ទូទាំងតំបន់ផ្នែកផ្សេងៗវិវាទ/ភាពតានតឹងអធិបតេយ្យជាតិអាស៊ីឥសាន / NEA

ប្រទេសជប៉ុនអនុវត្ត ការត្រួតពិនិត្យបន្ថែម ចំពោះ​និស្សិតបរទេស

ប្រទេសជប៉ុនកំពុងស្នើសុំឱ្យសាកលវិទ្យាល័យនានា ពិនិត្យមើលឱ្យបានកាន់តែល្អិតល្អន់លើនិស្សិត និងបញ្ញាវន្តបរទេស ដើម្បីការពារនូវការបែកធ្លាយនៃបច្ចេកវិទ្យាទៅកាន់ប្រទេសនានាដូចជាសាធារណរដ្ឋប្រជាមានិតចិនជាដើម។ សកម្មភាពនេះគឺជាផ្នែកមួយនៃសន្តិសុខជាតិ ប៉ុន្តែក៏ដើម្បីធ្វើការការពារនូវការដោះដូរគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យអឺរ៉ុបផងដែរ។

ក្រុមមន្ត្រីបានលើកឡើងថា ការចាប់ខ្លួននិស្សិតជនជាតិចិននាពេលថ្មីៗនេះរបស់អាមេរិក លើការចោទប្រកាន់ថាជាចារកម្មគឺជាការដាស់តឿនសម្រាប់ប្រទេសជប៉ុន។

នៅពេលដែលមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលធ្វើឱ្យមានភាពចុះខ្សោយ ការលួចកម្មសិទ្ធិបញ្ញា និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត សន្តិសុខសេដ្ឋកិច្ចបានក្លាយទៅជាអាទិភាពកំពូលសម្រាប់អ្នកបង្កើតគោលនយោបាយនៅទូទាំងពិភពលោក និងជាផ្នែកដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការការទូត។

ការជំរុញដើម្បីបង្កើនការត្រួតពិនិត្យក្នុងវិស័យអប់រំ គឺជាផ្នែកមួយនៃកម្លំាងជំរុញដើម្បីពង្រីកការគ្រប់គ្រងការនាំចេញរបស់ប្រទេសជប៉ុន ស្របជាមួយនឹងសេចក្តីព្រាងច្បាប់សន្តិសុខសេដ្ឋកិច្ចដែលបានអនុម័តនៅក្នុងខែមិថុនា ឆ្នាំ 2022។

នៅក្រោមគោលការណ៍ណែនាំថ្មី សាកលវិទ្យាល័យនានាកំពុងត្រូវបានស្នើឱ្យធ្វើការត្រួតពិនិត្យប្រវត្តិរូប និងដាក់ទង់សម្គាល់បុគ្គលដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលបរទេស ឬស្ថាប័នពាក់ព័ន្ធនឹងវិស័យការពារជាតិ។ (រូបភាព៖ និស្សិតដើរតាមទីធ្លានៃសាកលវិទ្យាល័យតូក្យូ។)

ស្ថានទូតអាមេរិកប្រចាំប្រទេសជប៉ុនបានលើកឡើងថា ខ្លួនសូមស្វាគមន៍ចំពោះគោលការណ៍ណែនាំដែលបានកែសម្រួល។ ហើយបានលើកឡើងបន្ថែមទៀតថា អាមេរិកនឹងស្វែងរកមធ្យោបាយដើម្បីជួយដល់ប្រទេសជប៉ុន និងសាកលវិទ្យាល័យនានារបស់ខ្លួនការពារប្រឆាំងទៅនឹងបញ្ហាប្រឈមនៃសុវត្ថិភាពក្នុងការសិក្សាស្រាវជ្រាវ «ដែលពិតប្រាកដ និងសំខាន់ខ្លាំង»។

ដោយយោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ជនជាតិចិនមានចំនួន 44% នៃនិស្សិតសាកលវិទ្យាល័យបរទេសជិត 280​ 000 នាក់របស់ប្រទេសជប៉ុនក្នុងឆ្នាំ 2020 ខណៈពេលដែលអាមេរិកគឺជាគោលដៅកំពូលសម្រាប់អ្នកស្រាវជ្រាវជនជាតិជប៉ុន បន្ទាប់មកជាប្រទេសចិននៅឆ្នាំ 2019។  សារព័ត៌មាន Reuters


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button