តំបន់អូសេអានីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIP

ជប៉ុនជំរុញភាពធន់ដល់បណ្ដាប្រទេសនៅកោះប៉ាស៊ីហ្វិក តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ

Marc Jacob Prosser

ប្រទេសជប៉ុនកំពុងផ្តោតលើកិច្ចសហប្រតិបត្តិការពហុជាតិ ខណៈដែលខ្លួនបង្កើនជំនួយ និងការអភិវឌ្ឍដើម្បីបង្កើនភាពធន់សម្រាប់បណ្តាប្រទេសកោះប៉ាស៊ីហ្វិក (PIC)។

លោក Shiozawa Hideyuki ប្រធានក្រុមនៃកម្មវិធីកោះប៉ាស៊ីហ្វិកនៅមូលនិធិសន្តិភាព Sasakawa បានថ្លែងប្រាប់ទស្សនាវដ្តី FORUM ថា៖ «ប្រធានបទដ៏ធំបំផុតមួយក្នុងឆ្នាំ 2023 សម្រាប់ប្រទេសជប៉ុន និងដៃគូរបស់ខ្លួនគឺកំពុងផ្លាស់ប្តូរពីកិច្ចព្រមព្រៀង និងគម្រោងទ្វេភាគីទៅកាន់វិធីសាស្រ្តបែបពហុភាគី»។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការពហុភាគីដោយការទទួលស្គាល់បញ្ហានេះនៅក្នុងបទសម្ភាសន៍ជាមួយ Nippon.com ថាសមាជិកនៃកិច្ចសន្ទនាសន្តិសុខចតុភាគីដែលត្រូវបានគេស្គាល់ថាជា Quad និងរួមមានអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក កំពុងជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍនហេដ្ឋារចនាសម្ព័ន្ធ។

«ការដាក់បញ្ចូលបណ្ដាប្រទេសកោះប៉ាស៊ីហ្វិកទៅក្នុងចក្ខុវិស័យឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ [FOIP] របស់ប្រទេសជប៉ុន ពង្រឹងជំហររបស់ពួកគេក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងតូក្យូ ដើម្បីរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ និងទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន» នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ខែ​មីនា ឆ្នាំ 2023 ដោយ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​បារាំង ដែល​មាន​ចំណង​ជើងថា «ប្រទេសជប៉ុន និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក៖ ផលប្រយោជន៍ជាយុទ្ធសាស្ត្រយូរអង្វែង ការចូលរួមជាយុទ្ធសាស្ត្រថ្មីៗ»។ «ដូច្នេះបញ្ហាសន្តិសុខនៃប្រជាជាតិអាស៊ីបានចាប់ផ្តើមលេចឡើងនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូល PALM [កិច្ចប្រជុំមេដឹកនាំកោះប៉ាស៊ីហ្វិក] ។ លើសពីនេះ ជប៉ុនបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយសម្ពន្ធមិត្ត និងដៃគូជិតស្និទ្ធបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក និងអូស្ត្រាលី ដែលជាផ្នែកនៃប្រតិបត្តិការនៃ FOIP នៅអូសេអានី។

របាយការណ៍នេះបានបន្ថែមទៀតថា ទីក្រុងតូក្យូបានក្លាយជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ដ៏សំខាន់ និងជាដៃគូការទូត និងសន្តិសុខសម្រាប់ PICs ដោយកត់សម្គាល់ថា ប្រទេសជប៉ុនបានបង្កើនការទូតដែនសមុទ្រ និងកិច្ចសន្ទនាការពារជាតិនៅក្នុងតំបន់ បន្ថែមពីលើការចូលរួមក្នុងការកសាងសមត្ថភាពដែនសមុទ្រ ជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ។ (រូបភាព៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi នៅខាងស្តាំ អមដំណើរ លោក Henry Puna អគ្គលេខាធិការនៃវេទិកាកោះប៉ាស៊ីហ្វិក ក្នុងកិច្ចប្រជុំនៅទីក្រុងតូក្យូក្នុងខែកុម្ភៈ ឆ្នាំ 2023។)

លោក Shinya Tamio នាយកផ្នែកប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ នៅទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានលើកបន្ថែមថា ការសម្របសម្រួល និងការសហការកាន់តែជិតស្និទ្ធអាចធ្វើឲ្យលទ្ធផលកាន់តែប្រសើរឡើងសម្រាប់ប្រទេសជប៉ុន ដៃគូ និងបណ្ដាប្រទេសនៅដែនកោះប៉ាស៊ីហ្វិក ដែលជាការផ្តល់ជំនួយអភិវឌ្ឍន៍ភាគច្រើនរបស់ទីក្រុងតូក្យូសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គម នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ អ្នកតំណាងទីភ្នាក់ងារបានប្រាប់ទស្សនាវដ្តី FORUM ថា ថវិកានៃបណ្ដាប្រទេសកោះប៉ាស៊ីហ្វិក (PIC) របស់ទីភ្នាក់ងារនៅតែមានស្ថិរភាពក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ថវិកាអូសេអានីឆ្នាំ 2019 ដែលរាប់បញ្ចូលទាំងបណ្ដាប្រទេសកោះប៉ាស៊ីហ្វិក (PIC) សរុបមានចំនួន 139 លានដុល្លារអាមេរិកជាជំនួយ រួមបញ្ចូល 40 លានដុល្លារអាមេរិកក្នុងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងប្រាក់កម្ចី 41 លានដុល្លារអាមេរិក។

កិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងពហុភាគី គឺជាអាទិភាពក្នុងតំបន់សម្រាប់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។

មជ្ឈមណ្ឌលបម្រែបម្រួលអាកាសធាតុប៉ាស៊ីហ្វិក (PCCC) នៅសាម័រគឺជាឧទាហរណ៍នៃភាពជោគជ័យបែបពហុភាគី។ មជ្ឈមណ្ឌលឧត្តមភាពក្នុងតំបន់សម្រាប់ព័ត៌មានបម្រែបម្រួលអាកាសធាតុ ការស្រាវជ្រាវ ការកសាងសមត្ថភាព និងការច្នៃប្រឌិត គឺជាភាពជាដៃគូរវាងរដ្ឋាភិបាលជប៉ុន និងសាម័រ ហើយត្រូវបានបង្កើតឡើងតាមរយៈជំនួយឥតសំណងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។

ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពធន់នឹងអាកាសធាតុនៅក្នុងតំបន់។ ជាឧទាហរណ៍ ប្រទេសនូវែលសេឡង់បានជួយផ្តល់មូលនិធិដល់ប្រតិបត្តិការរបស់មជ្ឈមណ្ឌលបម្រែបម្រួលអាកាសធាតុប៉ាស៊ីហ្វិក (PCCC) ចាប់តាំងពីវាបានបើកដំណើរការនៅឆ្នាំ 2019។ ថ្មីៗនេះ ប្រទេសអូស្ត្រាលីបានចាប់ដៃគូជាមួយមជ្ឈមណ្ឌលបម្រែបម្រួលអាកាសធាតុប៉ាស៊ីហ្វិក (PCCC) ដោយបានសន្យាផ្ដល់ជិត 20 លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ដំណោះស្រាយរយៈពេលវែងចំពោះព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ។

គម្រោងសហប្រតិបត្តិការបច្ចេកទេសដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នឹងចាប់ផ្តើមនៅឆ្នាំ 2023 ដើម្បីលើកកម្ពស់ដំណោះស្រាយអាកាសធាតុប្រកបដោយភាពច្នៃប្រឌិតសម្រាប់តំបន់ប៉ាស៊ីហ្វិក និងបង្កើនភាពជាដៃគូសាធារណៈ និងឯកជន។

អ្នកវិភាគចង្អុលទៅសាធារណៈរដ្ឋប្រជាមានិតចិន (PRC) ថាបានបង្កើនវត្តមាន និងស្វែងរកឥទ្ធិពលនៅទូទាំងប៉ាស៊ីហ្វិកក្នុងន័យជាកម្លាំងរុញច្រានសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការ។ ប្រាក់កម្ចីសម្រាប់គម្រោងដែលហាក់ដូចជាកម្ចីសប្បុរសរបស់សាធារណរដ្ឋប្រជាមានិតចិនដែលធ្វើឱ្យប្រទេសទទួលជំនួយមានបន្ទុកជាមួយនឹងការបង់អត្រាការប្រាក់មិនមាននិរន្តរភាព ដែលនាំឱ្យអ្នកវិភាគមួយចំនួនពណ៌នាថាវាជាទម្រង់នៃការទូតបំណុល។

លោក Yoichiro Sato ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​អាស៊ី​ប៉ាស៊ីហ្វិក​សិក្សា​នៅ​សាកលវិទ្យាល័យ Ritsumeikan Asia Pacific បានថ្លែងប្រាប់ទស្សនាវដ្តី FORUM ថា៖ «ជាញឹកញាប់ ប្រទេសចិនកំណត់លក្ខខណ្ឌមួយចំនួន និងវិសាលភាពនៃគម្រោង។ ប្រទេសចិន​ក៏​នាំចូល​សម្ភារ និង​កម្លាំង​ពលកម្ម​ផងដែរ​នៅពេល​អនុវត្ត​គម្រោង​ជំនួយ និង​អភិវឌ្ឍ​ន៍នេះ»។ «ផ្ទុយទៅវិញ វិធីសាស្រ្តរបស់ប្រទេសជប៉ុន គឺការធ្វើការជាមួយប្រទេសអ្នកទទួលជំនួយ ធ្វើការតម្រង់ទិសដៅសំណើសុំជំនួយ ដែលបង្កើនលទ្ធភាពធ្វើឱ្យគម្រោងជំនួយ និងអភិវឌ្ឍន៍បំពេញតាមតម្រូវការរបស់ប្រទេសទាំងនោះ»។

លោក Tamio បានលើកឡើងថា ការបង្កើនជំនួយពហុភាគីអាចបង្ហាញពីបញ្ហាប្រឈម នៅពេលដែលអ្នកចូលរួមសហការគ្នាតាមមធ្យោយបាយថ្មីដើម្បីបង្កើនប្រសិទ្ធភាពនោះ។ ការយល់ដឹងអំពីផ្នែកនៃជំនាញរបស់អ្នកចូលរួមនីមួយៗគឺសំខាន់ណាស់។ អ្នក​ខ្លះ​នឹង​មាន​ជំនាញ​ក្នុង​ការ​សម្របសម្រួល អ្នក​ខ្លះ​ទៀតមានជំនាញ​នៅ​ក្នុង​ការ​ផ្តល់​ហេដ្ឋារចនាសម្ព័ន្ធ​គម្រោង និង​អ្នក​ខ្លះ​ទៀត​មានជំនាញផ្នែកឧបករណ៍​ហិរញ្ញវត្ថុ និង​ការ​ត្រួត​ពិនិត្យ។ លោក Tamio បានថ្លែងថា៖ «ដៃគូរបស់យើង និងយើងបន្តខិតខំកែលម្អជំនាញសម្របសម្រួល និងទំនាក់ទំនងរបស់យើងឱ្យកាន់តែបានប្រសើរលើវិស័យទាំងនេះនៅលើភាពខុសគ្នាទាំងអស់ផ្នែកវប្បធម៌ និងស្ថាប័ន ដើម្បីផ្តល់នូវលទ្ធផលដ៏ល្អប្រសើរ»។

លោក Marc Jacob Prosser គឺជាការីនិពន្ធរបស់ទស្សនាវដ្តី FORUM ដែលរាយការណ៍ពីទីក្រុងតូក្យូ ប្រទេសជប៉ុន។

ប្រភពរូបភាព៖ THE ASSOCIATED PRESS

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button