អ្នករួមចំណែក
សូមបញ្ជូនអត្ថបទពេញលេញមកសម្រាប់ការពិចារណា តាមអ៊ីមែល៖ ipdf@ipdefenseforum.com
យើងខ្ញុំរីករាយក្នុងការពិនិត្យមើលសារសាកសួរនានាអំពីការដាក់បញ្ជូនអត្ថបទដែលមាននាពេលអនាគត។ សូមរួមបញ្ចូលសេចក្ដីសង្ខេបខ្លី ឈ្មោះ និងអាសយដ្ឋានអ៊ីមែលមកជាមួយនឹងការដាក់បញ្ជូនរបស់អ្នក។
IPDefenseForum.com ផ្តល់ជូនដល់បញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកនូវមធ្យោបាយក្នុងការផ្តល់ព័ត៌មានដល់សមាជិកជាន់ខ្ពស់នៃកងយោធា និងមន្ត្រីក្រសួងការពារជាតិបរទេស ក៏ដូចជាអ្នកមានវិជ្ជាជីវៈក្នុងវិស័យសន្តិសុខ ជាភាសាដើមកំណើតរបស់ដៃគូរបស់យើងជាច្រើនភាសា និងជាទម្រង់ដែលអាចចូលប្រើប្រាស់បាន ដើម្បីដោះស្រាយបញ្ហាដែលជាក្ដីបារម្ភរួម និងសម្របសម្រួលដល់ស្ថិរភាពក្នុងតំបន់។
IPDefenseForum.com ក៏បម្រើខ្លួនជាយុត្ដាធិការសម្រាប់ការីនិពន្ធបរទេស ឱ្យបញ្ចេញមតិយោបល់របស់ខ្លួនអំពីបញ្ហាសន្តិសុខនិងយោធាក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ មតិយោបល់ទាំងនេះមិនមែនសុទ្ធតែតំណាងឱ្យគោលនយោបាយ ឬទស្សនៈរបស់បញ្ជាការដ្ឋាននេះ ឬទីភ្នាក់ងារដទៃទៀតនៃរដ្ឋាភិបាលអាមេរិកនោះទេ។
មតិកែលម្អ
ដើម្បីទាក់ទងមកកាន់បុគ្គលិកផ្នែកនិពន្ធរបស់ IPDefenseForum.com សូមប្រើផ្ទាំង «អំពីយើង» (https://ipdefenseforum.com/about-us/)។
ការកែឱ្យត្រូវ
ដើម្បីកែកំហុសក្នុងសារព័ត៌មានណាមួយ សូមបញ្ជូនសំណើសុំការកែឱ្យត្រូវតាមតំណ «អំពីយើង»។ យើងខ្ញុំខិតខំប្រឹងប្រែងដើម្បីកែកំហុសនៅក្នុងអត្ថបទនានាដែលបានបោះពុម្ពហើយជាទម្រង់ឌីជីថល ឬជាក្រដាសឱ្យត្រូវមកវិញឱ្យបានឆាប់រហ័ស។
សកម្មភាពរារាំងជារួម វ៉ុលទី 48 ចេញផ្សាយលើកទី 2 ឆ្នាំ 2023
ឧត្តម សេនីយ៍ត្រី លោក (GLENN T. HARRIS) គឺជានាយករងនៃប្រតិបត្តិការសកលសម្រាប់បញ្ជាការយុទ្ធសាស្ត្រសហរដ្ឋអាមេរិក (USSTRATCOM) នៅមូលដ្ឋានកងទ័ពអាកាស Offutt នៃរដ្ឋ Nebraska។ គាត់គឺជាអ្នកដឹកនាំបញ្ជាការសម្រាប់ប្រតិបត្តិការនុយក្លេអ៊ែរ និងទទួលខុសត្រូវចំពោះការត្រៀមខ្លួនប្រចាំថ្ងៃរបស់បញ្ជាការ និងការគ្រប់គ្រងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងកងកម្លាំងរារាំងជាយុទ្ធសាស្ត្រ។ លោកក៏ទទួលបន្ទុកក្នុងការធ្វើសមកាលកម្មសមាសភាព ប្រតិបត្តិការរួម និងសម្ពន្ធ និងសម្រាប់ការដឹកនាំកងកម្លាំងដែលត្រូវបានចាត់តាំងឱ្យសម្រេចបានគោលបំណងបញ្ជាការយុទ្ធសាស្ត្រអាមេរិក (USSTRATCOM) និងគោលបំណងជាតិផងដែរ។
វរសេនីយត្រីនៃកងទ័ពអាមេរិក លោក (JOHN YANIKOV) គឺជាប្រធានសាខាប្រតិបត្តិការគាំទ្រព័ត៌មានយោធា (MISO) នៅក្នុងនាយកដ្ឋានប្រតិបត្តិការសកលរបស់បញ្ជាការយុទ្ធសាស្ត្រអាមេរិក (USSTRATCOM)។ ក្នុងនាមជាអ្នកដឹកនាំបញ្ជាការ លោកមើលការខុសត្រូវលើផែនការ MISO ការធ្វើសមាហរណកម្ម និងការអនុវត្ត។ គាត់ត្រូវបានតែងតាំងជាផ្លូវការជាមន្ត្រីនៅក្នុងកងទ័ពតាមរយៈសាកលវិទ្យាល័យ Millersville ក្នុងឆ្នាំ 2007 ហើយទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកការពារជាតិ និងការសិក្សាយុទ្ធសាស្ត្រពីសាកលវិទ្យាល័យ Texas នៃទីក្រុង El Paso ក្នុងឆ្នាំ 2021។ គាត់បានបម្រើការក្នុងមុខតំណែងជាច្រើន រួមទាំងជាមេបញ្ជាការកងអនុសេនាធំ និងជាមន្ត្រីប្រតិបត្តិការកងវរសេនាតូចនៅ Fort Bragg រដ្ឋ North Carolina ក្រោមបញ្ជាការប្រតិបត្តិការពិសេសរបស់កងទ័ពសហរដ្ឋអាមេរិក។ មានរៀបរាប់ជាពិសេសនៅទំព័រទី 10
វរសេនីយត្រី (BRYAN C. NEAL) គឺជាមន្ត្រីចារកម្មយុទ្ធសាស្ត្ររបស់កងទ័ពអាមេរិកនៅក្នុងកងកម្លាំងប្រដាប់អាវុធ Attaché ការពារជាតិ ដែលគាំទ្រដល់ប្រតិបត្តិការរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកនៅអូសេអានី និងហ្វ៊ីលីពីន។ លោកបានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកស៊ើបការណ៍យុទ្ធសាស្ត្រ ដោយផ្តោតលើប្រទេសចិនពីសកលវិទ្យាល័យជាតិផ្នែកវិភាគស៊ើបការណ៍សម្ងាត់ក្នុងឆ្នាំ 2021។ លោកជានាយទាហានកាន់ខាងកាំភ្លើងធំនៅកម្រិតយុទ្ធសាស្ត្រ និងប្រតិបត្តិការអស់រយៈពេលមួយទសវត្សរ៍ រួមទាំងបម្រើការជាគ្រូជំនួយលើការបាញ់កាំភ្លើងនៅមជ្ឈមណ្ឌលឧត្តមភាពនៃកងទ័ពអាមេរិកនៅ Fort Sill រដ្ឋអូក្លាហូម៉ាផងដែរ។ មានរៀបរាប់ជាពិសេសនៅទំព័រទី 18
បណ្ឌិត លោក (SHALE HOROWITZ) គឺជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Wisconsin-Milwaukee។ លោកបានស្រាវជ្រាវអំពីជម្លោះអន្តរជាតិ និងជម្លោះរបស់ជនជាតិភាគតិច ដោយសង្កត់ធ្ងន់លើអាស៊ីបូព៌ានិងខាងត្បូង នយោបាយពាណិជ្ជកម្មនិងហិរញ្ញវត្ថុអន្តរជាតិ ព្រមទាំងនយោបាយនៃការផ្លាស់ប្តូរទីផ្សារ និងការផ្លាស់ប្តូរស្ថាប័ននៅក្នុងប្រទេសក្រោយកុម្មុយនិស្ត និងអាស៊ីបូព៌ា។ លោកបានធ្វើការស្រាវជ្រាវនៅក្នុងប្រទេសចិន ឥណ្ឌា កូរ៉េខាងត្បូង តៃវ៉ាន់ អឺរ៉ុបខាងកើត និងអតីតសហភាពសូវៀត។ មានរៀបរាប់ជាពិសេសនៅទំព័រទី 34
លោកស្រី (AIYANA PASCHAL) គឺជាមន្ត្រីកិច្ចការសាធារណៈនៅមជ្ឈមណ្ឌលឧត្តមភាពគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌នៅរដ្ឋហាវ៉ៃ។ លោកស្រី Paschal ពីមុនជាមន្ត្រីកិច្ចការសាធារណៈនៅអង្គភាពបញ្ជាការអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិកនៅ Fort Meade រដ្ឋម៉ារីឡេន (Maryland)។ លោកស្រីបានបម្រើការរយៈពេលប្រាំមួយឆ្នាំនៅក្នុងកងទ័ពជើងទឹកសហរដ្ឋអាមេរិកជានាយទោផ្នែកទំនាក់ទំនងដ៏ធំ ដោយបានចូលរៀននៅសាលាព័ត៌មានក្នុងវិស័យការពារជាតិ និងបម្រើការតាមក្រុមបញ្ជាការផ្សេងៗ រួមទាំងនៅលើនាវាផ្ទុកយន្តហោះចម្បាំង USS Nimitz ទីភ្នាក់ងារគណនេយ្យការពារជាតិ POW/MIA និងសកម្មភាពនៃប្រព័ន្ធផ្សព្វផ្សាយក្នុងវិស័យការពារជាតិរបស់ប៉ាស៊ីហ្វិក។ មានរៀបរាប់ជាពិសេសនៅទំព័រទី 48
លោក (PETER CONNOLLY) គឺជាអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ សន្តិសុខ និងយុទ្ធសាស្ត្រ ដែលទើបតែបានបញ្ចប់ការសិក្សារបស់គាត់នៅសាកលវិទ្យាល័យជាតិអូស្ត្រាលី។ លោកបានបម្រើការជាកងទ័ពថ្មើរជើងរបស់កងទ័ពអូស្ត្រាលីអស់រយៈពេល 33 ឆ្នាំមកហើយ រួមទាំងនៅក្នុងកិច្ចការប្រតិបត្តិការនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន កោះសូឡូម៉ុន ប្រទេសសូម៉ាលី និងទីម័រខាងកើតផងដែរ។ លោកក៏បានធ្វើការនៅក្នុងសភាអូស្ត្រាលី និងក្រសួងការពារជាតិអាមេរិក មុនពេលដឹកនាំការចូលរួមជាអន្តរជាតិសម្រាប់កងទ័ពអូស្ត្រាលី និងមជ្ឈមណ្ឌលស្រាវជ្រាវរបស់ខ្លួនផងដែរ។ មានរៀបរាប់ជាពិសេសនៅទំព័រទី 56
អធិបតេយ្យជាតិ លេខវ៉ុល 48 លេខចេញផ្សាយ 1 ឆ្នាំ 2023
បណ្ឌិត លោក JOHN HEMMINGS គឺជានាយកជាន់ខ្ពស់នៃកម្មវិធីឥណ្ឌូប៉ាស៊ីហ្វិកនៅទស្សនាវដ្តី Pacific Forum អន្តរជាតិនៅទីក្រុង Honolulu រដ្ឋ Hawaii។ កាលពីមុន លោកគឺជាសាស្ត្រាចារ្យរងនៅមជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការសិក្សាអំពីសន្តិសុខ Daniel K. Inouye នៅទីក្រុង Honolulu ផងដែរ។ លោកគឺជាសហការីរងនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិដែលមានទីតាំងនៅរដ្ឋ វ៉ាស៊ីនតោន និងសហការី James Cooke នៅក្រុមប្រឹក្សាភូមិសាស្ត្រដែលមានទីតាំងនៅទីក្រុងឡុងដ៍។ លោកមានជំនាញចងសម្ព័ន្ធភាពជាមួយអាមេរិក និងការប្រកួតប្រជែងជាយុទ្ធសាស្ត្រ ដោយផ្តោតលើយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក។ មានរៀបរាប់ជាពិសេសនៅទំព័រទី 10
ឧត្តម សេនីយ៍ត្រី លោក FREDERICK CHOO គឺជានាយអគ្គសេនាធិការ – សេនាធិការចម្រុះ អគ្គអធិការ និងជានាយអគ្គសេនាធិការនិរន្តរភាពនៃកងកម្លាំងប្រដាប់អាវុធសិង្ហបុរី (SAF)។ លោកបានចូលធ្វើទាហាននៅក្នុង SAF ក្នុងឆ្នាំ 1998 ហើយទទួលការហ្វឹកហាត់ជាមន្រ្តីប្រដាប់វុធ។ តំណែងរបស់លោកកាលពីមុនរួមមានមេបញ្ជាការទ័ពកងពលសិង្ហបុរីទី 3, មេបញ្ជាការកងពលតូចពាសដែកសិង្ហបុរីទី 8 និងមេបញ្ជាការ កងវរសេនាតូចពាសដែកសិង្ហបុរីទី 42 នៃកងវរសេនាធំពាសដែកសិង្ហបុរី។ លោក Choo ក៏បានកាន់មុខតំណែងនៅក្នុង SAF និងក្រសួងការពារជាតិសិង្ហបុរី រួមមានតំណែងជានាយករង (គោលនយោបាយនៃសមាជិកយោធា) ផ្នែកហត្ថពលិក មេដឹកនំាផែនការចម្រុះ និងការផ្លាស់ប្តូរ ព្រមទំាងជានាយអគ្គសេនាធិការ – អគ្គសេនាធិការនៃទីបញ្ជាការកងទ័ព។ មានរៀបរាប់ជាពិសេសនៅទំព័រទី 30
បណ្ឌិត SHAUN NARINE គឺជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ St. Thomas ក្នុងទីក្រុង Fredericton រដ្ឋ New Brunswick ប្រទេសកាណាដា។ ការស្រាវជ្រាវរបស់លោកផ្តោតលើការអភិវឌ្ឍស្ថាប័ន នយោបាយ និងសេដ្ឋកិច្ចនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយសង្កត់ធ្ងន់ទៅលើសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោកបានបោះពុម្ពផ្សាយសៀវភៅចំនួនពីរក្បាល និងអត្ថបទជាច្រើនអំពីបញ្ហារបស់អាស៊ាន។ លោកក៏បានបោះពុម្ពផ្សាយប្រធានបទដែលទាក់ទងទៅនឹងគោលនយោបាយការបរទេសរបស់កាណាដានៅអាស៊ី អឺរ៉ុប និងមជ្ឈិមបូព៌ាផងដែរ។ ការស្រាវជ្រាវបច្ចុប្បន្នរបស់លោក គឺផ្តោតទៅលើបញ្ហានៃការផ្លាស់ប្តូរអំណាចនៅក្នុងប្រព័ន្ធអន្តរជាតិ និងឥទ្ធិពលដោយផ្អែកលើទ្រឹស្តីលោកខាងលិចលើអ្នកបង្កើតគោលនយោបាយ។ មានរៀបរាប់ជាពិសេសនៅទំព័រទី 54
ការគំរាមកំហែងកម្រិតផ្សេងពីគ្នា លេខវ៉ុល 47 លេខចេញផ្សាយ 4 ឆ្នាំ 2022
បណ្ឌិត ARTHUR N. TULAK គឺជាសមាជិកមហាវិទ្យាល័យផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យា Georgia ហើយបម្រើការជាទីប្រឹក្សាផ្នែកប្រតិបត្តិការព័ត៌មានសម្រាប់បញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកក្នុងកោះ Hawaii។ បទពិសោធន៍យោធារបស់លោកក្នុងនាមជាថ្នាក់ដឹកនាំកម្រិតប្រតិបត្តិនៅក្នុងកងយោធាអាមេរិក និងក្រសួងការពារជាតិអាមេរិករួមមានរយៈពេល 18 ឆ្នាំជាមន្ត្រីកងទ័ពថ្មើរជើង និងរយៈពេល ១៤ ឆ្នាំនៅក្នុងផ្នែកប្រតិបត្តិការព័ត៌មានមុនពេលចូលនិវត្តន៍ក្នុងឋានៈជាវរសេនីយ៍ឯក។ លោកមានសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកអប់រំពីសាកលវិទ្យាល័យ California ភាគខាងត្បូង និងសញ្ញាបត្រអនុបណ្ឌិតផ្នែកការសិក្សាអំពីយុទ្ធសាស្ត្រនិងការការពារជាតិពីសកលវិទ្យាល័យរដ្ឋ Missouri ព្រមទាំងផ្នែកសិល្បៈនិងវិទ្យាសាស្រ្តយោធាពីមហាវិទ្យាល័យបញ្ជាការយោធា និងអគ្គសេនាធិការអាមេរិក។ មានរៀបរាប់ជាពិសេសនៅទំព័រទី 8
GREGORY B. POLING គឺជាបុគ្គលិកជាន់ខ្ពស់ពីកម្មវិធីតំបន់អាស៊ីអាគ្នេយ៍ (Southeast Asia Program) និងជាប្រធាននៃគំនិតផ្ដួចផ្ដើមអំពីតម្លាភាពដែនសមុទ្រនៅអាស៊ី (Asia Maritime Transparency Initiative) នៅឯមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS)។ លោកគឺជាអ្នកជំនាញអំពីជម្លោះដែនសមុទ្រចិនភាគខាងត្បូង និងធ្វើការស្រាវជ្រាវទៅលើទំនាក់ទំនងសម្ព័ន្ធមិត្តរបស់អាមេរិក លទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងសន្តិសុខដែនសមុទ្រនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
TABITHA GRACE MALLORY គឺជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃវិទ្យាស្ថានដែនសមុទ្រចិន (China Ocean Institute) និងជាសាស្ត្រាចារ្យដែលមានទំនាក់ទំនងជាមួយនឹងមហាវិទ្យាល័យសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យ Washington Henry M. Jackson។ លោកស្រីមានជំនាញខាងគោលនយោបាយបរិស្ថាននិងការបរទេសរបស់ប្រទេសចិន កំពុងធ្វើការស្រាវជ្រាវទៅលើអភិបាលកិច្ចដែនសមុទ្ររបស់សាធារណរដ្ឋប្រជាមានិតចិន (PRC) និងសកល ព្រមទាំងបានបោះពុម្ពស្នាដៃការងារអំពីគោលនយោបាយដែលសមុទ្រ និងជលផលរបស់សាធារណរដ្ឋប្រជាមានិតចិន។
HARRISON PRÉTAT គឺជាសហការីនៃគំនិតផ្ដួចផ្ដើមអំពីតម្លាភាពដែនសមុទ្រនៅអាស៊ី (Asia Maritime Transparency Initiative) នៅមជ្ឈមណ្ឌល CSIS។ ការសិក្សាស្រាវជ្រាវរបស់លោករួមមានជម្លោះដែនសមុទ្រ ទំនាក់ទំនងរវាងចិននិងអាមេរិក ការចូលរួមខាងផ្នែកសេដ្ឋកិច្ចអន្តរជាតិនៅទ្វីបអាស៊ី និងការប្រឈមដែលមានចំពោះស្ថាប័នអន្តរជាតិនៅក្នុងសតវត្សរ៍ទី ២១។ មានរៀបរាប់ជាពិសេសនៅទំព័រទី 24
BRAHMA CHELLANEY គឺជាអ្នកសិក្សាផ្នែកភូមិសាស្ត្រ ជាសាស្ត្រាចារ្យ អ្នកនិពន្ធ និងជាអ្នកផ្តល់បទអត្ថាធិប្បាយមួយរូប។ លោកគឺជាសាស្ត្រាចារ្យចូលនិវត្តន៍ផ្នែកសិក្សាយុទ្ធសាស្ត្រនៅឯមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងទីក្រុង New Delhi ជាសមាជិក Richard von Weizsäcker នៃបណ្ឌិត្យសភា Robert Bosch ក្នុងទីក្រុង Berlin និងមានទំនាក់ទំនងជាមួយមជ្ឈមណ្ឌលអន្តរជាតិដើម្បីការសិក្សាអំពីមូលវិវដ្ដកម្ម (International Centre for the Study of Radicalization) នៅសកលវិទ្យាល័យ King’s College នៃទីក្រុងឡុងដ៍។ លោកគឺជាអ្នកនិពន្ធសៀវភៅ ៩ ក្បាល រួមបញ្ចូលទាំងសៀវភៅដែលលក់ដាច់ជាងគេនៅក្នុង និងក្រៅប្រទេស ដែលមានឈ្មោះថា “Asian Juggernaut: The Rise of China, India, and Japan,” និងសៀវភៅដែលបានឈ្នះរង្វាន់ដូចជា “Water: Asia’s New Battleground,” ដែលបោះពុម្ពដោយរោងពុម្ពនៃសកលវិទ្យាល័យ Georgetown និងសៀវភៅឈ្មោះថា “Water, Peace, and War: Confronting the Global Water Crisis,” ដែលបោះពុម្ពដោយក្រុមហ៊ុនបោះពុម្ព Rowman & Littlefield។ មានរៀបរាប់ជាពិសេសនៅទំព័រទី 30
SAHELI CHATTARAJ គឺជាជំនួយការសាស្ត្រាចារ្យផ្នែកការសិក្សាអំពីប្រទេសចិននៅបណ្ឌិត្យសភាសិក្សាអន្តរជាតិនៃសកលវិទ្យាល័យ Jamia Millia Islamia នៅទីក្រុង New Delhi។ លោកស្រីមានសញ្ញាបត្របរិញ្ញាបត្រនិងអនុបណ្ឌិតផ្នែកការសិក្សាភាសា អក្សរសិល្ប៍ និងវប្បធម៌របស់ចិនពីសកលវិទ្យាល័យ Jawaharlal Nehru និងសញ្ញាបត្រអនុបណ្ឌិតទស្សនៈវិជ្ជាផ្នែកសិក្សាអំពីប្រទេសចិនពីមហាវិទ្យាល័យសិក្សាអន្តរជាតិនៃសកលវិទ្យាល័យ Jawaharlal Nehru។ ចំណាប់អារម្មណ៍នៃការស្រាវជ្រាវរបស់លោកស្រីរួមមានទំនាក់ទំនងសម័យទំនើបរបស់ប្រទេសឥណ្ឌានិងចិន នយោបាយ និងទំនាក់ទំនងរវាងសង្គមនិងរដ្ឋនៅក្នុងប្រទេសចិន អភិបាលកិច្ចផ្នែកបរិស្ថាននៅក្នុងប្រទេសចិន និងអក្សរសិល្ប៍ចិនសម័យទំនើប។ មានរៀបរាប់ជាពិសេសនៅទំព័រទី 36