ ព្រមទំាងធ្វើឱ្យទំនុកចិត្តរបស់អ្នកប្រើប្រាស់រង្គោះរង្គើ។ វិស័យអចលនទ្រព្យដែលត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង 20% នៃសេដ្ឋកិច្ចរបស់ប្រទេសចិន ហាក់ដូចជានៅតែធ្លាក់ចុះ។
ការបង្ហាញដល់មេរោគថាអ្នកណាជាចៅហ្វាយ
បន្ទាប់ពីការធ្វេសប្រហែសដ៏អាក្រក់ និងការគ្រប់គ្រងមិនត្រឹមត្រូវនៃជំងឺកូវីដ-19 នៅពេលដែលជំងឺនេះលេចឡើងជាលើកដំបូងនៅទីក្រុងវូហាន ប្រទេសចិន ការធ្វើតេស្ត ការតាមដាន និងការបិទខ្ទប់ដ៏ខ្លាំងក្លារបស់បក្សកុម្មុយនិស្តចិនបានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពដំបូង។
ទោះបីជាយ៉ាងណាក៏ដោយ ភាពជោគជ័យនោះបាននាំមកនូវផ្លែផ្កានៃបញ្ហានាពេលក្រោយ។ លោក Xi បានបន្តអនុវត្តក្នុងការចាក់វ៉ាក់សាំងបែបលទ្ធិជាតិនិយម — ដោយពឹងផ្អែកលើវ៉ាក់សាំងក្នុងប្រទេសរបស់ខ្លួនដែលមិនសូវមានប្រសិទ្ធភាព ដើម្បីបង្ហាញថាសាធារណរដ្ឋប្រជាមានិតចិនអាចដោះស្រាយបញ្ហាដោយខ្លួនឯងបាន។ ទន្ទឹមនឹងនេះ ប្រជាជនចិនវ័យចំណាស់រាប់លាននាក់ព្រួយបារម្ភអំពីសុវត្ថិភាពនៃវ៉ាក់សាំងទាំងនោះ ហើយសម្រេចចិត្តថាការបិទខ្ទប់ធ្វើឱ្យការចាក់វ៉ាក់សាំងមិនចាំបាច់នោះទេ។ បន្ទាប់មកមានការប្រែប្រួលដែលអាចចម្លងកាន់តែច្រើន ដែលនាំឱ្យមានការលាប់ឡើងវិញ ជាញឹកញយមានការបិទខ្ទប់ទីក្រុង និងស្រុកៗសំខាន់របស់ចិនរយៈពេលយូរ — រួមទាំងការបិទខ្ទប់ទីក្រុងសៀងហៃក្នុងរយៈពេលពីរខែ ដែលជាទីក្រុង និងរដ្ឋធានីសេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេសចិន។
ទោះបីជាមានការរំខានជាបន្តបន្ទាប់ ដែលមិនអាចព្យាករជាមុនបានចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ និងការវិនិយោគ ព្រមទំាងភាពជឿជាក់របស់អ្នកប្រើប្រាស់ក៏ដោយ ក៏លោក Xi បានបន្តអនុវត្តគោលនយោបាយគ្មានជំងឺកូវីដរហូតដល់ចុងឆ្នាំ 2022 នៅពេលដែលលោកបានទម្លាក់ចោលរាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីដាក់កំហិតលើការរីករាលដាលនៃមេរោគនេះ។ ហេតុអ្វីបានជាបក្សកុម្មុយនិស្តចិនមិនផ្លាស់ប្តូរយ៉ាងឆាប់ដើម្បីបើកចំហ និងរស់នៅជាមួយមេរោគនេះ? ទីមួយ លោក Xi មិនងាយដើរថយក្រោយឡើយ ហើយមានការស្ទាក់ស្ទើរក្នុងការទទួលស្គាល់បញ្ហាជាមួយនឹងភាពជោគជ័យដែលគួរឱ្យកត់សម្គាល់របស់គាត់។ ទីពីរ ជនជាតិចិនដែលមានវ័យចំណាស់រាប់លាននាក់នៅតែមិនទាន់ចាក់វ៉ាក់សាំង ហើយវ៉ាក់សាំងរបស់ចិនមិនមានប្រសិទ្ធភាពច្បាស់លាស់នោះទេ។ ទីបី គោលការណ៍គ្មានជំងឺកូវីដបានដំឡើងស្រទាប់ការពារដ៏មានប្រយោជន៍មួយទៀតដើម្បីឃ្លំាមើល និងត្រួតពិនិត្យ។ ឧទាហរណ៍ បច្ចេកវិទ្យានៃការរឹតបន្តឹងការធ្វើដំណើរពាក់ព័ន្ធនឹងជំងឺកូវីដត្រូវបានប្រើប្រាស់រួចហើយ ដើម្បីដាក់កំហិតនៅទីក្រុង Zhengzhou ប្រឆាំងទៅនឹងធនាគារដែលខកខានក្នុងការផ្តល់សាច់ប្រាក់ជូនអ្នកតម្កល់ប្រាក់។
ប្រសិនបើលោក Xi មានការប្តេជ្ញាចិត្តចំពោះគោលនយោបាយគ្មានជំងឺកូវីដ ហេតុអ្វីបានជាផ្លាស់ប្តូរទៅជាការបើកចំហរភ្លាមៗ ព្រមទំាងគ្មានលក្ខខណ្ឌ? វាហាក់បីដូចជាលោក Xi បានប្តេជ្ញាចិត្តរហូតដល់មេរោគបានកម្ចាត់ដោយការខិតខំប្រឹងប្រែងដ៏ល្អបំផុតរបស់បក្សកុម្មុយនិស្តចិន។ ការបិទខ្ទប់ដោយឥតឈប់ឈរ និងតម្រូវឱ្យធ្វើតេស្តជាចាំបាច់ដែលជាការរំខានត្រូវបានក្លាយជាការចាំបាច់កាន់តែច្រើនឡើងៗ នៅតាមផ្នែកធំៗនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។ នេះបានរំខានយ៉ាងខ្លាំងដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងសកម្មភាពលើអាជីវកម្មរបស់ប្រទេសចិន ការកាត់បន្ថយការងារ និងធ្វើឱ្យផ្នែកហិរញ្ញវត្ថុចុះខ្សោយ។ ការតវ៉ានេះបានផ្ទុះឡើងក្នុងទីក្រុងនានាក្នុងប្រទេសចិនលក្ខណៈទ្រង់ទ្រាយធំ និងមិនធ្លាប់មានតាំងពីឆ្នាំ 1989 មកម្ល៉េះ។ ផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាលក្នុងតំបន់ស្ថិតនៅក្នុងវិបត្តិ។
លោក Xi មើលឃើញជម្រើសតិចតួចក្រៅពីការដកថយ ប៉ុន្តែផលវិបាកគឺធ្ងន់ធ្ងរ ពីព្រោះមានទំនុកចិត្តហួសហេតុពេកដែលបណ្ដាលឱ្យមានការត្រៀមបម្រុងជាមុនតិចតួចពេក។ មិនមានកិច្ចខិតខំប្រឹងប្រែងដើម្បីនាំយកវ៉ាក់សាំងបរទេសដែលមានប្រសិទ្ធភាពជាងនេះ និងការព្យាបាលប្រឆាំងទៅនឹងមេរោគក្នុងលក្ខណៈទ្រង់ទ្រាយធំនោះទេ។ មានការខិតខំប្រឹងប្រែងតិចតួចក្នុងការរៀបចំប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេសចិនដោយការស្តុកទុកថ្នាំជាមូលដ្ឋាន និងការកសាងមន្ទីរពេទ្យ ព្រមទំាងហេដ្ឋារចនាសម្ពន្ធគ្លីនិក។ នៅពេលដែលវិបត្តិសេដ្ឋកិច្ចបានឈានដល់កម្រិតកំពូលហើយ ការសម្រេចចិត្តត្រូវបានធ្វើឡើងឱ្យមានភាពស៊ាំនឹងមេរោគជាបន្ទាន់ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។ ករណីឆ្លងជំងឺរាប់រយលានបានផ្ទុះឡើងនៅក្នុងទីក្រុងនានា។ រដ្ឋឯកបក្សមិនបានខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការធ្វើធ្វើដំណើរទៅកាន់ស្រុកកំណើតនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិននោះទេ — ដោយមិនអាចជៀសវាងបានក៏ធ្វើឱ្យមានការរីករាលដាលបណ្តាលឱ្យមានការស្លាប់ជាច្រើននៅទីជនបទ ជាមួយនឹងចំនួនប្រជាជនដែលមានវ័យចំណាស់ និងអ្នកដែលកំពុងធ្វើការថែទាំដោយវេជ្ជសាស្រ្តបុរាណ។ មានការងឿងឆ្ងល់ថា តើនឹងមានតម្លាភាពអំពីចំនួនអ្នកស្លាប់ប៉ុន្មាននាក់ទេ រួមទាំងចំនួនអ្នកស្លាប់ដោយមិនចាំបាច់ ដោយសារតែភាពជឿជាក់ហួសហេតុរបស់រដ្ឋឯកបក្ស ការរៀបចំមិនបានល្អ និងជំរុញសេដ្ឋកិច្ចឱ្យបើកដំណើរការ។
ការបង្ហាញដល់សេដ្ឋកិច្ចថាអ្នកណាជាចៅហ្វាយ
លោក Xi ទទួលបានប្រភពសំខាន់ៗចំនួនពីរដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចដើរយឺត។ ទីមួយ អត្រាកំណើនធ្លាក់ចុះជាធម្មតា នៅពេលដែលប្រទេសក្រីក្រក្លាយជាប្រទេសអ្នកមាន។ ទីពីរ កិត្យានុភាពរបស់គោលនយោបាយបក្សកុម្មុយនិស្តចិនរឹតត្បិតលើកំណើនបន្ថែមទៀត។ គោលនយោបាយកូនតែម្នាក់ពីមុនបានធ្វើឱ្យកម្លាំងពលកម្មធ្លាក់ចុះយ៉ាងឆាប់រហ័ស។ ការប្រមូលផ្តុំនៃគោលនយោបាយបទប្បញ្ញត្តិផ្សេងទៀត — ប្រព័ន្ធលិខិតអនុញ្ញាតលើលំនៅឋានក្នុងទីក្រុង ការរឹតបន្តឹងលើការប្រើប្រាស់ដីនៅតាមជនបទ និងផ្លូវតូចចង្អៀតសម្រាប់ភាពជោគជ័យផ្នែកសេដ្ឋកិច្ចដែលផ្តោតតែនៅក្នុងទីក្រុងធំៗមួយចំនួន — ដាក់កម្រិតលើលទ្ធភាពក្នុងការទទួលបានឱកាសសេដ្ឋកិច្ច និងបន្ថយការទទួលបានផលិតភាព។
ទន្ទឹមនឹងនោះដែរ គោលដៅ និងរបៀបគ្រប់គ្រងរបស់លោក Xi បានបង្កើតនូវគោលនយោបាយដែលធ្វើឱ្យមានការរីកចម្រើនកាន់តែយឺតបន្ថែមទៀត។ ទាំងនេះត្រូវបានជួយជំរុញមួយផ្នែកដោយការចង់បានរបស់លោក Xi ក្នុងការសង្កត់ធ្ងន់លើកំណើនដែលទាក់ទងទៅនឹង «វិបុលភាពរួម» ឬដោយការខិតខំប្រឹងប្រែងដ៏ចំាបាច់ក្នុងការលើកកម្ពស់កម្រិតជីវភាពដែលមានវណ្ណៈទាប និងមធ្យមនៅក្នុងប្រទេសចិន។ ទោះបីជាយ៉ាងណាក៏ដោយ គោលដៅដ៏សំខាន់ជាងគេរបស់លោក Xi — សម្រេចបាននូវគោលដៅសេដ្ឋកិច្ចទាំងអស់ — គឺកំពុងពង្រឹងអំណាច និងការគ្រប់គ្រងនៃរដ្ឋឯកបក្ស។ វិធីសាស្រ្តដែលគាត់ពេញចិត្តក្នុងការសម្រេចបាននោះគឺដោយការដាក់ចេញនូវគោលនយោបាយធំៗដែលមិនទាក់ទងគ្នា និងមានភាពផ្ទុយគ្នាជាញឹកញាប់ ដើម្បីទទួលបានលទ្ធផលជាក់លាក់។ ដោយសារគោលនយោបាយរបស់លោក Xi ធ្វើឱ្យកាន់តែមានការរីកចម្រើនយឺត លោកទំនងជានឹងព្យាយាមដោះស្រាយបញ្ហាដែលជាលទ្ធផលជាមួយនឹងបញ្ហាដូចគ្នាកាន់តែច្រើន។
លោក Xi ធ្វើឱ្យមានការរីកលូតលាស់យឺតនៅក្នុងប្រទេសចិន
គឺមានគ្រោះថ្នាក់ជាង
កំណើនយឺតយ៉ាវពេកធ្វើឱ្យចុះខ្សោយនៅក្នុងសម័យកំណែទម្រង់និងបើកចំហរ គឺជាប្រភពនៃការគាំទ្រ និងអំណាចនយោបាយដ៏សំខាន់របស់បក្សកុម្មុយនិស្តចិន។ ក្នុងការដាក់ជំនួស លោក Xi ពឹងផ្អែកលើការគាបសង្កត់ ការឃោសនា និងជាតិនិយមរបស់ចិន។ ប៉ុន្តែលោកកំពុងធ្វើបែបនេះដែលចេញពីការជឿជាក់ខាងមនោគមវិជ្ជា មិនមែនដោយសារតែមានហេតុផលយុទ្ធសាស្ត្រនយោបាយល្អនោះទេ។ ក្នុងយុគសម័យថ្មីនេះ លោក Xi មានភាពលំអៀងចំពោះការសម្រេចបានលទ្ធផល ដើម្បីភាពរុងរឿងរបស់ប្រទេសចិន និងសម្រាប់ភាពរុងរឿងរបស់លោកក្នុងនាមជាមេដឹកនាំដែលបង្កើតប្រវត្តិសាស្ត្ររបស់ប្រទេសចិន។
ប្រសិនបើលទ្ធផលទាំងនោះមិនលេចចេញជារូបរាងនៅក្នុងវិស័យសេដ្ឋកិច្ចទេ លោក Xi នឹងមើលទៅកន្លែងផ្សេង។ នោះរាប់បញ្ចូលទាំងគោលនយោបាយការបរទេស ដែលហានិភ័យធំបំផុតនោះគឺសង្រ្គាមកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន។ ក៏មិនមានការធ្លាក់ចុះកំណើនសេដ្ឋកិច្ចដែលទំនងជារារាំងដល់ការកសាងយោធារបស់ចិនដែរ។ រាជរដ្ឋាភិបាលកណ្តាលរបស់ប្រទេសចិន មានការសម្រេចចិត្តលើសារពើពន្ធជាច្រើន ប៉ុន្តែមិនមានអាទិភាពអ្វីក្រៅពីសន្តិសុខផ្ទៃក្នុង ទំនងជាកើតឡើងមុនពេលការចំណាយទៅលើយោធា។
វាមិនមែនជាការរាថយនៃឱកាសសេដ្ឋកិច្ចដែលកំពុងធ្វើឱ្យប្រទេសចិនកាន់តែគ្រោះថ្នាក់នៅបរទេសនោះទេ។ ភាគច្រើន លោក Xi ជាអ្នកបង្កើតបញ្ហានេះ។ គោលដៅ និងវិធីសាស្រ្តដូចគ្នាដែលជំរុញឱ្យលោក Xi ធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនចុះខ្សោយ ធ្វើឱ្យគាត់កាន់តែមានគ្រោះថ្នាក់ខ្លាំងនៅចំពោះមុខគោលនយោបាយការបរទេស។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។