ប្រទេសអូស្ត្រាលីនឹងពន្លឿនការទិញមីនសមុទ្រដើម្បីការពារដែនសមុទ្រ

សារព័ត៌មាន REUTERS
អូស្ត្រាលីនឹងពន្លឿនផែនការទិញមីនសមុទ្រកម្រិតទំនើប ដើម្បីការពារផ្លូវទឹក និងកំពង់ផែសមុទ្ររបស់ខ្លួនពី «អ្នកឈ្លានពានដែលអាចមាន» ចំពេលដែលសាធារណរដ្ឋប្រជាមានិតចិន (PRC) ព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក។
ក្រសួងការពារជាតិអូស្ត្រាលីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីចុងខែមករាឆ្នាំ 2023 ថា មីនត្រូវបានរចនាឡើងដើម្បីបែងចែករវាងគោលដៅយោធា និងប្រភេទនាវាផ្សេងទៀត ។
សេចក្តីថ្លែងការណ៍បានរៀបរាប់ថា មីនសមុទ្រ «នឹងជួយធានាការពារទំនាក់ទំនងសមុទ្រ និងការពារច្រកដែនសមុទ្ររបស់អូស្ត្រាលី»។ «សមត្ថភាពមីនសមុទ្រកម្រិតទំនើបគឺជាការរារាំងយ៉ាងសំខាន់ចំពោះអ្នកឈ្លានពានដែលអាចមានឡើង»។ (រូបភាព៖ នាវារបស់កងទ័ពជើងទឹកអូស្ត្រាលី HMAS Wollongong ល្បាតនៅច្រកសមុទ្រ Torres ក្នុងឆ្នាំ 2021។)
កាសែត Sydney Morning Herald បានរាយការណ៍ថា ទីក្រុងកង់បេរ៉ានឹងចំណាយថវិការហូតដល់ 698 លានដុល្លារអាមេរិក សម្រាប់សញ្វវុធបច្ចេកវិទ្យាខ្ពស់ក្រោមទឹក។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រាប់ទូរទស្សន៍ជាតិ ABC ថា៖ «អ្វីដែលយើងត្រូវការគឺធ្វើឱ្យប្រាកដថា យើងមានសមត្ថភាពការពារជាតិល្អបំផុត»។ «ដូច្នេះ យើងបានពិនិត្យមើលប្រព័ន្ធការពារមីស៊ីល យើងកំពុងពិនិត្យមើលសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត យើងកំពុងពិនិត្យមើលបញ្ហាទាំងអស់នេះ»។
សាធារណរដ្ឋប្រជាមានិតចិនបានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុង (Solomon Islands) ក្នុងឆ្នាំ 2022 ដោយបង្កើនការព្រួយបារម្ភនៅក្នុងប្រទេសអូស្ត្រាលី និងកន្លែងផ្សេងទៀតអំពីវត្តមានយោធាចិនដែលអាចកើតមាននៅក្នុងតំបន់ប៉ាស៊ីហ្វិក។
អូស្ត្រាលីបាននឹងកំពុងបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងតាមរយៈកិច្ចព្រមព្រៀងសន្តិសុខ AUKUS ដែលខ្លួនបានចុះហត្ថលេខាជាមួយចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកក្នុងឆ្នាំ 2021។ នៅក្នុងកិច្ចព្រមព្រៀងនេះ ដៃគូនឹងអភិវឌ្ឍសមត្ថភាពកម្រិតខ្ពស់ និងគាំទ្រដល់ការទិញយកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ទីក្រុងកង់បេរ៉ា។
ប្រភពរូបភាព៖ GETTY IMAGES
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។