ភាពជាដៃគូ

កងកម្លាំងជើងគោកប្រចាំតំបន់ប៉ាស៊ីហ្វិក (LANPAC) ពង្រឹងទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

បុគ្គលិករបស់ទស្សនាវដ្តី FORUM

សន្និសីទ និងពិព័រណ៍កងកម្លាំងជើងគោកប្រចាំតំបន់ប៉ាស៊ីហ្វិក (LANPAC) បានទាក់ទាញបុគ្គលិកយោធា អ្នកសិក្សា និងមានវិជ្ជាជីវៈផ្នែកសន្តិសុខ និងការពារជាតិជាង 1 700 នាក់ទៅកាន់ទីក្រុង Honolulu រដ្ឋ Hawaii នៅពាក់កណ្តាលខែឧសភា ឆ្នាំ 2023។ ស្ថិតក្នុងឆ្នាំទី 10 របស់ខ្លួន ព្រឹត្តិការណ៍នេះបង្ហាញពីតួនាទីរបស់កងកម្លាំងជើងគោកនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

អ្នកចូលរួម និងសិក្ខាកាមរួមមានគណៈប្រតិភូមកពីបណ្ដាប្រទេសចំនួនជាង 25 ប្រទេស និងមេបញ្ជាការកងទ័ពមកពីប្រទេសអូស្ត្រាលី បង់ក្លាដែស ព្រុយណេ ជប៉ុន ម៉ាឡេស៊ី ម៉ុងហ្គោលី នូវែលសេឡង់ ហ្វ៊ីលីពីន សិង្ហបុរី ថៃ តុងហ្កា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងវ៉ានូទូ។

នៅក្នុងសុន្ទរកថាបើករបស់លោកនាយឧត្តមសេនីយ៍ Charles Flynn មេបញ្ជាការកងទ័ពអាមេរិកប៉ាស៊ីហ្វិក បានហៅសន្និសីទនេះថាជាកន្លែងសម្រាប់ការចូលរួមទ្វេភាគី និងពហុភាគី ការកសាងទំនាក់ទំនង និងការចែករំលែកគំនិត។

លោក Flynn បានមានប្រសាសន៍ថា៖ «ការកើនឡើងនៃភាពមិនច្បាស់លាស់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាមទារ និងចាំបាច់ដែលមេដឹកនាំមកពីកងទ័ព — និងកងទ័ព — ទាញរួមគ្នា និងខិតកាន់តែជិតក្នុងនាមជាដៃគូនៅក្នុងតំបន់នេះ»។ ប្រធានបទនៃកងកម្លាំងជើងគោកប្រចំាតំបន់ប៉ាស៊ីហ្វិកគឺ៖ «ការផ្លាស់ប្តូរដែលកំពុងកើតមានចំពោះសង្រ្គាម» ហើយលោក Flynn បានបន្ថែមថា ព្រឹត្តិការណ៍នេះបានជំរុញឱ្យមានឱ្យកាសក្នុងការយល់កាន់តែច្បាស់ពីការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យា សង្គម និងអង្គភាព ក៏ដូចជាសម្រាប់សម្ព័ន្ធមិត្ត និងដៃគូឱ្យយល់កាន់តែច្បាស់ពីគ្នាទៅវិញទៅមក។

លោក Flynn បានថ្លែងថា៖ «ខ្ញុំបានលើកឡើងជាយូរមកហើយថាអំណាចជើងគោកតំណាងឱ្យស្ថាបត្យកម្មសន្តិសុខដែលភ្ជាប់តំបន់នេះជាមួយគ្នា ហើយទាំងអស់គ្នា យើងមានលទ្ធភាព ហើយយើងនឹងរក្សាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឱ្យមានសុវត្ថិភាព ស្ថិរភាព និងសន្តិសុខ»។

ព្រឹត្តិការណ៍នេះមានអត្ថន័យសម្រាប់មូលដ្ឋានរួមដែលវាបានផ្តល់ នេះបើតាមឧត្តមសេនីយ៍ឯក លោក Romeo Brawner Jr. មេបញ្ជាការកងទ័ពជើងគោកហ្វ៊ីលីពីនបានថ្លែងប្រាប់ ទស្សនាវដ្តី FORUM។ «នៅពេលដែលយើងត្រឡប់ទៅរកអ្វីដែលសំខាន់នោះ ការមកឈរតទល់មុខគ្នាបែបនេះ ដោយជជែកគ្នា ហើយទុកភាពខុសគ្នានៅមួយឡែកច្បាស់លាស់ — ធ្វើឱ្យប្រាកដថា យើងពិតជាយល់ពីគ្នាទៅវិញទៅមក ហើយថាយើងមានគោលបំណងតែមួយ៖ ដើម្បីរារាំងសង្គ្រាម និងមានសន្តិភាពយូរអង្វែងនៅគ្រប់ទីកន្លែង»។ (រូបភាព៖ ឧត្តមសេនីយ៍ឯកផ្នែកកងទ័ពជើងគោកហ្វ៊ីលីពីន លោក Romeo Brawner Jr. ពិភាក្សាអំពីការហ្វឹកហ្វឺនសម្រាប់សង្គ្រាមនាពេលអនាគតនៅឯសន្និសីទស្ដីពីកងកម្លាំងជើងគោកប្រចំាតំបន់ប៉ាស៊ីហ្វិក នៅរដ្ឋហាវ៉ៃ ក្នុងខែឧសភា ឆ្នាំ 2023។)

សន្និសីទរយៈពេលបីថ្ងៃរួមមានបទបង្ហាញ និងការពិភាក្សាក្រុមស្ដីពីប្រធានបទជាច្រើនចាប់ពីការផ្លាស់ប្តូរមុខមាត់នៃសង្គ្រាម ការត្រៀមខ្លួនខាងយោធា និងការរារាំងដល់ការសង្កេតពីសង្គ្រាមនៅអ៊ុយក្រែន និងស្ថានភាពនៃការហ្វឹកហ្វឺនពហុភាគីថ្នាក់រដ្ឋនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

«ផ្អែកលើកិច្ចពិភាក្សាដែលខ្ញុំបានជួបជាមួយអ្នក និងដៃគូរបស់យើងជាច្រើននាក់កាលពីឆ្នាំមុន ខ្ញុំសូមកត់សម្គាល់ថា ទោះបីជាលក្ខណៈនៃបញ្ហាប្រឈមប្រែប្រួលពីប្រជាជាតិមួយទៅប្រជាជាតិមួយ ក៏ប្រភេទនៃបញ្ហាប្រឈមរបស់យើងគឺស្របគ្នាគួរឱ្យកត់សម្គាល់» នេះបើតាមលោកឧត្តមសេនីយ៍ឯក Simon Stuart អគ្គមេបញ្ជាការកងទ័ពនៃប្រទេសអូស្ត្រាលី បានថ្លែងក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោកស្ដីអំពី «បញ្ហាប្រឈមសហសម័យនៃការរក្សាការត្រៀមខ្លួនផ្នែកយោធា»។

លោកឧត្តមសេនីយ៍ទោ David Neo អគ្គមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី បានគូសបញ្ជាក់អំពីមាគ៌ានៃប្រទេសរបស់គាត់ក្នុងការទប់ស្កាត់ រួមទាំង «នាំអ្នករាល់គ្នាទៅកាន់ការប្រយុទ្ធប្រឆាំង” ជាមួយនឹងយុទ្ធសាស្ត្រធ្វើកំណែនទ័ព ដែលបានដាក់បុរសសិង្ហបុរីជាង 1 លាននាក់ចូលទៅក្នុងកងកម្លាំងប្រដាប់អាវុធក្នុងរយៈពេល 56 ឆ្នាំកន្លងមកនេះ។ ការប្រើប្រាស់បច្ចេកវិទ្យាជាមេគុណកម្លាំងជួយដល់ បុរីរដ្ឋ (city-state) យកទទួលបានជោគជ័យលើចំនួនប្រជាជនតិចតួច និងឧបសគ្គដីធ្លីរបស់ខ្លួន។ លោកបានមានប្រសាសន៍ថា ប្រសិនបើការរារាំងអាចដំណើរការនៅក្នុងប្រទេសតូចមួយដូចជាសិង្ហបុរី វាអាចដំណើរការនៅក្នុងគ្រប់ប្រទេស។

លោក Brawner បានបង្កើតករណីសម្រាប់ការហ្វឹកហ្វឺនពហុភាគី ដោយលើកឡើងថា ការរៀបចំសម្រាប់សង្គ្រាម គឺជាផ្លូវមួយដើម្បីរារាំងសង្គ្រាម។ លោក​បាន​បន្ត​ថា តំបន់​នេះ​ជា​សង្វៀន​សម្រាប់​ការ​ប្រកួត​ប្រជែង​លើ​ធនធាន ដែល​តម្រូវ​ឱ្យ​មាន​កង​ទ័ព​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​យថាហេតុ​ផ្សេងៗ។ ដូច្នេះគ្នានេះផងដែរចំពោះបរិយាកាសសន្តិសុខដែលបង្កឱ្យមានជម្លោះទឹកដី និងការប្រឆាំងការចូលប្រើប្រាស់ យុទ្ធសាស្ត្របដិសេធតាមតំបន់ដែលផ្ទុយនឹងសណ្តាប់ធ្នាប់អន្តរជាតិ និងនីតិរដ្ឋ។

លោក Brawner បានថ្លែងប្រាប់ទស្សនាវដ្តី FORUM ថា៖ «នៅពេលយើងហ្វឹកហាត់ជាមួយគ្នា យើងមានសំឡេងរួមដែលអនុញ្ញាតឱ្យយើងផ្ញើសារទៅកាន់ពិភពលោកថា យើងកំពុងកសាងសមត្ថភាពរៀងៗខ្លួន ហើយពិតជាកសាងលើអន្តរប្រតិបត្តិការនោះ ដូច្នេះប្រសិនបើមានតម្រូវការ យើងនឹងអាចធ្វើការរួមគ្នា»។ “គោលបំណងគឺដើម្បីរារាំងសង្រ្គាមតាមរយៈការធ្វើឱ្យប្រាកដថាពិភពលោកដឹងថាយើងកំពុងតែធ្វើការរួមគ្នា ហើយថាយើងអាចបញ្ចេញកណ្តាប់ដៃដ៍រឹងមាំនោះប្រសិនបើចាំបាច់»។

ក្នុងអំឡុងពេលនៃការពិភាក្សាអំពីសង្គ្រាមរបស់រុស្ស៊ីមកលើអ៊ុយក្រែន សមាជិកក្រុមបានពិនិត្យមើលតួនាទីនៃទិន្នន័យ និងបច្ចេកវិទ្យាក្នុងការបង្កើនភាពធន់របស់កងកម្លាំងអ៊ុយក្រែន ហើយបានចង្អុលបង្ហាញពីភាពជាដៃគូដែលជាកត្តាសំខាន់សម្រាប់ការប្រយុទ្ធ។

លោក Jack Watling អ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសង្គ្រាមដីធ្លីនៅវិទ្យាស្ថាន Royal United Services ដែលជាស្ថាប័នស្រាវជ្រាវដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានលើកឡើងថា៖ «សង្រ្គាមនេះ វាបង្ហាញពីតម្លៃ … នៃទំនាក់ទំនងមិនមែនស្ថាប័ន ប៉ុន្តែជាទំនាក់ទំនងផ្ទាល់ខ្លួន»។ «ប្រសិនបើអ្នកចង់មានទំនាក់ទំនងស្ថាប័ន អ្នកត្រូវតែមានមនុស្សរួមគ្នា។ វេទិកាបែបនេះមានសារៈសំខាន់សម្រាប់ហេតុផលនោះ។ វា​សំដៅដល់ការស្គាល់គ្នា និងការ​ជឿជាក់​គ្នា​ទៅ​វិញ​ទៅ​មករវាងបុគ្គល»។

លោកឧត្តមសេនីយ៍ទោ Chris Barry នាយកមជ្ឈមណ្ឌលសង្គ្រាមដីគោករបស់កងទ័ពអង់គ្លេសបានបន្ថែមថា៖ «មានសម្រង់សំដី Gaelic»។ «‘មិត្តភក្ដិល្អនៅថ្ងៃប្រយុទ្ធ។’ នោះគឺជាអ្វីដែលឱកាសនេះផ្ដល់ឱ្យយើង»។

 

ប្រភពរូបភាព៖ បុគ្គលិកទស្សនាវដ្តី FORUM


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button