តំបន់អូសេអានីភាពជាដៃគូ

បុគ្គលិកយោធាប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសិក្សាជំនាញ បង្កើតទំនាក់ទំនងនៅក្នុងការផ្លាស់ប្ដូរបទពិសោធន៍ក្នុងសមយុទ្ធ Pacific Defender

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ការផ្លាស់ប្តូរបទពិសោធន៍នៅក្នុងសមយុទ្ធ Pacific Defender បង្កើនអន្តរប្រតិបត្តិការ និងបង្កើតទំនាក់ទំនងរវាងយោធា និងបុគ្គលិកសន្តិសុខមកពីបណ្ដាប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងកន្លែងផ្សេងទៀត។ ការបង្រៀន និងកិច្ចពិភាក្សាក្នុងអំឡុងពេលកម្មវិធីរយៈពេលប្រាំថ្ងៃនាដើមខែឧសភា ឆ្នាំ 2023 នៅទីក្រុង Honolulu រដ្ឋ Hawaii បានធ្វើឡើងដើម្បីបង្កើនសន្តិសុខក្នុងតំបន់។

ការជួបជុំគ្នានៅឯមូលដ្ឋានរួមរបស់យោធាសហរដ្ឋអាមេរិក Pearl Harbor-Hickam មានការចូលរួមពីបុគ្គលិកយោធាមកពីប្រទេសកាណាដា និងនូវែលសេឡង់។ ការផ្លាស់ប្ដូរបទពិសោធន៍របស់អ្នកជំនាញលើប្រធានបទក្នុងសមយុទ្ធ Pacific Defender របស់កងកម្លាំងសន្តិសុខ ដែលមានការណែនាំក្នុងថ្នាក់រៀន និងលំហាត់នៅលើតុ រួមជាមួយនឹងការបកស្រាយនៅនឹងកន្លែង និងវគ្គផ្ទាល់ដូចជាការគ្រប់គ្រងសុនកសន្តិសុខ ការបង្ហាញពីអាវុធ និងការអនុវត្តគោលដៅជាមួយកាំភ្លើងដៃប្រភេទ M18។

កិច្ចពិភាក្សាបានបន្ថែមពេលលើសពីវគ្គដែលបានកំណត់កាលវិភាគ។

លោកចក្របាលឯក Stephen Cottrell នៃកងកម្លាំងការពារជាតិរបស់នូវែលសេឡង់បានថ្លែងថា៖ «[អ្វីដែល] ខ្ញុំរកឃើញថាមានតម្លៃបំផុត នៅពេលដែលអ្នកចេញក្រៅជាមួយដៃគូចម្រុះរបស់យើង គឺជាការសន្ទនាក្រៅផ្លូវការដែលយើងមានជាមួយគ្នាទៅវិញទៅមក ដែលខ្ញុំជឿថាជាដុំមាស»។ «យើង​អាច​មើល​ឃើញ​ពី​របៀប​ដំណើរការរួមគ្នា ហើយ​គ្រាន់​តែ​បង្កើត​ទំនាក់​ទំនង​ទាំង​នោះ។ ហើយ​ពេល​យើង​ដាក់ពង្រាយ វា​ជា​ការ​ល្អ​ដែល​បាន​ឃើញ​មុខ​ដែល​ធ្លាប់​ស្គាល់»។

អ្នក​ចូល​រួម​ដែលបានកត់សម្គាល់ថា​ជាពលទោរបស់កងទ័ពអាកាសអាមេរិកបាន​បង្ហាញ​ពី​ជំនាញ​ German shepherd (សុនកប៊ែកហ្សេ​អាល្លឺម៉ង់) ​របស់​គាត់។ សត្វសុនកបាន​បង្ក្រាប ​និង​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ខណៈ​ពេល​កំពុង​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​គ្រប់គ្រងរបស់ខ្លួន។

សហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះសម្រាប់ការផ្លាស់ប្ដូរបទពិសោធន៍ក្នុងសមយុទ្ធ Pacific Defender យ៉ាងហោចណាស់ចំនួនបីដងក្នុងមួយឆ្នាំ — នៅកោះហ្គាម រដ្ឋហាវ៉ៃ និងរដ្ឋតិចសាស់។ អ្នក​ចូល​រួម​មក​ពី​បណ្ដាប្រទេស​រួម​មាន អូស្ត្រាលី បង់ក្លាដែស កម្ពុជា ឥណ្ឌូណេស៊ី ជប៉ុន ប៉ាពូអាស៊ីនូវែលហ្គីណេ ស្រីលង្កា ថៃ និង​តុងហ្កា។ ប្រទេសកាណាដាគឺជាអ្នកចូលរួមលើកដំបូងនៅក្នុងខែឧសភា ឆ្នាំ 2023។ (រូបភាព៖ កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន កងទ័ពអាកាសអូស្ត្រាលី និងបុគ្គលិកកងទ័ពអាកាសអាមេរិក ចូលរួមសន្និសីទសារព័ត៌មានស្តីពីសមយុទ្ធ Pacific Defender នៅកោះហ្គាម ក្នុងខែកុម្ភៈ ឆ្នាំ 2023។)

កម្មវិធីខុសគ្នា ប៉ុន្តែការផ្លាស់ប្តូរបទពិសោធនីមួយៗអនុញ្ញាតឱ្យអ្នកចូលរួមស្គាល់គ្នាប្រកបដោយវិជ្ជាជីវៈ និងផ្ទាល់ខ្លួន ទោះបីជាភាសា និងវប្បធម៌ខុសគ្នាក៏ដោយ។

អ្នកចូលរួមចែករំលែកព័ត៌មាន រៀនជំនាញ និងចំណាយពេលទំនេរជាមួយគ្នា។ នៅចុងបញ្ចប់នៃការផ្លាស់ប្តូរបទពិសោធន៍​ ពួកគេមានការរៀបចំកាន់តែប្រសើរឡើង។

លោក Cottrell បានលើកឡើងថា៖ «យើងទាំងអស់គ្នាកំពុងច្រៀងបទចម្រៀងចេញពីសន្លឹកទំនុកច្រៀងតែមួយ»។ «យើងទាំងអស់គ្នាមាននីតិវិធីស្រដៀងគ្នាខ្លាំងណាស់ ហើយប្រសិនបើយើងដាក់ពង្រាយ ខ្ញុំគិតថាយើងនឹងធ្វើបានល្អក្នុងនាមជាក្រុមចម្រុះ»។

 

ប្រភពរូបភាព៖ ពលឯក លោក SPENCER PERKINS/កងទ័ពអាកាសអាមេរិក


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button