តំបន់អាស៊ីអគ្នេយ៍ / SEAតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIPនៃតំបន់បញ្ហាសំខាន់ៗ

អាមេរិកគាំទ្រការអំពាវនាវរបស់ហ្វ៊ីលីពីនឱ្យចិនគោរពច្បាប់អន្តរជាតិស្តីពីសមុទ្រ

វិទ្យុអាស៊ីសេរី

ការរិះគន់របស់ហ្វ៊ីលីពីនចំពោះការរំលោភបំពានជាបន្តបន្ទាប់ចូលទៅក្នុងដែនទឹករបស់ខ្លួនដោយសាធារណរដ្ឋប្រជាមានិតចិន បានទទួលបានការគាំទ្រពីសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិក ដែលបានរាយការណ៍ថាមាន «ការកើនចំនួននាវាចិនយ៉ាងច្រើន» នៅជិតថ្មប៉ប្រះទឹកអ៊ីរូគូស (Iroquois) និងថ្មប៉ប្រះទឹកសាបីណាស៊ុល Sabina Shoal នៅដែនកោះស្ព្រាត្រី (Spratly)។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលមានពាក្យសំដីយ៉ាងខ្លាំង ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅពាក់កណ្តាលខែធ្នូ ឆ្នាំ 2022 បានទាមទារឱ្យសាធារណរដ្ឋប្រជាមានិតចិនគោរពគោលជំហរស្ដីពីសមុទ្រចិនខាងត្បូង របស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ និងកាតព្វកិច្ចផ្លូវច្បាប់ទៅតាមសេចក្តីសម្រេចរបស់តុលាការអន្តរជាតិនៅក្នុងឆ្នាំ 2016 របស់សាលាក្តីអន្តរជាតិដែលបានកំណត់ថាហ្វ៊ីលីពីនមានសិទ្ធិដែនសមុទ្រនៅតំបន់ជម្លោះ។

សេចក្តីសម្រេចនោះបាននិយាយថា សាធារណរដ្ឋប្រជាមានិតចិនបានរំលោភលើសិទ្ធិអធិបតេយ្យរបស់ហ្វ៊ីលីពីនក្នុងការនេសាទ និងរុករកធនធាននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វ៊ីលីពីន (EEZ) នៅក្នុងដែនទឹក ដែលប្រជាជនហ្វ៊ីលីពីនហៅថាសមុទ្រហ្វ៊ីលីពីនខាងលិច។ (រូបភាព៖ នាវាឆ្មាំឆ្នេរសមុទ្រហ្វ៊ីលីពីន និងនាវាឆ្មាំឆ្នេរសមុទ្រសាធារណរដ្ឋប្រជាមានិតចិនបានល្បាតនៅភាគខាងលិចនៃខេត្តហ្សាមបាឡេស (Zambales) នៅភាគពាយ័ព្យប្រទេសហ្វ៊ីលីពីន នៅដើមខែមីនា ឆ្នាំ 2022។)

សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកក៏បានបន្ទោសសាធារណរដ្ឋប្រជាមានិតចិនថា៖ «ការបន្តមិនយកចិត្តទុកដាក់ចំពោះអ្នកទាមទារនៅក្នុងសមុទ្រចិនខាងត្បូងផ្សេងទៀត និងរដ្ឋដែលប្រតិបត្តិការស្របច្បាប់នៅក្នុងតំបន់»។

ភាគីចំនួនប្រាំមួយគឺព្រុយណេ ចិន ម៉ាឡេស៊ី ហ្វ៊ីលីពីន តៃវ៉ាន់ និងវៀតណាម – កាន់កាប់ផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង ប៉ុន្តែការទាមទាររបស់ទីក្រុងប៉េកាំងគឺធំជាងគេរហូតដល់ 90% នៃដែនសមុទ្រ។

ទីក្រុងម៉ានីល កាលពីដើមខែធ្នូ បានរាយការណ៍ថា នាវារបស់ចិនមាន «ច្រើនជាហ្វូង» នៅជិតថ្មប៉ប្រះទឹក Iroquois និងថ្មប៉ប្រះទឹក Sabina Shoal ក្នុងសមុទ្រចិនខាងត្បូង។

ទោះបីជាថ្មប៉ប្រះទឹក Iroquois និងថ្មប៉ប្រះទឹក Sabina Shoal ស្ថិតនៅក្នុងតំបន់ EEZ របស់ប្រទេសហ្វ៊ីលីពីនក៏ដោយ ក៏ត្រូវបានទាមទារដោយសាធារណរដ្ឋប្រជាមានិតចិនផងដែរ។

ស្ថានទូតចិននៅទីក្រុងម៉ានីលបានច្រានចោលការចោទប្រកាន់របស់ក្រសួងការបរទេសអាមេរិកថាជា «ការចោទប្រកាន់គ្មានមូលដ្ឋាន” ដែលស្ថានទូតចិនបាននិយាយថាជាផ្នែកមួយនៃការខិតខំដើម្បី «បង្កបញ្ហា និងជំរុញឱ្យមានជម្លោះរវាងចិន និងហ្វ៊ីលីពីន»។

ចាប់តាំងពីចូលកាន់តំណែងក្នុងខែមិថុនា ប្រធានាធិបតីហ្វ៊ីលីពីន Ferdinand Marcos Jr. បាននិយាយម្តងហើយម្តងទៀតថា រដ្ឋាភិបាលរបស់លោកនឹងទាមទារការគោរពតាមសេចក្តីសម្រេចរបស់តុលាការឆ្នាំ 2016 ដែលបានធ្វើឱ្យការទាមទារទាំងអស់របស់ចិននៅក្នុងសមុទ្រចិនខាងត្បូងគ្មានសុពលភាព។

ក្រោមការដឹកនាំរបស់លោក Marcos ក្រុងម៉ានីលបានបង្កើនការតវ៉ាផ្នែកការទូតចំពោះការរំលោភបំពានរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូងជាញឹកញាប់។

ទីក្រុងម៉ានីលក្នុងខែវិច្ឆិកា ឆ្នាំ 2022 បានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្រចិនថាបានរឹបអូសដោយបង្ខំនូវកម្ទេចកម្ទីរ៉ុក្កែត ដែលត្រូវបានស្រង់ដោយនាវាឆ្មាំឆ្នេរសមុទ្រហ្វ៊ីលីពីននៅជុំវិញដែនកោះស្ព្រាតលី (Spratly)។

ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់មួយគ្រប់គ្រងទីក្រុងម៉ានីល ហើយព្រឹទ្ធសភាហ្វ៊ីលីពីនបានដាក់ស្នើសេចក្តីសម្រេចចិត្តមួយកាលពីពាក់កណ្តាលខែធ្នូ ដោយថ្កោលទោសទង្វើរបស់ចិន។

សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកបាននិយាយថា៖ «យើងក៏មានការព្រួយបារម្ភរបស់ហ្វ៊ីលីពីនទាក់ទងនឹងការប្រឈមមុខគ្នាដែលមិនមានសុវត្ថិភាព ដែលឆ្មាំឆ្នេរសមុទ្រចិនបានចាប់ផ្តើមជាមួយកងកម្លាំងជើងទឹកហ្វ៊ីលីពីននៅសមុទ្រចិនខាងត្បូង ដូចដែលបានចងក្រងទុកនៅចំពោះមុខព្រឹទ្ធសភាហ្វ៊ីលីពីន»។

សហរដ្ឋអាមេរិកឈរនៅជាមួយសម្ព័ន្ធមិត្តរបស់យើង គឺហ្វ៊ីលីពីន ក្នុងការរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង ដូចដែលបានធានានៅក្រោមច្បាប់អន្តរជាតិ។

អាមេរិកមានសន្ធិសញ្ញាការពារជាតិយូរអង្វែងជាមួយហ្វ៊ីលីពីន។

ថ្មប៉ប្រះទឹកអ៊ីរូគូស (Iroquois) ស្ថិតនៅចុងភាគខាងត្បូងនៃតំបន់ទឹករាក់រីដ (Reed Bank) ជាទីតាំងដែលប្រទេសហ្វ៊ីលីពីនមានកិច្ចសន្យាសេវាកម្មសម្រាប់ការរុករកប្រេង និងឧស្ម័ន ប៉ុន្តែសកម្មភាពទាំងនេះត្រូវបានរារាំងដោយសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងឧបទ្ទវហេតុតំបន់ទឹករាក់រីដ (Reed Bank) ឆ្នាំ 2019 ទូកនេសាទហ្វ៊ីលីពីនមួយបានបោះយុថ្កានៅតំបន់ទឹករាក់ដែលថ្មប៉ប្រះទឹកអ៊ីរូគូស (Iroquois) ស្ថិតនៅ ត្រូវបានបុក និងពន្លិចដោយនាវាចិន។ ក្រុង​ម៉ានីល​បាន​ដាក់​ការ​តវ៉ា​ផ្នែក​ការទូតជាផ្លូវការ ប៉ុន្តែ​ក្រុង​ប៉េកាំង​បាន​ច្រានចោល​ដោយ​ហៅ​ឧបទ្ទវហេតុ​នេះ​ថា​ជា «​ឧបទ្ទវហេតុ​នៅតាមដែន​សមុទ្រ​ធម្មតា​»។ សាធារណរដ្ឋប្រជាមានិតចិនក្រោយមកបានសុំទោស។

ប្រភពរូបភាព៖ THE ASSOCIATED PRESS/កងឆ្មាំសមុទ្រហ៊្វីលីពីន


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button