តំបន់អាស៊ីអគ្នេយ៍ / SEAភាពជាដៃគូ

កងទ័ពថៃ សិង្ហបុរី និងអាមេរិកចូលរួមក្នុងសមយុទ្ធត្រីភាគី Cope Tiger

បុគ្គលិករបស់ទស្សនាវដ្តី FORUM

អាកាសយានិកមកពីប្រទេសសិង្ហបុរី ថៃ និងសហរដ្ឋអាមេរិកបានប្រមូលផ្តុំគ្នានៅមូលដ្ឋានទ័ពអាកាសភូមិន្ទថៃ Korat ក្នុងប្រទេសថៃ សម្រាប់សមយុទ្ធ Cope Tiger ប្រចាំឆ្នាំ 2023 ក្នុងខែមីនា។ បុគ្គលិកយោធាមកពីបណ្តាប្រទេសនានាបានប្រជុំជារៀងរាល់ឆ្នាំសម្រាប់សមយុទ្ធនេះដើម្បីបង្កើនការត្រៀមខ្លួន និងពង្រឹងជំនាញអន្តរប្រតិបត្តិការរបស់ពួកគេ ខណៈពេលដែលកំពុងលើកកម្ពស់ទំនាក់ទំនងយោធាយូរអង្វែង។

យោធាបានដាក់ពង្រាយធនធានការពារជាតិចំនួន 70 និងបុគ្គលិកជាង 2 000 នាក់រួមគ្នា សម្រាប់ការចូលរួមត្រីភាគី ដែលធ្វើឡើងចាប់ពីថ្ងៃទី 14 ខែមីនា ដល់ថ្ងៃទី 31 ខែមីនា និងជាការកត់សម្គាល់ការរំលឹកឡើងវិញលើកទី 27 នៃសមយុទ្ធ Cope Tiger និងការកើតឡើងលើកទីពីររបស់សមយុទ្ធនេះចាប់តាំងពីការផ្អាករយៈពេលពីរឆ្នាំក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-19 នេះបើយោងតាមការលើកឡើងរបស់ក្រសួងការពារជាតិសិង្ហបុរី (MINDEF)។ (រូបភាព៖ អ្នកចូលរួមក្នុងសមយុទ្ធ Cope Tiger ប្រចាំឆ្នាំ 2023 មកពីកងទ័ពអាកាសភូមិន្ទថៃ សាធារណៈរដ្ឋសិង្ហបុរី និងកងទ័ពអាកាសអាមេរិក ចូលរួមក្នុងពិធីបិទនៅមូលដ្ឋានទ័ពអាកាសភូមិន្ទថៃ Korat នៅថ្ងៃទី 31 ខែមីនា ឆ្នាំ 2023។)

លោកវរសេនីយ៍ឯក Maxmillion Goh នាយក​សមយុទ្ធនៃកងកម្លាំងទ័ពអាកាសសិង្ហបុរីបាន​ថ្លែងថា សមយុទ្ធ Cope Tiger «ផ្តល់ឱកាសដ៏ល្អសម្រាប់ពួកយើងក្នុងការហ្វឹកហាត់ជាមួយសមភាគីរបស់យើងពីប្រទេសថៃ និងសហរដ្ឋអាមេរិក» នេះបើយោងតាមក្រសួងការពារជាតិសិង្ហបុរី (MINDEF)។ «ការធ្វើឡើងដោយជោគជ័យនៃសមយុទ្ធនេះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានបង្កើនកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមករបស់យើង ហើយជាសក្ខីភាពចំពោះទំនាក់ទំនងការពារជាតិដ៏ជិតស្និទ្ធ និងយូរអង្វែងដែលយើងមានជាមួយសមភាគីកងទ័ពអាកាសថៃ និងសហរដ្ឋអាមេរិក»។

សមយុទ្ធពីលើអាកាសដែលសហការគ្នានេះ បានអនុញ្ញាតឱ្យអាកាសយានិកអនុវត្តអន្តរកម្មសំខាន់ៗ រួមទាំងការចូលរួមក្នុងកិច្ចការពារដែនអាកាសទ្រង់ទ្រាយធំ និងបេសកកម្មវាយប្រហារក្នុងបរិយាកាសជាក់ស្តែង។ សម្រាប់អាកាសយានិកសិង្ហបុរី ដែលទីតាំងទំនេរនៅផ្ទះរបស់ខ្លួនបង្កឱ្យមានការដាក់កម្រិតលើឱកាសហ្វឹកហាត់មួយចំនួន ទីតាំងដ៏ធំទូលាយរបស់ប្រទេសថៃបានផ្តល់ឱកាសក្នុងការរចនាបេសកកម្មដ៏ស្មុគស្មាញ និងស្វែងយល់ពីសមត្ថភាពរបស់ឧបករណ៍ឱ្យបានពេញលេញ។

ការដោះដូរអន្តរជាតិមានលក្ខណៈពិសេសច្រើនជាងការចូលរួមប្រយុទ្ធដែលខ្ពស់កប់ពពក។ អ្នកចូលរួមសមយុទ្ធ Cope Tiger បានចូលរួមក្នុងសកម្មភាពនៅលើដីផងដែរ ជាមួយនឹងគំនិតផ្តួចផ្តើមផ្សព្វផ្សាយសហគមន៍ដែលបាននាំបុគ្គលិកយោធាមកទស្សកិច្ច សាលា Nongpednam ក្នុងទីក្រុង Korat ប្រទេសថៃ។ ដំណើរទស្សនកិច្ចនេះរួមមានការពិនិត្យសុខភាពដល់និស្សិតមកពីប្រទេសថៃ សិង្ហបូរី និងអ្នកមានវិជ្ជាជីវៈផ្នែកវេជ្ជសាស្រ្តសហរដ្ឋអាមេរិក ពិធីបើកសម្ភោធដែលមានក្រុមតន្ត្រីទ័ពអាកាសថៃសម្តែងជាមួយអ្នករាំរបាំបុរាណថៃ ហ្គេមបង្កើតជាក្រុមជាមួយសិស្ស និងការប្រកួតប្រជែងធ្វើម្ហូបបុកល្ហុងថៃ។ នាយកផ្នែកសមយុទ្ធក៏បានបរិច្ចាគសម្ភារកីឡា សម្ភារសិក្សា និងឡាបូលាងដៃដល់សាលា ព្រមទាំងបានចែកវ៉ែនតាជូនដល់សិស្សានុសិស្ស សាស្ត្រាចារ្យ និងសហគមន៍ទូទៅផងដែរ។

អនុសេនីយ៍ឯកផ្នែកកងទ័ពអាកាសអាមេរិក លោក Andrew Carey, M.D. ដែលជាពេទ្យទាហានប្រចាំជើងហោះហើរនៃកងអនុសេនាធំទី 36 បានថ្លែងថា៖ «វាជាពរជ័យមួយក្នុងការមានឱកាសបន្តិចបន្តួចខ្លះដែរ ដើម្បីរួមចំណែកតបស្នងដល់ សហគមន៍ ដែលបានរៀបចំទទួលពួកយើងដោយទឹកចិត្តសប្បុរស»។ «ប្រជាជនថៃពិតជាមនុស្សដែលមានចិត្តល្អ និងរួសរាយរាក់ទាក់បំផុត ហើយការធ្វើសមយុទ្ធ និងការចូលរួមសកម្មភាពពលរដ្ឋគឺជាវិធីដ៏ល្អមួយក្នុងការពង្រឹងចំណងមិត្តភាពរបស់យើង។»­­­

ប្រភពរូបភាព៖ អនុសេនីយ៍ទោ JADE WATKINS/កងទ័ពអាកាសអាមេរិក


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button