ទស្សនៈសាកល

បណ្ដាប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដឹកនាំកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

បុគ្គលិករបស់ទស្សនាវដ្តី FORUM

បណ្តាប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានក្លាយជាអ្នករួមចំណែកកំពូលក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទូទាំងពិភពលោក ហើយសមិទ្ធផល និងការលះបង់របស់ប្រទេសទាំងនោះនឹងត្រូវបានផ្តល់កិត្តិយសរួមជាមួយនឹងប្រទេសដទៃទៀតក្នុងទិវាអន្តរជាតិនៃអ្នករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

នៅថ្ងៃទី 29 ខែឧសភា អង្គការសហប្រជាជាតិទទួលស្គាល់បុគ្គលិកយោធា មន្ត្រីប៉ូលិស និងជនស៊ីវិលដែលបានជួយប្រទេសដែលហែកហួរដោយជម្លោះ រួមទាំងមនុស្សរាប់ពាន់នាក់ដែលបានស្លាប់ដោយសារការធ្វើដូចនោះ។ ទោះបីជាទ្វីបអាហ្រ្វិក និងមជ្ឈិមបូព៌ាជាចំណុចសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពនាពេលបច្ចុប្បន្នក៏ដោយ ឥណ្ឌូប៉ាស៊ីហ្វិកក៏ទទួលបានជំនួយផ្នែកសេដ្ឋកិច្ច មនុស្សធម៌ សង្គម និងសិទ្ធិមនុស្សផងដែរ។

ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា បទពិសោធន៍ផ្ទាល់ជាមួយនឹងបេសកកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងព្រំដែនរបស់ពួកគេបានបំផុសគំនិតបណ្ដាប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឱ្យចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៅកន្លែងផ្សេងទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលមានឯកសារជាច្រើនអំពីការងាររក្សាសន្តិភាពនៅក្នុងតំបន់ប៉ាស៊ីហ្វិក ដូចជាទីម័រខាងកើត និងនូវែលអាស៊ីហ្គីណេខាងលិច មិនសូវមានការស្រាវជ្រាវអំពីការចូលរួមចំណែករបស់បណ្តាប្រទេសនៅដែនកោះប៉ាស៊ីហ្វិក (PIC) ចំពោះប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ នេះបើយោងតាមវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលីបានរាយការណ៍កាលពីក្នុងខែធ្នូ ឆ្នាំ 2020។ នោះគឺជាការកំណត់លើការយល់ដឹងអំពីមូលហេតុដែលបណ្ដាប្រទេសចូលរួម ឧបសគ្គក្នុងការធ្វើដូច្នេះ និងផលវិបាកនៃការចូលរួមរបស់បណ្ដាប្រទេសទាំងនោះ។ (រូបភាព៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ពិនិត្យមើលកងរក្សាសន្តិភាពរបស់សាធារណៈរដ្ឋហ្វ៊ីជី ដែលបម្រើការនៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ក្នុងខែមីនា ឆ្នាំ 2023។ )

បណ្ដាប្រទេសនៅតំបន់ប៉ាស៊ីហ្វិកច្រើនជាងប្រាំមួយបានជួយអង្គការសហប្រជាជាតិបង្កើតសន្តិភាពនៅទីម័រខាងកើតនៅដើមទសវត្សរ៍ឆ្នាំ 2000 ហើយក្រោយមកបាននាំយកជំនាញរបស់ពួកគេទៅកាន់បេសកកម្មនៅទូទាំងពិភពលោក។ ជាឧទាហរណ៍ ប្រទេសហ្វ៊ីជីមានយោធា និងកងកម្លាំងអនុវត្តច្បាប់ចំនួន 326 នាក់ ដែលត្រូវបានដាក់ពង្រាយជាអ្នករក្សាសន្តិភាព គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ 2023 នេះបើយោងតាមសេចក្ដីរាយការណ៍របស់អង្គការសហប្រជាជាតិ។

ក្នុងពេលជាមួយគ្នានោះ ប្រទេសបង់ក្លាដែស គឺជាអ្នករួមចំណែកដ៏ធំបំផុតរបស់ពិភពលោកនៃបុគ្គលិកឯកសណ្ឋាននៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលមានចំនួន 7 269 នាក់ បន្ទាប់មកគឺនេប៉ាល់ដែលមានចំនួន 6 264 នាក់ និងឥណ្ឌាដែលមានចំនួន 6 090 នាក់ត្រូវបានដាក់ពង្រាយ។

ក្នុងអំឡុងពេលនៃសង្រ្គាមរំដោះបង់ក្លាដែសក្នុងឆ្នាំ 1971 អង្គការសហប្រជាជាតិបានផ្តល់ជំនួយសង្គ្រោះ និងជួយតាំងទីលំនៅថ្មីសម្រាប់ជនភៀសខ្លួនរាប់លាននាក់នៅក្នុងប្រទេសកំណើតរបស់ពួកគេ។

ប្រទេស​អាស៊ី​ខាង​ត្បូង​បាន​ដាក់​ពង្រាយ​បុគ្គលិក​ឯកសណ្ឋាន​ជា​កង​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ជា​លើក​ដំបូង ​ដើម្បី​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​រវាង​អ៊ីរ៉ង់ និង​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ 1988។ ចាប់តាំងពីពេលនោះមក ការរួមចំណែករបស់ខ្លួនចំពោះបេសកកម្មទូទាំងពិភពលោកគឺធំធេងណាស់ យោងតាមអង្គការសហប្រជាជាតិ គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ 2023 កងរក្សាសន្តិភាពបង់ក្លាដែសកំពុងបម្រើនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ប្រទេសស៊ីប សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លីបង់ លីប៊ី ម៉ាលី ស៊ូដង់ខាងត្បូង ស៊ូដង់ តំបន់សាហារ៉ាខាងលិច និងយេម៉ែន។

យោងតាមសេចក្ដីរាយការណ៍រប​ស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី 29 ឧសភា ឆ្នាំ 1948 នៅពេលដែលកងរក្សាសន្តិភាពដំបូងរបស់អង្គការសហប្រជាជាតិចាប់ផ្តើមប្រតិបត្តិការនៅប៉ាលេស្ទីន បុគ្គលិកលើសពី 2 លាននាក់មកពីបណ្ដាប្រទេស និងដែនដីចំនួនជាង 120 បានជួយប្រទេសនានាឱ្យផ្លាស់ប្តូរពីសង្រ្គាមទៅជាសន្តិភាព។ ដោយសហការជាមួយសហគមន៍មូលដ្ឋាន អ្នករក្សាសន្តិភាពជួយបង្កើតដំណោះស្រាយនយោបាយ ទប់ស្កាត់ជម្លោះ ការពារជនស៊ីវិល លើកកម្ពស់សិទ្ធិមនុស្ស និងនីតិរដ្ឋ និងកសាងសន្តិភាពប្រកបដោយចីរភាព។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងថា៖ «អ្នករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាបេះដូងនៃការប្តេជ្ញាចិត្តរបស់យើងចំពោះពិភពលោកដែលកាន់តែមានសន្តិភាព»។

 

ប្រភពរូបភាព៖ SARMAD AL-SAFY/អង្គការសហប្រជាជាតិ


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button