អធិបតេយ្យជាតិ

សមយុទ្ធ លើកម្លំាង

ដៃគូយោធាក្នុងតំបន់ធ្វើឱ្យមានទំនាក់ទំនងឡើងវិញ និងពង្រឹងការត្រៀមខ្លួន

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ពេលសាធារណរដ្ឋប្រជាមានិតចិន និងប្រទេស រុស្ស៊ីបានព្យាយាមបង្ហាញសមយុទ្ធយោធាទ្វេភាគីរបស់ខ្លួននាពាក់កណ្តាលឆ្នាំ 2022 ថាជាភស្តុតាង នៃមិត្តភាព «ឥតដែនកំណត់» ផ្ទុយទៅវិញប្រទេស ទាំងពីរនេះបានបង្ហាញចេញដោយមិនដឹងខ្លួននូវ ចំណុចខ្សោយនៃមិត្តភាពរបស់ខ្លួន ដែលធ្វើឱ្យការអះអាងដ៏ឱឡារិកនៃភាពជាដៃគូរបស់ប្រទេសទាំងពីរនេះស្តាប់ទៅហាក់ដូចជាមិនសូវមានភាពស្ថិតស្ថេរគង់វង្សល្អទេ។ ផ្ទុយពីសមយុទ្ធលើដែនអាកាស និងកងទ័ពជើងទឹករបស់ចិន-រុស្ស៊ី ដែលចូលចិត្តបង្កសង្គ្រាម — ត្រូវបានថ្កោលទោសដោយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ជាមួយនឹងសមយុទ្ធនៃការរក្សាសន្តិភាពពហុជាតិសាសន៍ត្រូវបានធ្វើឡើងក្នុងពេលតែមួយក្បែរប្រទេសចិន និងរុស្ស៊ី។

សមយុទ្ធ Khaan Quest ឆ្នំា 2022 ដែលរៀបចំដោយកងកម្លាំងប្រដាប់អាវុធម៉ុងហ្គោលី រួមគ្នាជាមួយនឹងកងទ័ពសហរដ្ឋអាមេរិកប្រចំាតំបន់ប៉ាស៊ីហ្វិក បានទាក់ទាញសមាជិកយោធាមកពីប្រទេសនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងអឺរ៉ុបចំនួន 15 ប្រទេសសម្រាប់ការហ្វឹកហាត់រួមគ្នារយៈពេលពីរសប្តាហ៍ដើម្បីបង្កើនយល់ដឹងអំពីឧបករណ៍បំផ្ទុះ ជំនួយសង្គ្រោះបឋមក្នុងការប្រយុទ្ធ និងការគ្រប់គ្រងកុប្បកម្ម ដែលបានធ្វើឡើងនៅក្នុងការសម្របសម្រួលជាមួយនឹងអង្គការមនុស្សធម៌។ លោកឧត្តមសេនីយ៍ទោ Chris Smith នៃកងទ័ពជើងគោកអូស្ត្រាលី ដែលត្រូវបានតែងតាំងជាអគ្គមេបញ្ជាការរងនៃយុទ្ធសាស្ត្រ និងផែនការសម្រាប់កងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបានមានប្រសាសន៍ក្នុងសេចក្តីប្រកាស​ព័ត៌មានថា​៖ «នេះមិនត្រឹមតែជាឱកាសដ៏ល្អក្នុងការដោះដូរបទពិសោធន៍ និងបច្ចេកទេសប៉ុណ្ណោះទេ នេះគឺជាការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ប្រទេសដែលចូលរួមចំពោះធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងអ្វីៗទាំងអស់ដែលខ្លួនគាំទ្រ និងប្រឆាំង»។ «ដល់ទីបញ្ចប់ សមយុទ្ធនេះទាញចេញពីភាពចម្រុះនៃអ្នកចូលរួមដែលភាពស៊ីសង្វាក់គ្នា ដោយសមយុទ្ធយោធាមួយចំនួនផ្សេងទៀតនៅជុំវិញពិភពលោក»។

ពីជម្រាលភ្នំនៃតំបន់អាស៊ីឦសានរហូតដល់ប្រជុំកោះដែលមានបន្ទុះភ្នំភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក ការបន្ធូរបន្ថយលើការបិទខ្ទប់នៃការរាតត្បាត និងការធ្វើច​ត្តា​ឡី​ស័កដែលបានរង់ចាំជាយូរមកហើយ បានធ្វើឱ្យមានការរីកចម្រើននៃសមយុទ្ធយោធាពហុភាគីនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយមានការកើនឡើងកាន់តែច្រើនកាលពីប៉ុន្មានឆ្នាំមុន ដូចជាប្រទេសនានាដែលមានគំនិតដូចគ្នា ដើម្បីធ្វើឱ្យមានទំនាក់ទំនងឡើងវិញ និងពង្រឹងការត្រៀមខ្លួននៅក្នុងគ្រានៃភាពប្រែប្រួលភូមិសាស្ត្រនយោបាយ។ លោកឧត្តមសេនីយ៍ឯក Rick Burr មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលីបានថ្លែងប្រាប់ក្នុងអំឡុងពេលធ្វើសន្ទរកថាក្នុងកិច្ចប្រជុំរបស់គាត់នៅឯសន្និសីទកងកម្លាំងជើងគោកប្រចំាតំបន់ប៉ាស៊ីហ្វិក នៅហាវ៉ៃក្នុងខែឧសភា ឆ្នាំ 2022 ថា តួនាទីនៃការហ្វឹកហាត់ពហុជាតិសាសន៍ និងការត្រៀមខ្លួនរួមគ្នា ព្រមទំាងការរួបរួមក្នុងការពង្រឹងសម្ព័ន្ធភាព និងភាពជាដៃគូ គឺជាប្រធានបទដ៏សំខាន់។ លោក​បានថ្លែង​ថា ការ​សហការ​គ្នា «​ជួយ​ឱ្យយើង​ហ៊ានគិតធំជាង​អ្វីដែលយើងកំពុងគិត … ហើយ​ធ្វើ​ឲ្យ​ភាព​ធន់​របស់​យើង​មានការប្រសើរ​ឡើង។

លោក Burr បានថ្លែងប្រាប់អ្នកចូលរួមក្នុងសន្និសីទដ៏ធំបំផុតសម្រាប់កងទ័ពរបស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកថា ការលុកលុយដោយមិនញញើតរបស់ប្រទេសរុស្ស៊ីនៅដើមឆ្នាំ 2022 បានគូសបញ្ជាក់ពី «តម្លៃនៃភាពជាដៃគូ និងផលប្រយោជន៍រួមជុំវិញការការពារអធិបតេយ្យភាព»។ «ពីរដ្ឋាភិបាលមួយទៅរដ្ឋាភិបាលមួយទៀត ពីយោធាមួយទៅយោធាមួយទៀត ពីប្រជាជនមួយទៅប្រជាជនមួយទៀត — ការពង្រឹងសម្ព័ន្ធភាព និងភាពជាដៃគូនៅក្នុងតំបន់របស់យើង គឺជាធាតុដ៏សំខាន់នៃយុទ្ធសាស្ត្រការពារជាតិ ដើម្បីរៀបចំ ទប់ស្កាត់ និងឆ្លើយតប។ ការហ្វឹកហាត់ជាមួយកងកម្លាំងប្រដាប់អាវុធដទៃទៀត នំាឱ្យមានវត្តមាន និងកសាងសមត្ថភាព ព្រមទំាងមានការទំនាក់ទំនងគ្នានៅក្នុងតំបន់របស់យើង ហើយជួយយ៉ាងសកម្មក្នុងការរៀបចំស្ថិរភាព និងអធិបតេយ្យភាពក្នុងតំបន់»។

ទាហាន​កងទ័ពជើងគោក​អូស្ត្រាលី​ម្នាក់ និង​កងទ័ព​ម៉ារីន​អាមេរិក​ម្នាក់បាន​ស្ទាបស្ទង់​ស្ថានភាព​ក្នុង​អំឡុង​ពេល​សមយុទ្ធ Southern Jackaroo ត្រីភាគី​ជាមួយ​ប្រទេស​ជប៉ុន​នៅ​តំបន់​ហ្វឹកហាត់ Shoalwater Bay របស់​ប្រទេសអូស្ត្រាលី​ក្នុង​ខែ​ឧសភា ឆ្នាំ 2022។ នាយឯក CEDAR BARNES/កងទ័ពម៉ារីនអាមេរិក

ការកសាងទំនុកចិត្ត អន្តរប្រតិបត្តិការ

មួយសប្តាហ៍បន្ទាប់ពីការអះអាងសារជាថ្មីលើកទី 18 នៃសមយុទ្ធ Khaan Quest ដែលបានបញ្ចប់នៅឯតំបន់ហ្វឹកហាត់ Five Hills ក្បែររដ្ឋធានីអ៊ូលេនបាធរ នៃប្រទេសម៉ុងហ្គោលី ប្រទេសអូស្ត្រាលីស្ថិតក្នុងចំណោមអ្នកចូលរួមទំាង 10 ប្រទេសដែលបានបញ្ជូនសមាជិកយោធា និងធនធានទៅកាន់ដែនទឹកជុំវិញប្រជុំកោះហាវ៉ៃ និងភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ាសម្រាប់សមយុទ្ធ Rim of the Pacific (RIMPAC)។ ​បើ​តាម​កង​ទ័ព​ជើង​ទឹក​អាមេរិកបានលើកឡើងថា ក្រោមប្រធានបទ «សមត្ថភាព សម្របខ្លួន ដៃគូ» សមយុទ្ធដែលកើតឡើងរយៈពេលពីរឆ្នាំម្តងដែលដឹកនាំដោយអាមេរិក ចាប់ពីចុងខែមិថុនា រហូតដល់ដើមខែសីហា ឆ្នាំ 2022 បានទាញយកសមាជិកយោធាចំនួន 25 000 នាក់ មកពីប្រមាណម្ភៃផ្លាយប្រទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក អឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកខាងជើង និងខាងត្បូង។ បានធ្វើឡើងជាលើកដំបូងនៅក្នុងឆ្នាំ 1971 សមយុទ្ធដែនសមុទ្រដ៏ធំបំផុតរបស់ពិភពលោកបានបង្ហាញពីប្រតិបត្តិការឆ្នេរសមុទ្រ ការប្រយុទ្ធប្រឆាំងទៅនឹងនាវាមុជទឹក ការការពារដែនអាកាស ការប្រើកាំភ្លើងធំ និងការបាញ់គ្រាប់មីស៊ីល ប្រតិបត្តិការដើម្បីការពារពីការលួចប្លន់តាមសមុទ្រ ប្រតិបត្តិការបោសសំអាតគ្រាប់មីន ការកម្ចាត់ចោលអាវុធដែលអាចផ្ទុះ ព្រមទំាងប្រតិបត្តិការមុជទឹក និងការជួយសង្គ្រោះ។

សម្រាប់កងកម្លាំងប្រដាប់អាវុធសិង្ហបុរី ដែលបានចូលរួមក្នុងសមយុទ្ធ Khaan Quest និង RIMPAC សមយុទ្ធបែបនេះពិតជាសំខាន់ណាស់ ដោយផ្តល់ឱ្យសមាជិកយោធារបស់ខ្លួនអាចចូលទៅកាន់កន្លែងហ្វឹកហាត់ជាច្រើនដង ដែលមានទំហំ 719 គីឡូម៉ែត្រការ៉េ ធំជាងប្រទេសរបស់ខ្លួនទៅទៀត។ លោកឧត្តមសេនីយ៍ត្រី Frederick Choo ដែលជានាយសេនាធិការកងទ័ពជើងគោកសឹង្ហបូរីបានលើកឡើងនៅក្នុងពេលធ្វើបទបង្ហាញរបស់គាត់ដែលមានចំណងជើងថា «ការហ្វឹកហាត់រួមបញ្ចូលគ្នា — បទពិសោធន៍របស់ប្រទេសសិង្ហបុរី និងឱកាសនាពេលអនាគត» នៅឯ LANPAC ថា៖ «ការហ្វឹកហាត់ឯកតោភាគី គឺជាធាតុផ្សំនៃផលប័ត្ររួមរបស់យើង»។ «ឱកាស​ហ្វឹកហាត់​ជាមួយ​កង​ទ័ព​ផ្សេង​ទៀត​គឺមានភាព​ស្មើ​គ្នា ប្រសិនបើមិនចំាបាច់ខ្លំាងនោះទេ។ ការហ្វឹកហាត់នេះអនុញ្ញាតឱ្យកងទ័ពអាចរៀនពីគ្នាទៅវិញទៅមក ពង្រឹងទំនាក់ទំនងមិត្តភាព កសាងទំនុកចិត្តគ្នាទៅវិញទៅមក និងបង្កើនសមត្ថភាពអន្តរប្រតិបត្តិការរបស់យើង។ សមយុទ្ធបែបនេះនៅក្នុងឆ្នាំដំបូងរបស់កងទ័ពសិង្ហបុរីបានអនុញ្ញាតឱ្យយើងអាចរៀន ដៅចំណុចគោល និងបង្កើនគុណវុឌ្ឍិបានយ៉ាងឆាប់រហ័ស។»

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានមានប្រសាសន៍ក្នុងពេលធ្វើដំណើរទៅកាន់ទីក្រុងតូក្យូសម្រាប់សន្និសីទអន្តរជាតិកាលពីចុងខែឧសភា ឆ្នាំ 2022 កន្លងទៅនេះថា ដូចដែលប្រទេសនានាធ្វើការវាយតម្លៃឡើងវិញនូវស្ថានការណ៍ដើម្បីការពាររបស់ពួកគេ ក្នុងការយល់ដឹងអំពីសង្គ្រាមនៅទ្វីបអឺរ៉ុប និងភាពតានតឹងរបស់ពិភពលោកផ្សេងទៀត ដូច្នេះពួកគេគួរតែ «ធ្វើការឆ្ពោះទៅរកការបង្កើតសន្តិសុខបែបសមូហភាព ទោះបីជាពួកគេបង្កើនការការពារផ្ទាល់ខ្លួនក៏ដោយក្តី»។ យោងតាមកាសែត The Straits Times របស់ប្រទេសសិង្ហបុរី លោក Lee បានថ្លែងប្រាប់ថា៖ «សន្តិសុខមិនមែនគ្រាន់តែនិយាយ [អំពី] ប្រទេសផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ… ដូច្នេះហើយ​យើង​​ត្រូវ​ធ្វើ​ការ​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ដើម្បី​ធានា​បាននូវសន្តិសុខបែប​សមូហភាព​ផង​ដែរ‍»។ 

ការព្រួយបារម្ភរួមគ្នាជុំវិញបូរណភាពនៃអធិបតេយ្យភាពជាតិ រួមមានការប៉ុនប៉ងរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងការដណ្តើមយកសិទ្ធិអំណាចនៅក្នុងតំបន់នៃប្រជុំកោះប៉ាស៊ីហ្វិក រួមមានសន្ធិសញ្ញាសន្តិសុខដែលបានចុះហត្ថលេខាជាមួយកោះសូឡូម៉ុង ក្នុងខែឧសភា ឆ្នាំ 2022 ដែលបង្កឱ្យមានការខ្លាចញញើតទៅដល់មូលដ្ឋានយោធាចិនដែលកំពុងតែត្រូវបានសាងសង់នៅក្នុងកោះសូឡូម៉ុង ជា​ប្រទេស​មួយ​ដែល​មាន​ប្រជាជនចំនួន 700 000 នាក់​ដោយគ្មាន​កងកម្លាំង​យោធា​របស់​ខ្លួន។ សារព័ត៌មាន Associated Press បានរាយការណ៍ថា ទោះបីជាប្រទេសទាំងពីរបានបដិសេធថា ខ្លួនមិនមានគម្រោងសម្រាប់វត្តមានយោធាចិនជាអចិន្ត្រៃយ៍ — ជាការរំពឹងទុកដែលនាយករដ្ឋមន្ត្រីរបស់ប្រទេសនៃកោះនេះបានច្រានចោលម្តងទៀតក្នុងខែតុលា ឆ្នាំ 2022 ក៏ដោយ — ប៉ុន្តែការបែកធ្លាយនៃកិច្ចព្រមព្រៀងមួយបានកត់សម្គាល់ថានាវាចម្បាំងរបស់ចិនអាចឈប់ចតនៅកោះសូឡូម៉ុង សម្រាប់ការបំពេញបន្ថែមទៅលើផ្នែកភស្តុភារ ហើយថាបក្សកុម្មុយនិស្តចិនអាចបញ្ជូនប៉ូលិស និងកងកម្លាំងប្រដាប់អាវុធទៅទីនោះ «ដើម្បីជួយរក្សាសណ្តាប់ធ្នាប់សង្គម»។ អ្នកវិភាគក៏បានចង្អុលបង្ហាញទៅកំណត់ត្រាតាមដានរបស់បក្សកុម្មុយនិស្តចិន ដែលបំពានលើពាក្យសន្យារបស់ខ្លួនមិនទំនុកបម្រុងផ្នែកយោធាលើគ្រោងអាគារដែលខ្លួនបានសាងសង់នៅកន្លែងផ្សេងទៀត រួមមាននៅប្រទេសកម្ពុជា ជីប៊ូទី ប៉ាគីស្ថាន និងសមុទ្រចិនខាងត្បូង។

‘ដំណោះស្រាយតាមតំបន់រួម’

ផលវិបាកដែលអាចកើតមានក្នុងការរៀបចំសន្តិសុខរវាងចិន​ និងកោះសូឡូម៉ុង គឺផ្តោតសំខាន់នៅពេលធ្វើការពិភាក្សាជាក្រុម «ការហ្វឹកហាត់រួមគ្នាបែបរួមបញ្ចូលនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក» នៅឯ LANPAC ក្នុងខែដដែលនោះ។ លោកឧត្តមសេនីយ៍ទោ Mark Goina នៃកងកម្លាំងការពារជាតិរបស់​ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ បានថ្លែងប្រាប់អ្នកចូលរួមថា៖ «ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ និងប្រទេសនៅដែនកោះប៉ាស៊ីហ្វិកទាំងអស់មានផលប្រយោជន៍រួមគ្នាសម្រាប់តំបន់ដែលមានសុវត្ថិភាព និងវិបុលភាព»។ «ដោយកត់សម្គាល់ថា ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេមានទីតាំងភូមិសាស្ត្រនៅច្រកទ្វារនៃតំបន់ប៉ាស៊ីហ្វិកភាគនិរតី និងអាស៊ីអាគ្នេយ៍ ប្រទេសនេះបានប្រឈមមុខទៅនឹងបញ្ហាប្លែកៗ … ដែលយើង​មិន​អាច​ដោះស្រាយ​ជាមួយនឹងបញ្ហា​ទាំង​នេះ​តែ​ម្នាក់​ឯងបាន​ទេ ប៉ុន្តែ​ទាមទារនូវ​ដំណោះស្រាយ​រួម​នៅក្នុង​តំបន់​តាម​រយៈ​ភាព​ជា​ដៃគូ។ សម្រាប់តំបន់ប៉ាស៊ីហ្វិកដែលមានសុវត្ថិភាព និងវិបុលភាព ភាពជាដៃគូរបស់យើងត្រូវតែផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា ការប្តេជ្ញាចិត្តដើម្បីធ្វើការជាមួយគ្នា ហើយប្រសិនបើផលប្រយោជន៍របស់យើងស្របគ្នានោះ យើងអាចរួមបញ្ចូលគ្នានូវកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីបង្កើនប្រសិទ្ធភាពរបស់យើង»។

លោក Goina បានថ្លែងថា៖ «សម្រាប់កងកម្លាំងខ្នាតតូចមួយដែលមានសមត្ថភាពមានកម្រិត ដូចជាប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ការគាំទ្រពីដៃគូប្រពៃណីដូចជា ប្រទេសអូស្ត្រាលី បារាំង នូវែលសេឡង់ និងអាមេរិក តាមរយៈសមយុទ្ធហ្វឹកហាត់រួមគ្នា គឺពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់ «ប្រសិទ្ធភាពនៃកងកម្លាំងការពាររបស់យើង និងសមត្ថភាពរបស់ពួកគេក្នុងការបំពេញការងារដោយជោគជ័យរួមគ្នា»។ លោកបានបង្ហាញអំពីការចូលរួមរបស់ប្រទេសលោកជាមួយនឹងដៃគូក្នុងតំបន់រួមមាន ប្រទេសអូស្ត្រាលី ហ្វីជី នូវែលសេឡង់ និងតុងហ្កា ក្នុងការឆ្លើយតបទៅនឹងសំណើរបស់កោះសូឡូម៉ុង សម្រាប់ជំនួយក្នុងការលុបបំបាត់ភាពចលាចលស៊ីវិល និងការស្តារសន្តិសុខ ព្រមទំាងសេវាសាធារណៈដែលចាប់ផ្តើមនៅឆ្នាំ 2003។ បន្ទាប់ពីមួយទសវត្សរ៍មក បេសកកម្មចម្រុះជាតិសាសន៍ដែលគេស្គាល់ថាជា ប្រតិបត្តិការ Helpem Fren បានផ្លាស់ប្តូរទៅជាដៃគូជាមួយនឹងកងកម្លាំងប៉ូលិសនៅកោះសូឡូម៉ុង ដើម្បីធ្វើទំនើបកម្មលើសមត្ថភាពអនុវត្តច្បាប់របស់ប្រទេស។ លោក Goina បានមានប្រសាសន៍ថា៖ «ខ្ញុំប្រាកដថាអ្នកទំាងអស់គ្នានឹងយល់ស្របថានេះ គឺជាប្រតិបត្តិការរបស់ដៃគូនៃតំបន់ប៉ាស៊ីហ្វិកដ៏ល្អបំផុត ហើយជោគជ័យ [បំផុត] ដែលយើងបានធ្វើនៅក្នុងតំបន់របស់យើង» ដោយទទួលស្គាល់ការហ្វឹកហាត់រួមគ្នាបែបរួមបញ្ចូលដល់កងទ័ពរបស់ប្រទេសដែលចូលរួមបានធ្វើឡើងនៅទីក្រុង Darwin ប្រទេសអូស្ត្រាលី។

ក្រុមសមាជិករួមរបស់លោក Goina ដែលជាឧត្តមនាវីត្រីនៃកងទ័ពជើងទឹកអូស្ត្រាលីបានមានប្រសាសន៍ថា ការហ្វឹកហាត់បែបនេះត្រូវតែបានត្រួតពិនិត្យនៅក្នុងបរិបទនៃ «ការទទួលស្គាល់នូវកង្វះខាតពេលវេលាព្រមានជាយុទ្ធសាស្រ្ត និងប្រតិបត្តិការ ដែលឥឡូវនេះមាននៅក្នុងបរិយាកាសភូមិសាស្ត្រ»។ លោក Brett Sonter ដែលត្រូវបានតែងតាំងជាបុគ្គលិកកងនាវាចរប្រចំាតំបន់ប៉ាស៊ីហ្វិករបស់អាមេរិក ជានាយករងប្រតិបត្តិការដែនសមុទ្រនៅខែមករា ឆ្នាំ 2022។ «ហេតុដូច្នេះហើយ ការហ្វឹកហាត់ពីវិធីសាស្រ្តដែលអ្នកវាយប្រយុទ្ធ ដោយសារយើងលែងមានពេលវេលាដ៏មានតម្លៃពិតប្រាកដទៀតហើយ។ ដូច្នេះហើយ យើងត្រូវតែធ្វើការដោយផ្អែកលើអាកប្បកិរិយា ការអនុវត្តទាំងនោះ ឥឡូវនេះមុនពេលមានក្នុងកាលៈទេសៈដ៏អកុសលមួយ យើងត្រូវប្រើប្រាស់វាយ៉ាងពិតប្រាកដ។ … ហើយ​ប្រសិនបើ​យើង​ចង់​ទទួលបាន​តម្លៃ​រារាំង​អតិបរមា និង​តម្លៃ​ធានា​ចេញពី​លំហាត់ នោះ​ពួកគេ​ត្រូវ​មាន​ភាពបត់បែន។ ពួកគេត្រូវតែអាចធ្វើការផ្លាស់ប្តូរបាន នៅពេលដែលយើងឃើញការផ្លាស់ប្តូររបស់បរិយាកាសភូមិសាស្ត្រឆ្ពោះទៅមុខ»។

កងម៉ារីននៃសាធារណរដ្ឋកូរ៉េ ធ្វើការវាយឆ្មក់ក្នុងសមុទ្រដែលជាផ្នែកមួយនៃសមយុទ្ធពហុជាតិសាសន៍ក្នុងអំឡុងពេលសមយុទ្ធ RIMPAC​ ឆ្នាំ 2022។ នាយទោ លោក HALEY FOURMET GUSTAVSEN/កងទ័ពម៉ារីនអាមេរិក

ខែលការពារដ៏អស្ចារ្យ

សមយុទ្ធយោធាកំពុងវិវឌ្ឍ និងពង្រីកខ្លួននៅទូទាំងតំបន់។ នៅខែមេសា ឆ្នាំ 2022 កងកម្លាំងប្រដាប់អាវុធជាតិរបស់ប្រទេសឥណ្ឌូណេស៊ីបានប្រកាសថា Garuda Shield ដែលជាសមយុទ្ធទ្វេភាគីរយៈពេលវែងរបស់ខ្លួនជាមួយអាមេរិកក្នុងខែសីហា ឆ្នាំ 2022 នឹងបន្ថែមប្រទេសចូលរួមចំនួនដប់ពីរប្រទេសទៀតរួមមាន ប្រទេសអូស្ត្រាលី ជប៉ុន ប៉ាពូអាស៊ីនូវែលហ្គីណេ និងសិង្ហបុរី។

ដំណឹង​នេះ​បាន​បែកធ្លាយ​ បន្ទាប់​ពី​ក្រុង​ប៉េកាំង​បាន​ដាក់​ពង្រាយ​នាវាកង​ឆ្មាំ​ឆ្នេរសមុទ្រ ​ដើម្បី​រារាំងប្រទេស​ឥណ្ឌូណេស៊ី​ពី​ការ​រុករក​ប្រេង​ និង​ឧស្ម័ន​នៅ​ជិត​កោះ Natuna ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ប្រទេសឥណ្ឌូណេស៊ី។ លោក Collin Koh អ្នកស្រាវជ្រាវលើការសិក្សាអន្តរជាតិនៅសាលា S. Rajaratnam បានថ្លែងប្រាប់ដល់ CNN ថា នោះធ្វើឱ្យមានការពង្រីកដល់សមយុទ្ធ Garuda Shield «ដ៏គួរឱ្យកត់សម្គាល់ជាពិសេស»។ «ប្រទេសឥណ្ឌូណេស៊ីចង់ចូលរួមក្នុងតុល្យភាពខាងក្រៅនៅសមុទ្រចិនខាងត្បូង ខណៈពេលដែលប្រើវាជាវេទិកាមួយដើម្បីបង្ហាញពីភាពរឹងមាំ និងឥទ្ធិពលរបស់ខ្លួនទាក់ទងនឹងការទូតការពារពហុភាគី»។

សមយុទ្ធ Super Garuda Shield ឆ្នាំ 2022 បានក្លាយជាសមយុទ្ធទ្វេភាគី និងពហុភាគីជាង 60 ចុងក្រោយបង្អស់ ដែលមានការចូលរួមពីរាប់សិបប្រទេស ដែលក្នុងនោះមានកងកម្លាំងការពាររបស់អូស្ត្រាលីដែលតែងតែចូលរួមជារៀងរាល់ឆ្នាំ។ លោក Burr បានថ្លែងប្រាប់ក្នុងអំឡុងពេលសុន្ទរកថារបស់ LANPAC ថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជម្រៅ មាត្រដ្ឋាន និងភាពទំនើបនៃការចូលរួមជាមួយនឹងដៃគូរបស់យើងបានមានការវិវឌ្ឍយ៉ាងខ្លាំង»។ ទាំងនោះរួមមានសមយុទ្ធ Talisman Sabre ដែលជាព្រឹត្តិការណ៍ហ្វឹកហាត់ទ្វេភាគីដ៏ធំបំផុតដែលពាក់ព័ន្ធនឹងកងកម្លាំងអូស្ត្រាលី និងអាមេរិក ហើយសមយុទ្ធសង្គ្រាមត្រីភាគី Southern Jackaroo ជាមួយប្រទេសជប៉ុន និងអាមេរិក នៅឯតំបន់ហ្វឹកហាត់ Shoalwater Bay ដ៏ធំទូលាយរបស់ប្រទេសអូស្ត្រាលី។

លោក Burr បានថ្លែងប្រាប់ថា៖ «ឧទាហរណ៍ទាំងនេះបង្ហាញពីអ្វីដែលយើងទាំងអស់គ្នាហាក់ដូចជាកំពុងស្វែងរកកាន់តែខ្លាំងឡើង៖ សកម្មភាពដែលប្រកបដោយមហិច្ឆិតាកាន់តែមានភាពជឿនលឿន ពោរពេញដោយភាពសាំញុំា ហើយផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាជនរបស់យើង ជាពិសេសអ្នកដឹកនាំនាពេលអនាគតរបស់យើង»។ «យើងទាំងអស់គ្នាយល់ពីតម្លៃនៃទំនាក់ទំនងជិតស្និទ្ធរបស់ប្រទេសរបស់យើង ដើម្បីធានាសន្តិសុខ និងលើកកម្ពស់វិបុលភាព»។  


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button