នាវាចម្បាំងហ្វ្រេហ្គាត Prairial របស់កងទ័ពជើងទឹកបារាំងបញ្ចប់បេសកកម្មឥណ្ឌូប៉ាស៊ីហ្វិក
បុគ្គលិករបស់ទស្សនាវដ្តី FORUM
ការល្បាត និងបេសកកម្មសុច្ឆន្ទៈរបស់នាវាចម្បាំងហ្វ្រេហ្គាតនៃកងទ័ពជើងទឹកបារាំង Prairial ជាច្រើនខែទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិក បានពង្រឹងការប្តេជ្ញាចិត្តរបស់បារាំងចំពោះសន្តិសុខក្នុងតំបន់ សេរីភាពនៃការធ្វើនាវាចរណ៍ និងនីតិរដ្ឋ។
នាវាចម្បាំង Floreal-class ប្រវែង 94 ម៉ែត្រ ដែលមានបុគ្គលិកប្រហែល 100 នាក់បានចាកចេញពី Papeete ដែលជារដ្ឋធានី Tahiti នៅកោះប៉ូលីណេស៊ីរបស់បារាំង នៅថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2023 ហើយគ្រោងនឹងត្រឡប់មកវិញនៅថ្ងៃទី 18 ខែឧសភា។ នាវាចម្បាំងហ្វ្រេហ្គាតបានធ្វើការចូលចតតាមកំពង់ផែនៅទីក្រុង Koror ប្រទេសប៉ាឡូ, ក្រុងព្រះសីហនុ ប្រទេសកម្ពុជា, ទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង និងទីក្រុង Yokosuka ប្រទេសជប៉ុន និងបានជួបជាមួយនាវាឆ្មាំសមុទ្រហ្វ៊ីលីពីន ចេញពីទីក្រុង Agno ប្រទេសហ្វ៊ីលីពីន។ (រូបភាព៖ នាវាចម្បាំងហ្វ្រេហ្គាត Prairial របស់កងទ័ពជើងទឹកបារាំង ធ្វើការចូលចតនៅឯមូលដ្ឋានកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុន ក្នុងទីក្រុង Yokosuka នៅថ្ងៃទី 21 ខែមេសា ឆ្នាំ 2023។)
នាវាចម្បាំង Prairial ក៏បានចូលរួមនៅក្នុងក្រុមសម្របសម្រួលការអនុវត្ត ដែលជាសម្ព័ន្ធពហុជាតិ ដែលរួមមាន អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន នូវែលសេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ជាមួយនឹងបេសកកម្មអនុវត្តទណ្ឌកម្មដែនសមុទ្រប្រឆាំងនឹងកូរ៉េខាងជើង ដូចដែលបានកំណត់ដោយ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ប្រទេសបារាំង ដែលមានដែនដីឥណ្ឌូប៉ាស៊ីហ្វិកនចំនួនប្រាំពីរជាជម្រករបស់ពលរដ្ឋបារាំងចំនួន 1,6 លាននាក់ និងទាហាចំនួន 7 000 នាក់ ខិតខំរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ នេះបើតាមលោកស្រី Catherine Colonna រដ្ឋមន្ត្រីទទួលបន្ទុកអឺរ៉ុប និងកិច្ចការបរទេសរបស់ប្រទេសបារាំងបានបានថ្លែងនៅក្នុងពិធីបដិសណ្ឋារកិច្ចនៅទីក្រុង Incheon កាលពីពាក់កណ្តាលខែមេសា។ លោកស្រីបានមានប្រសាសន៍ថា៖ «ការធ្វើដំណើរដែលបានប្រព្រឹត្តទៅដោយនាវាចម្បាំង Prairial និងបេសកកម្មរបស់នាវានេះ គឺជាការបង្ហាញដ៏ល្អឥតខ្ចោះនៃរឿងនេះ»។ «សាច់រឿងគឺបានចាប់ផ្តើមតាមរយៈបេសកកម្មដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់សម្រាប់វេទិកាកោះប៉ាស៊ីហ្វិក។ [នាវា] បានធ្វើប្រតិបត្តិការជាមួយឆ្មាំសមុទ្រហ្វ៊ីលីពីន និងកងទ័ពជើងទឹកនៃដៃគូយុទ្ធសាស្ត្ររបស់យើង គឺវៀតណាម។ បន្ទាប់មក នាវានេះបានបើកវគ្គហ្វឹកហ្វឺនដល់កងទ័ពជើងទឹកកម្ពុជា មុននឹងបន្តដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូង តាមច្រកសមុទ្រតៃវ៉ាន់ តាមរយៈដែលនាវានេះបានឆ្លងកាត់តាម… ស្របតាមច្បាប់សមុទ្រ»។
ប្រទេសបារាំងមានវត្តមានជាយូរមកហើយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយតែងតែចូលរួមនៅក្នុងសមយុទ្ធយោធាពហុភាគីជាប្រចាំ។
នាវាចម្បាំង Prairial ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ទឹកដីបារាំង និងក្នុងដែនទឹកអន្តរជាតិ។ នាវានេះគាំទ្រដល់ការប្តេជ្ញាចិត្តរបស់បារាំងចំពោះសន្តិសុខ និងការពារក្នុងតំបន់ សេដ្ឋកិច្ច ពហុភាគីនិយម និងការគ្រប់គ្រងមហាសមុទ្រប្រកបដោយនិរន្តរភាព។ នាវាចម្បាំងហ្វ្រេហ្គាត និងនាវិករបស់ខ្លួនសហការជាមួយកងទ័ពជើងទឹករបស់រដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ជប៉ុន និងកូរ៉េខាងត្បូង។
ក្នុងអំឡុងពេលបេសកកម្មចុងក្រោយរបស់ខ្លួន នាវាចម្បាំង Prairial៖
- បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឥស្សរជនប៉ាឡូនៅទីក្រុង Koror នេះបើយោងតាមស្ថានទូតបារាំងប្រចាំនៅប្រទេសមីក្រូណេស៊ី និងប្រទេសហ្វ៊ីលីពីន។
- បានចូលចតនៅកំពង់ផែរនៅកោះហ្គាម។
- បានចូលរួមក្នុងសមយុទ្ធអន្តរប្រតិបត្តិការនៅឯនាយសមុទ្រជាមួយនឹងនាវាល្បាតឆ្មាំឆ្នេរសមុទ្រហ្វ៊ីលីពីន BRP Capones នៅចុងខែមីនា នេះបើតាមសេចក្ដីរាយការណ៍របស់កាសែត The Philippine Star។
- បានចូលចតនៅក្រុងព្រះសីហនុកាលពីចុងខែមីនា «ដើម្បីពង្រឹងចំណងមិត្តភាព» រវាងកងទ័ពជើងទឹកបារាំង និងកម្ពុជា នេះបើតាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍។
- បានធ្វើការចតសុច្ឆន្ទៈនៅទីក្រុង Incheon នៅពាក់កណ្តាលខែមេសា នេះបើតាមសេចក្ដីរាយការណ៍របស់កាសែត The Korea Herald។
- បានហ្វឹកហ្វឺនជាមួយនាវាចម្បាំងហ្វ្រេហ្គាតរបស់កងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុន នៅក្បែរឈូងសមុទ្រ Yokohama កាលពីចុងខែមេសា នេះយោងតាមសេចក្ដីរាយការណ៍របស់ក្រសួងការបរទេសជប៉ុន។
Colonna បានលើកឡើងថា៖ «សម្រាប់ប្រទេសបារាំង ការអភិរក្សតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមានលក្ខណៈសេរី និងបើកចំហ វិបុលភាព និងការគោរពរបស់ទស្សនៈសកល ពាក់ព័ន្ធទាំងការគោរពនីតិរដ្ឋ និងការស្វែងរកកិច្ចសហប្រតិបត្តិការរួមបញ្ចូលច្រើនបំផុតដែលអាចធ្វើទៅបានជាមួយនឹងបណ្ដារដ្ឋទាំងអស់»។
ប្រភពរូបភាព៖ រូបភាព AFP/GETTY
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។