ភាពជាដៃគូអាស៊ីឥសាន / NEA

ក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង 7 (G7) ជំរុញឱ្យសាធារណរដ្ឋប្រជាមានិតចិនដាក់សម្ពាធដល់រុស្ស៊ីឱ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន គោរពដល់ស្ថានភាពរបស់តៃវ៉ាន់

The Associated Press

ក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំងប្រាំពីរបានជំរុញឱ្យសាធារណៈរដ្ឋប្រជាមានិតចិន (PRC) ដាក់សម្ពាធដៃគូយុទ្ធសាស្ត្ររបស់ខ្លួនពោលគឺរុស្ស៊ីឱ្យបញ្ចប់សង្គ្រាមលើអ៊ុយក្រែន ខណៈពេលដែលកំពុងអំពាវនាវឱ្យទីក្រុងប៉េកាំងដោះស្រាយជម្លោះដែនដីដោយសន្តិវិធីផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់ពួកគេនៅខែឧសភា ឆ្នាំ 2023 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន មេដឹកនាំក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង 7 (G7) បានសង្កត់ធ្ងន់ថាពួកគេកំពុងស្វែងរក «ទំនាក់ទំនងប្រកបដោយការស្ថាបនា និងស្ថិរភាព» ជាមួយទីក្រុងប៉េកាំង «តាមរយៈការទទួលស្គាល់សារៈសំខាន់នៃការចូលរួមដោយស្មោះត្រង់ជាមួយ និងបង្ហាញពីក្ដីបារម្ភរបស់យើងដោយផ្ទាល់ចំពោះប្រទេសចិន»។

សេចក្តីថ្លែងការណ៍បានចែងថា៖ «យើងអំពាវនាវឱ្យចិនដាក់សម្ពាធលើរុស្ស៊ីឱ្យបញ្ឈប់ការឈ្លានពានផ្នែកយោធារបស់ខ្លួន ហើយភ្លាមៗនោះ ដកកងទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែនទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ»។ «យើងលើកទឹកចិត្តចិនឱ្យគាំទ្រសន្តិភាពដ៏ទូលំទូលាយ យុត្តិធម៌ និងយូរអង្វែង ដោយផ្អែកលើបូរណភាពទឹកដី និងគោលការណ៍ និងគោលបំណង» នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

ក្រុមនេះបានលើកឡើងនៅក្នុងការអំពាវនាវឱ្យធ្វើការរួមគ្នាលើបញ្ហាប្រឈមដូចជាការប្រែប្រួលអាកាសធាតុ ជីវចម្រុះ បំណុល និងតម្រូវការហិរញ្ញប្បទានរបស់ប្រទេសដែលងាយរងគ្រោះ សុខភាពសកល និងស្ថិរភាពសេដ្ឋកិច្ចថា កិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន គឺចាំបាច់ដោយសារតួនាទីសកល និងទំហំសេដ្ឋកិច្ចរបស់ខ្លួន។

ប៉ុន្តែ​មេដឹកនាំ​ទាំង​នោះ​បាន​សម្តែង​ «​ក្ដីបារម្ភ​យ៉ាង​ខ្លាំង» ​អំពី​ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាង​កើត និង​ខាង​ត្បូង។ ក្រោយមក ទីក្រុងប៉េកាំងបាននឹងកំពុងពង្រីកវត្តមានយោធារបស់ខ្លួន និងគំរាមកំហែងដណ្តើមយកតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ដែលខ្លួនអះអាងថាជាដែនដីរបស់ខ្លួន ទោះបីជាកោះនេះមិនធ្លាប់ជាផ្នែកនៃសាធារណរដ្ឋប្រជាមានិតចិនក៏ដោយ។

មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង 7 (G7) បានអំពាវនាវឱ្យមាន «ដំណោះស្រាយដោយសន្តិភាព»។ សេចក្តីថ្លែងការណ៍របស់មេដឹកនាំទាំងនោះបានសរសេរថា៖ «មិនមានមូលដ្ឋានច្បាប់សម្រាប់ការទាមទារដែនសមុទ្រដ៏ទូលំទូលាយរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងទេ ហើយយើងប្រឆាំងនឹងសកម្មភាពយោធារបស់ចិននៅក្នុងតំបន់នេះ»។

មេដឹកនាំទាំងនោះបាន​លើកឡើង​ថា​៖ «​ប្រទេស​ចិន​ដែល​កំពុង​រីកចម្រើន​ដែល​ដើរ​តាមច្បាប់​អន្តរជាតិ​នឹង​មាន​ផលប្រយោជន៍​ជា​សកល​»​។

ក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំង 7 (G7) ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក៏បានរួបរួមគ្នាក្នុងការបញ្ចេញក្ដីបារម្ភអំពីសិទ្ធិមនុស្សនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន រួមមាននៅទីបេ ហុងកុង និងតំបន់ស៊ីនជាំង។ (រូបភាព៖ ក្រុមនៃមេដឹកនាំទាំងប្រាំពីរ និងមន្ត្រីផ្សេងទៀតប្រមូលផ្តុំគ្នាក្នុងកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ក្នុងខែឧសភា ឆ្នាំ 2023)។

សេចក្តីថ្លែងការណ៍នេះក៏បានព្យាយាមប្រឆាំងនឹងការចោទប្រកាន់ដែលថា ក្រុម​ប្រទេសឧស្សាហកម្មឈានមុខគេទាំង 7 (G7) កំពុងស្វែងរកដើម្បីការពារការពង្រីកកំណើនរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងការក្លាយជាមហាអំណាចសកល។

មេដឹកនាំទាំងនោះបានថ្លែងថា៖ «វិធីសាស្រ្តគោលនយោបាយរបស់យើងមិនត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យប៉ះពាល់ដល់ប្រទេសចិនទេ ហើយយើងក៏មិនព្យាយាមរារាំងវឌ្ឍនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនដែរ»។ សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ពីការឯកភាពគ្នាដែលកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្ម និងធានាឱ្យមានស្ថិរភាពនូវលទ្ធភាពទទួលបានរ៉ែសំខាន់ៗជាយុទ្ធសាស្ត្រ និងធនធានផ្សេងទៀត មិនមែនសំដៅលើការដោះស្រាយទំនាក់ទំនងពាណិជ្ជកម្មជាមួយសេដ្ឋកិច្ចធំលំដាប់ទីពីររបស់ពិភពលោកនោះទេ។

សេចក្ដី​ថ្លែងការណ៍​នោះ​បានរៀបរាប់​ថា៖ «យើង​មិន​បំបែកក ​ឬ​ងាក​ចូល​ទេ»។ «​ទន្ទឹម​នឹង​នេះ យើង​ទទួល​ស្គាល់​ថា​ភាព​ធន់​នៃសេដ្ឋកិច្ច​តម្រូវ​ឱ្យ​មាន​ការ​បំបាត់​ហានិភ័យ និង​ការ​ធ្វើ​ពិពិធកម្ម​។ យើងនឹងចាត់វិធានការជាលក្ខណៈបុគ្គល និងជាសមូហភាព ដើម្បីវិនិយោគលើភាពរស់រវើកនៃសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់យើង។ យើង​នឹង​កាត់​បន្ថយ​ភាព​ពឹងផ្អែក​លើស​លប់​ក្នុងខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដ៏សំខាន់​របស់​យើង»។

ក្នុងពេលជាមួយគ្នានេះដែរ សមាជិកក្រុម G7 បានប្តេជ្ញាប្រឆាំងនឹង «ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច» ដោយលើកឡើងថាពួកគេនឹង «ប្រឆាំងនឹងការអនុវត្តដ៏អាក្រក់ ដូចជាការផ្ទេរបច្ចេកវិទ្យាមិនស្របច្បាប់ ឬការបង្ហាញទិន្នន័យ» ខណៈពេលដែលកំពុងជៀសវាង «ការដាក់កំហិតពាណិជ្ជកម្ម និងការវិនិយោគដោយហួសហេតុ»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសចិនបានចោទប្រកាន់ក្រុម​ប្រទេសឧស្សាហកម្មឈានមុខគេទាំង 7 (G7) ថាបានព្យាយាម «បង្ខូចកេរិ៍្តឈ្មោះ និងវាយប្រហារប្រទេសចិន និងជ្រៀតជ្រែកដោយមិនញញើតក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន»។

ទន្ទឹមនឹងនោះដែរ តៃវ៉ាន់បានថ្លែងអំណរគុណដល់ក្រុម​ប្រទេសឧស្សាហកម្មឈានមុខគេទាំង 7 (G7) សម្រាប់ការគាំទ្ររបស់ខ្លួន។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា៖ «តៃវ៉ាន់នឹងឈរនៅជាមួយលទ្ធិប្រជាធិបតេយ្យ និងសហគមន៍នៃពិភពលោក ដើម្បីចូលរួមសហការក្នុងការលុបបំបាត់ហានិភ័យ»។ «សព្វថ្ងៃនេះ ការឯកភាពគ្នាជុំវិញពិភពលោកគឺច្បាស់ណាស់ ដែលជាការពិតដែលថាបញ្ហាឆ្លងកាត់ច្រកសមុទ្រត្រូវតែដោះស្រាយដោយសន្តិវិធី។ សង្គ្រាមមិនមែនជាជម្រើសនោះទេ»។

ប្រភពរូបភាព៖ រូបភាព AFP/GETTY


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button