តំបន់អូសេអានី

ប្រទេសហ្វីជីស៊ើបអង្កេតការចោទប្រកាន់លើចារកម្មចិន

សំឡេងសហរដ្ឋអាមេរិក

នាយករដ្ឋមន្ត្រីនៃប្រទេសហ្វីជី លោក Sitiveni Rabuka បានប្តេជ្ញាថានឹងស៊ើបអង្កេតថាតើបក្សកុម្មុយនិស្តចិនបានធ្វើចារកម្មលើមេដឹកនាំជាន់ខ្ពស់នៃកោះប៉ាស៊ីហ្វិកមួយរូបឬអត់ ខណៈពេលដែលលោកបានធ្វើទស្សនកិច្ចនៅប្រទេសកោះនេះ។

លោក David Panuelo ជាប្រធានធិបតីជិតផុតអាណត្តិរបស់រដ្ឋសហព័ន្ធមីក្រូណេស៊ី បានចោទប្រកាន់ទៅស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសរបស់លោកថា ភ្នាក់ងារចិនបានតាមលោកនៅក្នុងប្រទេសហ្វីជី។ ជាការរិះគន់ទីក្រុងប៉េកាំងដោយឥតសំចៃ លោកក៏បានចោទប្រកាន់សាធារណរដ្ឋប្រជាមានិតចិន (PRC) ពីបទសូកប៉ាន់អ្នកនយោបាយក្នុងស្រុក និងរំលោភលើអធិបតេយ្យភាពរបស់មីក្រូណេស៊ីផងដែរ។

លោក Rabuka បានថ្លែងទៅកាន់កម្មវិធី The Pacific របស់សារព័ត៌មាន Australian Broadcasting Corp ថា ការចោទប្រកាន់អំពីចារកម្មនៅក្នុងប្រទេសហ្វីជី មិនត្រូវបានបញ្ជាក់ទេ ទោះបីជារឿងនោះនឹងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងក៏ដោយ។ លោក Rabuka បានមានប្រសាសន៍ថា៖ «សម្រាប់នរណាម្នាក់មានអារម្មណ៍ថាត្រូវបានគំរាមកំហែងដោយអំណាចមួយផ្សេងទៀតខណៈពេលដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ប្រទេសហ្វីជី គឺស្ទើរតែដូចនឹងការទះកំផ្លៀងលើមុខអ៊ីចឹង»។ «ដូច្នេះ យើង​ត្រូវ​ប្រាកដ​ថា​ រឿងនោះ​បាន​កើត​ឡើង​ពិត​ប្រាកដ ហើយ​ប្រសិន​បើ​វាពិតជាបាន​កើត​ឡើងមែន តើ​យើង​ត្រូវដោះស្រាយ​វា​ដោយ​វិធីណា»?

លោក Rabuka ដូចដែល​បានបង្ហាញក្នុង​​រូបថត ​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​នៃប្រទេសហ្វីជី​ជា​លើក​ទី​បី​នៅក្នុង​ខែ​ធ្នូ ឆ្នាំ 2022។ លោក​បាន​ដឹកនាំ​រដ្ឋប្រហារ​យោធា​ពីរ​លើក​ក្នុង​ឆ្នាំ 1987 និង​បាន​ដឹកនាំ​ប្រទេស​ក្នុង​ទសវត្សរ៍​ឆ្នាំ 1990។

មន្ត្រីរបស់សាធារណរដ្ឋប្រជាមានិតចិនមិន​បាន​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​ទេ។

លោក Rabuka បានបន្តការផ្លាស់ប្តូរការទូតបន្តិចម្តងៗរបស់មេដឹកនាំមុនរបស់លោកចេញពីទីក្រុងប៉េកាំង បើទោះបីជាប្រទេសហ្វីជី និងសាធារណរដ្ឋប្រជាមានិតចិនមានកិច្ចព្រមព្រៀងសន្តិសុខ និងនយោបាយអស់រយៈពេលជាងមួយទសវត្សរ៍ក៏ដោយ។ នៅដើមឆ្នាំ 2023 នាយករដ្ឋមន្ត្រីបានលុបចោលកិច្ចព្រមព្រៀងអនុវត្តច្បាប់សំខាន់ៗជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន ដោយសារតែភាពខុសគ្នានៃប្រព័ន្ធច្បាប់របស់ប្រទេស។

នៅក្នុងឆ្នាំ 2022 សាធារណរដ្ឋប្រជាមានិតចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះ​សូឡូម៉ុង ដែលជាខ្សែសង្វាក់កោះដែលមានទីតាំងយុទ្ធសាស្ត្រនៅភាគឦសាននៃប្រទេសអូស្ត្រាលី។ ក្រោយមកនៅឆ្នាំនោះ សាធារណរដ្ឋប្រជាមានិតចិនបានបរាជ័យក្នុងការបញ្ចុះបញ្ចូលបណ្ដាប្រទេសនៅកោះប៉ាស៊ីហ្វិកផ្សេងទៀតឱ្យចូលរួមកិច្ចព្រមព្រៀងដ៏ទូលំទូលាយ ប៉ុន្តែអូស្ត្រាលី និងសម្ព័ន្ធមិត្តនៅតែមានការព្រួយបារម្ភអំពីមហិច្ឆតាយោធា និងការទូតដែលកំពុងកើនឡើងរបស់ទីក្រុងប៉េកាំងនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។

ប្រភពរូបភាព៖ GETTY IMAGES


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button