គោលការណ៍ឯកជនភាព
គោលការណ៍ឯកជនភាពរបស់ទស្សនាវដ្ដី Indo-Pacific Defense FORUM
កាលបរិច្ឆេទប្រសិទ្ធភាព៖ ថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2020
គោលការណ៍នេះពន្យល់អំពីព័ត៌មាន ដែលប្រមូលបានពីអ្នកប្រើកម្មវិធីចល័តរបស់ទស្សនាវដ្តី FORUM និងរបៀបដែលព័ត៌មាននោះត្រូវបានយកទៅប្រើ។ គោលដៅរបស់ទស្សនាវដ្តី FORUM គឺមិនមែនត្រឹមតែការអនុលោមតាមច្បាប់ឯកជនភាពដែលមានជាធរមាននោះទេ ប៉ុន្តែទស្សនាវដ្ដីនេះក៏មានគោលបំណងទទួលឱ្យបាននិងបន្តរក្សាបាននូវការជឿទុកចិត្តពីអ្នកប្រើរបស់យើងផងដែរ។
ព័ត៌មានដែលប្រមូលបានមក និងរបៀបដែលវាត្រូវបានប្រើ
ការតាមដានដែលទស្សនាវដ្តី FORUM ធ្វើឡើង គឺដើម្បីធ្វើឱ្យផលិតផលរបស់យើងដំណើរការបានល្អតាមដែលអាចធ្វើទៅបាន និងផ្តល់ជូនអ្នកប្រើនូវបទពិសោធន៍ល្អអស់ពីសមត្ថភាព។ ដូច្នេះហើយ ព័ត៌មានដែលប្រមូលយកមកគឺបានមកតែពីអន្តរកម្មរបស់អ្នកប្រើជាមួយនឹងកម្មវិធីប៉ុណ្ណោះ។ ព័ត៌មានខ្លះ ដែលអ្នកប្រើផ្តល់ជូនមកយ៉ាងសកម្ម (ដូចជា ពេលធ្វើការស្នើសុំបន្ថែមឈ្មោះចូលការចែកចាយច្បាប់បោះពុម្ពរបស់ទស្សនាវដ្តី FORUM ព័ត៌មាននៅលើអ៊ីមែល ឬអាសយដ្ឋានផ្ញើសំបុត្ររបស់អ្នកប្រើនឹងត្រូវបានប្រមូលទុក)។ ទោះជាយ៉ាងនេះក្ដី ព័ត៌មាននេះមិនត្រូវបានចែករំលែកជាមួយនឹងភាគីទីបីនោះទេ។ ព័ត៌មានផ្សេងទៀត ដែលបានប្រមូលយកមក គឺផ្អែកទៅលើសកម្មភាព ដែលអ្នកប្រើប្រាស់ធ្វើឡើង ខណៈពេលដែលមានអន្តរកម្មជាមួយនឹងកម្មវិធីរបស់ទស្សនាវដ្តី FORUM ដូចជាការចូលមើលទំព័រ និងអន្តរកម្មរបស់អ្នកប្រើជាមួយនឹងមុខងារនានានៃផលិតផលរបស់ទស្សនាវដ្តី FORUM (ដូចជា ការចុចចូលចិត្ត ការផ្តល់មតិ ការចុចរូបតំណាងលើកមេដៃ ការចុចរូបតំណាងមេដៃចុះក្រោម ជាដើម)។ ព័ត៌មាននេះរួមបញ្ចូលទាំងកំណត់ត្រាលើអន្តរកម្មទាំងនោះ អាសយដ្ឋានវិធីសារអ៊ីនធឺណិត (Internet Protocol ) និងព័ត៌មានអំពីឧបករណ៍ (ដូចជា ប្រភេទឧបករណ៍)។
ទស្សនាវដ្តី FORUM ប្រើព័ត៌មាននេះដើម្បី៖
- ផ្តល់ជូន ធ្វើការសាកល្បង និងកែលម្អកម្មវិធីចល័តរបស់ទស្សនាវដ្តី FORUM
- ប្រយុទ្ធប្រឆាំងនឹងសារបោកបញ្ឆោត និងទម្រង់នៃការរំលោភបំពានផ្សេងទៀត
- បង្កើតព័ត៌មានរួមបញ្ចូលគ្នាដែលមិនមានការសម្គាល់អត្តសញ្ញាណ អំពីរបៀបដែលអ្នកប្រើមានអន្តរកម្មជាមួយ និងប្រើផលិតផលរបស់ទស្សនាវដ្តី FORUM