នៃតំបន់បញ្ហាសំខាន់ៗភាពជាដៃគូអាស៊ីខាងត្បូង

សមយុទ្ធយោធា Yudh Abhyas គឺបង្ហាញពីការពង្រីកភាពជាដៃគូរបស់ឥណ្ឌា-អាមេរិក

បុគ្គលិករបស់ទស្សនាវដ្តី FORUM

កងកម្លាំងយោធាឥណ្ឌា និងសហរដ្ឋអាមេរិកកំពុងធ្វើសមយុទ្ធយោធារួមគ្នាក្នុងខែវិច្ឆិកា ឆ្នាំ ២០២២​ ដើម្បីបង្កើនការហ្វឹកហ្វឺនក្នុងរយៈកម្ពស់ខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។ សមយុទ្ធរយៈពេលពីរសប្តាហ៍បានចាប់ផ្តើមនៅថ្ងៃទី ១៥ ខែវិច្ឆិកា នៅទីក្រុង Auli រដ្ឋ Uttarakhand នៅហិម៉ាឡៃយ៉ានៃភាគឦសានប្រទេសឥណ្ឌា។ កងទាហានមកពីកងពលតូចថ្មើរជើងទី 2 របស់កងទ័ពសហរដ្ឋអាមេរិក កងពលធំទ័ពអាកាសទី ១១ និងកងវរសេនាធំ Assam របស់កងទ័ពឥណ្ឌាក៏កំពុងចូលរួមផងដែរ។

ក្រសួងការពារជាតិឥណ្ឌា (MOD) បាននិយាយថា សមយុទ្ធ Yudh Abhyas ប្រចាំឆ្នាំ ដែលបកប្រែថាជា «ការសមធ្វើសង្គ្រាម» ត្រូវបានរៀបចំឡើងដើម្បីផ្លាស់ប្តូរ «ការអនុវត្តល្អបំផុត យុទ្ធសាស្ត្រ បច្ចេកទេស និងនីតិវិធីរវាងកងទ័ពនៃប្រទេសទាំងពីរ»។

ក្រសួងការពារជាតិឥណ្ឌាបានលើកឡើងថា នេះជាវគ្គបណ្តុះបណ្តាលដែលផ្តោតលើការរក្សាសន្តិភាព និងជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ។ សមយុទ្ធក្នុងទីតាំងរួមមានក្រុមប្រយុទ្ធរួមបញ្ចូលគ្នា កងកម្លាំងរួម  ភស្តុភាប្រតិបត្តិការ ជំនាញយុទ្ធសាស្ត្រ សង្គ្រាមក្នុងតំបន់ភ្នំ ការជម្លៀសជនអ្នករងរបួស ជំនួយការពេទ្យក្នុងការប្រយុទ្ធ និងវិស្វកម្មយុទ្ធសាស្ត្រប្រយុទ្ធ។ ការហ្វឹកហ្វឺនបន្ថែមរួមមានប្រព័ន្ធអាវុធដែនអាកាសដែលមិនមានមនុស្សបញ្ជា និងបច្ចេកវិទ្យាប្រឆាំងនឹងប្រព័ន្ធទាំងនោះក៏ដូចជាប្រតិបត្តិការខាងព័ត៌មាន។

សមយុទ្ធនេះបានបង្ហាញពីការពង្រឹងទំនាក់ទំនងលើការពារជាតិរវាងឥណ្ឌា និងសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៦ សហរដ្ឋអាមេរិកបានកំណត់ថាឥណ្ឌាគឺជាដៃគូការពារជាតិដ៏សំខាន់ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើស្ថិរភាពក្នុងតំបន់ ហើយនៅខែមេសា ឆ្នាំ ២០២២ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការយល់ដឹងអំពីស្ថានភាពអវកាសដើម្បីគាំទ្រដល់ការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការក្នុងលំហអាកាស។

ក្រសួងការពារជាតិអាមេរិកបានលើកឡើងថា បន្ថែមពីនេះ បណ្តាប្រទេសនានាដែលបានពង្រឹងកិច្ចសហប្រតិបត្តិការលើអ៊ីនធឺណិតតាមរយៈការបណ្តុះបណ្តាល និងសមយុទ្ធ ព្រមទាំងពង្រីកការចែករំលែកព័ត៌មាននៅទូទាំងតំបន់ប្រយុទ្ធសង្គ្រាមទាំងអស់។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី ១១ ខែមេសា ថា «ថ្មីៗនេះ យើងបានបញ្ចប់កិច្ចព្រមព្រៀងមួយដើម្បីធ្វើការរួមគ្នាលើយន្តហោះគ្មានមនុស្សបើកដែលបាញ់បង្ហោះតាមអាកាស តាមរយៈបច្ចេកវិទ្យាការពារជាតិ និងគំនិតផ្តួចផ្តើមពាណិជ្ជកម្មរបស់យើង»។ «ហើយថ្ងៃនេះ យើងបានយល់ព្រមដាក់ចេញនូវវិធានការកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី ដែលនឹងអនុញ្ញាតឱ្យយើងបង្កើនល្បឿនក្នុងការគាំទ្រតម្រូវការការពារជាអាទិភាពរបស់គ្នាទៅវិញទៅមកកាន់តែឆាប់រហ័ស»។

Austin បានលើកឡើងថា ភាពជាដៃគូនេះគឺកំពុងផ្តោតកាន់តែខ្លាំងលើសាធារណរដ្ឋប្រជាមានិតចិន ដែលស្វះស្វែង «ធ្វើឱ្យតំបន់ និងប្រព័ន្ធអន្តរជាតិកាន់តែទូលំទូលាយតាមរបៀបដែលបម្រើផលប្រយោជន៍របស់ខ្លួន»។

ឧត្តមសេនីយ៍ទោលោក Jonathan Lewis របស់កងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកបានថ្លែងប្រាប់ទស្សនាវដ្តី Nikkei Asia ថា Yudh Abhyas នៅឆ្នំា ២០២២ ផ្តោតលើប្រតិបត្តិការអាកាសធាតុត្រជាក់នៅរយៈកម្ពស់ខ្ពស់ ដែលជាបរិយាកាសដែលអាចបង្កនូវបញ្ហាប្រឈមពិសេស។

ទីតាំងក៏មានសារៈសំខាន់ផងដែរ៖ មានប្រវែងតិចជាង ១០០ គីឡូម៉ែត្រពីបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង (LAC) ដែលជាតំបន់ជម្លោះព្រំដែនមានប្រវែង ៣៤០០ គីឡូម៉ែត្ររវាងប្រទេសឥណ្ឌា និងប្រទេសចិន ដែលជាទីកន្លែងកើតហេតុនៃការប៉ះទង្គិចគ្នាដ៏សាហាវរវាងកងកម្លាំងរបស់ប្រទេសនាពេលថ្មីៗនេះនៅក្នុងឆ្នាំ ២០២០។

នេះបើយោងតាមលោក Jeff Smith ដែលជាអ្នកស្រាវជ្រាវសម្រាប់អាស៊ីខាងត្បូងនៅមជ្ឈមណ្ឌលសិក្សាអាស៊ីរបស់មូលនិធិបេតិកភណ្ឌបានមានប្រសាសន៍ថា បើទោះបីជា Yudh Abhyas កាលពីមុនត្រូវបានរៀបចំឡើងនៅ Uttarakhand រួមមានឆ្នាំ ២០១៤ ២០១៦ និង ២០១៨ ក៏ដោយ សមយុទ្ធទាំងនោះបានកើតឡើងនៅតំបន់ជើងភ្នំដែលមានចម្ងាយជាង ៣០០ គីឡូម៉ែត្រពី LAC។ លោក Smith បាន​ថ្លែងទៅកាន់ទស្សនាវដ្តី Nikkei Asia ថា «នេះ​គឺ​ជា​ការ​អភិវឌ្ឍ​ថ្មី​មួយ»។

លោក Tanvi Madan ដែលជាបុគ្គលិកជាន់ខ្ពស់នៅ​វិទ្យាស្ថាន Brookings បាន​ថ្លែងប្រាប់ទស្សនាវដ្ដីថា សញ្ញាសម្គាល់នៃការហ្វឹកហ្វឺនដែលទីក្រុង​ញូវដែលីមាន​ឆន្ទៈ​ក្នុងការសហការ​ជាមួយ​អាមេរិក បើ​ទោះ​បី​ជា​មាន​ការ​ចង់​បាន​របស់​ទីក្រុង​ប៉េកាំង​ក៏​ដោយ។ «នេះ​ជា​សញ្ញា​មួយ​ដែលប្រទេស​ឥណ្ឌា​មិន​ផ្តល់​វេតូទៅ​ដល់ប្រទេស​ចិន​លើ​ភាព​ជា​ដៃគូ​របស់​ខ្លួន»។

Madan បានលើកឡើងថា «សមយុទ្ធ និងទីតាំងរបស់សមយុទ្ធគឺជាការឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងកម្រិតនៃសុខុមាលភាពមានការកើនឡើងនៅក្នុងទំនាក់ទំនងរវាងអាមេរិក និងប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»​ គួរឱ្យកត់សម្គាល់ផងដែរថា ការហ្វឹកហ្វឺននេះបានធ្វើឡើងនៅក្នុងខួបលើកទី ៦០ នៃសង្រ្គាមរវាងប្រទេសចិន និងប្រទេសឥណ្ឌានៅក្នុងឆ្នាំ ១៩៦២ ​នៅពេលដែលអាមេរិកបានជួយទៅដល់ប្រទសឥណ្ឌា។

Yudh Abhyas ឆ្នាំ ២០២១ ដែលផ្តោតលើរយៈកម្ពស់ខ្ពស់ ការហ្វឹកហាត់នៅក្នុងអាកាសធាតុត្រជាក់ ត្រូវបានធ្វើឡើងនៅឯមូលដ្ឋានរួម Elmendorf-Richardson នៅក្នុងរដ្ឋ Alaska។ (រូបភាព៖ ទាហានឥណ្ឌា និងទាហានអាមេរិកហ្វឹកហាត់ប្រើអាវុធ អំឡុងពេលសមយុទ្ធ Yudh Abhyas នៅរដ្ឋ Alaska ក្នុងខែតុលា ឆ្នាំ ២០២១។)

រូបភាព៖ ALEJANDRO PEÑA/ កងទ័ព​អាកាសអាមេរិក


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button