អន្តរប្រតិបត្តិការទ្វេភាគី Garuda Shield
ការសមយុទ្ធលំដាប់ 'កំពូល' បង្កើនឡើងឱ្យមាន កង្វល់សន្តិសុខ ក្នុងតំបន់ និងសកល

Gusty Da Costa
នៅដើមខែសីហា ឆ្នាំ 2022 ទាហានអាកាសបានទម្លាក់ខ្លួនចុះពីលើមេឃមកលើកោះស៊ូម៉ាត្រានៃប្រជុំកោះឥណ្ឌូណេស៊ីតាមលំនាំពេលជាមួយគ្នា ដោយចុះចូលក្នុងវាលស្រែ និងក្នុងចន្លោះព្រៃត្រូពិចដ៏ក្រាស់ក្នុង Baturaja។ នេះមិនមែនជាការលោតធម្មតានោះទេ។ ទាហានឆត្រយោងមកពីប្រទេសឥណ្ឌូណេស៊ី ជប៉ុន និងសហរដ្ឋអាមេរិកបានបញ្ចប់ការលោតឆត្រលើកដំបូងរបស់ពួកគេរួមគ្នានៅឯសមយុទ្ធ Super Garuda Shield ដែលជាសមយុទ្ធយោធាចម្រុះជាតិសាសន៍ និងរួមគ្នាដឹកនាំដោយកងកម្លាំងប្រដាប់អាវុធជាតិឥណ្ឌូណេស៊ី ដែលត្រូវបានគេស្គាល់ថា Tentara Nasional Indonesia (TNI) និងយោធាសហរដ្ឋអាមេរិក។
ការលោតឆត្រមិនមែនជាលើកទីមួយទេនៅសមយុទ្ធប្រចាំឆ្នាំដែលត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី 1-14 ខែសីហា។ សមយុទ្ធ Garuda Shield ឆ្នាំ 2022 ដែលទទួលបានរហស្សនាមថា Super Garuda Shield សម្រាប់ទំហំរបស់វា ដែលនេះជាលើកទីមួយហើយដែលអូស្ត្រាលី ជប៉ុន និងសិង្ហបុរីបានចូលរួមក្នុងសមយុទ្ធនេះ ដែលត្រូវបានរៀបចំឡើងចំពេលមានភាពតានតឹងពិភពលោកកើនឡើងយ៉ាងខ្លាំង ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អ្នកចូលរួមក្នុងការប្រឆាំងនឹងការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។
ឧត្តមសេនីយ Andika Perkasa មេបញ្ជាការ TNI និងឧត្តមសេនីយ៍ Charles A. Flynn មេបញ្ជាការកងទ័ពអាមេរិកប៉ាស៊ីហ្វិក (USARPAC) បានចាប់ផ្តើមសមយុទ្ធនៅមជ្ឈមណ្ឌលសមយុទ្ធ Baturaja ហើយបានទាក់ទាញអ្នកចូលរួមជាង 4,300 នាក់។ មន្ត្រីយោធាបានចូលរួមពីប្រទេសចំនួន 12 បន្ថែមពីលើឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក។ អ្នកចូលរួមរួមមាន អូស្ត្រាលី បារាំង ជប៉ុន ម៉ាឡេស៊ី នូវែលសេឡង់ ប៉ាពូអាស៊ីនូវែលហ្គីណេ សិង្ហបុរី កូរ៉េខាងត្បូង និងទីម័រខាងកើត។ អ្នកសង្កេតការណ៍មកពីប្រទេសកាណាដា ឥណ្ឌា និងចក្រភពអង់គ្លេស។
សមយុទ្ធ Garuda Shield ក៏បានសង្កត់ធ្ងន់លើប្រតិបត្តិការដែនសមុទ្រ ដោយមាននាវាចម្បាំងមកពីប្រទេសឥណ្ឌូណេស៊ី សិង្ហបុរី និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធជាមួយគ្នាជាលើកដំបូង។
«នៅពេលដែលយើងរួមគ្នាដូចនេះ យើងកាន់តែខ្លាំងរឹងមាំឡើង» លោក Flynn បានសាទរចំពោះការចាប់ផ្តើមសមយុទ្ធ ដោយហៅរឿងនោះថា «ជាការបង្ហាញដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរបស់យើង ជាអន្តរប្រតិបត្តិការរបស់យើង និងជាការរួបរួមរបស់យើងជាក្រុមនៃប្រជាជាតិដែលស្វែងរកសេរីភាព និង បើកចំហឥណ្ឌូ-ប៉ាស៊ីហ្វិក និងរក្សាសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់»។

ដូចជាការបង្កើតឡើងវិញពីមុនៗមកអស់ចំនួន 15 លើកហើយនោះ សមយុទ្ធ Garuda Shield បានបង្ហាញពីសកម្មភាព និងសមត្ថភាពជាច្រើន រួមទាំងអន្តរប្រតិបត្តិការលើសព្វាវុធនិងការសម្របសម្រួលក្នុងសមរភូមិ ការគាំទ្រនិងការកំណត់ភិនភាគផ្កាយរណប ប្រព័ន្ធកំណត់អត្តសញ្ញាណមិត្តឬសត្រូវ (friend or foe systems) និងការហ្វឹកហ្វឺនរក្សាជីវិតនៅក្នុងព្រៃ និងការបណ្តុះបណ្តាលភូមិសាស្ត្រទីក្រុង។ ប្រតិបត្តិការនៃយានយន្ដចម្បាំងដែលចុះទឹកបាន និងសមយុទ្ធការវាយប្រហារយកអាកាសយានដ្ឋានក៏ត្រូវបានធ្វើឡើងផងដែរ។
សមយុទ្ធ Super Garuda Shield បានបង្កើតឡើងលើសមយុទ្ធពីមុន ដែលអនុញ្ញាតឱ្យកងកម្លាំងធ្វើការសាកល្បងឧបករណ៍ និងនីតិវិធី និងផ្តល់ឱ្យសហរដ្ឋអាមេរិកនូវការយល់ដឹងកាន់តែប្រសើរឡើងអំពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធការពាររបស់ TNI និងយោធាសម្ព័ន្ធមិត្ត និងដៃគូផ្សេងទៀត នេះបើយោងតាមលោក Dr. Teuku Rezasyah សាស្ត្រាចារ្យនៅនាយកដ្ឋានអន្តរជាតិ ទំនាក់ទំនងនៅសាកលវិទ្យាល័យ Padjadjaran ប្រទេសឥណ្ឌូណេស៊ី បានប្រាប់ ទស្សនាវដ្តី FORUM។
សមយុទ្ធ Super Garuda Shield ក៏បានបើកឱ្យ TNI ពង្រីកកិច្ចសហការ និងការពិសោធន៍ជាមួយកងកម្លាំងចម្រុះ និងរួមគ្នាដែលជាផ្នែកមួយនៃផ្លូវប្រតិបត្តិការរបស់ USARPAC ដែលជានិមិត្តសញ្ញានៃមិត្តភាព
និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
លោក Flynn បាននិយាយថា «ខ្ញុំមានមោទនភាពដែលបានឃើញពីរបៀបដែលសមយុទ្ធ Garuda Shield រីកចម្រើនតាំងពីឆ្នាំមុនមក ដោយធ្វើឱ្យរដូវក្ដៅនេះក្លាយទៅជាសមយុទ្ធចម្រុះជាតិសាសន៍ដែលរួមបញ្ចូលនូវសមាសធាតុនៃកងកម្លាំងប្រដាប់អាវុធទាំងអស់របស់យើង»។ «វាជានិមិត្តសញ្ញានៃចំណងសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងឥណ្ឌូណេស៊ី និងទំនាក់ទំនងដែលកំពុងកើនឡើងរវាងកងកម្លាំងជើងគោកនៅក្នុងតំបន់ដែលមានសារៈសំខាន់… ពីព្រោះកងកម្លាំងជើងគោកគឺជាកាវដែលភ្ជាប់ស្ថាបត្យកម្មសន្តិសុខក្នុងតំបន់ជាមួយគ្នា។ យើងធ្វើទាំងអស់គ្នាដោយការកសាងការត្រៀមខ្លួនរួចជាស្រេច ការបង្កើតទំនាក់ទំនង និងដោយការកសាងទំនុកចិត្ត។ តាមរយៈការរួមបញ្ចូលគ្នានៃកម្លាំងរបស់យើងតាមវិធីនេះ យើងនឹងបង្កើតចំណងសន្តិសុខក្នុងតំបន់ឱ្យមានភាពរឹងមាំយូរអង្វែងជាមិនខាន»។
ភាពតានតឹងកើនឡើង
ឈ្មោះសមយុទ្ធដ៏ធំនេះ ជាមុខមាត់ថ្មី និងគោលបំណងភូមិសាស្រ្តនយោបាយបានឆ្លុះបញ្ចាំងពីកាលៈទេសៈដែលវាបានកើតឡើង។
ចាប់តាំងពីការបើកការសមយុទ្ធ Garuda Shield ក្នុងឆ្នាំ 2009 មកភាពតានតឹងបានកើនឡើងជាលំដាប់នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ដោយសារតែការទាមទារទឹកដីប្រកួតប្រជែងនៅក្នុងសមុទ្រចិនខាងត្បូង ក៏ដូចជាអ្វីដែលត្រូវបានជឿថាវត្តមានយោធា និងមហិច្ឆតាយុទ្ធសាស្ត្ររបស់សាធារណៈរដ្ឋប្រជាមានិតចិនគឺកំពុងកើនឡើង នៅទូទាំងតំបន់ និងលើសពីនេះទៅទៀត។

ជាការឆ្លើយតបទៅដៃគូក្នុងតំបន់ដែលបានចូលរួម ដើម្បីបង្ហាញពី សកម្មភាពអស្ថិរភាពដោយសាធារណរដ្ឋប្រជាមានិតចិន និងកងទ័ពរំដោះប្រជាជន (PLA) នឹងត្រូវបានបំពេញដោយសម្ព័ន្ធភាពដ៏រឹងមាំ ដែលសមយុទ្ធ Garuda Shield គឺជាឧទាហរណ៍។ «សមយុទ្ធនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសឥណ្ឌូណេស៊ី-អាមេរិក ប៉ុន្តែវាក៏ការផ្ញើសារទៅកាន់មហាអំណាចក្នុងតំបន់ថា មានការសម្របសម្រួលក្នុងវិស័យការពារជាតិយ៉ាងជិតស្និទ្ធនៅពេលដែលមានការផ្លាស់ប្តូរកើតឡើង» លោក Nikolaus Loy អ្នកជំនាញទំនាក់ទំនងអន្តរជាតិនៅ Universitas Pembangunan Nasional Veteran នៅ Yogyakarta ប្រទេសឥណ្ឌូណេស៊ី បានប្រាប់ទៅទស្សនាវដ្តី FORUM។
លោក Loy បាននិយាយថា «ខ្ញុំជឿថាសមយុទ្ធនេះតំណាងលើបំណងដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរយុទ្ធសាស្រ្តសកល និងតំបន់»។ គាត់បានរាយបញ្ជីបញ្ហាប្រឈមផ្នែកសន្តិសុខដែលកើនឡើងលើសពីភាពតានតឹងដែលបង្កើតជាចំណងជើងលើកោះតៃវ៉ាន់៖ ជម្លោះរវាងប្រទេសជប៉ុន និងសាធារណរដ្ឋប្រជាមានិតចិន ទាក់ទិននឹងប្រជុំកោះ Senkaku ដែលគ្រប់គ្រងដោយជប៉ុន និងរវាងឥណ្ឌា និងសាធារណរដ្ឋប្រជាមានិតចិន ជុំវិញតំបន់ព្រំដែនភ្នំ Ladakh អាកប្បកិរិយាដែលមិនអាចទាយទុកជាមុនបានរបស់កូរ៉េខាងជើងទៅលើអាវុធនុយក្លេអ៊ែ រួមទាំងការសាកល្បងបាញ់គ្រាប់មីស៊ីលដែលអស្ថិរភាព ក៏ដូចជាការលុកលុយដោយមិនញញើតរបស់រុស្ស៊ីទៅលើអ៊ុយក្រែន និងសង្រ្គាមជាបន្តបន្ទាប់។
បើទោះជាខ្លួនមិនមែនជាភាគីនៃជម្លោះនៅសមុទ្រចិនខាងត្បូងក្នុងចំណោមទីក្រុងប៉េកាំង និងរដ្ឋផ្សេងទៀតក៏ដោយ ក៏ឥណ្ឌូណេស៊ីមានកង្វល់ដែលពាក់ព័ន្ធ។ ការទាមទារពង្រីកដែនសមុទ្ររបស់សាធារណរដ្ឋប្រជាមានិតចិនដែលត្រួតពីលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូណេស៊ីនៅផ្នែកខាងត្បូងនៃសមុទ្រចិនខាងត្បូង ដែលប្រជាជនឥណ្ឌូណេស៊ីស្គាល់ថាជាសមុទ្រ Natuna ដែលត្រូវបានច្រានចោលដោយតុលាការអន្តរជាតិក្នុងឆ្នាំ 2016 នោះ។ ការអះអាងរបស់ទីក្រុងប៉េកាំងបាននាំឱ្យមានការប្រឈមមុខដាក់គ្នាដែលបានបំផ្លាញមុខមាត់របស់សាធារណរដ្ឋប្រជាមានិតចិនជាសាធារណៈដូចជាការនេសាទខុសច្បាប់ដោយកងនាវាចិន និងការធ្វើបាបសមាជិកនាវិកឥណ្ឌូណេស៊ីនៅលើកប៉ាល់ចិន។
ការសម្រេចចិត្តរបស់ TNI ក្នុងការរៀបចំសមយុទ្ធ Super Garuda Shield មួយចំនួននៅក្នុងកោះ Riau តាមបណ្តោយច្រកសមុទ្រ Malacca ក្នុងសមុទ្រចិនខាងត្បូងគឺមានសារៈសំខាន់ នេះបើយោងតាមអ្នកវិភាគ ដែលត្រូវបានផ្តល់ការលុកលុយនៅក្បែរនោះដោយទូកនេសាទរបស់ចិន និងស្ថានភាពនៃកោះជារដ្ឋធានីដែលជារដ្ឋបាលនៃតំបន់ដែនសមុទ្រ។
ទន្ទឹមនឹងនេះ លើសពីជំហរក្នុងតំបន់ដែលសាធារណរដ្ឋប្រជាមានិតចិនមានមហិច្ឆតាកាន់តែខ្លាំងឡើង ហើយនឹងការរីកចម្រើននៃសមត្ថភាពយោធារបស់បក្សកុម្មុយនិស្តចិន (CCP) កំពុងបង្កឱ្យមានការព្រួយបារម្ភ។ នៅឆ្នាំ 2021 ការវាយតម្លៃលើការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានពណ៌នា PLA ថាបានផ្លាស់ប្តូរបន្តិចម្តងៗ ប៉ុន្តែកំពុងវិវឌ្ឍជាបណ្តើរៗទៅជាអាវុធថាមពលដែលអាចសម្របខ្លួនបានខ្ពស់នៃយន្តការគោលនយោបាយការបរទេសរបស់ CCP ដែលពាក់ព័ន្ធនឹងប្រតិបត្តិការយោធា និងការទូតជុំវិញពិភពលោក។ នេះបើយោងតាម Carnegie Endowment for International Peace។
ការបង្កើតសម្ព័ន្ធមិត្តពីប្រទេសដែលមិនមែនជាសម្ព័ន្ធមិត្ត
ជាផ្លូវការ ទំនៀមទម្លាប់មិនចូលបក្សសម្ព័ន្ធដ៏យូររបស់ប្រទេសឥណ្ឌូណេស៊ីនៅតែរឹងមាំ ហើយមេដឹកនាំស៊ីវិល និងយោធារបស់ប្រទេសនេះបានឡើងលើកថា ជំហរការពារជាតិ និងគោលនយោបាយការបរទេសរបស់ខ្លួនមិនសំដៅលើប្រទេសណាមួយឡើយ។ «យើងគឺជាមិត្តនឹងប្រទេសជិតខាងរបស់យើងទាំងអស់។ នេះជាអ្វីដែលធ្វើឱ្យយើងកាន់តែរឹងមាំ គឺសាមគ្គីភាពរបស់យើង» លោក Perkasa បានប្រាប់អ្នកសារព័ត៌មានដោយសង្កត់ធ្ងន់ថា «គ្មានសារសម្រាប់អ្នកណាម្នាក់ទេ» នៅក្នុងសមយុទ្ធនេះ។

Perkasa បានកត់សម្គាល់ថាការចូលរួមរបស់សាធារណរដ្ឋប្រជាមានិតចិននៅក្នុងសមយុទ្ធ Garuda Shield លើកដំបូង និងនៅក្នុងសមយុទ្ធយោធាឥណ្ឌូណេស៊ី-ចិនចំនួនពីរក្នុងឆ្នាំ 2012 និង 2013 ដែលមិនត្រូវបានបន្តសមយុទ្ធឆ្នាំ 2022 ទៀតនោះទេព្រោះតែទីក្រុងប៉េកាំងមិនមានចំណាប់អារម្មណ៍។ លោក Perkasa បានលើកឡើងថា៖ «ប្រសិនបើពួកគេមិនមើលឃើញសមយុទ្ធនេះជាអាទិភាពទេ នោះវាមិនអីទេ» លោក Perkasa បានបន្ថែមទៀតថា ប្រទេសឥណ្ឌូណេស៊ីនៅតែបើកចំហចំពោះការធ្វើសមយុទ្ធជាមួយសាធារណរដ្ឋប្រជាមានិតចិន។
Teuku នៃសាកលវិទ្យាល័យ Padjadjaran បាននិយាយថា ក្ដីព្រួយបារម្ភអំពីបក្សកុម្មុយនិស្តចិន បានធ្វើឱ្យការចូលរួមរបស់ PLA នៅក្នុងសមយុទ្ធ Super Garuda Shield មិនអាចទៅរួចនោះទេ។ ឧបសគ្គចំពោះកិច្ចសហប្រតិបត្តិការរួមមានជម្លោះដែនសមុទ្រដែលកំពុងបន្តរវាងសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជាតិអាស៊ីអាគ្នេយ៍ ក៏ដូចជាសារៈសំខាន់នៃការរក្សាឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។
ខណៈពេលដែលសាធារណរដ្ឋប្រជាមានិតចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌូណេស៊ី ហើយការផ្លាស់ប្តូរលំនាំសេដ្ឋកិច្ចនេះត្រូវបានគេមើលឃើញថាជាការកាត់បន្ថយការពឹងផ្អែករបស់ឥណ្ឌូណេស៊ីលើមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់។ ដោយសារតែឥណ្ឌូណេស៊ីជាប្រទេសធំជាងគេនៅអាស៊ីអាគ្នេយ៍ ហើយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទីបួននៅលើពិភពលោក មានន័យថាប្រទេសនេះមានលទ្ធភាពពេញលេញក្នុងការធ្វើជាម្ចាស់របស់ខ្លួនឯងបាន ជាពិសេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ជំហររឹងមាំរបស់អូស្ត្រាលីចំពោះសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាទំនាក់ទំនងដ៏កក់ក្តៅរបស់ទីក្រុងហ្សាកាតាជាមួយទីក្រុងកង់បេរ៉ា ត្រូវបានគេមើលឃើញថាជាការអភិវឌ្ឍក្នុងតំបន់ដ៏សំខាន់នេះ។
មានការចង្អុលបង្ហាញផ្សេងទៀតដែលថា ប្រទេសឥណ្ឌូណេស៊ី ដូចជាប្រទេសដែលចូលរួមផ្សេងទៀតនៅក្នុងសមយុទ្ធ Super Garuda Shield នេះកំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូដើម្បីពង្រឹងសន្តិសុខនៅក្នុងតំបន់ និងលើសពីនេះ។ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo តាមសេចក្តីរាយការណ៍បានចាត់ទុកការចូលរួមរបស់ប្រទេសជប៉ុនក្នុងសមយុទ្ធនេះជាចំណុចសំខាន់មួយក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងតូក្យូក្នុងខែកក្កដា ឆ្នាំ 2022 ហើយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Tsuyohito Iwamoto បានទៅទីក្រុងហ្សាការតាសម្រាប់កិច្ចប្រជុំភ្លាមៗមុនពេលចាប់ផ្តើមនៅទីក្រុង Baturaja។
ការពង្រឹងភាពជាដៃគូ
ដូចកាលពីប៉ុន្មានទសវត្សរ៍មុនដែរ សហរដ្ឋអាមេរិកនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ដោយសារតែប្រទេសដែលចូលរួមសមយុទ្ធ Super Garuda Shield ភាគច្រើនគឺជាសម្ព័ន្ធមិត្ត ឬដៃគូរបស់សហរដ្ឋអាមេរិក តែយោធាឥណ្ឌូណេស៊ីនៅតែត្រូវបានគេយល់ថាជាដៃគូជិតស្និទ្ធរបស់សហរដ្ឋអាមេរិក លោក Soleman Pontoh អតីតប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យុទ្ធសាស្ត្ររបស់ TNI បានប្រាប់មកទស្សនាវដ្តី FORUM។
ប៉ុន្តែសមយុទ្ធ Super Garuda Shield នេះបានសបញ្ជាក់ឱ្យឃើញច្រើនជាងមធ្យោបាយក្នុងការដោះស្រាយការគំរាមកំហែងក្នុងតំបន់ចំពោះអធិបតេយ្យភាពឥណ្ឌូណេស៊ី។ ខណៈពេលដែលសមយុទ្ធនេះបានកំណត់ខ្លឹមសារនៃភាពជាដៃគូសន្តិសុខនៅក្នុងតំបន់នោះ ដែលសមយុទ្ធ Super Garuda Shield ក៏បានហួសពីភូមិសាស្ត្រនយោបាយក្នុងទិដ្ឋភាពជាច្រើន។ នៅកម្រិតមូលដ្ឋាន វាបានផ្តល់នូវវេទិកាសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន និងវប្បធម៌ក្នុងចំណោមប្រទេសឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក និងបណ្តាប្រទេសឥណ្ឌូប៉ាស៊ីហ្វិកផ្សេងទៀត។
ប្រទេសដែលចូលរួមសម្រេចបាននូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្តក្នុងចំណោមសម្ព័ន្ធមិត្ត និងដៃគូដែលមានគំនិតដូចគ្នា និងទទួលការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ផ្សេងៗគ្នាដែលនឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងនាពេលអនាគតដ៏ពិតប្រាកដក្នុងចំណោមយោធា។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។