សម្ព័ន្ធមិត្តបង្កើនសមត្ថភាពការពារមីស៊ីល នឹងមិនព្រួយពីការគំរាមកំហែងរបស់កូរ៉េខាងជើងនោះឡើយ
The Associated Press
ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធការពារតាមរយៈគ្រាប់មីស៊ីលរួមគ្នានៅពាក់កណ្តាលខែមេសា ឆ្នាំ 2023 នៅក្នុងដែនទឹកក្បែរឧបទ្វីបកូរ៉េ ខណៈដែលពួកគេពង្រីកការហ្វឹកហ្វឺនយោធា ដើម្បីប្រឆាំងនឹងការគំរាមកំហែងដែលកំពុងកើនឡើងពីកូរ៉េខាងជើងនោះ
ប៉ុន្មានថ្ងៃមុននេះ ប្រទេសកូរ៉េខាងជើងការបង្ហាញអំណាចលើប្រើអាវុធបង្កហេតុទ្រង់ទ្រាយធំរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយការហោះហើរសាកល្បងមីស៊ីលប៉ាលីស្ទីកអន្តរទ្វីបដែលបំពាក់ដោយកម្លាំងរុញច្រានដ៏រឹងមាំ ខណៈដែលខ្លួនកំពុងស្វែងរកអាវុធដែលអាចកំណត់គោលដៅលើទ្វីបអាមេរិក។
ការធ្វើតេសត្តសាកល្បងអាវុធដែលមិនធ្លាប់មានពីមុនមករបស់ប្រទេសកូរ៉េខាងជើងបានជាប់ពាក់ព័ន្ធនឹងមីស៊ីលច្រើនជាង 100 គ្រាប់ដែលបានបាញ់ចូលទៅក្នុងសមុទ្រចាប់តាំងពីដើមឆ្នាំ 2022 នៅពេលដែលរបបនេះព្យាយាមសាងសង់ឃ្លាំងអាវុធនុយក្លេអ៊ែរដែលអាចដំណើរការបាន។
កងទ័ពជើងទឹកនៃសាធារណរដ្ឋកូរ៉េ (ROK) បានលើកឡើងថា សមយុទ្ធត្រីភាគីបានធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស ហើយផ្តោតលើការគ្រប់គ្រងឱ្យបានល្អលើនីតិវិធីសម្រាប់ការចាប់រក តាមដាន និងចែករំលែកព័ត៌មានស្តីពីមីស៊ីលប៉ាលីស្ទីករបស់កូរ៉េខាងជើង។ សមយុទ្ធរយៈពេលមួយថ្ងៃនេះមានការចូលរួមពីនាវាពិឃាតបំពាក់ប្រព័ន្ធអាវុធ Aegis ពីប្រទេសនីមួយៗ។ (រូបភាពពីខាងមុខ៖ នាវាពិឃាតកងទ័ពជើងទឹកកូរ៉េខាងត្បូង Yulgok Yi I នាវាពិឃាត USS Benfold របស់កងទ័ពជើងទឹកអាមេរិក និងនាវាពិឃាតនៃកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុន Atago ធ្វើសមយុទ្ធការពារតាមរយៈមីស៊ីលរួមគ្នានៅពាក់កណ្តាលខែមេសា ឆ្នាំ 2023។)
អ្នកនាំពាក្យកងទ័ពជើងទឹកកូរ៉េខាងត្បូង លោក Jang Do-young បានលើកឡើងថា៖ «គោលដៅនៃសមយុទ្ធនេះគឺដើម្បីបង្កើនសមត្ថភាពឆ្លើយតបរបស់យើងប្រឆាំងនឹងមីស៊ីលប៉ាលីស្ទីក និងពង្រឹងសមត្ថភាពរបស់យើងក្នុងការធ្វើប្រតិបត្តិការរួមគ្នា នៅពេលដែលការគំរាមកំហែងដោយនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងនៅតែបន្តកើនឡើង»។ ទន្ទឹមនឹងនោះ បុគ្គលិកយោធារួមរបស់ជប៉ុនបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី ខណៈដែល «បរិយាកាសសន្តិសុខជុំវិញប្រទេសជប៉ុនកាន់តែធ្ងន់ធ្ងរឡើង»។
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក៏បានធ្វើសមយុទ្ធដែលមានយន្តហោះចំនួន 110 គ្រឿង រួមទាំងយន្តហោះចម្បាំងប្រភេទ F-35 ផងដែរ។
យោងតាមក្រុមយោធានេះបានឱ្យដឹងថា សមយុទ្ធពីលើអាកាសបានបង្កើនការប្រតិបត្តិអំណាចផ្លូវអាកាសរួមគ្នា និងក្រុមកងយានិកដើម្បីឆ្លើយតបក្នុងស្ថានភាពប្រយុទ្ធដែលពាក់ព័ន្ធនឹងការគំរាមកំហែងពីដីទៅអាកាស និងការគំរាមកំហែងពីអាកាសទៅអាកាស។ កងទ័ពអាកាសទី 7 របស់សហរដ្ឋអាមេរិកបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះ «បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះកូរ៉េខាងត្បូង»។
ដូចគ្នានេះដែរ កាលពីពាក់កណ្តាលខែមេសា ប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានបន្តកិច្ចប្រជុំស្ដីពីសន្តិសុខរបស់អ្នកការទូតជាន់ខ្ពស់ និងមន្ត្រីការពារជាតិបន្ទាប់ពីការផ្អាកអស់រយៈពេលប្រាំឆ្នាំមកហើយនោះ ដែលនេះជាសញ្ញាមួយក្នុងចំណោមសញ្ញាថ្មីៗជាច្រើននៃការពង្រឹងទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងតូក្យូក្នុងការប្រឈមមុខនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ប៉ុន្មានថ្ងៃមុនសមយុទ្ធយោធារួមគ្នា នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូងបានបាញ់ព្រមាន ដើម្បីវាយលុកនាវាល្បាតរបស់កូរ៉េខាងជើង ដែលឆ្លងកាត់ព្រំដែនសមុទ្រភាគខាងលិចដែលមានជម្លោះរបស់ប្រទេស ខណៈពេលដែលខ្លួនក៏កំពុងដេញតាមទូកនេសាទចិនផងដែរ។
ប្រភពរូបភាព៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង/សារព័ត៌មាន THE ASSOCIATED PRESS
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។