ប៉ូឡូញ កូរ៉េខាងត្បូង ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងយន្តហោះយោធា 3 ពាន់លានដុល្លារអាមេរិក
![](https://ipdefenseforum.com/wp-content/uploads/2023/05/atr-jet-780x470.jpg)
ប៉ូឡូញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ 3 ពាន់លានដុល្លារអាមេរិកជាមួយកូរ៉េខាងត្បូងក្នុងខែកញ្ញា នៅឆ្នាំ 2022 សម្រាប់ការទិញយន្តហោះចម្បាំង FA-50 របស់កូរ៉េចំនួន 48 គ្រឿង ខណៈដែលប្រទេសនៅអឺរ៉ុបកណ្តាលបានចាត់វិធានការបន្ទាន់ដើម្បីបង្កើនការរារាំង និងសមត្ថភាពការពាររបស់ខ្លួនចំពេលមានសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនដែលនៅជិតខាងផងដែរ។
កិច្ចព្រមព្រៀងទាំងពីរសម្រាប់ការទិញយន្តហោះប្រយុទ្ធ និងការហ្វឹកហ្វឺនយន្តហោះ Fighting Falcon ដូចបានបង្ហាញក្នុងរូបភាព ធ្វើតាមកិច្ចសន្យាដែលបានចុះហត្ថលេខាកាលពីមួយខែមុនសម្រាប់ការទិញយកដោយប្រទេសប៉ូឡូញនូវរថពាសដែក និងកាំភ្លើងធំរបស់កូរ៉េខាងត្បូងដែលមានតម្លៃ 5,8 ពាន់លានដុល្លារអាមេរិក។
រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Mariusz Blaszczak ដែលជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ បានថ្លែងថា កិច្ចព្រមព្រៀងតំណាងឱ្យ «ថ្ងៃប្រវត្តិសាស្ត្រមួយផ្សេងទៀត នៅពេលដែលទស្សនៈថ្មីកំពុងបើកនៅចំពោះមុខកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសប៉ូឡូញ»។
លោក Eom Dong-hwan ជាប្រធានផ្នែកគ្រប់គ្រងកម្មវិធីការទិញសព្វាវុធការពារជាតិរបស់ទីក្រុងសេអ៊ូល បានលើកឡើងថាកិច្ចសន្យានេះបានធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរមានភាពប្រសើរឡើង។ លោកបានលើកឡើងថា៖ «រហូតមកដល់ពេលថ្មីៗនេះ យើងជាដៃគូ។ ឥឡូវនេះយើងអាចនិយាយបានថាយើងជាសម្ពន្ធមិត្តនឹងគ្នា»។
នៅក្រោមកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃ
700 លានដុល្លារសហរដ្ឋអាមេរិក យន្តហោះចំនួន 12 គ្រឿងដំបូងនឹងត្រូវចែកចាយនៅឆមាសទីពីរនៃឆ្នាំ 2023។ កិច្ចព្រមព្រៀងទីពីរ ដែលប៉ាន់ស្មានថាមានតម្លៃ 2,3 ពាន់លានដុល្លារអាមេរិក គឺសម្រាប់យន្តហោះចំនួន 36 គ្រឿងដែលត្រូវចែកចាយនៅចន្លោះឆ្នាំ 2025 និង 2028។
ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ដែលជាមេបញ្ជាការកំពូលរបស់កងកម្លាំងប្រដាប់អាវុធបានថ្លែងថា ការទិញយន្តហោះចម្បាំង FA-50 នេះនឹង «អាចអនុញ្ញាតឱ្យយើងបោះបង់ចោលទាំងស្រុងនូវការប្រើប្រាស់ MiG-29 (ផលិតដោយសូវៀត) និង Su-22»។
លោកបានថ្លែងថា ទីក្រុងសេអ៊ូលមើលឃើញកិច្ចព្រមព្រៀងនេះថាជាការ «បើកចំហសម្រាប់យន្តហោះចម្បាំងរបស់កូរ៉េទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងអង្គការណាតូ»។ The Associated Press
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។