ការគំរាមកំហែង​កម្រិតផ្សេងពីគ្នាទស្សនៈសាកលទូទាំងតំបន់បញ្ហាសំខាន់ៗផ្នែកផ្សេងៗ

«កម្លាំងជំរុញ» សកល

អង្គការមួយ ​ដែលរួមមានប្រជាជាតិ​នៅឈូង សមុទ្របេងហ្គាល់ចំនួន​ប្រាំពីរ​ បានលើកឡើងថា សមាជិករបស់ខ្លួនត្រូវតែប្រើប្រាស់អត្ថប្រយោជន៍ភូមិសាស្ត្រ និង​ធនធានផ្សេងៗរបស់ពួកគេជាបន្ទាន់ ដើម្បីដោះស្រាយភាពងាយរងគ្រោះរបស់ពួកគេ និងធ្វើការរួបរួមដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ​ដើម្បីប្រឈមទៅនឹងគ្រោះមហន្តរាយ។

នៅក្នុងសេចក្តីថ្លែងប្រកាសនាថ្ងៃចុងក្រោយក្នុងកិច្ចប្រជុំកំពូលដែលមានរយៈពេល ៣ ថ្ងៃ នៅចុងខែមីនាឆ្នាំ ២០២២ ដូចមាននៅក្នុងរូបភាព គំនិតផ្ដួចផ្ដើមនៃឈូងសមុទ្របេងហ្គាល់ដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកវិទ្យាពហុវិស័យ (BIMSTEC) ​បានលើកឡើងថាសមាជិករបស់ខ្លួនបានព្យាយាមធ្វើការជាមួយគ្នា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងភាពក្រីក្រ គ្រោះធម្មជាតិ ការផ្លាស់ប្ដូរនៃអាកាសធាតុ ជំងឺរាតត្បាត និងឧក្រិដ្ឋកម្មឆ្លងប្រទេស។

ពួកគេក៏ព្រមព្រៀងដើម្បីធ្វើការឆ្ពោះទៅកាន់សុវត្ថិភាពវិស័យថាមពលនិងស្បៀងអាហារ និងពង្រឹងទំនាក់ទំនងរបស់ពួកគេដើម្បីបង្កើនពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងបច្ចេកវិទ្យា និងកាត់បន្ថយផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច​ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩។

«ការវិវត្តនៅក្នុងទ្វីបអឺរ៉ុបកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ​បានបង្កើត​ឱ្យមានមន្ទិលសង្ស័យ​ទៅលើស្ថិរភាពនៃ​សណ្តាប់ធ្នាប់អន្តរជាតិ។ នៅក្នុងបរិបទនេះ ការធ្វើឱ្យកិច្ចសហប្រតិបត្តិការប្រចាំតំបន់របស់ BIMSTEC កាន់តែមានភាពសកម្មឡើង​ពិតជាមានសារៈសំខាន់» លោកនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា Narendra Modi បានមានប្រសាសន៍ដូច្នេះនៅក្នុង​សុន្ទរកថាក្នុងកិច្ចប្រជុំនិមិត្ត​ ដោយសំដៅទៅលើការឈ្លានពាន​របស់ប្រទេសរុស្ស៊ីនាខែកុម្ភៈឆ្នាំ ២០២២ មកលើប្រទេសអ៊ុយក្រេន។

«វាក៏ជារឿងចាំបាច់ផងដែរក្នុងការផ្ដល់អាទិភាព​កាន់តែច្រើន​ដល់​សន្តិសុខនៅក្នុងតំបន់របស់ពួកយើង។»

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាប្រទេសឥណ្ឌានិងរួមចំណែកជាទឹកប្រាក់ចំនួន ៣ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើតឱ្យមានមជ្ឈមណ្ឌល BIMSTEC ​ដើម្បីអាកាសធាតុនិងបរិយាកាស (BIMSTEC Center for Weather and Climate) ដើម្បីផ្ដល់សមត្ថភាពដល់កិច្ចសហប្រតិបត្តិការនៅក្នុងការគ្រប់គ្រងគ្រោះធម្មជាតិ។

មេដឹកនាំរបស់ក្រុមនេះក៏បានចុះហត្ថលេខាទៅលើធម្មនុញ្ញរបស់ BIMSTEC ដោយត្រូវបានគេពិពណ៌នាថាជាជំហានដ៏ចម្បងមួយ​ ដើម្បីឆ្ពោះទៅកាន់ការបង្កើនតួនាទីរបស់អង្គការនេះ​នៅក្នុងតំបន់ និងនៅក្នុងសកលលោក។ 

មេដឹកនាំមកពីប្រទេសបង់ក្លាដេស ប៊ូតាន់ ឥណ្ឌា នេប៉ាល់ ស្រីលង្កា និងថៃ​បានថ្លែង​សុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលនេះតាមប្រព័ន្ធនិមិត្ត។ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសភូមា លោក Wunna Maung Lwin បានតំណាងឱ្យ​ប្រទេសរបស់ខ្លួន។  The Associated Press


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button