បញ្ហាសំខាន់ៗភាពជាដៃគូសកម្មភាពខុសច្បាប់អាស៊ីឥសាន / NEA

បារាំងជំរុញកិច្ចប្រឹងប្រែងចម្រុះជាតិសាសន៍ដើម្បីគាំទ្រនូវការដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ប្រទេសបារាំងបានជួយផ្តល់នូវជំនួយបន្ថែមនៅក្នុងខែតុលា និងខែវិច្ឆិកា ឆ្នាំ ២០២២ ទៅដល់កងកម្លាំងអន្តរជាតិដែលមានភារកិច្ចក្នុងការទប់ស្កាត់ការរីកសាយនៃអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង។ កងកម្លាំងប្រដាប់អាវុធនៅកោះប៉ូលីណេស៊ីរបស់បារាំងបានដាក់ពង្រាយយន្តហោះ Falcon F-200 Guardian តាមរូបភាព ដើម្បីផ្តល់នូវការឈ្លបយកការណ៍នៅតាមសមុទ្រជាមួយនឹងក្រុមសម្របសម្រួលការអនុវត្តច្បាប់ (ECC) ចម្រុះជាតិសាសន៍ដែលមានទីស្នាក់ការនៅទីក្រុង Yokosuka នៃប្រទេសជប៉ុន។

ជាផ្នែកមួយនៃសម្ពន្ធភាព បារាំងធ្វើការរួមជាមួយនឹងប្រទេសអូស្ត្រាលី កាណាដា អាល្លឺម៉ង់ ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដើម្បីអនុវត្តនូវការដាក់​ទណ្ឌកម្មលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSCR) ដែលប្រឆាំងនឹងប្រទេសកូរ៉េខាងជើង។ ការរឹតបន្តឹងនេះកើតមានឡើងដោយសារកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង ដែលអង្គការសហប្រជាជាតិបានថ្លែងថា អាចមានការគំរាមកំហែងទៅដល់សន្តិសុខអន្តរជាតិ។

ដោយយោងទៅតាមរបាយការណ៍យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកនៅក្នុងឆ្នាំ ២០១៩ របស់ក្រសួងការពារជាតិ (DOD) អាមេរិក បានឱ្យដឹងថា ភាគច្រើននៃមជ្ឈមណ្ឌលបេសកកម្ម ECC ផ្តោតលើការទប់ស្កាត់សកម្មភាពខុសច្បាប់នៃការដឹកជញ្ជូនប្រេងពីកប៉ាល់មួយទៅកប៉ាល់មួយទៀតនៅសមុទ្រចិនខាងកើត និងឈូងសមុទ្រកូរ៉េ។ ដោយ​យោងទៅ​តាម​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ កូរ៉េ​ខាងជើង​បាន​បន្ត​ងាកទៅរកការផ្លាស់ប្តូរ​តំបន់​ឈូងសមុទ្រ ​ដើម្បី​គេច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​លើ​ការ​នាំ​ចូល​ផលិតផល​ប្រេងឥន្ធនៈ។

ដោយបានដំណើរការនៅឆ្នាំ ២០១៨ ECC សម្របសម្រួលសមាសភាគតាមដែនសមុទ្រសម្រាប់ការអនុវត្តការដាក់ទណ្ឌកម្ម។ កាសែត The Wall Street Journal បានរាយការណ៍មកថា ដៃគូទាំងប្រាំបួនដែលត្រួតពិនិត្យសកម្មភាពនាវានៅឧបទ្វីបកូរ៉េ ផ្តល់នូវនាវាចម្បាំង និងយន្តហោះឈ្លបយកការណ៍ ដើម្បីការពារការដឹកជញ្ជូនតាមនាវាដែលត្រូវបានហាមឃាត់។

DOD បានរាយការណ៍មកថា៖ «ECC អនុញ្ញាតឱ្យយើងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងសម្ពន្ធមិត្ត និងដៃគូរបស់យើងដើម្បីគ្រប់គ្រង សម្របសម្រួល ព្រមទំាងបំបាត់ជម្លោះលើកិច្ចខិតខំប្រឹងប្រែងរបស់យើង ហើយជាអ្នកសម្របសម្រួលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការដែលប្រកបទៅដោយតម្លាភាពរវាងសម្ពន្ធមិត្ត និងដៃគូរបស់យើងនៅតាមសមុទ្រ និងនៅលើអាកាស»។

ធនធានរបស់កងកម្លាំងប្រដាប់អាវុធបារាំងនៅតំបន់ប៉ាស៊ីហ្វិករួមមាន នាវាចម្បាំងឈ្លបយកការណ៍ នាវាល្បាតយកការណ៍ នាវាជំនួយក្នុងសមុទ្រកម្រិតទឹកខ្ពស់ ឧទ្ធម្ភាគចក្រ និងយន្តហោះឈ្លបយកការណ៍ ដូចជា F-200 Guardian, Adm។ លោក Jean-Mathieu Rey ដែលជាប្រធានផ្នែកទំនាក់ទំនងការបរទេសនៃកងទ័ពជើងទឹកបានថ្លែងប្រាប់ទស្សនាវដ្តី FORUM នៅក្នុងឆ្នាំ ២០២១។ លោក​បាន​បន្ថែម​ថា ធនធាន​ទាំង​នោះ​អាច​ត្រូវ​បានផ្តល់ជំនួយ​បន្ថែម​ដោយ​នាវា ឬ​យន្តហោះ​មក​ពី​ប្រទេស​បារាំង​ដីគោក។

ក្រសួងកងកម្លាំងប្រដាប់អាវុធបារាំងបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា រ៉ាដាបង្កើនសន្ទុះរបស់ F-200 អាចកំណត់អត្តសញ្ញាណនាវាធំៗនៅចម្ងាយរហូតដល់ ១៤០ ម៉ាយនៃនាវាសាស្រ្ត។ «នៅក្នុងបរិបទនៃភាពតានតឹងជាថ្មី [ការចូលរួមជាមួយ ECC] នឹងអនុញ្ញាតឱ្យប្រទេសបារាំងបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគោរពច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការរីកសាយភាយនៃអាវុធប្រល័យលោក»។

យន្តហោះ F-200 តំាងមូលដ្ឋាននៅក្នុងទឹកដីក្រៅប្រទេសរបស់បារាំង ដែលជាផ្នែកមួយនៃកងទ័ពជើងទឹក 25F របស់កងទ័ពជើងទឹកបារាំង។ នៅក្នុងខែតុលាឆ្នាំ ២០២២ ផងដែរ យន្តហោះ F-200 ពីកងនាវាដូចគ្នាត្រូវបានដាក់ពង្រាយពី Clark Air Base ក្នុងប្រទេសហ៊្វីលីពីន សម្រាប់សមយុទ្ធសន្តិសុខដែនសមុទ្រ Sama Sama រវាងកងទ័ពជើងទឹកហ៊្វីលីពីន និងកងទ័ពជើងទឹកអាមេរិក ដែលធ្វើឡើងនៅក្នុងពេលដំណាលគ្នាជាមួយនឹងការហ្វឹកហ្វឺន Lumbas 2022 រវាងកងទ័ពជើងទឹកហ្វីលីពីន និងកងទ័ពជើងទឹក Royal Australian។

ក្រសួងកងកម្លាំងប្រដាប់អាវុធបារាំងបានលើកឡើងថា សមយុទ្ធដែលរួមមានប្រទេសជប៉ុន និងចក្រភពអង់គ្លេស បានប្រមូលផ្តុំកម្លាំងនៃកងទ័ពជើងទឹក និងកងទ័ពអាកាស ដើម្បីបង្កើនអន្តរប្រតិបត្តិការក្នុងវិស័យនានា រួមទាំងការជួយសង្គ្រោះនៅតាមសមុទ្រ ការប្រយុទ្ធប្រឆាំងទៅនឹងយន្តហោះ ការចាក់បំពេញប្រេងជាថ្មីនៅតាមសមុទ្រ និងការឈ្លបយកការណ៍នៅដែនសមុទ្រ។

រួមគ្នាជាមួយកងកម្លាំងប្រដាប់អាវុធនៅ New Caledonia កងកម្លាំងប្រដាប់អាវុធនៅកោះប៉ូលីណេស៊ីបារាំង ធានានូវអធិបតេយ្យភាពនៃទឹកដីបារាំងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ផ្តល់ជំនួយមនុស្សធម៌ក្នុងអំឡុងពេលដែលមានគ្រោះមហន្តរាយធម្មជាតិ ប្រយុទ្ធប្រឆាំងទៅនឹងការគំរាមកំហែងដែលកំពុងកើនឡើងដូចជា ការជួញដូរខុសច្បាប់ និងការអះអាងអំពីការប្តេជ្ញាចិត្តរបស់ប្រទេសចំពោះច្បាប់អន្តរជាតិ ព្រមទំាងសេរីភាពនៃការធ្វើនាវាចរណ៍។

 

រូបភាព៖ ក្រសួងកងកម្លាំងប្រដាប់អាវុធរបស់បារំាង

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button