ប្រទេសអូស្ត្រាលី នូវែលសេឡង់ ចែករំលែកអំពីទស្សនៈវិស័យរួមនៅតំបន់ប៉ាស៊ីហ្វិក
លោ កនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាមួយលោកស្រី Jacinda Ardern ដែលជានាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់នាពេលនោះ ថា ប្រទេសអូស្រ្តាលី និងនូវែលសេឡង់ស្ថិតនៅក្នុងក្បួនដង្ហែព្យុះហយាត្រានៃគោលនយោបាយរបស់ពួកគេចំពោះប្រទេសនៅដែនកោះប៉ាស៊ីហ្វិក ដែលសាធារណរដ្ឋប្រជាមានិតចិនកំពុងព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួន។
លោកស្រីជាមេដឹកនាំការបរទេសដំបូងគេបង្អស់ដែលបានទៅជួបលោក Albanese នៅក្នុងប្រទេសអូស្ត្រាលីចាប់តាំងពីការបោះឆ្នោតរបស់លោកក្នុងខែឧសភា ឆ្នាំ 2022។
ប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ និងសហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភថា សន្ធិសញ្ញាសន្តិសុខថ្មីមួយរបស់ទីក្រុងប៉េកាំងជាមួយនឹងកោះសូឡូម៉ុងអាចបណ្តាលឱ្យមានការបង្កើតមូលដ្ឋានយោធាចិននៅទីនោះ។ កោះសូឡូម៉ុង និងសាធារណរដ្ឋប្រជាមានិតចិនបានបដិសេធថាវានឹងមិនអាចកើតឡើងនោះទេ។
លោក Albanese បានមានប្រសាសន៍ថា៖ «យើងស្ថិតនៅក្នុងក្បួនដង្ហែព្យុះហយាត្រានៅប៉ាស៊ីហ្វិក»។ «ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយលោកស្រីនាយករដ្ឋមន្រ្តី Ardern ដោយធ្វើការជាមួយប្រទេសជិតខាងរបស់យើងដែលកាន់លទ្ធិប្រជាធិបតេយ្យ»។
លោក Albanese បានថ្លែងថា រដ្ឋបាលរបស់លោកបានសន្យាថានឹងចាត់វិធានការកាន់តែខ្លាំងលើការបំភាយឧស្ម័នផ្ទះកញ្ចក់។ ភាគច្រើននៃប្រទេសនៅដែនកោះប៉ាស៊ីហ្វិកដែលស្ថិតនៅតំបន់ទំនាបបានចាត់ទុកថា ការផ្លាស់ប្តូរអាកាសធាតុផ្តល់នូវការគំរាមកំហែងខ្លាំងបំផុត និងការគំរាមកំហែងដល់អត្ថិភាពរបស់ពួកគេ។
លោកស្រី Ardern បានមានប្រសាសន៍ថា៖ «តំបន់ប៉ាស៊ីហ្វិកបានលើកឡើងថាការប្រែប្រួលអាកាសធាតុជាការគំរាមកំហែងចំណាត់ថ្នាក់លេខ 1»។ «ខ្ញុំដឹងទាក់ទងទៅនឹងប្រទេសនូវែលសេឡង់ យើងមានរឿងជាច្រើនទៀតដែលត្រូវធ្វើ ប៉ុន្តែយើងស្វាគមន៍ចំពោះប្រទេសអូស្រ្តាលីក្នុងការចូលរួមក្នុងដំណើរនោះ»។ The Associated Press
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។