តម្លាភាព ដែនសមុទ្រ
ក្រុមហ៊ុន HawkEye 360 ធ្វើឱ្យការយល់ដឹងរឿងជុំវិញដែនសមុទ្រកាន់តែប្រសើរឡើង
លោក James McAden/HawkEye 360
បច្ចេកវិទ្យាក្នុងការបញ្ជូនរលកសញ្ញាពីមូលដ្ឋានលើអវកាសទៅប្រេកង់វិទ្យុជួយដល់ការយល់ដឹងពីរឿងនៅជុំវិញដែនដែនសមុទ្រ (MDA) និងក្នុងការរកឃើញនាវាឬកប៉ាល់ងងឹតដែលមិនអាចចាប់សញ្ញាបាន។ នៅឯសមុទ្រ នាវាបែបនេះបានបិទដំណើរការប្រព័ន្ធឆ្លើយតបលើការកំណត់អត្តសញ្ញាណស្វ័យប្រវត្តិរបស់ខ្លួន (AIS) ដើម្បីចៀសវាងការតាមដានទីតាំង អត្តសញ្ញាណ ទិសដៅនិងល្បឿនរបស់ខ្លួន ដើម្បីអាចអនុវត្តសកម្មភាពបទឧក្រិដ្ឋនានា។ ការយល់ដឹងពីរឿងជំុវិញដែនសមុទ្រ (MDA) អាចពិបាកក្នុងការសម្រេចព្រោះតែវាត្រូវការធនធានជាច្រើនពីប្រជាជាតិ និងភូមិសាស្ត្រដ៏ធំធេងនៃសមុទ្រ។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមានសារៈសំខាន់ចំពោះការការពារធនធានសមុទ្រ និងផលប្រយោជន៍ជាតិនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) នៃប្រទេសដែលមានអធិបតេយ្យភាព។
សកម្មភាពកប៉ាល់ងងឹតត្រូវបានចងក្រងជាឯកសារក្នុងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការត្រួតពិនិត្យ (IUU) ក៏ដូចជាសកម្មភាពដែនសមុទ្រខុសច្បាប់ផ្សេងទៀត ហើយនៅតែជាកង្វល់ជាសកល។ ការអនុវត្តនេះមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ រួមទាំងការបាត់បង់ធនធានបរិស្ថាន ការបាត់បង់ប្រាក់ចំណូលសម្រាប់សហគ្រាសនេសាទស្របច្បាប់ កង្វះស្បៀងអាហារនៅតំបន់ឆ្នេរ បណ្ដាលឱ្យមានការដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ និងទំនិញខុសច្បាប់ផ្សេងទៀត និងការទន្ទ្រានកាន់កាប់ដោយសម្ងាត់នៅក្នុងតំបន់ EEZ របស់ប្រទេសមួយសម្រាប់ការរុករកធនធានក្រោមទឹក។
ប្រទេសឥណ្ឌូប៉ាស៊ីហ្វិកជាច្រើនពឹងផ្អែកលើ AIS សម្រាប់ MDA របស់ពួកគេ ដែលអាចបង្កើតភាពងាយរងគ្រោះដ៏សំខាន់មួយ។ ទោះបីជា AIS មានប្រយោជន៍ក៏ដោយ ក៏វាទាមទារឱ្យមានការបញ្ជូនដោយស្ម័គ្រចិត្តនៃការកំណត់អត្តសញ្ញាណ និងទីតាំងរបស់នាវា ដែលកប៉ាល់អាចបិទ ឬផ្លាស់ប្តូរទីតាំងបានយ៉ាងងាយស្រួលដើម្បីជៀសវាងការចាប់សញ្ញាបាន។ ជាមួយនឹងការរចាប់សញ្ញាតាមរលកប្រេកង់វិទ្យុ (RF) និងទីតាំងភូមិសាស្ត្រ ប្រជាជាតិនានាមិនចាំបាច់ពឹងផ្អែកតែលើ AIS ដោយស្ម័គ្រចិត្តដើម្បីត្រួតពិនិត្យតំបន់ EEZs និងតំបន់សមុទ្រដែលមានការព្រួយបារម្ភទៀតនោះទេ។ ការរចាប់សញ្ញាតាមរលកប្រេកង់វិទ្យុ (RF) និងទីតាំងភូមិសាស្ត្រពីលំហអាកាសផ្តល់នូវឧបករណ៍ប្រកបដោយភាពច្នៃប្រឌិត និងសន្សំសំចៃ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។
ក្នុងអំឡុងសមយុទ្ធ SEACAT ឆ្នាំ 2022 ដែលជាសមយុទ្ធដឹកនាំដោយកងទ័ពជើងទឹកអាមេរិកនិងប្រទេសពហុភាគីផ្សេងក្នុងរយៈពេល 10 ថ្ងៃដែលមានមូលដ្ឋាននៅមជ្ឈមណ្ឌលព័ត៌មានចម្រុះក្នុងប្រទេសសិង្ហបុរី, ទិន្នន័យ RF និងការវិភាគពីក្រុមហ៊ុន HawkEye 360 ដែលជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋ Virginia ត្រូវបានដាក់បញ្ចូលទៅក្នុងគេហទំព័រ SeaVision ដើម្បីគាំទ្រដល់គោលបំណងនៃការធ្វើសមយុទ្ធ។ HawkEye 360 មានជំនាញក្នុងការចាប់សញ្ញា និងទីតាំងភូមិសាស្ត្រនៃការបញ្ចេញរលក RF ពីបណ្ដាញផ្កាយរណបនៃផ្កាយរណបគន្លងផែនដីទាប ហើយផ្តល់ទិន្នន័យ និងការវិភាគដល់សហរដ្ឋអាមេរិក និងប្រទេសដៃគូអន្តរជាតិ ដើម្បីឱ្យពិភពលោកឱ្យមានសុវត្ថិភាពជាងមុន។
SeaVision គឺជាគេហទំព័រផ្ដល់ការយល់ដឹងអំពីស្ថានភាពដែនសមុទ្រដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែកព័ត៌មានដើម្បីកែលម្អប្រតិបត្តិការដែនសមុទ្រ បង្កើនសន្តិសុខដែនសមុទ្រ និងកសាងភាពជាដៃគូនៅក្នុងសហគមន៍ដែនសមុទ្រ។
ដៃគូដែនសមុទ្រក្នុងតំបន់ជាង 20 បានចូលរួម ឬសង្កេតមើលសមយុទ្ធ SEACAT ហើយបានឃើញដោយផ្ទាល់អំពីរបៀបដែលទិន្នន័យេពីរលក RF អាចបង្ហាញនាវាងងឹតដែលមានជាសក្តានុពលនៅក្នុងតំបន់របស់ពួកគេ។ ការបង្ហាញនេះក៏បានគូសបញ្ជាក់ពីរបៀបដែលទិន្នន័យនេះអាចជូនដំណឹងដល់ផែនការបេសកកម្មសម្រាប់ទ្រព្យសម្បត្តិផ្សេងទៀតដូចជាយន្តហោះឃ្លាំមើលដែនសមុទ្រ ឬការល្បាតលើផ្ទៃទឹកជាដើម។
HawkEye 360 និងការចាប់បានសកម្មភាពនាវារបស់ចិន
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សាធារណរដ្ឋប្រជាមានិតចិន (PRC) បានធ្វើចលនាឈ្លានពានម្តងហើយម្តងទៀតនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាតំបន់ប្រកួតប្រជែងយ៉ាងក្តៅគគុកដែលសម្បូរទៅដោយធនធាន និងផ្លូវពាណិជ្ជកម្ម និងការលុកលុយខុសច្បាប់នៅក្នុងដែនទឹកជុំវិញប្រជុំកោះសេនកាគូ (Senkaku) របស់ប្រទេសជប៉ុនក្នុងសមុទ្រចិនខាងកើត។ តាមរយៈការបង្កើត កាន់កាប់ និងការបំពាក់មុខងារយោធាលក្ខណៈសិប្បនិម្មិត ដូចជាថ្មប៉ប្រះទឹក កោះ និងកោះផ្កាថ្មនៅក្នុងសមុទ្រចិនខាងត្បូង ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ស្វះស្វែងរកការអះអាងពីការគ្រប់គ្រង និងកាត់បន្ថយការទាមទារអធិបតេយ្យភាពរបស់ប្រទេសដទៃទៀត។
តម្រូវឱ្យមានតម្លាភាពកាន់តែខ្លាំង ដើម្បីប្រឆាំងនឹងការផ្លាស់ទីបែបនេះ ដោយសារតែការបញ្ជូនរបស់ AIS មិនគ្រប់គ្រាន់។ ទិន្នន័យរលក RF របស់ HawkEye 360 អាចផ្តល់នូវរូបភាពពេញលេញនៃសកម្មភាពនៅក្នុងសមុទ្រចិនខាងត្បូង និងក្នុងតំបន់ផ្សេងទៀតដូចជាប្រជុំកោះសេនកាគូដែលអនុញ្ញាតឱ្យប្រទេសនានាឆ្លើយតបទៅតាមការការពារដែនទឹករបស់ពួកគេ។
ចំណុចដែលត្រូវចងចាំ
សមុទ្រចិនខាងត្បូងទំហំ 3.4 លានគីឡូម៉ែត្រការ៉េ មានព្រំប្រទល់ជាប់ប្រទេសប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ៊្វីលីពីន សាធារណរដ្ឋប្រជាមានិតចិន តៃវ៉ាន់ និងវៀតណាម។ ភាពតានតឹងរវាងសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសដែលទាមទារផ្សេងទៀតជុំវិញផ្លូវទឹកជាយុទ្ធសាស្ត្របានបន្តកើនឡើងយ៉ាងក្ដៅអស់រយៈពេលជាច្រើនឆ្នាំ ដោយការទាមទារតាមអំពើចិត្ត និងហួសហេតុរបស់ទីក្រុងប៉េកាំងត្រូវបានច្រានចោលដោយតុលាការអន្តរជាតិថាមិនត្រឹមត្រូវតាមច្បាប់នោះឡើយ។
កងទ័ពរំដោះប្រជាជននៃបក្សកុម្មុយនិស្តចិនបានសាងសង់ប៉ុស្តិ៍យោធានៅលើថ្មប៉ប្រះទឹក និងកោះ ហើយឆ្មាំឆ្នេរសមុទ្រ និងកងទ័ពជើងទឹករបស់ខ្លួនបានល្បាតដែនទឹកផងដែរ។ សាធារណរដ្ឋប្រជាមានិតចិនបានបានបង្ហាញឆន្ទៈក្នុងការដើរហួសពីព្រំដែននៃបទប្បញ្ញត្តិ និងច្បាប់អន្តរជាតិ ដើម្បីបង្កើតការគ្រប់គ្រងនៅក្នុងសមុទ្រ ដើម្បីបង្កអន្តរាយដល់ប្រទេសជិតខាង។
សាធារណរដ្ឋប្រជាមានិតចិនអាចកាន់កាប់ទឹកដីយុទ្ធសាស្ត្រនៅសមុទ្រចិនខាងត្បូងបានមួយផ្នែក ដោយសារការលំបាកក្នុងការត្រួតពិនិត្យផ្ទៃទឹកដ៏ធំសម្បើម។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យ RF របស់ HawkEye 360 អាចផ្តល់នូវរូបភាពកាន់តែទូលំទូលាយនៃតំបន់ ដែលអនុញ្ញាតឱ្យប្រទេសនានាដាក់ពង្រាយការល្បាតប្រកបដោយប្រសិទ្ធភាពជាងមុន ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពនេសាទខុសច្បាប់របស់សាធារណរដ្ឋប្រជាមានិតចិន និងការប៉ុនប៉ងបង្កើតការគ្រប់គ្រងលើកោះដែលមានជម្លោះ។
ការយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពរបស់កងទ័ពជើងទឹកចិន ឆ្មាំឆ្នេរសមុទ្រ កងជីវពលដែនសមុទ្រ និងកងនាវានេសាទនឹងផ្តល់ឱ្យប្រទេសជិតខាង និងសហគមន៍អន្តរជាតិនូវមូលដ្ឋានគ្រឹះកាន់តែរឹងមាំដើម្បីវាយតម្លៃ និងប្រឆាំងការបំពានទាំងនេះ។ បើគ្មានការបង្កើនការត្រួតពិនិត្យប្រសើរជាងមុនទេនោះ ប្រទេសជិតខាងនឹងមិនមានឧបករណ៍គ្រប់គ្រាន់ដើម្បីតម្រួតនិងធានាដែនទឹករបស់ពួកគេពីការនេសាទខុសច្បាប់ និងសកម្មភាពខុសច្បាប់ផ្សេងទៀតឡើយ។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។