ការរីកសាយអាវុធនៃតំបន់បញ្ហាសំខាន់ៗអាស៊ីឥសាន / NEA

សម្ពន្ធមិត្តបង្ហាញពីការដោះស្រាយដោយប្រឈមមុខនឹងការគំរាមកំហែងពីអាវុធប្រល័យលោករបស់កូរ៉េខាងជើង

លោក Felix Kim

ការគំរាមកំហែងធ្វើតេស្តឬដាក់ពង្រាយអាវុធប្រល័យលោក (WMD) ពីកូរ៉េខាងជើងបានបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ និងលើសពីឧបទ្វីប ការកើនឡើងទ្វេដងនៃកិច្ចខិតខំប្រឹងប្រែងយូរអង្វែងរបស់សម្ពន្ធមិត្តកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងការប្រើប្រាស់ WMD ដោយទីក្រុងព្យុងយ៉ាង។

យោងតាមអ្នកវិភាគផ្នែកសន្តិសុខបានឱ្យដឹងថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនមានសមត្ថភាពដែលមិនធ្លាប់មានពីមុនមកក្នុងការឆ្លើយតបទៅនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ ឬអាវុធគីមីដោយកូរ៉េខាងជើង ឬតួអង្គផ្សេងទៀតក្នុងតំបន់។

កងកម្លាំងប្រដាប់អាវុធរបស់សាធារណរដ្ឋកូរ៉េ (ROK) និងកងកម្លាំងសហរដ្ឋអាមេរិកប្រចាំនៅកូរ៉េ (USFK) បានពង្រឹងផែនការប្រតិបត្តិការសម្រាប់ការទប់ទល់នឹងការគំរាមកំហែងនៃអាវុធប្រល័យលោក រួមទាំងតាមរយៈការហ្វឹកហាត់ចំពេលការបាញ់ធ្វើតេស្តសាកល្បងមីស៊ីលនាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង និងការសម្ញែងកម្លាំងយោធាផ្សេងទៀត ជាពិសេសជាមួយនឹងស៊េរីសមយុទ្ធ Able Response នេះបើតាមការលើកឡើងរបស់លោក Park Yong-han សហការីស្រាវជ្រាវនៅមជ្ឈមណ្ឌលយុទ្ធសាស្រ្ត និងសន្តិសុខនៃវិទ្យាស្ថានវិភាគផ្នែកការពារជាតិកូរ៉េ ដែលជាសាខារបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។

លោក Park បានប្រាប់ទស្សនាវដ្តី FORUM ថា៖ «សមយុទ្ធ Able Response គឺជាហ្វឹកហាត់ដែលមានភាពជាក់ស្ដែងបំផុត ហើយកូរ៉េខាងត្បូងនឹងកំពុងធ្វើការហ្វឹកហាត់ពហុស្រទាប់ និងជាក់លាក់ដែលពាក់ព័ន្ធនឹងកងកម្លាំងសហរដ្ឋអាមេរិកប្រចាំនៅកូរ៉េ (USFK) និងអង្គភាពផ្សេងៗនៅក្នុងរដ្ឋាភិបាលកូរ៉េខាងត្បូង»។

លោកបានបន្តថាសមយុទ្ធរួមដែលធ្វើឡើងនៅកូរ៉េខាងត្បួង និងសហរដ្ឋអាមេរិក រួមទាំងសកម្មភាពជាច្រើន រួមទាំងការស្វែងរកការប្រើប្រាស់ WMD ដើម្បីពង្រឹងកិច្ចសហការរវាងអង្គភាពជំនាញពិសេស រួមមាន ទីបញ្ជាការការពារជាតិគីមី ជីវសាស្ត្រ វិទ្យុសកម្មរបស់សាធារណរដ្ឋកូរ៉េ និងបញ្ជាការដ្ឋានអាវុធគីមី ជីវសាស្ត្រ វិទ្យុសកម្ម នុយក្លេអ៊ែរ អាវុធជាតិផ្ទុះទី 20 របស់កងទ័ពអាមេរិក។

កិច្ចខិតខំប្រឹងប្រែងនេះបានពង្រីកហួសពីយោធា ដោយរួមបញ្ចូលបុគ្គលិករដ្ឋាភិបាលស៊ីវិលចាប់ពីប៉ូលិស និងអ្នកពន្លត់អគ្គីភ័យរហូតដល់ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ។ អង្គភាពទាំងនេះអាចឆ្លើយតបឆាប់រហ័សទៅកាន់ព្រឹត្តិការណ៍អាវុធប្រល័យលោក (WMD) រួមគ្នា រួមទាំងការកាត់ផ្ដាច់ទីតាំងបណ្ដោះអាសន្ន ហើយសម្អាតទីតាំងប៉ះពាល់។ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏ធ្វើសមយុទ្ធប្រចាំឆ្នាំ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អាវុធប្រល័យលោកផងដែរ។

បណ្ឌិត Bruce Bennett អ្នកស្រាវជ្រាវនៃស្ថាប័ន Rand Corp. បានផ្តោតលើបញ្ហាយោធានៅតំបន់អាស៊ីឦសាន បានប្រាប់ទស្សនាវដ្តី FORUM ថា ដើម្បីធានាដំណើការរបស់រដ្ឋាភិបាលក្នុងអំឡុងពេលមានវិបត្តិ សម្ពន្ធមិត្តបានពង្រឹង និងផ្លាស់ប្តូរទីតាំងចល័តឱ្យឆ្ងាយពីទីតាំងថ្នាក់ដឹកនាំនៅពេលសន្តិភាព ដែលមានប្រព័ន្ធទំនាក់ទំនងនិងឧបករណ៍ផ្សេងទៀតដែលចាំបាច់ដើម្បីរក្សាការបញ្ជា និងការគ្រប់គ្រង។ មានផែនការសម្រាប់គ្រាអាសន្នដើម្បីបន្តរក្សាដំណើរការសកម្មភាពអាជីវកម្ម និងសកម្មភាពស៊ីវិលសំខាន់ៗផ្សេងទៀតផងដែរ។

លោក Bennett បាននិយាយថា ការដាក់ធនធានការពារជាតិឱ្យឆ្ងាយពីគ្នាក្នុងអំឡុងពេលកម្រិតនៃការគំរាមកំហែងពីអាវុធប្រល័យលោក (WMD) មានការកើនឡើងគឺមានសារៈសំខាន់ណាស់។

ការឆ្លើយតបផ្នែកយោធារួមគ្នារបស់សម្ពន្ធមិត្តទៅកាន់ការប្រើប្រាស់អាវុធប្រល័យលោក (WMD) ណាមួយដោយកូរ៉េខាងជើងនៅខាងក្រៅព្រំដែនរបស់កូរ៉េខាងជើង នឹងមានលក្ខណៈចំគោលដៅ ភ្លាមៗ និងខ្លាំងលើសលប់។ (រូបភាព៖ យន្តហោះចម្បាំងប្រភេទ F-35A របស់កងទ័ពអាកាសនៃសាធារណរដ្ឋកូរ៉េ ហោះហើរជាក្បួនជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-1B របស់កងទ័ពអាកាសអាមេរិក និងយន្តហោះចម្បាំងប្រភេទ F-16 អំឡុងពេលធ្វើសមយុទ្ធលើទឹកដីកូរ៉េខាងត្បូងកាលពីខែកុម្ភៈ ឆ្នាំ 2023 កន្លងទៅនេះ។)

លោកបណ្ឌិត Bennett បានលើកឡើងថា សំខាន់បំផុតគឺសមត្ថភាពប្រឆាំង ជាពិសេសការការពារមីស៊ីល។ លោកបានមា​នប្រសាសន៍ថា៖ «ប្រសិនបើអាចទៅរួច អ្នកមិនចង់ឱ្យមីស៊ីលកូរ៉េខាងជើងណាមួយ បាញ់ដល់ដី ឬធ្វើការបញ្ជូនអាវុធរបស់ពួកគេឡើយ ទោះបីជាអាវុធទាំងនោះជាអាវុធនុយក្លេអ៊ែរ ឬអាវុធគីមី ឬអាវុធជីវសាស្រ្តក៏ដោយ»។ «ដូច្នេះ​នោះ​ជា​រឿង​ដំបូង​ដែល​អ្នក​នឹង​ធ្វើ»។

លោក Felix Kim គឺជាការីនិពន្ធរបស់ទស្សនាវដ្តី FORUM រាយការណ៍ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

 

ប្រភពរូបភាព៖ THE ASSOCIATED PRESS


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button