ទស្សនៈសាកលនៃតំបន់បញ្ហាសំខាន់ៗភាពជាដៃគូអាស៊ីឥសាន / NEA

កងកម្លំាងដែលមានកាតព្វកិច្ចទម្លាក់គ្រាប់បែកអាមេរិកធ្វើសមយុទ្ធដោយដាក់គ្រាប់មីននៅក្នុងទឹកនៅជិតប្រជុំកោះជប៉ុន

បុគ្គលិករបស់ទស្សនាវដ្តី FORUM

កងទ័ពអាកាសអាមេរិក B-1B Lancers បានធ្វើសមាហរណកម្មជាមួយនឹងកងកម្លាំងកងទ័ពជើងទឹកអាមេរិកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សម្រាប់សមយុទ្ធដោយដាក់គ្រាប់មីននៅក្នុងទឹក (MineX) ចេញពីកោះ Okinawa ប្រទេសជប៉ុន ក្នុងអំឡុងពេលបេសកកម្មនៃការការហ្វឹកហាត់ដែលផ្តើមចេញពីមូលដ្ឋានកងទ័ពអាកាស Andersen បានចុះចតនៅកោះ Guam នាថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២។ យន្តហោះទម្លាក់គ្រាប់បែក B-1 ដែលមកពីកងនាវាចម្បាំងទម្លាក់គ្រាប់បែក (EBS) ទី ៣៧  មូលដ្ឋានកងទ័ពអាកាស Ellsworth នៅក្នុងរដ្ឋ South Dakota បានមកដល់កោះ Guam កាលពីថ្ងៃទី ១៨ ខែតុលា សម្រាប់ការដាក់ពង្រាយកងកម្លំាងដែលមានកាតព្វកិច្ចទម្លាក់គ្រាប់បែក (BTF)។

បេសកកម្ម BTF រួមចំណែកដល់ការស្លាប់នៃកងកម្លាំងរួម និងរារំាងនូវការឈ្លានពានដោយបង្ហាញអំពីសមត្ថភាពរបស់យន្ដហោះទម្លាប់គ្រាប់បែកក្នុងការដាក់ពង្រាយ និងប្រតិបត្តិការយ៉ាងឆាប់រហ័សគ្រប់ទីកន្លែងក្នុងពិភពលោកគ្រប់ពេលវេលា ដើម្បីជួយគាំទ្រទៅដល់យុទ្ធសាស្ត្រការពារជាតិរបស់អាមេរិក ខណៈពេលដែលផ្តល់នូវជម្រើសនៃការវាយប្រហារដ៏ជាក់លាក់ដ៍សាហាវសម្រាប់មេបញ្ជាការប្រយុទ្ធ។

លោក Col. Chris McConnell មេបញ្ជាការ EBS ទី ៣៧ បានលើកឡើងថា «បេសកកម្ម MineX ទាមទារនូវការសម្របសម្រួល និងការធ្វើសមាហរណកម្មយ៉ាងជិតស្និទ្ធរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស»។ «ក្នុងនាមជាយន្តហោះមួយក្នុងចំណោមយន្តហោះដែលមានសមត្ថភាពបញ្ចេញគ្រាប់មីន យើងត្រូវធ្វើការជាមួយនឹងដៃគូកងទ័ពជើងទឹករបស់យើង ដើម្បីស្វែងយល់អំពីកន្លែងដែលត្រូវដាក់គ្រាប់រំសេវទាំងនោះ ដើម្បីបំពេញតាមគោលបំណងដែលចង់បាន»

ការដាក់គ្រាប់មីនក្នុងទឹក គឺជាឧបករណ៍បំផ្ទុះដែលអាចផ្ទុកដោយខ្លួនឯងបាន សម្រាប់ប្រើដើម្បីបំផ្លាញនាវាលើផ្ទៃទឹក ឬនាវាមុជទឹក ព្រមទំាងដើម្បីផ្តល់នូវតម្លៃទាប ការប្រយុទ្ធក្នុងលំហ និងសមត្ថភាពការពារកងកម្លាំង។ គ្រាប់មីនក៏អាចត្រូវបានគេប្រើដើម្បីការពារពីសត្រូវដែលចូលទៅកាន់តំបន់ជាក់លាក់ណាមួយ ឬបញ្ជូនសត្រូវទៅកាន់ទីតាំងដែលចង់បាន។

ក្រុមអ្នកផ្ទុកអាវុធនៃកងនាវាចម្បំាងគ្រប់គ្រងគ្រាប់រំសេវទី ២៨ និងនាវិកមកពីមេបញ្ជាការគ្រាប់រំសេវជើងទឹក អង្គភាពប៉ាស៊ីហ្វិក កោះ Guam បានផ្តល់សព្វាវុធទៅដល់យន្តហោះទម្លាក់គ្រាប់បែក B-1B ជាមួយនឹងគ្រាប់មីនក្នុងទឹក Mark-62 Quickstrike ចំនួន ២១ គ្រាប់ ដែលមានទម្ងន់ប្រហែលជា ២២៦ គីឡូក្រាមក្នុងមួយគ្រាប់។ យន្តហោះទម្លាក់គ្រាប់បែក B-1s បានដាក់ពង្រាយគ្រាប់មីនហ្វឹកហាត់អសកម្មចូលទៅក្នុងដែនទឹកនៃកោះ Okinawa។ (រូបភាព៖ អាកាសយានិកអាមេរិកជាមួយនឹងកងនាវាចម្បាំងគ្រប់គ្រងគ្រាប់រំសេវទី ២៨ មូលដ្ឋានទ័ពអាកាស Ellsworth រដ្ឋ South Dakota ដឹកជញ្ជូនគ្រាប់មីនដាក់ក្នុងទឹក Mark-62 Quickstrike ទៅកាន់យន្តហោះទម្លាក់គ្រាប់បែក B-1B Lancer នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ ដើម្បីគាំទ្រទៅដល់បេសកកម្មទម្លាក់គ្រាប់បែកនៅ Andersen Air Force Base កោះ Guam។)

លោក McConnell បានមានប្រសាសន៍ថា «ការអនុវត្ត MineX អំឡុងពេលបេសកកម្មរបស់កងកម្លំាងដែលមានកាតព្វកិច្ចទម្លាក់គ្រាប់បែកបានពង្រឹងទំនាក់ទំនងទាំងនោះ តាមរយៈការបណ្តុះបណ្តាលសមាហរណកម្មដែលចាំបាច់នៅទូទាំងសេវាកម្មផ្សេងៗទៅដល់មនុស្សគ្រប់គ្នាដែលចូលរួមក្នុងដំណើរការ»។ «ពីអគារបុគ្គលិកកងទ័ពជើងទឹក និងការផ្តល់គ្រាប់រំសេវ ទៅអ្នកផ្ទុកអាវុធបស់យើង ដើម្បីធានាថាគ្រាប់រំសេវ និងអាវុធបានផ្ទុកនៅលើយន្តហោះដោយត្រឹមត្រូវ នាវិកយន្តហោះ និងអ្នករៀបចំផែនការនឹងប្រតិបត្តិបេសកកម្ម និងហោះហើរជាមួយដៃគូ និងសម្ពន្ធមិត្តរបស់កងទ័ពជើងទឹករបស់យើង»។

យន្តហោះទម្លាក់គ្រាប់បែក B-1B ចំនួនបួនគ្រឿងក៏បានដាក់ពង្រាយទៅកាន់កោះ Guam នៅក្នុងខែមិថុនា ឆ្នាំ ២០២២ ដើម្បីអនុវត្តបេសកកម្ម រួមទាំងការធ្វើសមាហរណកម្មពីលើអាកាស ជាមួយកងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន និងបានអនុវត្តប្រតិបត្តិការនូវការចាក់ឥន្ធនៈឡើងវិញដោយមិនពន្លត់ម៉ាស៊ីន ជាមួយកងទ័ពអាកាសអូស្ត្រាលីនៅភាគខាងកើតនៃប្រទេសអូស្ត្រាលី។

លោកវរសេនីយ៍ទោ Daniel Mount ដែលជានាយកប្រតិបត្តិនៃ EBS ទី ៣៧ បានមានប្រសាសន៍ថា «ការដាក់ពង្រាយ និងបេសកកម្មរបស់កងកម្លំាងដែលមានកាតព្វកិច្ចទម្លាក់គ្រាប់បែកផ្តល់នូវការធានា និងកិច្ចសហប្រតិបត្តិការសំខាន់ៗជាមួយសម្ពន្ធមិត្ត និងដៃគូក្នុងតំបន់»។ «យន្តហោះទម្លាក់គ្រាប់បែក B-1 គឺជាយានដែលមានសមត្ថភាពជាពិសេសនៅក្នុងតំបន់នេះ ដោយអាចធ្វើដំណើរបានចម្ងាយឆ្ងាយ និងអាចទប់ទល់នឹងកម្លាំងអាវុធបានខ្លាំងដោយមានភាពសុក្រិត និងគ្រាប់រំសេវដែលអាចប្រឈមមុខដាក់គ្នាបាន»។

EBS លើកទី 37 ធ្វើសមយុទ្ធកងកម្លាំង​រួប​រួមនាក្នុងអំឡុងពេលបេសកកម្ម BTF ដើម្បីបង្កើននូវការត្រៀមបម្រុងជាស្រេច និងអន្តរប្រតិបត្តិការក្នុងការគាំទ្រទៅដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលបើកចំហ និងដោយសេរី។

រូបភាព៖ បុគ្គលិករបស់ SGT។ HANNAH MALONE/កងទ័ពអាកាសអាមេរិក


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button