ការឱ្យនិយមន័យ អធិបតេយ្យភាព
ហេតុអ្វីបានជាគោលគំនិតនេះគឺជាគន្លឹះសម្រាប់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ផ្អែកលើច្បាប់នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
លោកបណ្ឌិត John Hemmings/ទស្សនាវដ្តី PACIFIC FORUM អន្តរជាតិ
អធិបតេយ្យភាព គឺជាគោលគំនិតដ៏សំខាន់បំផុតមួយនៅក្នុងទំនាក់ទំនងអន្តរជាតិ — អាចនឹងមានសារៈសំខាន់ដូចជាអំណាចសម្រាប់តួនាទីស្នូលរបស់វានៅក្នុងការដឹកនាំទំនាក់ទំនងរដ្ឋ និងការកំណត់មូលដ្ឋាន សម្រាប់សណ្តាប់ធ្នាប់ផ្អែកលើច្បាប់។ សន្ធិសញ្ញាសន្តិភាព Westphalia ដែលបានចុះហត្ថលេខានៅទី្វបអឺរ៉ុបក្នុងឆ្នាំ 1648 បន្ទាប់ពីការធ្វើសង្គ្រាមអស់រយៈពេលសាមសិបឆ្នាំ ដែលបានបង្កើតជាគោលគំនិតនៃរដ្ឋអធិបតេយ្យ។ នៅក្នុងការធ្វើដូច្នេះ វាក៏បានបង្កើតក្របខណ្ឌសម្រាប់ទំនាក់ទំនងអន្តរជាតិបែបសម័យទំនើបផងដែរ ដែលបញ្ញាវន្តភាគច្រើនបានធ្វើការជំទាស់។ ថ្វីត្បិតតែសព្វថ្ងៃនេះវាមិនមានការយកចិត្តទុកដាក់ក៏ដោយ ក៏គោលគំនិតស្ដីពីរដ្ឋអធិបតេយ្យ — ជាផ្នែកបន្សំសម្រាប់សណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន — ដែលត្រូវបានបង្កើតឡើងដោយសន្ធិសញ្ញា ហើយក្លាយទៅជាអង្គភាពដែលទទួលខុសត្រូវចំពោះសន្តិភាពក្នុងព្រំដែនរបស់ខ្លួន សម្រាប់ការអនុវត្តការទូត ការអនុម័តសន្ធិសញ្ញា ហើយជាចុងក្រោយគឺដើម្បីធ្វើសង្រ្គាម។
មុនពេលមានសន្ធិសញ្ញានេះ រដ្ឋដែលគ្រប់គ្រងក្សត្រនៅតំបន់អឺរ៉ុបមានអធិបតេយ្យភាពដែលមានកម្រិត ដោយធម្មនុញ្ញសភានៃមេដឹកនំារបស់ពួកគេភាគច្រើនគឺសម្តេចប៉ាបជាអ្នកប្រគល់ឱ្យ ដោយប្រើប្រាស់ការគ្រប់គ្រងលើសាវ័ករបស់ខ្លួន។ ដូចគ្នានេះផងដែរ បញ្ញាវន្តបានលើកឡើងថា នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកវិញ របៀបរបបបែបចិននិយមតាំងពីប្រវត្តិសាស្ត្របានក្លាយជាបែបបទកំណត់អធិបតេយ្យភាព ដោយមានអ្នកកាន់អំណាចជាច្រើនរូបត្រូវទទួលបានសិទ្ធិស្របច្បាប់ ដែលព្រមព្រៀងដោយអធិរាជ្យចិន ជាថ្នូរនឹងការទទួលយកគោលការណ៍អំណាចគ្រប់គ្រងរបស់ចិន ឬ Tianxia (មានន័យថា
«រាស្ត្រគ្រប់រូបនៅក្រោមឋានសួគ៌»។ ហេតុដូច្នេះ ដោយតាមវិធីជាច្រើន អធិបតេយ្យភាពដូចដែលបានកំណត់ក្រោយឆ្នាំ 1648 ដោយមិនមែនគ្រាន់តែជាតំបន់ដែលបង្កើតដែនដីតែប៉ុណ្ណោះទេ ប៉ុន្តែជាអ្វីដែលបង្កើតសមភាពបន្ទាប់បន្សំ។
ភាពពាក់ព័ន្ធយូរអង្វែង
ខណៈពេលដែលអ្នកប្រតិបត្តិការផ្នែកសន្តិសុខអាចយល់ឃើញថា គោលគំនិតនៃអធិបតេយ្យភាពគឺជាផ្នែកសម្រាប់ការងារប្រចាំថ្ងៃរបស់ពួកគេ វាមានសារៈសំខាន់ជាងអ្វីដែលអាចលេចឡើងដំបូង។ ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ នៅក្នុងជំពូកទី 1 មាត្រាទី 2 បានអះអាងថា អង្គការសហប្រជាជាតិគឺ «ផ្អែកលើគោលការណ៍សមភាពអធិបតេយ្យភាពនៃសមាជិកទាំងអស់របស់ខ្លួន»។ ភាពស្ថិតនៅកណ្តាលនេះគឺមិនសំខាន់តិចជាងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទេ ដែលក្រោយអាណានិគមនិយម ជម្លោះដែនដី និងបញ្ហាសិទ្ធិមនុស្សបង្ហាញអំពីសារៈសំខាន់របស់វា។
ស្ទើរតែគ្រប់វាគ្មិននៅក្នុងកិច្ចសន្ទនា Shangri-La ក្នុងប្រទេសសិង្ហបុរីក្នុងខែមិថុនា ឆ្នាំ 2022 បានលើកឡើងអំពីអធិបតេយ្យភាពយ៉ាងហោចណាស់ម្តង រួមមាននាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងរដ្ឋលេខាធិការក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin ផងដែរ។ វាគ្មិនមួយចំនួននៅក្នុងវេទិកាសន្តិសុខអន្តរជាតិបានដំណើរការបន្តដោយមាន រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង លោក Sebastien Lecornu និងលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ដែលម្នាក់ៗកំពុងបម្រើការចំនួនប្រាំពីរអាណត្តិ។ មិនត្រឹមតែជាគោលគំនិតនៃអធិបតេយ្យភាពដែលមានសារៈសំខាន់ ដោយសារតែផលប៉ះពាល់ជាមូលដ្ឋានរបស់វាតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏នៅពីក្រោយការពុះច្រៀក និងចំណុចដែលគ្រោះថ្នាក់មួយចំនួននៅក្នុងតំបន់ រាប់ចាប់ពីសមុទ្រចិនខាងត្បូង រហូតដល់សមុទ្រចិនខាងកើត ចាប់ពីទំនាក់ទំនងការទូតអន្ទាក់បំណុលទៅជាទំនាក់ទំនងរវាងចិន-ឥណ្ឌា ហើយពីការដាក់កំហិតផ្នែកសេដ្ឋកិច្ចទៅជាមានឥទ្ធិពលលើការប្រតិបត្ដិការនានា។ ចំណុចស្នូលនៃភាពតានតឹងទាំងនេះ អាចមិនមែនគ្រាន់តែជាការយល់ឃើញផ្សេងគ្នានៃអធិបតេយ្យភាពប៉ុណ្ណោះទេ ប៉ុន្តែជាគោលគំនិតនៃសណ្តាប់ធ្នាប់ខុសៗគ្នា។ វាគឺជាសមភាពបន្ទាប់បន្សំ ដែលរួមបញ្ចូលនៅក្នុងការកំណត់ភាគច្រើននៃគោលគំនិត ដែលមានហានិភ័យបំផុតនៅក្នុងវិធីសាស្រ្តនៃឋានានុក្រមរបស់សាធារណរដ្ឋប្រជាមានិតចិនឆ្ពោះទៅរកសណ្តាប់ធ្នាប់។ វាគ្រាន់តែជាការលើកឡើងពីប្រធានបទដូចជា អធិបតេយ្យភាពក្នុងកម្រិតនៃគោលការណ៍ដែលតំបន់ស្នូលប្រឈមមុខរវាងអាមេរិក និងរដ្ឋក្នុងតំបន់ផ្សេងទៀត។
សូមពិចារណាអំពីគម្រោងផ្លូវមួយ ខ្សែក្រវាត់មួយ (OBOR) របស់សាធារណរដ្ឋប្រជាមានិតចិន — ដែលពេលខ្លះគេហៅថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) — ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយពិភពលោកនៅក្នុងមួយទសវត្សរ៍កន្លងមកនេះ ហើយបានលើកទឹកចិត្តឱ្យរដ្ឋទទួលយកប្រាក់កម្ចីរបស់ចិនសម្រាប់ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ។ ខណៈពេលដែលសាធារណរដ្ឋប្រជាមានិតចិនបានស្វែងរកការបង្ហាញខ្លួនថា ជាអ្នកផ្តល់ទំនិញសាធារណៈ និងការអភិវឌ្ឍ លក្ខណៈជាយុទ្ធសាស្ត្រនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានមើលយ៉ាងស៊ីជម្រៅនៅទូទាំងតំបន់។ នៅឆ្នាំ 2017 បញ្ញាវន្តជនជាតិឥណ្ឌា លោក Brahma Chellaney បានសម្តែងសេចក្តីភ័យខ្លាចរបស់មនុស្សជាច្រើន នៅពេលដែលគាត់បានបង្កើតឃ្លា «ការទូតអន្ទាក់បំណុល» ដោយលើកហេតុផលថា សប្បុរសរបស់ប្រទេសចិនត្រូវបានរៀបចំឡើង ដើម្បីធ្វើឱ្យរដ្ឋពឹងផ្អែកលើទីក្រុងប៉េកាំង ហើយអាស្រ័យទៅលើការពេញចិត្តនៃគោលនយោបាយរបស់ខ្លួន។ ការព្រួយបារម្ភនេះក៏បានបង្កើនអារម្មណ៍នៃអធិបតេយ្យភាពទឹកដីរបស់ប្រទេសឥណ្ឌាផងដែរ៖ «ជំហររបស់យើងលើ OBOR/BRI គឺមានភាពច្បាស់លាស់ ហើយមិនមានការផ្លាស់ប្តូរនោះទេ … អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែមេសា ឆ្នាំ 2018 ថា គ្មានប្រទេសណាមួយអាចទទួលយកគម្រោងដែលមិនអើពើនឹងការព្រួយបារម្ភពីចំណុចសំខាន់របស់ខ្លួនលើអធិបតេយ្យភាព និងបូរណភាពទឹកដីនោះទេ»។
អធិបតេយ្យភាពដែលបានកំណត់
ដោយយោងទៅតាមនិយមន័យនៃសន្ធិសញ្ញាសន្តិភាព Westphalian អធិបតេយ្យភាពអាស្រ័យទៅលើគោលការណ៍នៃដែនដី និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋ។ ទោះបីជាមានរដ្ឋជាច្រើនប្រើប្រាស់ជំនួយខាងភាសាក្នុងការពិពណ៌នាក៏ដោយ ក៏តំបន់មានវិធីសាស្រ្តបីយ៉ាងដើម្បីកំណត់អធិបតេយ្យភាពរបស់ខ្លួនផងដែរ។
អធិបតេយ្យភាពបែបទំនៀមទម្លាប់ ឬតឹងរឹង
ទីមួយគឺជាសញ្ញាណដែលជាប្រវត្តិសាស្ត្រនៃអធិបតេយ្យភាពដែលកើតចេញពីសន្ធិសញ្ញាសន្តិភាព Westphalia ដែលប្រកាន់ខ្ជាប់យ៉ាងដិតដល់បំផុតដោយរដ្ឋជាច្រើននៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ដោយសារតែប្រវត្តិសាស្រ្តនៃចក្រពត្តិនិយមលោកខាងលិច និងជម្លោះក្នុងតំបន់ ធ្វើឱ្យវាមានអត្ថន័យដ៏ជាក់លាក់មួយ។ ជាឧទាហរណ៍ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានមោទនភាពចំពោះខ្លួនឯងថាជាគំរូនៃអធិបតេយ្យភាព Westphalian ដោយសារតែអង្គការនេះត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍នៃការមិនជ្រៀតជ្រែក និងការសម្រេចចិត្តដោយខ្លួនឯង ដោយយោងតាមធម្មនុញ្ញរបស់ខ្លួន។ តួយ៉ាង
ការស្ទាក់ស្ទើររបស់រដ្ឋអាស៊ាននៃការចូលរួមក្នុងវិបត្តិមនុស្សធម៌រ៉ូហ៊ីងយ៉ាក្នុងប្រទេសភូមា កើតចេញពីការខ្វះការរួបរួមលើកម្រិតដែលគោលការណ៍មិនជ្រៀតជ្រែកត្រូវបានអនុវត្ត។ ដោយយោងតាមការរាយការណ៍របស់សារព័ត៌មាន BBC បន្ទាប់ពីធ្វើរដ្ឋប្រហារភ្លាមៗក្នុងខែកុម្ភៈ ឆ្នាំ 2021 នៅប្រទេសភូមា ប្រទេសឥណ្ឌូណេស៊ីបានព្យាយាមធ្វើការឆ្លើយតបទៅកាន់អាស៊ាន ប៉ុន្តែទទួលបានការគាំទ្រតែពីប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី និងសិង្ហបុរីតែប៉ុណ្ណោះ ខណៈដែលប្រទេសកម្ពុជា ឡាវ ហ្វ៊ីលីពីន ថៃ និងវៀតណាមបានហៅស្ថានភាពនេះថាជាកិច្ចការផ្ទៃក្នុង។
អធិបតេយ្យភាពដែលមានទំនួលខុសត្រូវ
និយមន័យទីពីរ ដែលភាគច្រើនត្រូវបានគ្រប់គ្រងដោយប្រទេសផ្សេងៗដូចជាប្រទេសកាណាដា អាមេរិក និងបណ្តាប្រទេសនៅតំបន់អឺរ៉ុបខាងលិចជាច្រើន បានផ្លាស់ប្តូរបន្តិចម្តងៗនូវនិយមន័យនៃសន្ធិសញ្ញាសន្តិភាព Westphalian ដើមដោយធ្វើឱ្យអធិបតេយ្យភាពមានការដាក់កំហិត។ ដោយយោងតាមអង្គការសហប្រជាជាតិ សិទ្ធិដើម្បីការពារនូវការពង្រឹងគោលគំនិតនៃអធិបតេយ្យភាព ដោយលើកហេតុផលថាវាគឺជាទំនួលខុសត្រូវ។ ដោយយោងតាមនិយមន័យ ដែលទាញចេញពីទំនៀមទម្លាប់នៃកិច្ចសន្យាសង្គមរបស់អង្គការសហប្រជាជាតិមួយនេះ រដ្ឋត្រូវតែទំនុកបម្រុងដល់សុខុមាលភាពពលរដ្ឋរបស់ខ្លួន ហើយទំនួលខុសត្រូវនោះមានទៅបានជាមួយនឹង «រដ្ឋជាសហគមន៍ដ៏ទូលំទូលាយ» ពេលដែលរដ្ឋជាក់លាក់មួយមិនមានឆន្ទៈក្នុងការការពារពលរដ្ឋរបស់ខ្លួន ឬជាក់ស្តែងគឺជាជនល្មើសដែលបំពានទៅលើសិទ្ធិមនុស្ស។
តួយ៉ាង វាគឺជារឿងដ៏សំខាន់សម្រាប់មនុស្សនៅលោកខាងលិចក្នុងការស្វែងយល់ពីទស្សនៈខុសៗគ្នានៃអធិបតេយ្យភាពនេះ នៅពេលដែលស្វែងរកជំនួយពីរដ្ឋអាស៊ានជុំវិញការបំពានលើសិទ្ធិមនុស្សនៅក្នុងប្រទេសភូមា។ ម្យ៉ាងវិញទៀត វាគួរឱ្យកត់សម្គាល់ថាគោលការណ៍នៃអធិបតេយ្យភាពប្រកបដោយការទទួលខុសត្រូវ ដែលត្រូវបានទទួលយកដោយសេចក្តីសម្រេចដែលបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញា ឆ្នាំ 2005 ក្នុងកិច្ចប្រជុំកំពូលពិភពលោក។
អធិបតេយ្យភាពតាមឋានានុក្រម
ទីបំផុត នៅតែមានការផ្លាស់ប្តូរដែលត្រូវបានផ្សព្វផ្សាយ និងធ្វើតាមដោយសាធារណរដ្ឋប្រជាមានិតចិនដែលមានភាពមិនស៊ីសង្វាក់គ្នាបន្ដិចបន្ដួច។ ម្យ៉ាងវិញទៀត ទីក្រុងប៉េកាំងបានផ្តល់អាទិភាពលើដែនដីនៅក្នុងចំណោមបញ្ហាស្នូលរបស់ខ្លួន និងការមិនជ្រៀតជ្រែក ដូចដែលមានចែងនៅក្នុងគោលការណ៍ទាំងប្រាំនៃសហត្ថិភាពដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ 1954។ ម្យ៉ាងវិញទៀត ការទាមទារដែនដីរបស់ខ្លួនត្រូវបានអនុវត្តតាមអំពើចិត្ត។ ជាឧទាហរណ៍ ទាមទារឱ្យតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ដែលមានទំនាក់ទំនងជាមួយនឹងរាជវង្សឈីង (1644-1911) ប៉ុន្តែមិនមែនជាផ្នែកនៃប្រទេសម៉ុងហ្គោលីបច្ចុប្បន្ន ដែលគ្រប់គ្រងដោយរាជវង្សយួន (1271-1368) នោះទេ។ ទាក់ទងទៅនឹងអធិបតេយ្យភាពប្រកបដោយទំនួលខុសត្រូវ សាធារណរដ្ឋប្រជាមានិតចិនតែងតែទទូចចង់បានសញ្ញាណនៃការគ្រប់គ្រងតែមួយរបស់បក្សកុម្មុយនិស្តចិន ហើយថាការអភិវឌ្ឍ វប្បធម៌ និងតម្លៃរបស់ប្រទេសមួយត្រូវតែយកមកពិចារណា ទន្ទឹមនឹងនោះក៏ប្រឆាំងយ៉ាងខ្ជាប់ខ្ជួននូវអំណាចខាងក្រៅដែលធ្វើអន្តរាគមន៍ក្នុងកិច្ចការរបស់ប្រទេសដទៃទៀតផងដែរ។ បន្ទាប់មក មានសញ្ញាណលើអធិបតេយ្យភាពនៃជនជាតិភាគតិច។ តួយ៉ាង វាបង្ហាញពីការទាមទារសិទ្ធិក្រៅដែនដីលើពលរដ្ឋបរទេសនៃមរតករបស់ចិន ក្នុងនាមជាភ្នាក់ងារដែលមានឥទ្ធិពល និងក្នុងការស្វែងរកគូប្រជែងរបស់បក្សកុម្មុយនិស្តចិន។ នៅទីបំផុត សាធារណរដ្ឋប្រជាមានិតចិនមិនងាយទទួលយកកិច្ចព្រមព្រៀងស្តីពីអធិបតេយ្យភាពដូចជា អនុសញ្ញាអង្គការសហប្រជាជាតិស្តីអំពីច្បាប់សមុទ្រនោះទេ។ ដូចដែលលោក Peter A. Dutton ជាមេធាវី និងសាស្រ្តាចារ្យនៃការសិក្សាស្តីពីយុទ្ធសាស្ត្រនៅមហាវិទ្យាល័យ Naval War របស់អាមេរិក បានផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខរបស់អាមេរិក-ចិន ក្នុងខែកុម្ភៈ ឆ្នាំ 2008 ថាសាធារណរដ្ឋប្រជាមានិតចិនបានព្យាយាមពង្រីកសិទ្ធិ និងយុត្តាធិការរបស់ខ្លួនតាមវិធីដែល «ឆ្លុះបញ្ចាំងអំពីបំណងចង់ផ្លាស់ប្តូរគោលគំនិតនៃអធិបតេយ្យភាព»។
សញ្ញាណបែបសម័យទំនើបរួម
ខណៈពេលដែលអាមេរិក និងអាស៊ានមានការទាស់គំនិតគ្នាលើបញ្ហានៃអធិបតេយ្យភាពដែលមានទំនួលខុសត្រូវ ពួកគេស្ថិតនៅក្នុងកិច្ចព្រមព្រៀងដ៏ទូលំទូលាយស្តីពីដែនដី និងសិទ្ធិរបស់រដ្ឋដែលកំណត់ដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីអំពីច្បាប់សមុទ្រ។ ទស្សនៈវិស័យរបស់អ្នកវាតទីនិយមនៃសាធារណរដ្ឋប្រជាមានិតចិន នៅតែមិនទាន់មានលក្ខណៈសុក្រឹតទៅជាវិធីសាស្រ្តរួម ឬជាសកលទេ ហើយផ្ទុយទៅវិញ គឺជាកិច្ចព្យាយាមដោយធ្វេសប្រហែសក្នុងការផ្តល់ការជំនួយ ដើម្បីទាមទារជាយុទ្ធសាស្ត្ររបស់ចិននៅសមុទ្រចិនខាងត្បូង។ ដូចគ្នានឹងនេះដែរ អាមេរិក និងរដ្ឋក្នុងតំបន់ផ្សេងទៀត ធ្វើនយោបាយការទូត និងគោលនយោបាយការបរទេស ដែលទទួលយកគោលការណ៍សមភាពនៃរដ្ឋ។ ផ្ទុយទៅវិញ សាធារណរដ្ឋប្រជាមានិតចិនមានភាពស៊ីសង្វាក់គ្នាតិចតួចនៅក្នុងរបៀបដែលអនុវត្តការយល់ដឹងអំពីអធិបតេយ្យភាពរបស់ខ្លួន ជាមួយនឹងកម្មវិធីផ្សេងគ្នាសម្រាប់ខ្លួនផ្ទាល់។
ភាពមិនស៊ីសង្វាក់គ្នានេះទំនងជាដោយសារតែវប្បធម៌គោលនយោបាយការបរទេស ដែលទាញចេញពីវប្បធម៌នៃចក្រពត្តិរបស់ប្រទេសចិនយ៉ាងខ្លាំង និងមនោគមវិជ្ជាបដិវត្តដែលគាំទ្រដល់
លទិ្ធម៉ាក្សីស។ ទំនៀមទម្លាប់នយោបាយចិននិយមរបស់សាធារណរដ្ឋប្រជាមានិតចិនដូចជា គោលគំនិត Tianxia ដែលបានលើកឡើងកាលពីមុន ដែលអធិរាជចិនស្ថិតនៅក្រុមនិយមកណ្តាលនៃព្រឹត្តិការណ៍ពិភពលោក អាចត្រូវបានគេមើលឃើញនៅក្នុងវិធីសាស្រ្តតាមឋានានុក្រមរបស់ទីក្រុងប៉េកាំងចំពោះរដ្ឋតូចៗ ដែលចាត់ទុកថាជាការកាន់កាប់សិទ្ធិអធិបតេយ្យភាពតិចជាង។ នៅក្នុងឆ្នាំ 2010 លោករដ្ឋមន្ត្រីការបរទេសចិន លោក Yang Jiechi បានថ្លែងប្រាប់ក្រុមអ្នកការទូតថា៖ «ប្រទេសចិនគឺជាប្រទេសដ៏ធំមួយ ហើយប្រទេសផ្សេងទៀតគឺជាប្រទេសតូច ដែលវាគឺជាការពិត»។ ខណៈពេលដែលឃ្លានេះត្រូវបានគេដាក់បញ្ចូលទៅក្នុងប្រវត្តិសាស្ត្រនៃកំហុសការទូត ដែលវាគឺជាខ្លឹមសារនៃការអះអាងនៃអធិបតេយ្យភាពតាមឋានានុក្រម ដែលចាត់ទុកសាធារណរដ្ឋប្រជាមានិតចិនជាស្នូលនៃប្រព័ន្ធអន្តរជាតិ ដោយអធិបតេយ្យភាពរបស់ខ្លួនមានអានុភាពច្រើនជាងអធិបតេយ្យភាពរបស់ប្រទេសដទៃ។
ជាចុងក្រោយ គោលគំនិតបែបសម័យទំនើបនៃអធិបតេយ្យភាព ដែលបង្កើតឡើងដោយប្រទេសដែលធុញទ្រាន់នឹងការធ្វើសង្គ្រាមតំាងពីច្រើនសតវត្សមុន គឺជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់នយោបាយបច្ចុប្បន្ន ដែលជាចំណុចគោលសម្រាប់សង្គមដែលផ្អែកលើច្បាប់។ នៅក្នុងសណ្តាប់ធ្នាប់នេះ រដ្ឋនានាមានការគ្រប់គ្រងអធិបតេយ្យភាពលើព្រំដែន និងប្រជាជនរបស់ពួកគេ ប៉ុន្តែវាក៏តែជាសណ្តាប់ធ្នាប់មួយដែលធ្វើឱ្យមានការទាមទារជាបទដ្ឋានលើរដ្ឋទាំងនោះក្នុងរបៀបដែលពួកគេប្រព្រឹត្តចំពោះពលរដ្ឋរបស់ពួកគេ។ វាគឺជាសណ្តាប់ធ្នាប់ដែលបញ្ចូលសមភាពនៃប្រទេសនៅដែនកោះប៉ាស៊ីហ្វិក ហើយខណៈពេលដែលទទួលស្គាល់ភាពពីភាពខុសគ្នាដ៏សំខាន់របស់ពួកគេនៅក្នុងអំណាច និងអានុភាព ទោះជាយ៉ាងណាក៏ដោយ ក៏ទទូចចង់បានលទ្ធិប្រជាធិបតេយ្យបន្ទាប់បន្សំនៃការទូត៖ ដែលរដ្ឋមន្ត្រីនៃមហាអំណាចមានឋានៈស្មើនឹងរដ្ឋមន្ត្រីនៃទីក្រុងតូចដែលនៅក្នុងរដ្ឋ ហើយសន្ធិសញ្ញានោះបង្រួបបង្រួមប្រទេសនានាមិនថាមានទំហំប៉ុនណានោះទេ។ ខណៈពេលដែលគោលគំនិតនៃអធិបតេយ្យភាពបង្កើតនូវការខ្វែងគំនិតគ្នានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក វាបៀបដូចជាកាវដែលបិទជាប់ជាមួយគ្នាផងដែរ។ យ៉ាងណាមិញ ការទូតអន្តរជាតិ ច្បាប់ និងអនុសញ្ញាទាំងអស់គឺអាស្រ័យលើសុច្ឆន្ទៈ និងទំនាក់ទំនងការងារនៃប្រទេសអធិបតេយ្យភាព។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។