តំបន់អាស៊ីអគ្នេយ៍ / SEAតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIPនៃតំបន់បញ្ហាសំខាន់ៗ

អនុប្រធានាធិបតី Harris បញ្ជាក់សេចក្ដីប្តេជ្ញាការពារជាតិពីសហរដ្ឋអាមេរិក «ដ៏រឹងមាំ» ទៅកាន់ហ្វីលីពីន

សារព័ត៌មាន REUTERS

អនុប្រធានាធិបតីអាមេរិក Kamala Harris បានសន្យាកាលពីចុងខែ វិច្ឆិកា ឆ្នាំ២០២២ ថា សហរដ្ឋអាមេរិកនឹងការពារប្រទេសហ្វីលីពីន ប្រសិនបើមានការវាយប្រហារនៅក្នុងសមុទ្រចិនខាងត្បូងនោះ ដែលបញ្ជាក់ជាថ្មីអំពីសេចក្ដីប្តេជ្ញាចិត្ត «ដ៏រឹងមាំ» របស់ក្រុងវ៉ាស៊ីនតោនចំពោះសម្ព័ន្ធមិត្តសន្ធិសញ្ញាចាស់បំផុតរបស់ខ្លួន។

សេចក្ដីថ្លែងការណ៍របស់​លោកស្រីកើតឡើង​ពី​ជំនួប​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr. ដែល​បាន​ស្វាគមន៍​លោកស្រី Harris ជា​លើក​ដំបូង​នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ម៉ានីល។

លោក Marcos បាននិយាយថាទំនាក់ទំនងដ៏រឹងមាំរបស់ប្រជាជាតិទាំងគឺកាន់តែមានសារៈសំខាន់ ដោយសារអ្វីដែលលោកហៅថា៖ «ភាពចលាចល» នៅក្នុងតំបន់។ លោក​បានថ្លែង​ថា​៖ «​ខ្ញុំ​មិនមើល​ឃើញ​អនាគត​សម្រាប់​ហ្វីលីពីន​ដែល​មិន​រាប់​បញ្ចូល​សហរដ្ឋ​អាមេរិក​នោះ​ទេ»។

កិច្ចប្រជុំនេះបានធ្វើឡើងនៅពេលដែលសម្ព័ន្ធមិត្តនិងដៃគូនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកពង្រឹងទំនាក់ទំនង ដើម្បីឆ្លើយតបទៅនឹងសាធារណរដ្ឋប្រជាមានិតចិនដែលមានការអះអាងទាមទារកើនឡើងនៅក្នុងតំបន់ រួមទាំងនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាដែនសមុទ្រយុទ្ធសាស្ត្រដ៏សំខាន់ និងការអះអាងការទាមទារទៅកាន់តៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងផងដែរ។

លោកស្រី Harris បានប្រាប់លោក Marcos ថា ៖«យើងនៅជាមួយអ្នក ដើម្បីការពារច្បាប់ និងបទដ្ឋានអន្តរជាតិ ដោយសារភាពទាក់ទងនឹងសមុទ្រចិនខាងត្បូង»។ «ការវាយប្រហារដោយប្រដាប់អាវុធទៅលើកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នាវា និងយន្តហោះនឹងធ្វើឱ្យការប្តេជ្ញារបស់សហរដ្ឋអាមេរិកក្នុងការការពារទៅវិញទៅមកទៅតាមកិច្ចព្រមព្រៀងនោះ»។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បន្តថា ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោកស្រី Harris រួមមានដំណើរទស្សនកិច្ចទៅកាន់កោះមួយនៅសមុទ្រចិនខាងត្បូង Palawan ដើម្បីជួបជាមួយមន្ត្រីឆ្មាំឆ្នេរសមុទ្រហ្វីលីពីន និងពិភាក្សាអំពី «គោលការណ៍អធិបតេយ្យភាព បូរណភាពទឹកដី និងសេរីភាពនៃការធ្វើនាវាចរណ៍»។

នៅមុនដំណើរទស្សនកិខ្ចកម្រិតខ្ពស់បំផុតទៅកាន់ប្រទេសហ្វីលីពីនដោយសមាជិកនៃរដ្ឋបាលប្រធានាធិបតីអាមេរិក Joe Biden មេបញ្ជាការយោធាហ្វីលីពីនបានចោទប្រកាន់នាវារបស់ឆ្មាំឆ្នេរសមុទ្រចិនថា «ដោយប្រើកម្លាំង» ទៅយកវត្ថុអណ្តែតទឹកដែលត្រូវបានអូសនៅសមុទ្រចិនខាងត្បូង ដោយការកាត់ខ្សែអូសវត្ថុនោះ។

មេបញ្ជាការបាននិយាយថាឧបទ្ទវហេតុនេះបានកើតឡើងនៅដែនកោះ Thitu ដែលជាដែនសមុទ្រពិសេសមួយក្នុងចំណោមដែនសមុទ្រចំនួនប្រាំបួនដែលហ្វីលីពីនគ្រប់គ្រងតំបន់ប្រជុំកោះ Spratlys  និងជាជំរុំយោធាដ៏សំខាន់បំផុតរបស់ប្រទេសហ្វីលីពីននៅសមុទ្រចិនខាងត្បូង។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនបដិសេធការប្រើប្រាស់កម្លាំងក្នុងការយកវត្ថុ ដែលអ្នកនាំពាក្យនោះអះអាងថាជាកម្ទេចគ្រាប់កាំជ្រួចបាញ់ដោយសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសហ្វីលីពីនបាននិយាយថាខ្លួនកំពុងរង់ចាំរបាយការណ៍ពីភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រ។

សាធារណរដ្ឋប្រជាមានិតចិនទាមទារគ្រប់គ្រងភាគច្រើននៃសមុទ្រចិនខាងត្បូង បើទោះបីជាមានសេចក្តីសម្រេចឆ្នាំ ២០១៦ ដោយតុលាការកាត់សេចក្ដីអន្តរជាតិបានច្រានចោលការទាមទារទាំងនោះដោយគ្មានមូលដ្ឋានផ្លូវច្បាប់ និងផ្តល់ជ័យជម្នះសម្រាប់ទីក្រុងម៉ានីល។

សាធារណរដ្ឋប្រជាមានិតចិនមិនបានអើពើទៅនឹងសេចក្តីសម្រេចនេះ ហើយហ្វីលីពីនបានធ្វើការតវ៉ារាប់រយដងជុំវិញការទន្ទ្រាន និងការយាយីពីសំណាក់ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិន និងកងនាវានេសាទដ៏ធំរបស់ចិន។

លោកស្រី Harris ក៏​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​របស់​ក្រុង​វ៉ាស៊ីនតោន​ទៅកាន់សេចក្តី​សម្រេច​របស់តុលាការនេះផងដែរ។

ប្រទេសប្រ៊ុយណេ ប្រទេសម៉ាឡេស៊ី កោះតៃវ៉ាន់ និងប្រទេសវៀតណាមក៏មានការទាមទារនៅក្នុងតំបន់នេះដែរ។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីលក៏កំពុងអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) ដោយអនុញ្ញាតឱ្យសហរដ្ឋអាមេរិករក្សាវត្តមានយោធាបណ្តោះអាសន្នតាមរយៈការផ្លាស់វ៉ែននាវាយោធា និងយន្តហោះសម្រាប់ប្រតិបត្តិការមនុស្សធម៌ និងសន្តិសុខដែនសមុទ្រនៅមូលដ្ឋានហ្វីលីពីន។

មន្ត្រីអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកបានស្នើឱ្យបង្កើនចំនួនមូលដ្ឋាន EDCA ដោយបន្ថែមថាទីក្រុងវ៉ាស៊ីនតោនបានចាត់ចែងថវិកាចំនួន ៨២ លានដុល្លារអាមេរិក ដើម្បីបញ្ចប់គម្រោងចំនួន ២១ នៅក្នុងទីតាំងដែលមានស្រាប់ចំនួន ៥។

រូបភាព៖ THE ASSOCIATED PRESS


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button